Gallery

លទ្ធផលបណ្តោះ​អាសន្ន នៃការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​ នៅ​​ស្រុក​​ស្អាង…

IMG_1817

បច្ចុប្បន្នភាព​នៃ​ផ្លូវ​ទួលក្រសាំង… ថ្នល់ស្អាត ធំទូលាយ ស្រួល​ធ្វើដំនើរ… តែចាញ់សំលេង​ឆ្នោត..??..!!..

លទ្ធផលបណ្តោះអាសន្ន នៃ​ការ​​បោះឆ្នោតជ្រើស​រើស​​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ២០១៧ បាន​បង្ហាញថា​ឃុំ​ចំនួន ១២ ក្នុង​ចំនោមឃុំ​ទាំង​ ១៦ របស់​ស្រុក​ស្អាង ត្រូវ​បាន​ចាញ់​សំលេង​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ឡើង​ស្ពឹក​មុខ…។

ឃុំដែល​គណបក្ស​នយោបាយ​​ឈ្នះ​​បាន​ធ្វើ​មេឃុំ…​

ចាប់​ពី​អណត្តិ​នេះ​ទៅ តំនែង​មេឃុំ​របស់​ CPP នៅ​សល់​តែ​ ៤ឃុំ​ប៉ុណ្ណោះគឺ៖

  1. ឃុំកោះអន្លង់ចិន
  2. ឃុំកោះខ្សាច់ទន្លា
  3. ឃុំក្រាំងយ៉ូវ, និង
  4. ​ឃុំប្រាសាទ

រីឯឃុំចំនួន ១២​ ដែល​នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​មេ​ឃុំ​​មក​ពី CNRP រួមមាន៖

  1. ឃុំខ្ពប
  2. ឃុំតាលន់
  3. ឃុំត្រើយស្លា
  4. ឃុំស្វាយប្រទាល
  5. ឃុំស្វាយរលំ
  6. ឃុំសិត្បូ
  7. ឃុំរកាខ្ពស់
  8. ឃុំព្រែកគយ
  9. ឃុំទឹកវិល
  10. ឃុំកោះខែល
  11. ឃុំព្រែកអំបិល, និង​
  12. ឃុំស្អាងភ្នំ

ជាការកត់សំគាល់ ឃុំដែល​នៅ​ជាប់​តាម​ដង​ទន្លេ​បាសាក់​ចំនួន ១២ ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មេឃុំ CNRP នៅ​ក្នុង​អណត្តិ​ទី៤ នេះ…។ ឯមេឃុំ CPP ​នៅ​បន្ត​គ្រប់​គ្រងលើឃុំពីរនៃដីកោះ, ឃុំ​មួយ​​នៃ​អតីត​មណ្ឌល​អភិវឌ្ឍន៍​របស់​សម្តេច​, និងឃុំមួយ​ទៀត​នៅ​ក្នុង​បឹង ​ សរុប​ ៤ឃុំ…។

saang

ខាង​ក្រោមនេះ ជាលទ្ធផល​បណ្តោះអាសន្នទាំង ១៦ ឃុំ​ នៃ​ស្រុក​ស្អាង ខេត្តកណ្តាល​ ដែល​ខ្ញុំ​ទាញ​យក​ចេញ​ពី​ក្នុង​គេហទំព័រ​របស់ គជប ។ មកដល់ថ្ងៃនេះ​(១២ មិថុនា ២០១៧) បើ​ទោះ​មាន​​ឃុំខ្លះ​ត្រូវ​បាន​បញ្ជាក់​ដោយ​អក្សរ​ពណ៌​ក្រហម​ដាក់​​ថា «កំពុង​ធ្វើការ​ត្រួត​ពិនិត្យ» ក៏​ដោយ​ ក៏​ផ្អែក​តាម​ទិន្នន័យ​បណ្តោះ​អាសន្ន​នេះ ប្រ​សិន​បើ​មាន​ការ​ប្រែ​ប្រួល​តួលេខខ្លះ​ ក៏មិន​អាច​ផ្លាស់​ប្តូរ​ភាព​ឈ្នះ-ចាញ់​ នៃ​​គណបក្ស​ធំៗ ទាំង​ពីរ​​​បាន​ដែរ…

គណបក្ស​នយោបាយ​ចូល​រួម​ប្រកួតប្រជែង…

​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ២០១៧ នេះ ​គណបក្ស​នយោបាយ ដែល​​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ស្រុកស្អាង មាន​ចំនួន​ ៧ គណបក្ស៖

  1. គណបក្ស​ប្រជាជន​កម្ពុជា (ប្រ.ជ)
  2. គណបក្ស​សង្រ្គោះជាតិ (គ.ស.ជ)
  3. គណបក្សហ្វុនស៊ីនប៉ិច (អក្សរកាត់វែងជាង​សំរាយ)
  4. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (គ.ស.ប)
  5. គណបក្សខ្មែររួបរួមជាតិ (ខ.រ.ជ)
  6. គណបក្ស​សំបុក្រឃ្មុំសង្គមប្រជាធិបតេយ្យ (គ.ស.ស.ប)
  7. គណបក្សសញ្ជាតិ​កម្ពុជា (គ.ស.ក)

ក្នុង​ចំនោម​គណបក្ស​នយោបាយទាំង ៧ ​ខាងលើ គឺមានតែ​ CPP និង CNRP ទេ​ដែល​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​គ្រប់​ឃុំទាំង ១៦ ។ ឯ​គណបក្ស​នយោបាយ ៥ ទៀត មាន​របាយ​បេក្ខជន​ឈរ​ឈ្មោះ​មិន​ស្មើ​គ្នាទេ ។

ភាពខុសគ្នា​រវាង​ជនបទ និងទីក្រុងភ្នំពេញ…

ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ២០១៧ នេះ ខ្ញុំ​មើល​ឃើញ​ភាពខុស​គ្នា​ពីរចំនុច រវាងជនបទ និង​ទីក្រុង​ភ្នំពេញ ។

នៅតាមជនបទ ប្រជាជនតាម​ភូមិ​ ស្ទើរ​តែ​​​គ្រប់​ក្រុម​គ្រួសារ ​សុទ្ធតែ​ស្គាល់​បេក្ខភាព​​ឈរឈ្មោះមេឃុំ គ្រប់​​តំនាងបក្សនយោបាយ​ទាំង​អស់ ។ ផ្ទុយទៅវិញ អ្នករស់​នៅតាម​សង្កាត់នានា​ ក្នុង​​ទីក្រុង​ភ្នំពេញ ភាគ​ច្រើន​ស្ទើរ​តែទាំងអស់ គឺមិន​ដែល​​បាន​ស្គាល់​​ចៅសង្កាត់​ កំពុង​គ្រប់​គ្រង ​មាន​មុខ​មាត់​យ៉ាង​ម៉េច​​ផងទេ… ចុះ​ទំរាំ​បេក្ខជន​ឈរ​ឈ្មោះ​ថ្មីៗ មក​ពី​គណបក្ស​នយោបាយ​ផ្សេងៗ មិន​រឹត​តែ​លែង​ស្គាល់​​បាត់​ទៅ​ហើយ?…

ដោយ​បែបនេះខ្ញុំគិតថា អ្នក​បោះ​ឆ្នោត​នៅ​ទីក្រុង​ភ្នំពេញ គឺបោះដោយ​ស្រលាញ់​បក្ស បោះ​ដោយ​មិន​ស្គាល់​បេក្ខជន​ខ្លួន​ មិន​ដឹង​ថា​មុខ​មាត់​យ៉ាង​ម៉េច លើកលែង​តែ​សកម្មជន​សំខាន់ៗ ​ទើប​បាន​ស្គាល់​គ្នា​ច្បាស់…។ ផ្ទុយទៅវិញ ការ​បោះ​ឆ្នោត​​​នៅជនបទ ប្រសិន​បើ​អ្នក​បោះ​ឆ្នោត​ CPP បោះមិនគាំទ្រតំនាង​បេក្ខជន​ខ្លួន​នោះទេ នោះ​មិន​ប្រាកដថា អ្នក​ទាំងអស់​នោះ ងាក​ចេញ​ពី​បក្ស​របស់​​ខ្លួន​ឡើយ ព្រោះ​ថា ពួកគេ​គ្រាន់​តែ​ចង់​អោយ​មាន​ការ​​ផ្លាស់​ប្តូរ​​មេឃុំចាស់​ ចេញ​តែ​ប៉ុណ្ណោះ…។  និយាយ​រួម ​គឺដោយ​សារ​តែ​ពួក​គេ​គ្មាន​ជំរើស​…។  នេះ​ជា​ភាព​ខុសគ្នា​ទី១!…

ឯភាពខុសគ្នាទី២ គឺនៅ​តាម​ជនបទ ការគ្រប់​គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​​ក្នុង​​ភូមិនីមួយៗ ត្រូវ​បាន​មេភូមិ​ក្តាប់​បាន​ណែន​ល្អណាស់។ ផ្ទុយទៅវិញ អាជ្ញាធរក្រុម ភូមិ សង្កាត់ នៅ​ភ្នំពេញ គ្រប់​គ្រង​ការ​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​​ក្នុង​ដែន​ដី​របស់​ខ្លួន​ មិន​បាន​ណែន​​ល្អ ឬគ្មាន​ភាព​ច្បាស់​លាស់​ ។ នេះ​ជា​ចំនុច​យុទ្ធសាស្រ្ត​ ដែល​ CPP មើលរំលង ទើប​ទទួល​លទ្ធផល​ចាញ់​​ទាំង​ជំហរ​បែបនេះ នៅ​ទីក្រុង​ភ្នំពេញ…។

ការយល់ឃើញ​របស់​ខ្ញុំ…

រវាង​ទីជនបទ និង​ទីក្រុង​ភ្នំពេញ ខ្ញុំ​មើល​ឃើញ​ការ​ចាញ់​របស់ CPP មាន​លក្ខណៈ​ខុសគ្នា…

«…ការចាញ់​របស់​ CPP នៅ​ជន​បទ គឺ​ជា​ទំនោរ​របស់​សមាជិក​ CPP គ្នាឯង​ ដែល​ចង់​អោយ​មាន​ការ​ផ្លាស់​ប្តូរ​មេឃុំ​​​កាន់​តំនែង​យូរឆ្នាំ ដោយ​ចង់​ឃើញ​​​មនុស្ស​ថ្មី​នៅ​ក្នុង​ផ្ទៃ​ក្នុង​បក្ស មក​កាន់​តំនែង​នេះ​វិញ​ម្តង។ អ្វីដែល​ជា​បញ្ហា គឺថ្នាកលើ​​ (បក្សស្រុក?) មិនយក​សំនូមពរ​ពី​ប្រជាពល​រដ្ឋ​​ទៅ​ពិចារណា និង​ដោះស្រាយ​… សំរេច​សំរួល​ទៅ ដាក់​បេក្ខជនដែល​អ្នក​ស្រុក​មិន​ចូល​ចិត្ត អោយ​ឈរ​ឈ្មោះ​លេខរៀង​លំដាប់​ទី១ ដដែល…។ ដូច្នេះជា​ដំនោះ​ស្រាយ គឺមាន​តែ​ទៅ​​រួម​ដៃ​ជា​មួយ “ខាងគេ” តែ​ម្តង​ទៅ ទើប​អាច​ប្តូរ​មេ​ឃុំ​ចាស់​​បាន…។ តែ​នៅ​ពេល​បោះ​ឆ្នោត​តំនាង​រាស្រ្តឆ្នាំ​ក្រោយ «គ្នាយើង» នេះ នឹង​វិល​មក​គាំទ្រ​ CPP វិញហើយ… មិន​បាច់​បារម្ភ​ទេ..!!..»… នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​​សកម្មជន​ CPP ច្រើន​នាក់​ដែរ ដែល​បាន​អះអាង​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ចឹង​ដែរ…។ នេះ​គឺទាក់​ទង​នឹង​លទ្ធផល​​ CPP ចាញ់​នៅ​ជនបទ…។

ទាក់​ទង​នឹង​លទ្ធផល​ CPP ចាញ់​នៅ​ក្រុង​ភ្នំពេញ​វិញ ខ្ញុំ​មើល​ឃើញ​ថា CPP មើល​ស្រាល​គូប្រកួត​ពេក ។ ចំនុច​ឈ្នះ​-ចាញ់​នៅ​ត្រង់​ថាៈ CNRP គ្រាន់​តែ​អនុវត្ត​តាម​នូវ​អ្វី​ដែល CPP ធ្លាប់​បាន​ធ្វើ​រួច​មក​ហើយ កាល​ពី​រដូវ​បោះ​ឆ្នោត​មុនៗ…។ ការណ៍នេះ​​ប្រហែល​ជា CPP ​​យល់​ថា ច្បាប់​បោះ​ឆ្នោត​ថ្មី បាន​​ចង CNRP មិន​អោយ​ច្រាន​ទ្រូង​អ្នក​បោះឆ្នោត​​ ដែល​កំពុង​រស់នៅ​កន្លែង​ផ្សេង អាច​ចូល​ទៅ​បោះ​ឆ្នោត​​នៅសង្កាត់​ណា​មួយ​​​ដែល​ខ្លួន​​​​បាន​ចុះ​​​ឈ្មោះ​បោះ​ឆ្នោត​​រួច​ហើយ។ ដោយ​ផ្អែក​​​តាម​ច្បាប់​បោះ​ឆ្នោត​ថ្មី និង​រៀន​ដើរ​តាម​ដាន​ជើង​របស់ CPP ​ស្រាប់, ខាង CNRP ក៏​បាន​អនុវត្ត​វិធី​កេណ្ឌ​មនុស្ស​​យក​មកបោះឆ្នោត ទៅ​តាម​ទីតាំង​នានា​ដែល​ខ្លួន​ចង់​បាន បាន​យ៉ាង​រលូន…។​​

តាម​ខ្ញុំ​ស៊ើបសួរ​ទៅ សកម្មជន​សំខាន់ៗ របស់ CNRP នៅ​តាម​រោង​ចក្រ​ បាន​ប្រមូលផ្តុំ​​​ និងបំបែក​កំលាំងសមាជិក​របស់​ខ្លួន អោយទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោតនៅ​តាម​សង្កាត់នានា ក្នុង​ក្រុង​ភ្នំពេញ​ ​ដោយ​​មិន​អោយ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ស្រុក​កំនើត​ទេ។​​ ដូច្នេះ​លទ្ធផល​ចេញមក គឺក្រុង​ភ្នំពេញ ឈ្នះសឹង​តែ​គ្រប់​សង្កាត់..!!..

អ្វី​ដែល​ខ្ញុំ​អាច​យល់​បាន​ពី​គោលដៅ​របស់​ CNRP ទៀត​នោះគឺ CNRP ចង់​ក្តោបក្តាប់​អំនាច​នៅ​ថ្នាក់​មូលដ្ឋាន​ទាំង​អស់​ក្នុង​ទី​ក្រុង​ភ្នំពេញ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ពង្រឹង​អំនាច ចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​វិញ។ ភ្នំពេញ​ ជាបេះដូង​នៃ​សេដ្ឋកិច្ច និង​នយោបាយ។ បក្ស​ណា​គ្រប់​គ្រងអំនាច​នៅ​ថ្នាក់​មូល​ដ្ឋាន​បាន​ច្រើន បក្ស​នោះ​នឹង​ងាយ​ស្រួល​ពង្រឹង​អំនាច​នា​ពេល​ខាង​​មុខ…។ ​នេះ​ជា​សេណារីយូថ្មី ដែល​អ្នក​គូស​វាស​យុទ្ធសាស្រ្ត​​ បាន​គិតគូ​រៀប​ចំ​យ៉ាង​ស្ងាត់​ស្ងៀម ហើយ​ដែល​ CPP មើល​រំលង និង​វាយ​តំលៃ​សភាពការណ៍​ខុស…។

អត្ថបទ​បន្ទាប់ ខ្ញុំ​នឹង​វិល​ទៅ​រៀបរាប់​ពី​ទិន្នន័យ  និងរឿងរ៉ាវ​មួយ​ចំនួន ជុំវិញ​ការ​បោះឆ្នោត​នៅ​ឃុំខ្ពប ដែល​ជា​ឃុំ​ជាតិ​កំនើត​ខាង​​ម្តាយ​ខ្ញុំ​រស់​នៅ​ ជា​បន្ត​ទៀត…

ស្រុកស្រែ

10 Responses to លទ្ធផលបណ្តោះ​អាសន្ន នៃការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​ នៅ​​ស្រុក​​ស្អាង…

  1. សួស្តីបង

  2. បងមាន Facebook Page ទេ។

  3. Write My Paper – EssayErudite.com

    Looking for an expert to write my paper for you? You are at the right place.
    Providing superior writing service appears to be our main specialization and passion.
    Our website is the best destination for every English-speaking student who calls for assistance when handling his or her daily academic tasks.

  4. Write My Essay – EssayErudite.com

    Fed up of typing “who can write my essay” in the search bar?
    Would you like to have a reliable helper always by your side?
    Our website will come as an excellent solution to write my essay

  5. Dissertation Writing Service – EssayErudite.com

    Our https://essayerudite.com/dissertation-writing-service/ provides a full-scale writing assistance accessible online 24/7.
    Apart from many other writing companies, we are rather picky when forming a professional staff of experts.
    Moreover, we try to make our every customer feel safe and pleased with the service.

  6. EssayErudite.com is the web’s leading provider of quality and professional academic writing.
    When it comes to essay writing, an in-depth research is a big deal. Our experienced writers are professional in many fields of knowledge so that they can assist you with virtually any academic task. We deliver papers of different types: essays, theses, book reviews, case studies, etc.
    We have thousands of satisfied customers who have already recommended us to their friends. Why not follow their example and place your order today?

  7. ВНИМАНИЕ!!! Ядекс и отношение к клиентам смотреть всем!!!
    Посмотрел и был в ШОКЕ….
    Вот ссылка на Ютуб
    https://www.youtube.com/watch?v=IdYDpLcuVnA

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមេល​របស់​អ្នក​នឹង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទេ។


*

អ្នកអាចប្រើប្រាស់ពាក្យ​គន្លឹះ​និង​ attribute របស់​​ HTML ទាំងនេះបាន៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>