Gallery

ជារូបភាព, ធ្វើស្រែ​មួយឆ្នាំ កើនទ្រព្យសម្បត្តិ​បាន ​«ពាងទឹក» តែបី​គត់…

រាល់​ពេលបាន​​ធ្វើ​ដំណើរ​តាមផ្លូវជាតិ​លេខ៥ ភ្នំពេញ-បាត់ដំបង, ជានិច្ចកាល ខ្ញុំ​តែង​ចាប់​អារម្មណ៍​នឹង​គេហដ្ឋានមួយ​​​​ ដែល​ស្ថិត​នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​​ថ្នល់​កៅស៊ូ  ម្តុំ​​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១៤៨-១៤៩ ជិតនឹង​ទៅ​ដល់​ទីប្រជុំជន​ក្រគរ…។

គេហដ្ឋាន​មួយនេះ ​បើ​ទោះ​ជា​មិន​ចាំបាច់​សួរនាំអី​ច្រើន​ ក៏​អ្នក​ដំណើរ​ទូទៅ​អាច​មើល​ពី​ចំងាយ​ទៅ​ដឹង​​ថា ម្ចាស់​របស់​វា គឺ​ជា​កសិករដែល​ប្រកប​របរ​ធ្វើ​ស្រែ​ចិញ្ចឹម​ឆ្នាំង ។

កាល​ពី​ខែវិច្ឆិកា ឆ្នាំទៅ, ខ្ញុំ​បាន​ថត​គេហដ្ឋាន​នេះ​មួយ​ប៉ុស្តិ គឺ​ចំ​ក្នុង​អំឡុងពេល​ស្រូវ​ទុំ​ស្លាប​សេក ។ ផ្ទះដែល​មាន​ជណ្តើរឡើង​តែ​បួន​កាំ ដោយសារ​តែ​មាន​កំពស់​​ផុត​ពីដី​តែ​បន្តិចនេះ, កាលណោះ ខ្ញុំ​សម្លឹង​ឃើញ​មាន​អង្រឹង​មួយ ដែល​ចង​ពីសសរ​ក្រោយ មក​មេជណ្តើរ កំពុង​តែ​យោលយោក​ក្រោម​ជំនោរ​ត្រសៀកៗ ​នា​ដើម​រដូវ​រំហើយ..(?)…។

លុះ​មក​ដល់​ខែកញ្ញា ឆ្នាំនេះ, ខ្ញុំ​បាន​ថត​គេហដ្ឋាន​ដដែល​នេះ​ ដើម្បី​យក​មក​ផ្ទៀង​ផ្ទាត់​គ្នា​មើល ឃើញថា… អ្វីៗ​ទាំង​អស់ដូចជា ដំបូល​ស័ង្កសី, ជញ្ជាំងស្លឹក, ជណ្តើរ, អង្រឹង… គឺ​​ហាក់មិន​មានអ្វី​​ប្រែប្រួល​សោះ។ តែ​អ្វី​ដែល​ប្លែក គឺ​ឃើញ​​​កើន​ «ពាង​ដាក់​ទឹក» ថ្មី​មាន​​ចំនួនដល់​ទៅបី…។​

គិតសព្វៗទៅ, ក្នុង​រយៈ​ពេល​មួយឆ្នាំ កសិករ​ខ្មែរ​យើង​នៅ​ជនបទដែល​ប្រកប​របរ​ធ្វើ​ស្រែ​តែ​មួយ​មុខ​ សន្សំប្រាក់​បាន​តិចតួច​ណាស់។ ​ជាក់ស្តែង, ជា​រូបភាព​ គឺ​គ្រួសារ​កសិករ​មួយ​នេះ ធ្វើ​ស្រែ​មួយ​ឆ្នាំ ​កើន​ទ្រព្យសម្បត្តិ​បាន ​«ពាង​ទឹក» ​តែ​បី​​គត់..!!..??..

រូបនេះថតនៅខែវិច្ឆិកា ឆ្នាំ២០១៣...

រូបនេះថតនៅខែវិច្ឆិកា ឆ្នាំ២០១៣…

រូបនេះថតក្នុង​ខែកញ្ញា ឆ្នាំ២០១៤ នេះ...

រូបនេះថតក្នុង​ខែកញ្ញា ឆ្នាំ២០១៤ នេះ…

ធ្វើស្រែ​មួយឆ្នាំ កើនទ្រព្យសម្បត្តិបាន​ពាងដាក់ទឹកចំនួនបី..!!..

ធ្វើស្រែ​មួយឆ្នាំ កើនទ្រព្យសម្បត្តិបាន​ពាងដាក់ទឹកចំនួនបី..!!..

ស្រុកស្រែ

202 Responses to ជារូបភាព, ធ្វើស្រែ​មួយឆ្នាំ កើនទ្រព្យសម្បត្តិ​បាន ​«ពាងទឹក» តែបី​គត់…

  1. សល់បានពាងបីហ្នឹង ពិសេសហើយ កុំអោយតែជាប់បុលគេផង

    • បាទ, ត្រូវហើយ… សព្វថ្ងៃនេះ មានស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុច្រើន​ណាស់ ដែល​កំពុង​រកស៊ី​កាក់​កប ជា​មួយអ្នកស្រែ អ្នកចំការ​នៅ​ទីជនបទ។ អាស្រ័យដោយ​ភាព​អវិជ្ជា និង​កង្វះព័ត៌មាន, ពួកគេ​ទាំង​នោះងាយ​​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ ដោយសារ​តែ​ការ​ជំពាក់​បំណុល​រើ​ខ្លួន​មិន​រួច…។

  2. ត្រូវហើយអុងឆុកឈែ :-D

  3. Pingback: ឆ្នាំនេះ, គេហដ្ឋាន​សំណព្វចិត្ត​ខ្ញុំ បានដូរ​​ជញ្ជាំង​ពីស្លឹក​ ទៅ​​សង្កសី​ ហើយ…​​ | ស្រុកស

  4. Pingback: គេហដ្ឋានសំណព្វចិត្តខ្ញុំ ត្រូវបានម្ចាស់វា​​រុះចោល​បាត់​ហើយ… | ស្រុកស្រែ

  5. hi!,I love your writing so so much! share we communicate more approximately your article on AOL? I require an expert on this house to resolve my problem. Maybe that’s you! Taking a look forward to see you.

  6. I like this website so much, saved to fav. “I don’t care what is written about me so long as it isn’t true.” by Dorothy Parker.

  7. Your articles are for when it absolutely, positively, needs to be understood overnight.

  8. You got a very good website, Gladiola I discovered it through yahoo.

  9. You tell such funny stories, LOL!!!! But what I really want to know is did she win anything??? If she did than you should get half for all the hard labor, LOL!!! I love this card, I want to make one like it, hint, hint!!! Have a great night!!:o)P.S. thanks for the special delievery this morning :o)

  10. Article writing is also a excitement, if you be familiar with after that you can write
    otherwise it is complicated to write.

  11. Hello there, I found your web site via Google whilst looking for a similar
    subject, your site came up, it seems to be good. I have bookmarked it in my google bookmarks.

    Hello there, simply became aware of your blog thru Google, and located that it is truly informative.
    I am going to be careful for brussels. I will be grateful should you continue this
    in future. Many other people will be benefited from your writing.
    Cheers!

  12. I really enjoy looking through on this website, it has got good blog posts. “Never fight an inanimate object.” by P. J. O’Rourke.

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមេល​របស់​អ្នក​នឹង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទេ។


*

អ្នកអាចប្រើប្រាស់ពាក្យ​គន្លឹះ​និង​ attribute របស់​​ HTML ទាំងនេះបាន៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>