Tag Archives: ដំណាំកៅស៊ូ

Gallery

នៅលើកំណាត់ផ្លូវពីអូរពងមាន់ ​ទៅក្រុង​បានលុង…

This gallery contains 15 photos.

កំណាត់ផ្លូវដែល​បែកចេញ​ពីផ្លូវជាតិ​លេខ៧ ត្រង់អូរពងមាន់ ឆ្ពោះ​ទៅ​ក្រុងបានលុង ខេត្តរតនៈគីរី រហូតដល់​ព្រំដែនកម្ពុជា-វៀតណាម នៅ​ច្រកអូរយ៉ាដាវ គឺ​ជាផ្លូវ​ជាតិ​លេខ៧៨…។ ពីផ្លូវបំបែកអូរពងមាន់ ទៅដល់បង្គោលគីឡូម៉ែត្រលេខ ៤៧២ ផ្លូវជាតិ​លេខ៧៨ នេះ​បាន​​ធ្វើ​​ងាក​បែក​ចេញ​ពី​ផ្លូវ​ចាស់ កាត់តំរង់​ទៅរក​ទីប្រជុំជនស្រុកកូនមុំ។ ផ្លូវ​បំបែក​ថ្មី​នេះ បាន​​​ទៅ​ជួបនឹង​​ផ្លូវ​ចាស់​វិញ នៅ​ត្រង់​បង្គោល​គីឡូម៉ែត្រ​លេខ ៥២៦…។ ផ្លូវកាត់​ថ្មីនេះ មិនទាន់​មាន​ភូមិ​ឋាន​​របស់​​អ្នកស្រុក​ រស់​នៅ​អ៊ូអរ​​ហូរហែ​​តាម​ដង​ផ្លូវ​នៅ​ឡើយ​ទេ។ បើ​វាស់តាម GPS ផ្លូវថ្មី​នេះ​ បាន​កាត់ត្រង់​ជិត​ជាង​ផ្លូវ​ចាស់​ប្រមាណជា ១០គ.ម។ ហេតុនេះ ផ្លូវ​ជាតិ​លេខ៧៨ ពី​អូរពងមាន់​ ទៅខេត្ត​រតនៈគីរី​បច្ចុប្បន្ន មានចំងាយ​​ប្រមាណ​ជា ១២២គ.ម ប៉ុណ្ណោះ ដែលខុស​​​​កាល​​ពី​មុន​ មាន​ចំងាយ​​ប្រមាណ​ជា ១៣២គ.ម…។ នៅសងខាងផ្លូវ ចាប់ពីអូរពងមាន់ រហូតដល់​ជិត​ផ្លូវ​បំបែក​ថ្មី​នេះ គឺ​ជាតំបន់​​ចំការកៅស៊ូ​ ដ៏ធំល្វឹងល្វើយ… … Continue reading