Tag Archives: ទេវតាឆ្នាំថ្មី

ចាំអ៊ុតមើលមហាសង្ក្រាន្ត​ឆ្នាំថ្មី…

khmer-new-year-dragon-2556

សំរាប់ខ្ញុំ ចាប់តាំងពីចុងខែមីនា មកម្ល៉េះ បានរង់ចាំអ៊ុតមើលមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរោងចត្វាស័ក ព.ស ២៥៥៦ ដែលនឹងត្រូវមកដល់ នាពេលឆាប់ៗខាងមុខនេះ ដូចចាំមើលផ្លូវម៉ែមកពីផ្សារដែរ… ចង់ដឹងថា តើទេវតាឆ្នាំរោងនេះ ប្រើ​សត្វ​អ្វី​ជា​យានជំនិះ?… ហើយ​នៅ​ព្រះហស្ត មាន​កាន់វត្ថុ​អ្វីខ្លះ?…  ឬមួយ​ក៏​កាន់​អាវុធ​យុទ្ធ​ភ័ណ្ឌ​អ្វី?… និង​សោយអ្វីដែរ?… គឺអ្វីៗទាំងអស់នេះ ខ្ញុំកំពុងតែរង់ចាំអ៊ុតមើលពីម៉ាង៉ៃ ទៅ​ម៉ាង៉ៃ..!!..

កាលពីឆ្នាំទៅ ទេវតាឆ្នាំថោះ, ពេលចុះពីលើមេឃមក មានកាន់កាំភ្លើងខ្លី..!!.. ស្តាយដែរ​… ដោយមហាសង្ក្រាន្តឆ្នាំនោះមិនបានបញ្ចាក់ថា តើ​កាំភ្លើង​ខ្លី​នោះ​ម៉ាក់​រឺវ៉ុលវ៉ែរ ឬក៏​ម៉ាក់ឡុក?… ហើយតើកាំភ្លើងខ្លីនោះ ទុក​សំរាប់​ការពារ​ចោរ​ប្លន់ ឬ​សំរាប់​សៀត​បង្អួត​ទេវតា​ប្រុស..??..!!.. :-D

ស្រុកស្រែ