Gallery

លោក ឃួង ស្រេង គឺជា​អភិបាល​ក្រុងភ្នំពេញ​ទី ១៨…

យោងតាមព្រះរាជក្រឹត្យលេខៈ នស/រកត/០៦១៧/៥០៣ ​ឡាយ​ព្រះហស្តលេខា  និង​ព្រះរាជលញ្ជករដោយ​ព្រះមហាក្សត្រ​កម្ពុជា ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧​ ម្សិលមិញ គឺ​លោក ឃួង ស្រេង ត្រូវ​បាន​តែងតាំង​ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ប៉ា សុជាតិវង្ស ​ដែលត្រូវ​បាន​បញ្ចប់​តួនាទី​​របស់​លោក ដោយ​គ្រប់​គ្នា​មិន​នឹក​ស្មាន​ដល់។

ជា​មួយគ្នា​នេះ​ លោក គួច ចំរើន ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ តែង​តាំង​ជា​អភិបាល​ខេត្ត​កំពង់ចាម ជំនួស​លោក លន់ លឹម​ថៃ ផងដែរ…។

K-Sreng-1

លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ជំនាន់ទី ១៨…

តាមពិត លោក ឃួង ស្រេង និង​លោក គួច ចំរើន គឺជា “ទំពាំង” ​ដែល​លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បាន​បណ្តុះ​បណ្តាល​ដោយផ្ទាល់​ដៃ​លោក កាល​ពី​ក្នុង​អំលុងពេល​​លោក​នៅ​​ជា​​អភិបាល​រាជធានី​ភ្នំពេញ…។

មិនហ៊ាន​មើល​ស្រាល​ពី​ភាព​វៀងវៃ ឬភាព​កំសោយ​នៃ​ការ​ដឹកនាំ​ គ្រប់​គ្រង​របស់​លោកអតីត​អភិបាល​ក្រុង ប៉ា សុជាតិវង្ស ទេ គ្រាន់​តែ​ខ្ញុំ​យល់​ថា ប្រសិន​បើ​ខាង CPP “ដូរសេះ” បែប​នេះ កាល​ពីមុននេះ​ ៦ខែ ម៉្លេះ​សម “​​មិន​ស្ពឹក​មុខ” ​​ដូច​ពេល​ថ្មីៗ​នេះ​ទេ…។

គិត​តាម​លេខ​រៀង… ចាប់​តាំង​ពី​ឆ្នាំ​១៩៤១ មក ​​លោក ឃួង ស្រេង ​ គឺ​ជា​ឥស្សរជន​ទី ១៨ ហើយ ដែល​ឡើង​គ្រប់​គ្រង​រាជធានី​ភ្នំពេញ​, បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង…។ ខាងក្រោម​នេះ ជា​នាមឥស្សរជន​ដែល​​បាន​គ្រប់គ្រង​រាជធានី​ភ្នំពេញ ​ចាប់​តាំង​ពី​ឆ្នាំ​១៩៤១ ​​មក៖​

ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៧០

  • សម្តេចចក្រី ញឹក ជូឡុង
  • លោក ទេព ផន
  • លោក អ៊ុន ត្រមុច
  • លោក អី ទុយ

ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥

  • លោក អ៊ុង ហៀម
  • លោក ឆាយ គឹមហុង
  • លោក ហ៊ូ ហង់ស៊ីន

ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩

  • គ្មាន!… (ចង់ដឹង​ច្បាស់ ទាល់តែសួរលោកតា នួនជា និងលោកតា ខៀវសំផន ដែលជាសាក្សីរស់​បច្ចុប្បន្ន​នេះ…)

ពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន​ ឆ្នាំ២០១៧ នេះ

  • លោក ខាង សារិន ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០
  • លោក ចាន់​ វ៉ែន ពីឆ្នាំ១៩៨០ ដល់​ឆ្នាំ១៩៨២
  • លោក កែវ ចិន្តា ពីឆ្នាំ១៩៨២ ដល់​ឆ្នាំ១៩៨៥
  • លោក ថោង ខុន ពីឆ្នាំ១៩៨៥ ដល់​ឆ្នាំ១៩៩០
  • លោក ហុក ឡងឌី ពីឆ្នាំ១៩៩០ ដល់​ឆ្នាំ១៩៩២
  • លោក ស៊ីម កា ពីឆ្នាំ១៩៩២ ដល់​ឆ្នាំ១៩៩៣
  • លោក ឈឹម សៀកឡេង ពីឆ្នាំ១៩៩៣ ដល់​ឆ្នាំ១៩៩៨
  • លោក ជា សុផារ៉ា ពីឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០០៣
  • លោក កែប ជុតិមា ពីឆ្នាំ២០០៣ ដល់​ឆ្នាំ២០១៣
  • លោក ប៉ា សុជាតិវង្ស ពីឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៧
  • លោក ឃួង ស្រេង ពីឆ្នាំ២០១៧ នេះតទៅ….

មើល​តាម​ប្រវត្តិ​នេះ លោក កែប ជុតិមា គឺ​ជា​ឥស្សរជន​មួយ​រូប ដែល​​គ្រប់​គ្រង​សាលា​រាជធានី បាន​យូរ​ជាង​គេ..!!..

ស្រុកស្រែ

fn-2017-06-17-17-07-21-0

8 Responses to លោក ឃួង ស្រេង គឺជា​អភិបាល​ក្រុងភ្នំពេញ​ទី ១៨…

  1. ពូសុំពិនិត្យត្រង់
    ឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន​ ឆ្នាំ២០១៣ នេះ

  2. Dissertation Writing Service – EssayErudite.com

    Our https://essayerudite.com/dissertation-writing-service/ provides a full-scale writing assistance accessible online 24/7.
    Apart from many other writing companies, we are rather picky when forming a professional staff of experts.
    Moreover, we try to make our every customer feel safe and pleased with the service.

  3. Watch 123movies for free streaming website 123movies go movies go movies go stream 123 movies

  4. Write My Essay – EssayErudite.com

    Fed up of typing “who can write my essay” in the search bar?
    Would you like to have a reliable helper always by your side?
    Our website will come as an excellent solution to write my essay

  5. EssayErudite.com is the web’s leading provider of quality and professional academic writing.
    When it comes to essay writing, an in-depth research is a big deal. Our experienced writers are professional in many fields of knowledge so that they can assist you with virtually any academic task. We deliver papers of different types: essays, theses, book reviews, case studies, etc.
    We have thousands of satisfied customers who have already recommended us to their friends. Why not follow their example and place your order today?

  6. VasTutNet точка ru удалим негативные отзывы о Вас,разместим положительные,Спецалист по удалению плохой негативной информации в сетиудаление негативных отзывов Удалим всю негативную информацию ,разместим положительные отзывы.Привлечение трафика аналог яндекс директа и гугла Агентство репутации Вастутнет VasTutNet точка ру!

  7. ВНИМАНИЕ!!! Ядекс и отношение к клиентам смотреть всем!!!
    Посмотрел и был в ШОКЕ….
    Вот ссылка на Ютуб
    https://www.youtube.com/watch?v=IdYDpLcuVnA

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមេល​របស់​អ្នក​នឹង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទេ។


*

អ្នកអាចប្រើប្រាស់ពាក្យ​គន្លឹះ​និង​ attribute របស់​​ HTML ទាំងនេះបាន៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>