Gallery

ឧទាហរណ៍តូចមួយ ដែល​បង្ហាញ​ពីការ​​ឆ្លើយ​តប​សំនូមពរ​​រាស្រ្ត ​​បែប​អវិជ្ជមាន…

ថាមិនចង់និយាយ​ប៉ះទង្គិច​ទៅ​រដ្ឋ​អំនាច​ទេ… តែ​បើមិននិយាយសោះ ដូច​ចង់ស្ទះ​ដាច់​ខ្យល់​ប៉ិត​​ម៉េចទេ…

រូបភាពពីហ្វេសប៊ុកផេក​ របស់សាលាខេត្តសៀមរាប

ខាងលើនេះ ជារូបភាពហ្វេសប៊ុក​ផេក​របស់​សាលា​ខេត្ត​សៀមរាប ​ដែលផ្សាយ​ពី​សកម្មភាព​លោក​ចៅហ្វាយ​ខេត្ត​សៀម​រាប ឃឹម ប៊ុនសុង ចុះទៅពិនិត្យ​មើល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​(ផ្លូវលំ ឬផ្លូវកៅស៊ូ?) នៅឃុំកំពង់ភ្លុក ស្រុក(អត់ដឹង) :-)

វាជាការ​ប្រសើរ​ហើយ ដែល​ខេត្តមួយ​ចំនួន​នា​បច្ចុប្បន្ននេះ បាន​បង្កើត​ហ្វេស​ប៊ុក​ផេករៀងៗ​ខ្លួន​ ដូចជា​ហ្វេសប៊ុក​ផេក​របស់​​រដ្ឋបាល​សាលាខេត្ត​សៀមរាប​នេះ​ជា​ដើម​ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​សមិទ្ធផល​នានា សំរាប់​ជូន​ជាដំនឹង​ដល់​ម្ចាស់​ឆ្នោត​ជិត​ឆ្ងាយ…។ ជាមួយ​គ្នានេះ ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ក៏​អាច​មាន​ឳកាស​​​សំនូមពរ​​​ទៅ​បងៗ​ ខាងលើ ដែល​អង្គុយ​ធ្វើ​ការ​ឡើង​​ត្រជាក់​មេជើង​​​នៅ​ក្នុង​ប៊ុយរ៉ូ អោយ​បានជ្រាប អំ​ពី​ការ​លំបាក​របស់ខ្លួន​​ផងដែរ ព្រោះ​ថា នៅ​លើហ្វេស​ប៊ុក​ផេក​ផ្លូវការ​របស់​សាលា​ខេត្ត​បែបនេះ វា​ប្រៀប​បាន​នឹង «វេទិកាសាធារណៈ» រវាងរាស្រ្ត និង​អ្នក​បំរើ​រាស្រ្ត​​អញ្ចឹង​ដែរ។ ដល់​ពេល​ណឹង ទើប​បានដឹង​​ថា តើ​ភាព​វៀង​វៃ​នៃ​អ្នកដឹកនាំ​នៅ​ថ្នាក់​ខេត្ត​-ស្រុក មាន​ជំហរ​ក្នុង​​ការ​ដោះស្រាយ​សំនូមពរ​របស់​រាស្រ្ត​ម្ចាស់​ឆ្នោត ​បាន​កំរិត​ណា?… ព្រោះថា​កន្លងមក ខ្ញុំឮសូរ​តែថ្នាក់ក្រោមៗ នាំគ្នា​ថា​តាម​ដូច​សេកៈ “តាម​អនុសាសន៍​នែនាំ​ដ៏ខ្ពង់​ខ្ពស់…” ឬក៏ “តាមការចង្អុល​បង្ហាញ…” ដែល​ស្តាប់​ទៅ ម្នាក់ៗ​​ហាក់​ដូច​មនុស្ស​យន្ត ព្រោះ​សូម្បី​តែ​ការ​ងារ​កំប៉ិច​កំប៉ុក​តូច​តាច​សោះ ក៏​មិនហ៊ានសំរេច ឬមិន​ហ៊ាន​ដោះ​ស្រាយ​ដែរ គឺ​ទាល់​តែ​ថ្នាក់​លើ​ប្រាប់​ ឬ​បញ្ជាមក​ បាន​ស្ទុះ​ជើង​បី ជើង​​បួន​នាំ​គ្នា​ធ្វើ​… ឬ​បើ​មិន​អញ្ចឹងទេ មាន​តែ​ឆ្លើយ​យក​រួច​ខ្លួន​តាម្រ៉ង ឆាប់​ចប់..!!..​

ជាក់ស្តែង អស់លោក​អ្នក ចូល​ទៅ​អាន​ Comment សំនូមពរ​របស់​រាស្រ្ត​ និង​ចំលើយ​តប​របស់​អ្នក​បំរើ​រាស្រ្ត​ នៃ​​សាលាខេត្ត​សៀមរាប កាលពីថ្ងៃទី ០១ ខែសីហា ម្សិលមិញ ​ហើយ​វាយ​តំលៃ​ដោយ​ខ្លួន​ឯង​ចុះ…។ សំរាប់ខ្ញុំ នេះជា​​​​ឧទាហរណ៍​តូចមួយ បង្ហាញពី​ការ​​ឆ្លើយ​យក​រួច​ខ្លួន ឬចំលើយ​បែប​ដាក់​​ប៊ីចេងជ្រុល នៃ​មន្រ្តី​រាជការ​បំរើ​រាស្រ្ត​ ប្រចាំ​សាលា​ខេត្ត​សៀមរាប…។

ខ្ញុំ​គ្រាន់​តែ​ចង់​ជូន​ជា​យោបល់​តូច​មួយ ទៅម្ចាស់​ផេក​របស់​សាលា​ខេត្ត​សៀមរាប​​​ថាៈ បើ​មិន​ចំនាប់​ទេ សូម​កុំឆ្លើយ​តប​បែប​អវិជ្ជមាន​ចឹង វាខាត!… ព្រោះ​លទ្ធផល​ដែល​បាន​មក​វិញ គឺច្បាស់​ជា​ទទួល​បាន​អវិជ្ជមាន​ចឹង​ដែរ…។ អស់​លោក​ លោកស្រី ឬស្រីរបស់​លោក គួរ​​ផ្តល់​ចំលើយ​បែប​វិជ្ជមាន​ត្រលប់​ទៅ​រាស្រ្ត​វិញថាៈ «អរគុណ​ចំពោះ​ការ​ផ្តល់ដំនឹង​ និង​សំនូមពរ​អំពី​ការ​លំបាក​របស់​អ្នកភូមិ​ឪម៉ាល់ របស់លោក។ តែគួរ​អោយ​ស្តាយ ស្រុកព្រះនេត្រព្រះ មិនស្ថិត​ក្នុង​ដែន​​សមត្ថកិច្ច​របស់​ខេត្តសៀមរាប យើង​ខ្ញុំទេ។ ទោះជាយ៉ាងណា យើង​ខ្ញុំ​នឹង​ទាក់ទង​ ផ្តល់​ដំនឹង​ទៅសាលាខេត្ត​បន្ទាយមានជ័យ អំពី​សំនូមពរ​របស់​លោកនេះ។ សូមលោក​ជឿ​​ទុក​ចិត្ត​ចុះ ហើយ​ជួយ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ស្រុក​ក្នុង​ភូមិ​ឪម៉ាល់​ទាំងអស់​ផងថា រដ្ឋ​យើង​នឹង​ធ្វើការ​ជួលជុល​ផ្លូវ​លំ​មួយ​ខ្សែ​នេះ អោយ​បាន​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន..។ សូមអរគុណ …»

គឺតែប៉ុណ្ណឹង​ទៅ រាស្រ្ត​មាន​អារម្មណ៍​កក់​ក្តៅ​បាត់… ហើយ​ខាង​ខេត្តបន្ទាយ​មាន​ជ័យ​ ត្រូវ​តែ​ធ្វើ​អោយ​បាន ព្រោះ​មិន​អាច​ភ្លេច​ ដោយ​មិនធ្វើ​ជូន​អ្នកភូមិ​នេះបាន​​ទេ…។​ រាស្រ្ត​សម័យ​ហ្វេស​ប៊ុក​អីលូវ​ចេះៗ ណាស់… អ្នកណា​ធ្វើ អ្នកណា​​សកម្ម រាស្រ្ត​មើល​ដឹង​តើ..!!..​

និយាយ​ប៉ះប៉ុណ្ណឹង តិចលោបងៗ​ សាលាខេត្ត​សៀមរាប ឆេះដុំចុះ?… បើ​ឆេះដុំ លើកក្រោយ​ ខ្ញុំ​នឹង​ប្រើស្លាបប៉ាក់កាចុង​ស្រួច មក​សរសេរ​អោយ​មុត​ជ្រៅ​ជាង​នេះ..!!.. :-)

ស្រុកស្រែ

11 Responses to ឧទាហរណ៍តូចមួយ ដែល​បង្ហាញ​ពីការ​​ឆ្លើយ​តប​សំនូមពរ​​រាស្រ្ត ​​បែប​អវិជ្ជមាន…

  1. Здравствуйте
    Не сочтите за рекламу. Подписана на телеграм канал по инвестициям в сети и стабильно зарабатываю уже несколько лет.
    Советую добавиться на этот канал успешного инвестора: https://t.me/EffectProfit
    Благодарна добавление на канал

  2. Усманский сайт Усмань 48 Работа создан для поиска работы в Усмани Липецкой области, бесплатного размещения вакансий и резюме Усмани

  3. ВНИМАНИЕ!!! Ядекс и отношение к клиентам смотреть всем!!!
    Посмотрел и был в ШОКЕ….
    Вот ссылка на Ютуб
    https://www.youtube.com/watch?v=IdYDpLcuVnA

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមេល​របស់​អ្នក​នឹង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទេ។


*

អ្នកអាចប្រើប្រាស់ពាក្យ​គន្លឹះ​និង​ attribute របស់​​ HTML ទាំងនេះបាន៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>