Gallery

អតីត​មណ្ឌលអភិវឌ្ឍន៍ ដែល​ត្រូវបាន “ម្ចាស់​” បោះ​បង់​ចោល…

នៅអំលុង​ពេល​ធ្វើ​ដំនើរ​ទៅ​មើល​អតីតទំនប់​ទឹក​នៅ​ចុងកោះ​​ថ្មី ដែល​លើក​ដោយ​អ្នក​ទោស​អង្គការ កាល​ពីពាក់​កណ្តាល​ខែឧសភា កន្លងទៅ​ ខ្ញុំ​ភ្ញាក់​នឹងសំនង់​អគារ​ចាស់​​ទ្រុឌ​ទ្រោម​​មួយកន្លែង​ ដោយ​សារ​តែ​​ត្រូវ​បាន​គេ​បោះ​បង់​ចោល… នោះ​គឺ​ «មណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន កោះថ្មី»។

ពេល​ដើ​រ​ឆ្លង​ផុត​ក្លោងទ្វារ​ច្រក​ចូល ទើប​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​​ជំនួស​អ្នក​ស្រុក​នៅ​ទីនោះ…។

ការកកើត​មណ្ឌល​អភិវឌ្ឍន៍កោះថ្មី…

កាល​បរិច្ឆេទ​នៃ​ពិធី​សម្ភោធ​​អោយ​ដំនើរ​ការ​ប្រើ​ប្រាស់​ ​មណ្ឌល​អភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ​កោះថ្មី ខ្ញុំ​មិន​បាន​​ប្រទះ​ភ្នែក​ឃើញ​​កត់​ត្រា​ទុក​នៅ​​ក្លោង​ទ្វារ​ចូល ឬនៅ​កន្លែង​ណា​មួយ​ក្នុង​​បរិវេណ​មណ្ឌល​អភិវឌ្ឍន៍​នេះ​ទេ​…។ តែ​តាម​ការ​សាក​សួរ​អ្នក​ស្រុក​រស់​នៅ​​ទីនោះ បាន​​រៀប​រាប់​អោយខ្ញុំ​ដឹង​ថាៈ មណ្ឌល​អភិវឌ្ឍន៍​នេះ បាន​កកើត​ឡើង​ក្នុង​ឆ្នាំ១៩៩៥ ក្រោម​ការ​​ចាត់​ចែង​គ្រប់គ្រង​សាង​សង់​​ដោយ​លោក​នាយ​ឧត្តមសេនីយ៍ គន់ គីម និងអភិបាល​ខេត្ត​កណ្តាល​​នា​សម័យ​នោះ គឺលោក ឈុន ស៊ីរុន…។ តាម​ការ​គិត​ស្មាន​របស់​ខ្ញុំ មណ្ឌល​អភិវឌ្ឍន៍នេះ អាច​នឹង​កកើត​ឡើង ដំនាល​គ្នា​នឹងមណ្ឌល​អភិវឌ្ឍន៍ «ក្រាំងយ៉ូវ» ផង​ដែរ ព្រោះ​ក្រាំង​យ៉ូវ និង​កោះថ្មី ស្ថិត​នៅ​ក្នុង​ស្រុក​ស្អាង​ជា​មួយ​គ្នា…។

អ្នក​ស្រុក​កោះ​ថ្មី បានរំលឹក​អោយ​ខ្ញុំ​ដឹងពីដើម​ហេតុ​​ដំបូងៗ​ ​​ថាៈ មាន​ថ្ងៃមួយក្នុង​រដូវ​វស្សា ទឹក​លិច​ពៀប​មាត់​ច្រាំង​កោះ សម្តេច​តេជោ ដែល​កាល​នោះ​ជា​នាយក​រដ្ឋមន្រ្តី​ទី២ ​លោក​បាន​​ជិះ​អូប័រទៅ​កោះធំ ។ នៅ​ពេល​ឆ្លង​កាត់​កោះថ្មី លោក​មាន​ការ​ចាប់​អារម្មណ៍​នឹងកោះ​នេះណាស់ រួច​លោក​ក៏​អោយ​អូប័រ បើក​ចូល​មក​ក្នុង​កោះ ។ ជា​មួយ​គ្នានេះ​ លោក​​​​​បានចុះ​​ជួប​សំនេះ​សំនាល​ជា​មួយ​អ្នក​ស្រុក​​កោះ​ យ៉ាង​ស្និទ្ធ​ស្នាល​បំផុត។ ក្រោយ​មក​មិន​យូរ​ប៉ុន្មាន ទើប​អ្នក​ស្រុក​នាំ​គ្នា​រីក​រាយ​ត្រេកអរ​គ្រប់​ៗ​គ្នា ព្រោះ​​បាន​ដំនឹង​ដ៏​ល្អ​ថា សម្តេច​​នាយក​រដ្ឋមន្រ្តី ​និង​លោក​ជំទាវ នឹង​យក​ទីនេះ ធ្វើ​ជា​មណ្ឌលអភិវឌ្ឍន៍​ «គំរូ» សំរាប់​យក​ទៅ​អនុវត្ត​ទូទាំង​ប្រទេស នា​ពេល​ឆាប់ៗ ខាង​មុខនេះ…។

រួច​ក្រោយ​មក​មិន​យូរ​ប៉ុន្មាន សំនង់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​​កោះថ្មី ក៏​បាន​ផុស​ឡើង​​​យ៉ាង​រហ័ស​ដូចឥសីជប់ ដែល​​ក្នុង​នោះ​រួម​មាន៖ អគារសម្ភព អគារ​មណ្ឌល​សុខភាព អគារសំរាក​ព្យាបាល អគារបណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ផ្ទះ​​​សំរាប់​បុគ្គលិក​បំរើការ​ស្នាក់​នៅ​ជាដើម…។ អគារទាំង​នេះ ត្រូវ​បាន​សង់ជាជួរបណ្តោយ​ថ្ងៃ បែរ​មុខ​ទៅ​ត្បូង​ទាំង​អស់…។ អ្នក​ស្រុក​កោះ​ថ្មី នៅ​ថែម​ទាំង​បាន​រំលឹកដោយ​ការ​ចង​ចាំ​ទៀត​ថាៈ ក្នុង​អំលុង​ពេល​ដំនើរ​ការ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​នេះ សម្តេច និង​លោក​ជំទាវ ឧស្សាហ៍​​ឆ្លង​ទឹក​មក​កោះ​ថ្មី​នេះ​ណាស់ ហើយ​មាន​ពេល​ម្តង​នោះ សម្តេច​បាន​ជិះ​អាកន្ទុំរុយ មកចុះ​ចត​នៅ​វត្តថ្មី​ថែម​ទៀត​ផង…។

ចុះបើនៅ​​កំពុង​ដំនើរ​ការ​សុខៗ ហេតុ​ម៉េច​បានទៅ​ជា​គាំងឈប់​ដំនើរ​ការ?…​

មណ្ឌលអភិវឌ្ឍន៍ ដែល​ត្រូវ​បាន “ម្ចាស់” បោះបង់​ចោល…

ក្រោយ​ពីដំនើរ​ការ​​យ៉ាង​រលូន​បាន​ ៣ឆ្នាំ, មណ្ឌល​អភិវឌ្ឍន៍​កោះថ្មី ត្រូវ​បាន​បោះ​បង់​ចោល​យ៉ាង​តក់​ក្រហល់ ជា​មួយ​​នឹង​កំហឹងកំរិត «ឆេះដុំ» នៃអ្នក​គ្រប់​គ្រង​ ទៅ​លើ​អ្នក​ស្រុក​កោះ​ថ្មីថែម​ទៀត​ផង។ តែការបិទ​បញ្ចប់នៃ​មណ្ឌល​អភិវឌ្ឍន៍​នេះ បែរជា​ស្ថិត​ក្រោម​ក្រសែ​ភ្នែកងឿង​ឆ្ងល់​ និង​សោក​ស្តាយរបស់​ប្រជា​ពល​រដ្ឋ​កោះ​ថ្មី និង​អ្នក​ស្រុក​​មួយ​ចំនួន​ធំ ដែល​រស់​នៅ​​តាម​ច្រាំង​ទាំង​សង​ខាង​កោះរួម​មាន អ្នកស្រុក​ក្នុង​ឃុំ​ខ្ពប​ខ្លួនឯង អ្នក​ស្រុក​ក្នុង​ឃុំពោធិបាន ឃុំព្រែកអំបិល និង​ឃុំ​កោះខែល​ ជាដើម​ទៅ​វិញ…។

…គឺព្រោះ​តែ​លទ្ធផលបោះឆ្នោត​ឆ្នាំ ១៩៩៨ ដែល​ឃុំ​ខ្ពប​ទាំង​មូល បាន​ធ្លាក់​សំលេង​ឆ្នោត​គាំទ្រ​ដល់​គណបក្ស​កាន់​អំនាច ទើប​បណ្តាល​អោយ​កើត​មាន​ឡើង​​នូវ​​អភូតហេតុ​ «ដករត់» នេះ ហើយ​អ្នក​ស្រុក​​កោះថ្មី រហូត​មក​ដល់​ថ្ងៃនេះ គឺបាន​ត្រឹម​តែ​មាន​អារម្មណ៍​សោក​ស្តាយ…។ សោក​ស្តាយ​នៅ​​ត្រង់​ថា នេះ​ជា​ការ​បិទបាំង ឬ​ជា​ការឃុប​ឃិត​គ្នារបស់​​ថ្នាក់​ក្រោម ដើម្បី​កុហក​ថ្នាក់​លើ ធ្វើ​អោយ​ថ្នាក់​លើ​​គ្មាន​ទឹក​ចិត្ត​នឹង​​ជួយ​ដល់​អ្នក​ស្រុក​កោះ តទៅ​ទៀត​​..!!.. អាច​និយាយ​បញ្ច្រាស់​មក​វិញ​គឺ​ថា មក​​ពី​ថ្នាក់លើ​​ជឿ​របាយការណ៍ “គ្រុយ” របស់ «មន្រ្តីគ្រាប់ល្ពៅ» នៅ​ថ្នាក់​ក្រោម ទើប​ធ្វើ​អោយ​អ្នក​​ស្រុក​កោះថ្មី ដែល​កំពុង​ទទួល​ផល​​ពី​មណ្ឌល​អភិវឌ្ឍន៍​នេះ​ ​បាន​ត្រឹម​តែ​មាន​អារម្មណ៍​តូច​ចិត្ត និង​​សោក​ស្តាយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​…។

ចុះ«មន្រ្តីគ្រាប់ល្ពៅ» ហេតុ​អ្វី​ចាំបាច់​រាយការណ៍​ “គ្រុយ” ថ្នាក់​លើ?…

របាយការណ៍​ភូត​ គឺជាជំរើស​យក​រួច​ខ្លួន… 

ដំនើរ​រឿង​មាន​ដូច​តទៅ…

តាមការ​ចងចាំ អ្នក​ភូមិ​កោះ​ថ្មី​បាន​រៀបរាប់​អោយ​ដឹង​ថា៖ នារដូវ​បោះ​ឆ្នោត​ឆ្នាំ១៩៩៨ អ្នក​ស្រុក​កោះ​ថ្មី បាន​បោះ​ឆ្នោត​គាំ​ទ្រ​សម្តេច​និង​លោក​ជំទាវ ភ្លូក​ទឹក​ភ្លូក​ដី។ អ្វី​ដែល​នៅ​ពី​ក្រោយ​នៃ​ការ​បាត់​បង់​សំលេង​ឆ្នោត​គាំទ្រ​មួយ​ចំនួន​​នៅ​​​ឃុំខ្ពប​​​ នៅ​ត្រង់​ថា ក្នុងឃុំ​ខ្ពប​ទាំង​មូល មានភូមិ​ទាំងអស់​​ ១០ ដែល ៩ភូមិ​ ស្ថិត​នៅ​លើគោក និង ១ភូមិកោះថ្មី គឺស្ថិត​នៅ​ក្នុង​ទឹកព័ទ្ធ​ជុំវិញ។ ក្នុង​ចំនោម​ភូមិ​លើ​គោក​ទាំង ៩ភូមិ មាន​អ្នក​ភូមិ​នៅ​ជួរ​ទន្លេ​មួយ​ចំនួន ហាក់​ច្រណែន​នឹង​អ្នកភូមិកោះថ្មី…។ ដូចនេះ ពួកគេ​ទាំងនោះ ច្បាស់​ជា​មិន​បាន​ផ្តល់​ការគាំទ្រ​ដល់​សម្តេច​ និង​លោក​ជំទាវ​ទេ ដែលនេះ​​ជា​មូល​​ហេតុ​​ធ្វើ​អោយ​សំលេង​ឆ្នោត​គាំទ្រនៅ​ឃុំ​ខ្ពប​​ធ្លាក់​ចុះ​…។ ផ្ទុយ​ទៅ​វិញ អ្នកស្រុក​កោះថ្មី​ទាំង​មូលពេលនោះ​​​ បាន​បោះ​ឆ្នោត​​គាំទ្រសម្តេច ឡើង​ផ្អៀង​កោះ..!!..​

ផ្អែក​តាម​ច្បាប់​បោះ​ឆ្នោតនា​​សម័យ​នោះ ក្រោយ​ពេល​បិទ​ការិយាល័យបោះឆ្នោត​នៅ​ពេល​​រសៀល គឺហិប​​ឆ្នោត ត្រូវ​បញ្ជូន​​ពី​គ្រប់​ការិយាល័យ​បោះ​ឆ្នោត យក​ទៅ​រាប់​រួម​គ្នា​នៅ​មន្ទីរឃុំ ដែល​ខុស​ពី​នីតិវិធី​​​បោះ​ឆ្នោត​ក្រោយៗ​ គឺពេល​បិទ​ការិយាល័យ​បោះ​ឆ្នោតភ្លាម ត្រូវ​រាប់​សន្លឹក​ឆ្នោត​នៅ​នឹង​កន្លែង ដើម្បី​​អោយ​ដឹង​លទ្ធផល​បឋម​ភ្លាមៗ​ដែរ…។ គឺ​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត​រួម​គ្នា​ នៅ​មន្ទីរ​ឃុំ​នោះហើយដែល​លោក​យាយ​មេឃុំ​ សុខ បុល គាត់​ភ័យ​សាប​មាត់​ សាប ក ដោយ​សារ​​«បាត់​» សំលេង​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន តែ​មិន​ដល់​ថ្នាក់​ «ចាញ់» ទេ។ គាត់​ជា​មេឃុំ​ គាត់ដឹង​ច្បាស់​ណាស់​ថា កោះ​ថ្មី​មាន​សំលេង​គាំទ្រ​ «ឈ្នះដាច់» តែគឺ​អ្នករស់​នៅ​ក្នុង​ភូមិ​ក្បែរ​ផ្ទះ​គាត់ទេ ដែល​មិន​បោះ​ឆ្នោត​គាំទ្រ។ ដូច​នេះ​ដើម្បី​​រួច​ខ្លួន គឺ​មាន​តែ​ធ្វើ​របាយការណ៍ ភូតថ្នាក់លើ​យ៉ាង​ខ្លី​ថាៈ «…មូល​ហេតុ​នៃ​ការ​ធ្លាក់​សំលេង​ឆ្នោត​គាំទ្រ គឺដោយសារតែ​អ្នកភូមិ​កោះ​ថ្មី បាន​​បោះឆ្នោត​គាំទ្របក្ស​ប្រឆាំង និង​បាន​លង់​ជឿ​​បក្ស​ប្រឆាំង ចោល​សម្តេច​ និង​លោក​ជំទាវ​ហើយ..!!..» ។

តាម​ខ្ញុំ​យល់ ដើម្បី​​អោយ​ «របាយការណ៍ភូត»​​មួយ ត្រូវ​បាន​ថ្នាក់​លើ​ផុត​កំពូល​ «ជឿ»​ ទៅ​បាន​ គឺ​ទាល់​តែ​មាន​ការ​ «រួមគ្នាភូត» នៅ​ថ្នាក់​ឃុំ និង​ការ​ «ភូតតគ្នា»​ ​ដោយ​រាប់​ចាប់​ពី​ថ្នាក់​ស្រុក ថ្នាក់ខេត្ត រហូត​ដល់ក្រុមការ​ងារ ឬ​ក្រុម​អ្នក​អន្រ្ទើស​ៗ ​តែម្តង ទើប​ធ្វើ​អោយ​គុណ​ភាព​នៃ​របាយការណ៍ភូត​មួយ​នេះ ត្រូវ​បាន​ថ្នាក់​លើ «ជឿ​»បាន​​សំរេច..!!.. :-D

តែការពិត បើតាមការ​អះអាង​របស់​អ្នក​ស្រុក​កោះថ្មី បើ​ទោះ​ជា​​សម្តេច និង​លោក​ជំទាវ បាន​​​បោះ​បង់​ចោល​ពួក​គេ​ក៏​ដោយ ​ក៏​ពួក​គេ​នៅតែ​បន្ត​គាំទ្រ​សម្តេច​ ជាប់​រហូត​​បន្ត​មក​ទៀត​ ដូច​ជា​កា​រ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ឆ្នាំ២០០២ ក៏កោះថ្មី​ឈ្នះ, ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំនាង​រាស្រ្ត ឆ្នាំ២០០៣ ​ឈ្នះ, កា​របោះ​​​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ឆ្នាំ២០០៧ ឈ្នះទៀត, ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំនាង​រាស្រ្ត ឆ្នាំ២០០៨ ឈ្នះទៀត, និង​ចុងក្រោយ គឺកា​រ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ឆ្នាំ២០១២ ឈ្នះម្តងទៀត…។ ផុតពី​នេះ​ទៅ ចូល​ដល់​​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​​តំនាង​រាស្រ្ត ឆ្នាំ២០១៣ ទើប​អ្នក​ស្រុក​កោះ​ថ្មី ចាប់​ផ្តើម​បែក​ខ្ញែក​ជា​បីបក្ស និង​ចុង​ក្រោយ​នេះ កា​រ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ឆ្នាំ២០១៧ អ្នក​ស្រុក​កោះ​ថ្មី បាន​បែកខ្ញែក​គ្នា​​​រហូត​ដល់​ទៅ​បួន​បក្ស គឺបក្ស​ប្រជាជន​ បក្សសង្រ្គោះជាតិ បក្ស​សំបុក្រ​ឃ្មុំ និង​បក្សសម្ព័ន្ធ…។

“ដាក់ចូលរឹង ដកមកវិញទន់”…

ក្រោយ​ពេល​«ថ្នាក់លើ​»​សំរេចចិត្ត “ដករត់” ទាំងតក់​ក្រហល់​រួចមក អ្វីៗត្រូវបាន​វិល​ទៅ​រក​​សភាព​ដើម​ទាំង​ស្រុងឡើងវិញ… ជា​សភាពដើម​នៃ​​​ដី​កោះ ដូច​កាល​ពី​​មុន​ឆ្នាំ​១៩៩៥ ដដែល…។

ហេដ្ឋារចនាសម្ពន្ធ​ដែល​បំ​រើ​ដល់​សុខមាលភាព​​ប្រជា​ពលរដ្ឋ និងកិច្ចការ​​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដល់​កូន​ចៅ​អ្នក​ស្រុក​ជុំវិញ​តំបន់​នោះ ត្រូវ​បាន​បញ្ចប់ និង​បិទ​ទ្វារទាំង​ស្រុង​ជាស្ថាពរ…។ អ្វីៗ​ដែល​ធ្លាប់​តែរស់​រវើក​​អ៊ូរអរ បាន​ប្រែ​ក្លាយ​ជា​សភាព​ស្ងាត់​ជ្រងំ​មួយ​រំពេច សឹង​មិន​គួរ​អោយ​ជឿ។ វា​ប្រៀប​​បាន​នឹង​ការ​គេងយល់​​សុបិន្ត​ដ៏​ល្អ​មួយ រួច​នៅ​ពេល​ភ្ញាក់​ដឹង​ខ្លួន​ឡើង អ្វីៗ​ដែល​ឃើញ​ក្នុង​សុបិន្ត​ទាំង​ប៉ុន្មាន បាន​រលាយ​សាប​សូន្យ​អស់​គ្មាន​សល់…។ វា​ប្រៀប​ដូច​នឹង​ការ​បំផ្លាញ​ដោយ​ធម្មជាតិ ដែល​បាន​បក់​ផាត់​យក​នូវ​អ្វីៗ​ទាំងអស់នៅ​ក្នុង​មណ្ឌល​អភិវឌ្ឍន៍ អោយ​នៅ​សល់​តែ​សំបក​អគារ ​តែ​ត្រឹម​មួយ​ប៉ប្រិច​ភ្នែកប៉ុណ្ណោះ…។​​

គិតទៅ កោះ​ថ្មី​ធ្លាប់​ជាទី​រណ្តៅ​កប់​សាកសព​ក្នុង​របប​ខ្មែរ​ក្រហមមែន តែកោះថ្មី​ក៏ធ្លាប់​​​ឆ្លងកាត់​នូវសម័យកាលដ៏​រុងរឿងមួយដែរ…។ មកដល់​សព្វថ្ងៃនេះ ​ក្តី​ស្រមៃរបស់​អ្នក​ស្រុក​ ដែល​​ចង់​អោយ​សម័យ​កាល​ដ៏​រុង​រឿង​មួយ​បែបនោះ វិល​ត្រលប់​មក​វិញ​ម្តង​ទៀត បែបប្រហែល​ជា​ “ចិន​មិន​រត់” ឬចេញមិនរួច​ទេ..!!..??.. ទោះ​ជា​យ៉ាងណា អ្នកស្រុក​កោះ​ថ្មីភាគ​ច្រើន​ នៅតែ​ចងចាំពី​គុណ​របស់​សម្តេច ព្រោះ​សម្តេច​បាន​ធ្វើ​អោយ​អតីត​មន្ទីរឃុំឃាំង ស-១៥ ក្នុង​របប​ខ្មែរ​ក្រហមមួយ​នេះ បាន​ស្គាល់​នូវ​ភាព​រីក​ចំរើន​ ស៊ីវិល័យ​ ​រយៈពេល ៣ឆ្នាំ​ដែរ..!!..

ខាងក្រោមនេះ ជាទិដ្ឋភាព​នៃ​អតីត​មណ្ឌល​អភិវឌ្ឍន៍​កោះថ្មី និង​ផ្លូវថ្នល់​ក្នុង​ភូមិកោះថ្មី ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ​​ នាពាក់​កណ្តាល​ខែឧសភា ឆ្នាំ២០១៧ នេះ…

37 Responses to អតីត​មណ្ឌលអភិវឌ្ឍន៍ ដែល​ត្រូវបាន “ម្ចាស់​” បោះ​បង់​ចោល…

  1. Write My Essay – EssayErudite.com

    Fed up of typing “who can write my essay” in the search bar?
    Would you like to have a reliable helper always by your side?
    Our website will come as an excellent solution to write my essay

  2. Dissertation Writing Service – EssayErudite.com

    Our https://essayerudite.com/dissertation-writing-service/ provides a full-scale writing assistance accessible online 24/7.
    Apart from many other writing companies, we are rather picky when forming a professional staff of experts.
    Moreover, we try to make our every customer feel safe and pleased with the service.

  3. Write My Paper – EssayErudite.com

    Looking for an expert to write my paper for you? You are at the right place.
    Providing superior writing service appears to be our main specialization and passion.
    Our website is the best destination for every English-speaking student who calls for assistance when handling his or her daily academic tasks.

  4. EssayErudite.com is the web’s leading provider of quality and professional academic writing.
    When it comes to essay writing, an in-depth research is a big deal. Our experienced writers are professional in many fields of knowledge so that they can assist you with virtually any academic task. We deliver papers of different types: essays, theses, book reviews, case studies, etc.
    We have thousands of satisfied customers who have already recommended us to their friends. Why not follow their example and place your order today?

  5. Segway Verona offers tours that make sure you will enjoy a fun and immerse experience of our beloved city. We combine Segway, our innovative way of transportation, with tours in the historical city centre. Through our explorations of 1 or 2 hours, we will bring you to the most breathtaking spots, so that, if you do not stay long in Verona, we make sure that you see all of the unmissable sights!

    Segway is really easy to use! It is so intuitive that it feels like an extension of the human body. To understand why, consider this: if you stand up and lean forward, so that you are out of balance, you will intuitively put your leg forward. Segway works the same way: to move forward or backward, the rider just leans slightly in such direction, and Segway will follow your movements. It is also easy to turn right or left, since the rider just has to push respectively Segway’s handlebar.

    Segway is safe. Anyone over the age of 12 can join our tours, except for pregnant women. Apart from these cathegories, we encorage people of every age to try Segway, because this self-balancing object can really make your experience in Verona much more delightful! In fact, if it is hot, you will enjoy some fresh air and avoid to sweat; if it is cold, you will have the possibility of staying outside the least possible time. It is proved that our 2 hours tours show you what you will see in 6 hours walking!

    All the tours start with a little training on how to use Segway, because for us safety is the priority. However, we experienced that it takes just a little practice to master on Segway! There are no required skills and, in particular, no need to be able to bicycle. There will always be a tour leader with you, guiding the whole group, so that you can enjoy the view and the tour of Verona. Audioguides (available in different languages) will provide the information you need to fully comprehend the history and architecture of our main monuments, squares and buildings.

    In particular, our 2 hours tour will show you: Piazza Bra, one of the biggest squares in Italy, with the Arena, the famous Roman amphitheatre; we will then take Via Oberdan in order to see Portoni Borsari, one of the ancient entrance of the Roman city; we will firstly explore Piazza Erbe and secondly Piazza Dei Signori, two squares full of symbols and buildings with enchanting beauty, and then see Arche Scaligere. Heading to the Duomo, Verona’s Cathedral, we will pass by Santa Anastasia, next to the Conservatory of music; after that, we will have a break on Ponte Pietra, the bridge with the breathtaking view of the Roman Theatre and San Pietro Castle (and much more). On our way back, we will stop at Juliet’s house, so that you don’t forget to take pictures and write your names on the walls! We will conclude our tour with Castelvecchio, the Scaligeri castle and enjoy its amazing view of Verona.

    People who went on tours with us really appreciate our flexibility: we do not have fixed tour’s hours, so we can arrange the time that fits the best. Moreover, we try to adjust the path according to your preferences, spending less time on spots you have already seen and dedicate more on your favourite sights. Read what people say about us on tripadvisor…

    So, if you want to make the most out of your time in Verona, contact us or stop by our office!

    OFFICE HOURS: Monday to Saturday (only closed on Sunday) from 10 am to 5 pm.

    DIRECTIONS: We are located in Piazza Cittadella 11b, very close to Piazza Bra, the main square with the Arena.

    From Piazza Bra you can arrive at our office on foot (3 minutes): pass under the arch of the gateway with the big clock (Portoni della Bra) and walk through Corso Porta Nuova for approximately 100

    https://veronasegwaytours.com/

  6. Инвестиции для начинающих для извлечения выгоды в 2017 году

    ШИКАРНЫЙ СТАРТ! HTFX.ONLine ПЛАТИТ!

    Своим рефералам дарю БОНУС!
    БОНУС – 10% от депозита сразу в руки!

    СТРАХОВКА! 200-500-7000$
    Ссылка на регистрацию: https://htfx.online/?ref=Oleg

    Платежные системы: PAYEER, PerfectMoney и AdvCash

    Подробности по скайпу: cheburashka411

    Куда инвестировать для извлечения выгоды в 2017 году

  7. Основные инвестиции в интернете для получения профита в 2017 году

    ШИКАРНЫЙ СТАРТ! HTFX.ONLine ПЛАТИТ!

    Своим рефералам дарю БОНУС!
    БОНУС – 10% от депозита сразу в руки!

    СТРАХОВКА! 200-500-7000$
    Ссылка на регистрацию: https://htfx.online/?ref=Oleg

    Платежные системы: PAYEER, PerfectMoney и AdvCash

    Подробности по скайпу: cheburashka411

    Инвестиции для начинающих в форекс онлайн стратегия для извлечения выгоды в 2017 году

  8. Приветствуем! Ресурс Brilliant Lab – форум трейдеров, по официальной версии. Но для самом деле это убежище для всех мошенников, возглавляет что – Тимофей Мартынов. Отзывы через пользователей он тщательно контролирует и всех неугодных банит без предупреждения. А сайт СмартЛаб весь забил заказными статьями, прием из которых рекламирует Форекс лохотроны, а другая поливает грязью конкурентов этих контор. Понятно, который за такую “подспорье” он получает своей барыш от подельников. Так который ни о каком “непредвзятом мнении” речи не идет – любая ложь изза хорошую оплату появится на сайте. http://smart-lab.biz/

  9. ВНИМАНИЕ!!! Ядекс и отношение к клиентам смотреть всем!!!
    Посмотрел и был в ШОКЕ….
    Вот ссылка на Ютуб
    https://www.youtube.com/watch?v=IdYDpLcuVnA

  10. I surfed many sites however the information quality of presented topics at this web site is actually very high.

  11. This is my first grow old visit at here and i am actually genial to admission anything at single place.

  12. Why viewers yet create use of to contact news papers bearing in mind in this technological world the combined issue is presented on web?

  13. Why viewers yet create use of to contact news papers taking into account in this technological world the comprehensive situation is presented upon web?

  14. You have some really great posts and I vibes I would be a fine asset.

  15. I am looking concentrate on for your bordering post, I will attempt to acquire the hang of it.

  16. Very accurate info, I appreciate your sharing of this opinion.

  17. I’m looking talk to for your neighboring post, I will attempt to get the hang of it.

  18. Колпаки на забор
    Каменные заборы из кирпича либо бетона солидны и крепки. Невзирая на это они тоже нуждаются в защите. Аналогично требуют изоляции от осадков каменные столбы заборов, просветы которых выполнены из более легких конструкций.
    в настоящее время разработано огромное количество вариантов колпаков из разных материалов, которые призваны не только изолировать высшую часть столба либо секции от осадков, да и улучшить дизайн огораживания.
    Что представляют собой
    Колпаки для забора представляют собой конструкции, имеющие скатную форму, монтирующиеся на верх огораживания. Благодаря наличию наклонных плоскостей эти приспособления отлично отводят воду, не допуская вымывания бетона из швов и выкрашивания строительного камня. http://ферумкровля.рф/wp-content/uploads/2017/03/FerumKrovlya-dymnik32-300×197.jpg

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមេល​របស់​អ្នក​នឹង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទេ។


*

អ្នកអាចប្រើប្រាស់ពាក្យ​គន្លឹះ​និង​ attribute របស់​​ HTML ទាំងនេះបាន៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>