Gallery

ក្រឡេក​មើលការ​បែងចែក​ដែន​​រដ្ឋបាល​គ្រប់គ្រង​ ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ

សម្រាប់​អស់លោក​អ្នក​ដែល​កើត​ក្រោយ​ឆ្នាំ១៩៧៩ ហើយ​ដែល​មិន​បាន​យកចិត្ត​ទុកដាក់​ស្វែង​យល់​ពី​របប​ខ្មែរ​ក្រហម កម្ពុជា​ប្រជាធិបតេយ្យទេ, ខ្ញុំជឿ​ថា អស់​លោក​អ្នក​នៅ​តែ​មិន​ដឹង​រហូត… នោះគឺ​ការ​បែង​ចែក​តំបន់​រដ្ឋបាល​គ្រប់​គ្រងនៅ​ក្នុង​​​របប​នោះ ​នៅ​ចន្លោះ​ពី​ខែ មេសា ឆ្នាំ១៩៧៥ រហូត​ដល់​ខែ​មករា ឆ្នាំ១៩៧៩​ ។ ហេតុ​ដូច្នេះ ខ្ញុំ​ចង់​នាំ​អារម្មណ៍​អស់​លោក​អ្នក អញ្ជើញ​មក​ធ្វើ​ការ​ស្វែង​យល់​ជា​មួយ​ខ្ញុំ ថា​តើក្រុម​​មេដឹកនាំ​​ខ្មែរ​ក្រហម ​​ធ្វើ​ការ​ពុះ​ចែក​ខេត្ត​-ក្រុង​ក្នុង​ប្រទេស​កម្ពុជា អោយ​ទៅ​ជា​តំបន់, ជាភូមិភាគ​​ ដោយ​របៀបម៉េច?…

ដោយ​កង្វះ​ឯកសារ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ, នៅ​ទី​នេះ ខ្ញុំ​រក​​​ផែនទី​​របស់​ក្រុម​លោក ប៉ុល ពត បានតែ​មួយ​សន្លឹក​គត់ ​(Map-A) ​ដែល​ផលិត​ឡើង​ក្នុង​អំឡុង​ឆ្នាំ ១៩៧៧ ។ ឯផែនទី​មួយ​ផ្ទាំង​ទៀត ​ជា​ផែនទីគូរថ្មី (Map-B) ដែល​ចំឡង​ពី​ផែនទីចាស់ តែមិន​មានដាក់​​កាលបរិច្ឆេទ​​ទេ។ ផ្ទៀងផ្ទាត់​គ្នាទៅ ​ផែនទីដែល​ចំឡង​ថ្មី​នេះ គឺហាក់​ដូច​ជា​មាន​ការ​បែង​ចែក​ឡើង​វិញ​ ទៅលើ​ដែន​រដ្ឋបាល​គ្រប់​គ្រង ដែល​ខុស​ពី​ផែនទី​ផលិត​ក្នុង​​ឆ្នាំ​១៩៧៧ មួយ​សន្លឹក​ខាង​លើ…។

ផ្អែកតាម​សន្លឹកផែនទី Map-A, ប្រទេស​កម្ពុជា​ ត្រូវ​បាន​បែងចែក​ជាភូមិភាគ និង​តំបន់ធំៗ​ដូច​ខាង​ក្រោម៖

  • ភូមិភាគពាយ័ព្យ (៥០៦)-​ រួមមាន​ខេត្តពោធិសាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន។
  • ភូមិភាគបស្ចឹម (៤០១)- រួមមាន​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង បច្ចុប្បន្ន។
  • ភូមិភាគនិរតី (៤០៥)- រួមមាន​ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប បច្ចុប្បន្ន។
  • ភូមិភាគបូព៌ា (២០៣)- រួមមានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ព្រមទាំង​​ស្រុកស្នួល និងស្រុកឆ្លូង​នៃ​ខេត្តក្រចេះ បច្ចុប្បន្ន។
  • ភូមិភាគឧត្តរ (៣០៣)- រួមមាន​ខេត្តកំពង់ធំ ខេត្តកំពង់ចាម និង​ស្រុកព្រែកប្រសព្វ​ នៃខេត្តក្រចេះ បច្ចុប្បន្ន។
  • ភូមិភាគឥសាន (១០៨)- រួមមាន​ខេត្តរតនគិរី និងស្រុក​នៅប៉ែកខាងកើត​ទន្លេមេគង្គ​​ នៃខេត្តស្ទឹងត្រែង បច្ចុប្បន្ន។
  • តំបន់ក្រចេះ (៥០៥)- គឺខេត្តក្រចេះ បច្ចុប្បន្ន ដោយកាត់ចេញ​ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង និង​ស្រុកស្នួល។
  • តំបន់មណ្ឌលគិរី (១០៥)- គឺខេត្តមណ្ឌលគិរី បច្ចុប្បន្ន។
  • តំបន់ព្រះវិហារ (១០៣)- គឺខេត្តព្រះវិហារ​បច្ចុប្បន្ន និង​ស្រុក​ប៉ែក​ខាងលិច​​ទន្លេ​មេគង្គ នៃខេត្ត​ស្ទឹងត្រែង​ទាំងអស់។
  • តំបន់សៀមរាប-ឧត្តរមានជ័យ (១០៦)- រួមមាន​ខេត្តសៀមរាប និង​ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន។

ចំណុះអោយភូមិភាគនីមួយៗគឺមាន “តំបន់” ដែលតំបន់ខ្លះ ក៏មានស្រុក​មួយ​ចំនួន​ជាចំណុះ​ផងដែរ។ តំបន់ដែល​ចំណុះ​អោយ​ភូមិភាគ​ខាង​លើ​រួមមាន៖

  1. ភូមិភាគពាយ័ព្យ (៥០៦)-​ រួមមានតំបន់​១ តំបន់២ តំបន់៣ តំបន់៤ តំបន់៥ តំបន់៦ និង​តំបន់៧ សរុម​មាន ៧តំបន់។
  2. ភូមិភាគបស្ចឹម (៤០១)- រួមមាន​តំបន់១១ តំបន់៣១ តំបន់៣២ និង​តំបន់៣៧ សរុប​មាន ៤តំបន់។
  3. ភូមិភាគនិរតី (៤០៥)- រួមមាន​តំបន់១៣ តំបន់២៥ តំបន់៣៣ និង​តំបន់៣៥ សរុប​មាន ៤តំបន់។
  4. ភូមិភាគបូព៌ា (២០៣)- រួមមាន​តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និង​តំបន់២៤ សរុប​មាន ៥តំបន់។
  5. ភូមិភាគឧត្តរ (៣០៣)- រួមមាន​តំបន់៤១ តំបន់៤២ និង​តំបន់៤៣ សរុបមាន ៣តំបន់។
  6. ភូមិភាគឥសាន (១០៨)- រួមមាន​តំបន់១០១ តំបន់១០២ តំបន់១០៤ និង​តំបន់១០៧ សរុបមាន ៤តំបន់។

ជារួម, តំបន់ដែលចំណុះ​អោយ​ភូមិភាគ​ទាំង​ប្រាំមួយ​ខាងលើ មានចំនួន​ទាំងអស់ ២៧តំបន់។ រីឯ​តំបន់​ធំៗ​បួន​ទៀត​ ដូចជា​​តំបន់​ក្រចេះ តំបន់មណ្ឌលគិរី តំបន់ព្រះវិហារ និង​តំបន់សៀមរាប-ឧត្តរមានជ័យ គឺ​មិនមាន​តំបន់​តូចៗ ជា​ចំណុះទេ…។

សំរាប់​សន្លឹកផែនទី Map-A របស់របប​កម្ពុជា​ប្រជាធិបតេយ្យ ​ផលិត​ក្នុង​ឆ្នាំ​១៩៧៧ ​ដដែល​នេះ, ក្រៅពីការ​បែងចែក​ដែនរដ្ឋបាល​គ្រប់​គ្រង​ថ្នាក់​ភូមិភាគ និង​តំបន់ធំៗ​ខាងលើ ​ខ្ញុំក៏បានកត់​សំគាល់​លើ​ចំណុចធំៗពីរ​បន្ថែមទៀតគឺ៖

  • ទីមួយ- ដោយពិនិត្យ​ទៅតាមពណ៌បែងចែក​ភូមិភាគ និង​តំបន់​ធំៗ, ​ក្រុងកំពង់សោម ហាក់ត្រូវ​បាន​ចាត់​ជា​ក្រុង​ស្វយ័ត ដែលគ្រង់​គ្រង​ដោយ​ផ្ទាល់​ពី​មជ្ឈិមបក្ស នៅ​ភ្នំពេញ…។
  • ទីពីរ- ផ្អែកតាម​ការ​កំណត់​​ពណ៌​ដដែលនេះ អតីតកោះត្រល់​របស់​ខ្មែរ​យើង ក៏មិន​ស្ថិត​នៅ​ក្រោមដែន​​អធិបតេយ្យភាព​ របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែរ ព្រោះ​ថា «កោះត្រល់ និង​ប្រទេស​វៀតណាម» ត្រូវ​បាន​ដាក់​ពណ៌​«ដូច​គ្នា»..!!..??..
Map A- ផែនទីក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ផលិតឆ្នាំ១៩៧៧ រួមមាន៖ ៦ភូមិភាគ និង ៤តំបន់ធំៗ...។ ក្រុងកំពង់សោម ហាក់ដូច​ជា​ក្រុង​ស្វយ័ត ដែលគ្រប់គ្រង​ដោយ​មជ្ឈិមបក្ស នៅភ្នំពេញ។ ចំណែកកោះត្រល់ និង​ប្រទេស​វៀតណាម គឹមានពណ៌តែមួយ​«ដូចគ្នា!»...

Map A- ផែនទីក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ផលិតឆ្នាំ១៩៧៧ រួមមាន៖ ៦ភូមិភាគ និង ៤តំបន់ធំៗ…។ ក្រុងកំពង់សោម ហាក់ដូច​ជា​ក្រុង​ស្វយ័ត ដែលគ្រប់គ្រង​ដោយ​មជ្ឈិមបក្ស នៅភ្នំពេញ។ ចំណែកកោះត្រល់ និង​ប្រទេស​វៀតណាម គឹមានពណ៌តែមួយ​«ដូចគ្នា!»…

ក្រឡេកមើលផែនទី Map-B ខាងក្រោមនេះវិញ…។ ផែនទី​ថ្មីដែល​ចំឡង​ចេញ​ពី​ផែនទី​ចាស់​នេះ មានការ​កែប្រែផ្នែក​ខ្លះ ដែល​​ខុស​ពី​ផែនទី Map-A ខាងលើ។

ចំណុច​ដែលគួរអោយ​កត់​សំគាល់​នៅ​លើ​ផែនទី Map-B ​​​នោះគឺ៖

  • ភូមិភាគពាយ័ព្យ ភូមិភាគនិរតី និង​ភូមិភាគ​បូព៌ា មិន​មាន​ការ​ប្រែប្រួល​ទេ។
  • សំរាប់​ភូមិភាគ​បស្ចឹម, ភូមិសាស្រ្ត​​ស្ថិត​នៅ​ប៉ែក​ខាង​លិច​ក្រុង​ភ្នំពេញ ត្រូវ​បាន​ចាត់ជា​តំបន់១៥ ដែល​ផែនទី​ឆ្នាំ១៩៧៧ មិនមាន​ឃើញទេ។
  • តំបន់ក្រចេះ (៥០៥) គឺរក្សា​ទុក​នៅដដែល មិនមាន​ការ​ផ្លាស់​ប្តូរទេ។
  • តំបន់​មណ្ឌលគិរី (១០៥) ត្រូវ​បាន​កាត់​បញ្ចូល​ទៅ​ក្នុង​ភូមិភាគ​ឥសាន។ ដូចនេះ ភូមិភាគឥសាន កើន​បាន​តំបន់​មួយ​ទៀត គឺតំបន់១០៥ ។
  • តំបន់ព្រះវិហារ (១០៣) ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​ជា​មួយ​តំបន់​សៀមរាប-​ឧត្តរ​មានជ័យ (១០៦) ហើយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ភូមិភាគឧត្តរ។ តំបន់១០៣ នៅ​រក្សា​ឈ្មោះ​ដដែល, តែតំបន់១០៦ ត្រូវ​បាន​ប្តូរ​ទៅ​ជាតំបន់៤៤ វិញ។
  • អតីតភូមិភាគឧត្តរ ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​ភូមិភាគ​កណ្តាល​វិញ។ ឯចំនួន​តំបន់​គឺនៅ​ដដែល មិន​មាន​ការ​ប្រែប្រួល​ទេ…។
Map B- ផែនទីថ្មីដែល​ចំឡង​ចេញ​ពី​ផែនទីចាស់ ​មិន​មាន​ដាក់​កាលបរិច្ឆេទទេ តែបាន​បង្ហាញ​អោយ​ដឹង​ពី​ការ​កែប្រែដែនរដ្ឋបាល​គ្រប់​គ្រង់​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ...

Map B- ផែនទីថ្មីដែល​ចំឡង​ចេញ​ពី​ផែនទីចាស់ ​មិន​មាន​ដាក់​កាលបរិច្ឆេទទេ តែបាន​បង្ហាញ​អោយ​ដឹង​ពី​ការ​កែប្រែដែនរដ្ឋបាល​គ្រប់​គ្រង់​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ…

សំរាប់​អ្នកស្រុក​ដែល​រស់​នៅខេត្ត​ភាគ​ខាង​ជើង​ប្រទេស ដូចជាឧត្តរមានជ័យ, ព្រះវិហារ, រតនគិរី, និង​មណ្ឌលគិរី​ ជាដើម, នៅ​តាមតំបន់​ខ្លះ ពួកគេ​រស់​នៅ​ដោយ​មិន​ឆ្លង​កាត់​របប​សាធារណរដ្ឋខ្មែរ របស់​លោក​សេនាប្រមុខ​ លន់ នល់ ទាល់​តែ​សោះ។ មាន​ន័យ​ថា ក្រោយ​រដ្ឋ​ប្រហារ​ទំលាក់​ព្រះបរមរតនកោដ្ឋ ១៨ មីនា ១៩៧០ ភ្លាម, តំបន់​ទាំង​នោះ​បាន​ធ្លាក់​ក្រោម​ការ​គ្រប់​គ្រង​របស់​កងទព័​រំដោះ​ភ្លាមៗ​ដែរ… ហើយ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​រំដោះ រហូត​ទាល់​តែ​បែក​ភ្នំពេញ ១៧ មេសា ១៩៧៥ តែម្តង..!!..

ប្រហែល​ជា​ដោយ​សារ​ហេតុ​ផល​នេះ​ហើយ បាន​ជា​តំបន់​ភាគខាង​ជើង​នៃ​ប្រទេស ត្រូវ​បាន​អង្គការ​ខ្មែរ​ក្រហម ប្រើ​ឈ្មោះ​ជា «​តំបន់» ដោយ​មិន​ប្រើ​ឈ្មោះ​ជា «ភូមិភាគ» ទេ។ ឧទាហរណ៍​ដូចជា​​តំបន់​សៀមរាប-​ឧត្តរមានជ័យ, តំបន់​ព្រះវិហារ, តំបន់​មណ្ឌលគិរី, និង​តំបន់​ក្រចេះ​ ជាដើម ដែលចង់​យោង​​សំដៅ​ទៅ​លើ​តំបន់​ដែល​​«រំដោះ» បាន​​ភ្លាមៗ​ពី​​​របប​លោក​ លន់ នល់ ។   ​

ចំពោះការ​ដាក់ឈ្មោះតំបន់ជាលេខកូដ ខ្ញុំ​យល់​ដឹង​មិន​ដល់​ទេ​។ តែអាច​ជា​លេខសំគាល់ថ្ងៃខែរំដោះបាន ឬអាច​ជាថ្ងៃខែដែលបង្កើត​តំបន់​ទាំងនោះ។ លោក​អ្នក​ក៏​អាច​កត់​​សំគាល់​បាន​​ថែម​ទៀត​​ថា សំរាប់​តំបន់​ធំៗ ដែល​មាន​សិទ្ធិ​អំណាច​ស្មើ​នឹង​ភូមិភាគ​, ​​ឈ្មោះតំបន់​ត្រូវ​បាន​កំណត់​ដោយ​លេខ​បី​ខ្ទង់ ដូច​គ្នា​នឹង​ភូមិភាគ​ដែរ។ ឧទាហរណ៍ៈ តំបន់​​​១០៣​(ព្រះវិហារ), តំបន់​១០៥​(មណ្ឌលគិរី), តំបន់​១០៦​(សៀមរាប-ឧត្តរ​មានជ័យ), ​តំបន់៥០៥​(ក្រចេះ), ​ភូមិភាគ៥៦០​(ពាយ័ព្យ), ភូមិភាគ​៤០១​(បស្ចឹម), ភូមិភាគ​៤០៥​(នីរតី) ជាដើម។ ចំពោះ​តំបន់​ដែលស្ថិត​ក្រោម​តំបន់ធំៗ​នៅ​ភាគ​ខាងជើង ក៏ត្រូវ​បាន​ដាក់​ឈ្មោះ​ដោយ​លេខ​បីខ្ទង់​ដែរ។

ដោយឡែក​សំរាប់​​តំបន់​ដែល​ស្ថិត​​​ក្រោម​អំណាច​គ្រប់​គ្រង​របស់​ភូមិភាគ​វិញ​(លើកលែង​តែភូមិភាគ​ឥសាន), ឈ្មោះតំបន់​ត្រូវ​បាន​កំណត់​ដោយ​លេខ​ពីរខ្ទង់​ប៉ុណ្ណោះ ហើយ​តួលេខ​ទៀត​សោត ក៏មិន​លំដាប់​រៀង​គ្នា​ដែរ។

ចំណុច​នេះ ហាក់​ត្រូវ​បាន​ឆ្លុះ​បញ្ចាំងពី​ទិដ្ឋភាព​ផ្ទៃ​ក្នុង ឬជា​ដំណាក់កាល​នៃ​ការ​សំរេច​ចិត្ត​​របស់ក្រុម​មេ​ដឹក​នាំ​ខ្មែរ​ក្រហម, អាចថា ​តួលេខ​បីខ្ទង់ គឺ​ត្រូវ​បាន​ដាក់​ដោយកម្មាភិបាល​​នៃ​​បក្ស​កុម្មុយនីស្តវៀតណាម ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ពួក​គេ​ ក្នុង​ចលនា​តស៊ូ​រំដោះ​ជាតិ​(sic!)…។ ចំណែក​​តួលេខ​ពីរ​ខ្ទង់វិញ អាច​ជា​ការ​សំរេច​ចិត្ត​ផ្ទាល់​ ដោយ​​មេៗ​ខ្មែរ​ក្រហម ដូចជា ប៉ុល ពត, នួន ជា, អៀង សារី, ខៀវ សំផន, សុន សេន, កុយ ធួន, និង​ វន វ៉េត ជាដើម ដែល​ចង់​បង្ហាញ​ពី​ឯករាជ្យភាព​នៃ​​បក្ស​កុម្មុយនីស្ត​​របស់​​ពួកគេ…៕

 ស្រុកស្រែ

21 Responses to ក្រឡេក​មើលការ​បែងចែក​ដែន​​រដ្ឋបាល​គ្រប់គ្រង​ ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ

  1. Simply a smiling visitor here to share the love (:, btw outstanding style. “He profits most who serves best.” by Arthur F. Sheldon.

  2. Yoga Prenatal merupakan salah satu Yoga yang dikhususkan bagi wanita hamil. Seperti halnya yoga biasa, Yoga Prenatal ini juga memiliki beberapa manfaat penting. Dan tentunya manfaat itu sangat baik untuk kesehatan ibu maupun janin yang dikandungnya.В  Adapun manfaat melakukan Yoga Prenatal bagi wanita yang tengah hamil, sebagai berikut:1. Memperlancar Proses Melahirkan Manfaat Penting Melakukan Yoga Prenatal Bagi Wanita Hamil

  3. I have been exploring for a little for any high quality articles
    or blog posts on this kind of area . Exploring in Yahoo I finally stumbled upon this website.
    Reading this info So i’m glad to show that I’ve an incredibly just right
    uncanny feeling I found out just what I needed.
    I such a lot indubitably will make certain to don?t fail to remember this site and provides it a look on a
    relentless basis.

  4. Thank you for sharing your thoughts. I truly appreciate
    your efforts and I will be waiting for your next write ups thank you once again.

  5. 699027 965880Fairly uncommon. Is likely to appreciate it for individuals who consist of community forums or anything, internet website theme . a tones way for the client to communicate. Outstanding job.. 701632

  6. 489039 725326You must join in a tournament 1st with the greatest blogs on the internet. I will recommend this internet internet site! 704981

  7. 28954 970206But a smiling visitor here to share the enjoy (:, btw excellent pattern . 334625

  8. 89190 182054Hey! Do you know if they make any plugins to help with SEO? I

  9. 246851 986066Attractive portion of content. I merely stumbled upon your weblog and in accession capital to assert that I get in fact loved account your weblog posts. Anyway I will probably be subscribing to your augment and even I success you get admission to constantly rapidly. 258735

  10. Pretty! This has been an incredibly wonderful post. Thank you for supplying this info.

  11. 487867 512409I dugg some of you post as I cogitated they were quite beneficial invaluable 615231

  12. 166139 85779Hello! I would wish to supply a large thumbs up for your excellent info you could have here about this post. I

  13. 767047 576569You could definitely see your skills in the work you write. The world hopes for more passionate writers like you who aren

  14. 374922 331981Excellently written post, doubts all bloggers offered the identical content material since you, the internet has to be far far better spot. Please stay the most effective! 41443

  15. 664449 523923whoah this weblog is magnificent i really like reading your posts. Maintain up the wonderful function! You know, lots of men and women are seeking about for this information, you can support them greatly. 784096

  16. Howdy, i read your blog from time to time and i own a similar one
    and i was just wondering if you get a lot of spam responses?
    If so how do you reduce it, any plugin or anything you can suggest?
    I get so much lately it’s driving me mad so
    any help is very much appreciated.

  17. Very good information. Lucky me I found your site
    by accident (stumbleupon). I’ve saved it for later!

  18. I am very happy to read this. This is the kind of
    manual that needs to be given and not the accidental misinformation that’s at the other blogs.
    Appreciate your sharing this greatest doc.

  19. 406394 537059I actually delighted to locate this internet web site on bing, just what I was looking for : D too saved to fav. 94767

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមេល​របស់​អ្នក​នឹង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទេ។


*

អ្នកអាចប្រើប្រាស់ពាក្យ​គន្លឹះ​និង​ attribute របស់​​ HTML ទាំងនេះបាន៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>