Gallery

កោះថ្មី, អតីតមន្ទីរ ស-១៥ ក្នុង​របប​វាលពិឃាត…

ចោលកិច្ចការ​សរសេរយូរ ធ្វើ​អោយខួរក្បាល​ស្ទក់​​ចោរម្រ៉ាយ..!!.??..   :-D

_________________

ជាថ្មី​ម្តងទៀត ខ្ញុំបាន​មកដល់អតីតមន្ទីរ​ ១៥ ឬមន្ទីរ ស-១៥ ដែល​​ជា​មន្ទីរ​ឃុំឃាំង​ប្រចាំ​ស្រុក ២០ តំបន់ ២៥ ក្នុង​របប​កម្ពុជាប្រជា​ធិបតេយ្យ​​ខ្មែរក្រហម។ ទីនេះគឺជាដីកោះ មាន​ឈ្មោះ​ថា កោះថ្មី ស្ថិត​នៅក្នុង​​ដង​ទន្លេបាសាក់ ជាព្រំប្រទល់​រវាង​ឃុំខ្ពប នៃស្រុកស្អាង និងឃុំពោធិបាន នៃស្រុក​កោះធំ ខេត្តកណ្តាល…។

ពេល​​ទៅដល់ដីកោះ និង​បាន​ដើរ​កាត់​ភូមិ​ឋាន​អ្នកស្រុក​ភ្លាម រឿងរ៉ាវ​ជាច្រើន​ដែល​ខ្ញុំ​បាន​ជួប​នៅ​ទី​នេះ​​កាល​ពី​វ័យ​កុមារភាព ក៏​បានលេច​ចេញមក​​ហូរហែ​ភ្លាមៗ​ដែរ ដែល​ធ្វើ​អោយ​អារម្មណ៍​ខ្ញុំ​ស្រងេះ​ស្រងោច ​​ខ្លោច​ផ្សារ​រក​ទី​បំផុតគ្មាន…។

នឹកដល់​អ្នក​ដែលឃ្លាតឆ្ងាយ…

អ្វី​ដែល​បណ្តាល​អោយ​​ខ្ញុំ​មាន​អារម្មណ៍​ស្រងេះ​ស្រងោច​បំផុត​នោះ​គឺ «អដ្ឋិធាតុ»​ឪពុក​ខ្ញុំ កំពុង​តែ​ស្ថិត​នៅ​លើ​កោះ​នេះ​នៅឡើយ ដែល​រហូត​មក​ដល់​ថ្ងៃ​នេះ ក្រុម​គ្រួសារ​ខ្ញុំ មិន​ដឹង​ថា ធាតុឪពុក​ខ្ញុំ​នៅ​ទី​ណា​ទេ។ ​ឪពុក​ខ្ញុំ ត្រូវ​បាន​ក្រុម​ឈ្លប​ចាប់​ចង​ក្រៀក​ស្លាប​សេក នៅ​មាត់​ប្រឡាយ​ទួលតាស្រី ខាងកើត​ភូមិបឹងខ្ពប ក្នុង​អំលុង​ពេល​កំពុង​ជីក​ប្រឡាយ​នៅ​ទីនោះ រួចហើយ​ក្រុម​ឈ្លប បាន​​បណ្តើរ​គាត់​​មក​ចុះ​ទូក​នៅមន្ទីរ​ឃុំ ជិត​ព្រែក​ចឹកជន រួចដឹកឆ្លងទឹក​ ​យកមកដាក់​មន្ទីរឃុំឃាំង​នៅទីនេះ ដើម្បី​ធ្វើ​ទារុណកម្ម និងសំលាប់​​…។ ហេតុការណ៍ក្រុម​ឈ្លបចាប់​ឪពុក​ខ្ញុំ​នេះ គឺ​បាន​កើត​ឡើង​ក្នុង​អំឡុង​រដូវ​ប្រាំង ឆ្នាំ១៩៧៧ ដែល​ជាឆ្នាំពេញ​បន្ទុក​​នៃការ​បោសសំអាត​ខ្មាំង​​របស់អង្គការ  ហើយ​​ឪពុក​ខ្ញុំ ក៏​ក្លាយជាជន​រងគ្រោះ​ម្នាក់ ក្នុង​ចំនោម​ជន​រង​គ្រោះ​​ជាង​ពីរ​ម៉ឺន​នាក់ ដែល​បាន​ទាក់​ជំពប់​ដោយ​រលកនៃការ​​បោសសំអាត​ និង​​បាន​​ស្លាប់​យ៉ាង​អយុត្តិធម៌​​ នៅ​លើ​ដី​កោះ​ដ៏​ស្រស់​ត្រកាល​មួយនេះ…។

ដោយបែប​នេះ​ហើយ ទើប​​ក្រោយ​ឆ្នាំ ១៩៧៩​ ខ្ញុំឆ្លង​ទូក​មក​កោះ​ថ្មីនេះបាន​ម្តង ក្នុង​បំនងសំលឹង​មើល​គំនរអដ្ឋិធាតុ និង​ឆ្អឹង​លលាដ៍​ក្បាល​នៃ​ជន​រងគ្រោះ​ ប្រមាណ​ជាង​ពីរម៉ឺន​នាក់​​ជា​លើក​ចុង​ក្រោយ ហើយ​សន្យា​ខ្លួន​ឯងថា នឹង​ឈប់​មក​កាន់​ទី​នេះ​ទៀត​ហើយ…។​​​ តែ​ថ្មីៗនេះ ខ្ញុំបែរ​ជា​មកជាន់​ទី​នេះ​ម្តង​ទៀត ធ្វើ​អោយ​ខ្ញុំនឹក​ទៅ​ដល់​ការ​​ចាក​ចេញ​របស់​ឪពុក​ខ្ញុំ កាល​ពី​ ៤០ឆ្នាំមុន… ជាការ​ចាកចេញ​ ដោយ​​គ្មាន​ថ្ងៃ​វិលត្រលប់​ជា​រៀង​រហូត..!!..

នឹកដល់​​ទីតាំង​អតីត​មន្ទីរឃុំឃាំង…

នៅក្នុង​អំឡុង​ឆ្នាំ១៩៧៦… គឺកាល​ពី ៤១ឆ្នាំមុន ខ្ញុំ​​ស្ថិត​នៅ​កងកុមារ​ក្នុងសហករណ៍​ភូមិរការក្រោម ដែល​ស្ថិត​នៅ​ម្ខាង​ច្រាំង​នៃ​កោះថ្មី​នេះ…។ ដោយសារខ្ញុំមាន​ទំលាប់​​ឧស្សាហ៍​ធ្វើការ​ងារ​មិន​ស្ពឹក​ស្រពន់ ទើបតាកក់ ជា​អ្នក​ក្តាប់​សេដ្ឋកិច្ច​ប្រចាំ​សហករណ៍ បាន​ជ្រើស​រើស​កុមារៗ ដែល​ឧស្សាហ៍​ធ្វើការងារចំនួន ៥នាក់ អោយ​ឆ្លង​ទូក​ទៅបេះបន្លែ ផ្លែឈើ​នៅ​លើ​​កោះថ្មីជាមួយ​គាត់ ដែលពេល​នោះ កោះថ្មី​បាន​ក្លាយ​ជា​មន្ទីរ​ឃុំឃាំង​រួច​ទៅ​ហើយ។ ហេតុ​ដូច្នេះ​ហើយ ទើប​ក្រុមខ្ញុំ​ក្មេងៗ មានឳកាសបាន​ចូលទៅ​​បេះផ្លែប៉េងប៉ោះ ត្រួយល្ពៅ ផ្លែល្ពៅ ត្រឡាច ដែល​ដាំ​នៅ​តាម​ជំរាលដី​ក្នុង​រដូវ​សំរក ជិតៗក្បែរបរិវេណ​មន្ទីរឃុំឃាំង ដែលជា​អតីត​អារាមវត្តកោះថ្មី។ តាកក់ ដែល​ដឹកនាំ​ក្មេងៗ​​​ទៅ​បេះ​បន្លែ ក៏​បាន​ហាមពួក​ខ្ញុំ​​​រួច​ជា​ស្រេចថាៈ ពួកឯង​ត្រូវខំ​ធ្វើ​ការ ហាមងាកឆ្វេងស្តាំ ទោះមើល​ឃើញអី និង​​ឮសំលេង​អ្វី ត្រូវ​ធ្វើ​ការ​ជា​ធម្មតា… ពេលត្រលប់​ទៅវិញ ហាម​និយាយរឿងនៅ​លើ​កោះ​នេះ ប្រាប់​នរណា​អោយ​សោះ… បើ​មិន​អញ្ចឹងទេ គេនឹង​ចាប់​ពួកឯងយក​មក​ទី​នេះ…។

ក្នុង​អំឡុងពេលបេះប៉េងប៉ោះ នៅ​ជិតសាលាឆាន់ ខ្ញុំ​ធ្លាប់​បាន​ឃើញក្រុមសន្តិសុខ បណ្តើរ​អ្នក​ទោស​មក​សួរចំលើយ… បាន​ឮ​សំរែក​ខ្សាវៗ ដោយ​ការហេវហត់ តែ​ពោរពេញ​ដោយ​ក្តី​ឈឺចាប់​របស់​អ្នកទោស ប្រហែល​ជា​ក្នុង​ពេល​ធ្វើ​ទារុណកម្ម​​​សួរ​ចំលើយ… បាន​ឃើញ​អ្នក​ទោស​ ត្រូវ​បាន​ក្រុម​សន្តិសុខ ក្រៀក​អូសទាំង​មាន​របួសឈាម​ពេញ​ខ្លួន​ ពីសាលាឆាន់ យក​ទៅ​ដាក់​ក្នុង​ព្រះវិហារ​វិញ… គឹ​ទិដ្ឋភាព​ទាំង​អស់​នេះ ខ្ញុំ​នៅ​ចងចាំ​បាន​ពី​ទំរង់​ រូប​រាង ទ្រង់​ទ្រាយគ្មាន​ភ្លេចសោះ…។ ខ្មែរក្រហម​បានយក​ព្រះវិហារវត្ត​កោះ​ថ្មី ធ្វើ​ជា​កន្លែង​ដាក់​អ្នក​ទោស ហើយ​សាលាឆាន់ដែល​​សង់​​ម្ខាង​ផ្លូវ​ទយ​​មកដី​ទំនាប​មាត់​​បឹង​​ ស្ថិត​នៅ​ខាង​កើត​ព្រះ​វិហារ គឺ​ជា​កន្លែង​ធ្វើ​ទារុណកម្ម និង​សួរ​ចំលើយ។ ឯ​រណ្តៅ​កប់​សាក​សព​វិញ គឺ​ស្ថិត​នៅ​លើ​ទីទួលកណ្តាល​កោះ ទល់​មុខ​នឹង​ព្រះ​វិហារ​ដែរ។

មន្ទីរ​ឃុំឃាំង​កោះ​ថ្មី​ ឬមន្ទីរ ស-១៥ ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ១៩៧៦ បន្ទាប់​ពីការ​បិទ​មណ្ឌល​កែប្រែ «ក្បាលជ្រោយ» នៅ​ក្នុង​ឃុំ​​ពោធិបាន ​ដែលស្ថិត​​​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ម្ខាង​ច្រាំង នៃចុង​កោះថ្មី ។ ប្រធាន​មន្ទីរ ស-១៥ មាន​ឈ្មោះថា សមមិត្ត ម៉ារ៉ា ដែល​ជាទូទៅ​គេ​និយម​ហៅ​ បងម៉ារ៉ាៗ…។

ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំទៅ ទីតាំង​វត្តកោះថ្មី​​ ត្រូវបាន​បាក់​​​ច្រាំង​ជា​រៀង​រាល់​ឆ្នាំ គឹ​បន្ត​បាក់​ច្រាំង​​រហូត​មកដល់​ជិត​ខឿន​ព្រះវិហារ ទើប​អាជ្ញាធរ​ភូមិឃុំ​ ក៏សំរេច​ «វ៉ៃកំទេច» អតីត​មន្ទីរ​ឃុំឃាំង​នេះ​ចោល ហើយរើ​​អារាម​វត្តកោះថ្មី ទៅសាងសង់​កន្លែង​ថ្មី​វិញ ដែល​មាន​ទីតាំង​ស្ថិត​នៅម្តុំ​កណ្តាលកោះ។​

គិតសព្វៗទៅ ​ការ​បំផ្លាញ​ពី​ធម្មជាតិ​មធ្យមទេ វាងំនឹង​ក្រុម​មនុស្សគ្នាឯង ​ដែល​មិន​យល់​ពី​តំលៃ​ប្រវត្តិសាស្រ្ត បានបំផ្លាញ​ខ្ទេច​គ្មានសល់… ធ្វើ​អោយ​អតីត​មន្ទីរ​ឃុំឃាំង​មួយ​នេះ លែងមាន​នៅ​សល់​ស្នាកស្នាម​​នៃ​អំពើ​សំលាប់​ជាតិ​សាសន៍​ឯង​ក្នុង​របប​វាល​ពិឃាត សំរាប់​អោយ​មនុស្សជំនាន់​ក្រោយ​ បាន​សិក្សា​ស្រាវជ្រាវ​​​ទៀត​ហើយ…។

នឹកដល់សកម្មភាពអ្នកទោសលើកទំនប់​នៅ​ចុងកោះ…

ក្នុង​ចំនោម​អ្នកទោស​របស់​អង្គការ ដែល​នៅ​មាន​កំលាំង​កំហែង​អាច​​​រែក​ដី​បាន និងអ្នក​ទោស​ខ្លះ​​ដែល​មិន​មាន​ទោស​ធ្ងន់​ធ្ងរ ត្រូវ​បាន​បញ្ជូន​អោយ​មក​លើកទំនប់​ នៅ​ខាង​ក្រៅ​មន្ទីរឃុំឃាំង។ កម្មាភិបាល​គ្រប់​គ្រង​មន្ទីរ ស-១៥ បានសំរេច​ស្ថាបនា​ទំនប់​ទឹក​មួយ​កន្លែង ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ជិត​ចុងកោះ ដែល​មាន​ចំងាយ​ប្រមាណ ជាង​មួយ​គីឡូដី ពី​មន្ទីរ​ឃុំឃាំង។

មកដល់​បច្ចុប្បន្ន​ទើប​ខ្ញុំ​មើល​ឃើញ​ថា ការ​ស្ថាបនា​ទំនប់​ទឹក​មួយ​នេះ ដូច​ជា​មិន​សូវ​មាន​អត្ថប្រយោជន៍​ប៉ុន្មាន​ទេ ព្រោះស្ថានភាព​ដីចុង​កោះ​ មានសភាព​រាប​ស្មើ​​។ ដោយ​បែប​នេះ ទើបខ្ញុំ​យល់​ថា ការ​នាំកំលាំង​អ្នក​ទោស​​របស់​អង្គការ​អោយ​មក​លើកទំនប់​ចុង​កោះ​នេះ គឺ​គ្រាន់​តែ​ដើម្បី​បំបាក់​កំលាំង​អ្នក​ទោស ឬ​មិន​អោយ​អ្នក​ទោស​ទទួល​ទាន​អាហារ​​​ ដោយ​​មិនមាន​ធ្វើ​អ្វី​សោះ​ តែប៉ុណ្ណោះ…។

ពួក​ខ្ញុំ​ក្មេងៗ បាន​ត្រឹម​លួច​ឈរមើល​ពី​ចំងាយ ឃើញ​អ្នក​ទោស​ជាច្រើន​ ខំប្រឹង​ធ្វើ​ការ​​ដោយ​​គ្មាន​ឈប់​សំរាក​​ តាំង​ពី​ព្រឹក​ព្រលឹម រហូត​ដល់​ថ្ងៃត្រង់ ទើប​ក្រុម​សន្តិសុខ​ដែល​មាន​កាន់​អាវុធ​អាកា​គ្រប់​ដៃ បណ្តើរ​ចូល​មន្ទីរ​ឃុំឃាំង​វិញ ដើម្បី​ទទួលទាន​អាហារ​ថ្ងៃត្រង់។ ពេល​ថ្ងៃ​រសៀល ទើប​ក្រុម​សន្តិសុខ​បណ្តើរ​អ្នក​ទោស​មក​លើក​ទំនប់​ម្តងទៀត។ នៅ​ពេល​ល្ងាច មុនពេល​បណ្តើរ​អ្នក​ទោស​​ទៅ​មន្ទីរឃុំឃាំង​វិញ អ្នក​ទោស​​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​អោយ​ងូត​ទឹក​សំអាត​ខ្លួន​ក្នុង​ទន្លេ។ ការ​ងូត​ទឹក​ត្រូវ​បានប្រព្រឹត្ត​ទៅ​មួយក្រុម​ម្តង ដែលអ្នក​ទោស​មួយក្រុមៗ ​មាន​គ្នា​ប្រមាណ ៤០នាក់ និង​មាន​ការ​​យាម​កាម​យ៉ាង​​ប្រុង​ប្រយ័ត្ន​ដោយ​ក្រុម​យោធាសន្តិសុខ។ ​ពួកខ្ញុំ​ក្មេងៗ លួច​ឈរ​មើល​ពី​ចំងាយ​ ឃើញ​អ្នក​ទោសរត់​ស្រ​ចុះ​​ទន្លេ រួច​ត្រូវ​ឡើង​មក​ឈរ​តំរង់​ជួរ​​នៅ​លើ​ឆ្នេរ​ខ្សាច់​វិញ​ភ្លាម ដូច​គ្រាន់​តែ​ចុះប្រូង​ក្នុង​ទឹក រួច​រត់​ឡើង​លើ​គោកវិញ ដោយ​​គ្មានបាន​​ដុះ​ក្អែល​អី​ទេ។ ដោយ​សារ​តែ​អ្នក​ទោស​ទាំង​អស់​ មាន​តែ​ខោអាវ​មួយ​ចង្កេះ ហើយ​ត្រូវ​ស្លៀក​ពីស្ងួត​មក​ទទឹក និង​ពី​ទទឹក​ទៅ​ស្ងួត ធ្វើ​អោយ​កំនាត់​សំលៀក​បំពាក់​ងាយ​នឹង​ពុក​ផុយ​រហែករយ៉េ​រយ៉ៃ​ ហើយ​ការណ៍នេះ បាន​​ធ្វើ​អោយ​រូបភាព​​អ្នកទោស​ មើល​ទៅគឺសង្វេគ​តោកយាកជាទីបំផុត…។

ទាក់​ទង​នឹងការ​ស្ថាបនា​ទំនប់​ទឹក​នៅ​ចុង​កោះ​នេះ​ដែរ ក្រោយ​ឆ្នាំ១៩៧៩ មាន​គេ​ដំនាល​ប្រាប់ខ្ញុំ​ថា ក្នុង​អំលុង​ពេល​នៃ​ការ​លើក​ទំ​នប់នេះ មាន​អ្នក​ទោស​ច្រើន​នាក់​ដែរ ដែល​ប្រធាន​ការដ្ឋាន​បាន​បញ្ជា​​អោយកប់​ទាំង​រស់ ដូច​ជា​អ្នក​ទោស​ធ្លាក់​ខ្លួន​ឈឺធ្ងន់​ធ្វើ​ការ​លែង​កើត, អ្នកទោស​ខ្ជិលច្រអូស និង​អ្នកទោសសេរី​ជាដើម ដើម្បី​ជា​ការ​ព្រមាន​ដល់​អ្នក​ទោស​ផ្សេង​ទៀត អោយ​ខំ​ប្រឹង​ធ្វើ​ការ​ងារ និង​​គោរព​វិន័យ​…។ ឯវិធី​កប់​អ្នក​ទោស​នៅ​ក្នុង​ទំនប់ គឹប្រធាន​ការដ្ឋាន​បញ្ជា​អោយ​ដាក់​អ្នក​ទោសអង្គុយ​អោយ​ស្ងៀម​នៅ​ក្នុង​ទំនប់ រួច​បញ្ជាអោយ​អ្នក​ទោស​គ្នា​ឯង រែក​ដី​ចាក់​លុប​ពី​លើ កប់​ទាំង​រស់​តែម្តង..!!..

នឹកដល់ចេតនា​ធ្វើ​ជា​ជ្រុះ​ផ្លែស្វាយតាម​ផ្លូវ ដើម្បី​អោយ​អ្នកទោស​ទទួល​ទាន…

ការ​បាន​មើល​ឃើញ​ពី​សកម្មភាព​អ្នក​ទោស​លើក​ទំនប់ និង​ងូតទឹក​ជាដើម ដូច​បាន​រៀប​រាប់​​ខាង​លើ​​នេះ គឺ​ដោយសារ​ក្រុម​ខ្ញុំក្មេងៗ និង​តាកក់ ជា​អ្នក​ក្តាប់​​សេដ្ឋកិច្ច​ប្រចាំ​សហករណ៍ ​ទទួល​បាន​នូវ​ការ​អនុ​ញ្ញាត​ជា​ពិសេស​ អោយដើរ​បេះ​ផ្លែ​ស្វាយ​​នៅ​លើ​កោះ​ថ្មី។

នៅ​លើ​កោះ​មាន​ស្វាយ​ច្រើនដើម និង​ច្រើន​ប្រភេទ​​ណាស់​ ដូចជា​ស្វាយកែវចិន ស្វាយ​ក្បាល​ដំរី ស្វាយ​ពុំសែន ស្វាយ​កែវសារី ស្វាយ​កែវ​ត្រឡោក​ ស្វាយល្ហុង ស្វាយ​ខ្ទិះជាដើម ដែលស្វាយ​ទាំង​អស់​នោះ ​មួយដើមៗ ផ្លែ​សឹង​បាក់​មែក ទុំជ្រុះចោល​ពេញ​ដី ដោយ​​គ្មាន​នរណាហ៊ាន​ប៉ះ​ពាល់។ ពួក​ក្រុម​ខ្ញុំ មាន​ភារកិច្ច​បេះ​ផ្លែ​ស្វាយ​ទាំង​អស់​​នៅ​លើ​កោះ យក​មក​ចែក​ចាយ​តាម​សហករណ៍​​ក្នុង​ឃុំ​ខ្ពប។

នៅ​តាម​​បណ្តោយផ្លូវ​ដែល​អ្នក​ទោស​ធ្វើ​ដំនើរ​ពី​មន្ទីរ​ឃុំឃាំង ទៅលើក​ទំនប់​នៅ​ចុង​កោះ​ ពួក​ខ្ញុំ​ក្មេងៗ តែងធ្វើ​ជា​ជ្រុះ​ផ្លែស្វាយ​ពង្រាយ​តាម​ផ្លូវ​រហូត ដើម្បី​ទុក​អោយ​អ្នក​ទោស​ទទួល​ទាន។ ផ្លូវ​ដែល​អ្នក​ទោស​ធ្វើ​ដំនើរ ជា​ផ្លូវ​ភ្លោះស្រប​គ្នា មានសណ្ឋាន​ដូច​គ្នា​នឹង​ផ្លូវ​រទេះគោ​ដែរ។ មូល​ហេតុ គឺ​ដោយ​សារ​ក្រុម​សន្តិសុខ​បណ្តើរ​អ្នក​ទោស​ទៅ​ធ្វើ​ការ ​ត្រូវ​បាន​បែង​ចែក​ជាក្រុមៗ ដោយ​ក្នុង​មួយក្រុមមាន​អ្នក​ទោស​ប្រមាណ ៤០នាក់ ត្រូវ​ដើរ​ជា​ពីរជួរ​ទន្ទឹមគ្នា​(១ជួរប្រហែល ២០នាក់) និង​មាន​ក្រុម​សន្តិសុខក្មេងៗ ពីរនាក់ ស្ពាយ​កាំភ្លើង​អាកា ដើរ​ជាប់​ពី​ក្រោយ។ ពីក្រុមមួយ ទៅក្រុមមួយ ត្រូវ​ដើរ​ឃ្លាត​ពី​គ្នា​ប្រហែល ៥០ម៉ែត្រ។

ពួក​ខ្ញុំ​ក្មេងៗ លប​ពួន​ឈរ​មើល​​អ្នក​ទោស​ធ្វើ​ដំនើរ គឺ​មាន​វិន័យ និង​រក្សា​ភាព​ស្ងៀម​ស្ងាត់​ល្អ​ណាស់។ តែ​នៅ​ពេល​ឃើញ​ផ្លែស្វាយ​ដែល​ស្ថិត​នៅ​រាយ​ប៉ាយ​តាម​ផ្លូវ​ធ្វើ​ដំនើរ ក្រុម​អ្នក​ទោស​ក៏​​ចាប់​ផ្តើម​រញ៉េរញ៉ៃ​ភ្លាម ដោយ​សារ​តែ​ការ​អោនរើស​ផ្លែ​ស្វាយ​​យក​មកហុច​ចែក​គ្នា​​ទទួល​ទាន…។

សកម្មភាព​បែបនេះ នៅ​ពេលដំបូងៗ​មិន​អីទេ។ តែចូល​ដល់​ថ្ងៃ​បន្ទាប់ៗ មេក្រុម​សន្តិសុខ​បាន​មក​ជួប​តាកក់ ហើយ​ប្រាប់​ថា «ជួយប្រាប់​ក្មេងៗ កុំអោយ​សែងស្វាយ​ជ្រុះកំពប់​តាម​ផ្លូវ​ពេក»។ ក្រោយ​​មក ក្រុម​សន្តិសុខ​តែង​បណ្តើរ​អ្នកទោស វៀង​គេចមិន​អោយ​ជួប​ក្រុម​បេះស្វាយ​​ទៀត​ឡើយ…។

នឹកដល់ហេតុការណ៍បាញ់សំលាប់​អ្នកទោស ដែលប្រុង​រត់គេចពី​មន្ទីរ​ឃុំឃាំង…

នាព្រឹក​ព្រលឹម​ថ្ងៃមួយ តាកក់ បាន​នាំពួកខ្ញុំ​ក្មេងៗ ឆ្លងទូកទៅកោះថ្មីទាំង​ព្រឹក​ព្រហាម​ខុស​ពី​ធម្មតា។ នៅ​ពេល​ដែល​ទូកខ្ញុំ​ជិតចូល​ទៅ​ដល់​ច្រាំងកោះ តាកក់ បាន​ស្រែក​ឃាត់​អ្នក​ចែវទូក​អោយ​ឈប់​ស្ងៀម។ ទាំងអស់គ្នា​ដែល​នៅ​លើ​ទូក​ ឃើញយោធាសន្តិសុខម្នាក់ រត់តាម​បណ្តោយ​​ច្រាំង​មាត់​ទឹក​ខាង​ក្រោម។ ភ្លាមៗនោះ ក៏ឃើញ​យោធា​សន្តិសុខ​ពីរនាក់​ទៀត រត់​នៅលើច្រាំង ដែល​បាំង​ដោយ​ចំការ​ដំឡូងមី-ដំឡូងឈើ ព្រោះ​នៅ​តាម​បណ្តោយ​មាត់​ច្រាំង​ជុំ​វិញ​កោះ គឺគេដាំដំឡូង​ទាំង​នេះជាជួរ​ប្រហែល​ជា​ ១០រងប៉ុណ្ណោះ ដើម្បី​បាំង​មិន​អោយ​អ្នក​នៅ​ច្រាំង​ម្ខាង​កោះ មើល​ឃើញ​ទិដ្ឋភាព​ដី​កោះ​ច្បាស់…។ តែ​នៅ​កន្លែង​ពួកក្រុម​ខ្ញុំ​បំរុង​ចូល​ទូក​ចត គឺ​មាន​ប្រលោះ​ប្រហែល​ជិត ២០ម៉ែត្រ ជាវាល​គ្មាន​ចំការ​ដំឡូង ហើយ​នៅក្បាល​ជួរ​រង​ដំឡូង​ មាន​ចេក​ណាំវ៉ា ២គុម្ពធំៗ…។ ​

នៅ​ពេល​ដែល​យោធា​សន្តិសុខ​ទាំងពីរនាក់​ខាង​លើ រត់​មក​ដល់​ទន្ទឹម​នឹង​គុម្ពចេក​ណាំវ៉ា ពួក​គេ​ក៏​ភ្ជុង​កាំភ្លើង​ទៅ​គុម្ពចេក ជា​មួយ​នឹង​សំរែក «លើកដៃ!»… រួច​ក៏​ឮស្នូរ​កាំភ្លើងពីរគ្រាប់យ៉ាង​ណែន ប៉័ង! ប៉័ង!… ពួក​ក្រុម​ខ្ញុំ​ទាំងអស់​គ្នា​ដែលនៅ​លើ​ទូក ភ័យ​ញ័រ​​ខ្លួន ស្រលាំងកាំង​ នៅ​ស្ងៀម​អត់ហ៊ាន​កំរើក​អី​ទាំងអស់…។ មួយសន្ទុះ​ធំ​ក្រោយ​មក ទើបតាកក់ ហ៊ាន​នាំ​ក្មេងៗ ចុះ​ពី​លើ​ទូក ដើរ​សំដៅ​ឡើង​ទៅ​ច្រាំង​ខាង​លើ។

ពួក​ខ្ញុំ​ឃើញ​យោធា​សន្តិសុខ កាន់​ជើង​សាកសព​អ្នក​ទោស​ម្ខាង​ម្នាក់​អូស ​​បញ្ច្រាស់​​កាត់​ដី​ភ្ញួរ សំដៅ​ទៅ​ការដ្ឋាន​លើក​ទំនប់ ដែល​មាន​ចំងាយ​ប្រមាណ ៣០០ម៉ែត្រ ពី​កន្លែងកើត​ហេតុ។ ខ្ញុំ​ចាំ​បាន​ថា តាកក់ មាន​ទឹក​មុខ​ស្ងប់​ស្ងួត និង​និយាយ​ទាំង​សោក​ស្តាយ​ថាៈ បើ​កុំ​តែទូក​យើង​ចូល​ច្រាំង កុំ​អី​អ្នក​ទោស​នេះ នឹង​រត់​ផុត​បាត់​ហើយ… មកពី​វា​ខ្លាច​ពួក​យើង​ឃើញ​វា..!!..

ក្រោយ​ហេតុ​ការណ៍បាញ់​សំលាប់​អ្នក​ទោស​បំរុង​រត់​គេច​​នេះ​មក សន្តិសុខ​​នៅ​លើ​កោះ​ទាំង​មូល​ត្រូវ​បាន​រឹត​បន្តឹង ហើយ​ក្រុម​ខ្ញុំ​ដែល​មាន​តាកក់ ជា​ប្រធាន ក៏​លែង​អនុញ្ញាត​អោយ​ចេញ​ចូល​កោះថ្មី​​ ជា​រៀង​រហូតដែរ…។

អធិរាជ​សំលេងមាស ស៊ិន ស៊ីសាមុត មិនមែន​ស្លាប់​នៅ​មន្ទីរ ស-១៥ កោះថ្មី ទេ…

ចៃដន្យទេ… នៅ​ពេល​ខ្ញុំ​កំពុង​អង្គុយ​ចាំ​ទូកដរ​ចំលង ខ្ញុំ​បាន​ជួបអតីត​អ្នក​ជាប់​ឃុំឃាំង​​ក្នុង​មន្ទីរ​ ស-១៥ មួយរូប ដែល​បាន​រួច​រស់​ជីវិត​រហូត​ដល់​សព្វថ្ងៃ។ គាត់​ឈ្មោះ សន ប៊ុនថន បច្ចុប្បន្ន​​មាន​វ័យ ៦៤ឆ្នាំ​ៗនេះ និង​កំពុង​ប្រកប​របរ​ដើរ​ព្យាបាល​អ្នក​ស្រុក​តាម​ភូមិ។

តាម​ការ​ជជីក​សួរ​របស់​ខ្ញុំ, លោក សន ប៊ុនថន បាន​រៀបរាប់​ត្រួសៗ​ប្រាប់​ខ្ញុំ​ ដែល​ខ្ញុំ​អាច​សរសេរ​សង្ខេប​ឡើង​វិញ​ដូច​ខាង​ក្រោម៖

«…ខ្ញុំ​បាន​ចូល​​បដិវត្ត​ក្នុង​ឆ្នាំ១៩៧៣ នៅពេល​ខ្ញុំ​ទើប​មាន​អាយុ ១៨ឆ្នាំ។ ខ្ញុំមាន​មុខងារ​ជា​ពេទ្យយោធា ប្រចាំ​វីរៈសេនា​ធំ ១៧៣ កងពលធំលេខ១…។ ក្នុងពេល​ប្រយុទ្ធ​ផ្តាច់​ព្រាត់ ដើម្បី​រំដោះ​ទី​ក្រុង​ភ្នំពេញ ក្នុង​ខែ​មេសា ឆ្នាំ១៩៧៥ អង្គភាព​ខ្ញុំ ទទួល​ខុសត្រូវ​នៅសមរភូមិ​ទិសអគ្នេយ៍​ភ្នំពេញ ដែល​មានបង សោ ភឹម ជា​ប្រធាន រួមនឹង​បង ហេង សំរិន (សម្តេច​អគ្គមហា​​ពញា​​ចក្រី) ផងដែរ…។ ក្រោយ​រំដោះ​ឆ្នាំ១៩៧៥ អង្គភាព​ពេទ្យ​ខាង​ភូមិភាគ​បូព៌ាខ្ញុំ មាន​ទីតាំង​នៅ​វត្តនិរោទន៍ ច្បារអំពៅ… រហូតដល់​ឆ្នាំ១៩៧៦ ទើប​អង្គការ​រំលាយ​អង្គភាព​ខ្ញុំ អោយ​ទៅ​ធ្វើ​ការ​តាម​សហករណ៍…។ ដល់​ចឹង អង្គការ​ប្រាប់​ថា បញ្ជូន​មិត្តឯង​ទៅ​សហករណ៍​ស្រុក ២០ តែ​តាម​ពិត អង្គការ​យក​ពួក​ខ្ញុំ​មកដាក់គុក​នៅ “ក្បាលជ្រោយ” សោះ…។ សម័យនោះ គេមិនហៅគុក​ទេ គឺគេហៅ “មណ្ឌលកែប្រែ”…»។

លោក សន ប៊ុនថន បាន​​បន្ត​រៀប​រាប់​អោយ​ដឹង​ទៀត​​ថា៖ «…លោក ស៊ិន ស៊ីសាមុត ស្លាប់​នៅ​ក្បាលជ្រោយ មិនមែន​ស្លាប់​នៅ​កោះថ្មីទេ… ព្រោះព្រឹក​មួយ​ពេល​កំពុង​ជីកស្រះ ខ្ញុំឮយោធា​តូចៗ វានិយាយគ្នាថាៈ “យប់មិញ អញសំលាប់ ស៊ិន ស៊ីសាមុត នៅ​ក្រោយ​ដើម​ស្វាយ..!!..” ។ ដល់ចឹង​បាន​ខ្ញុំ​ដឹង​ថា ស៊ិន ស៊ីសាមុត ជាប់​នៅ​ក្បាល​ជ្រោយ​ជាមួយ​ខ្ញុំដែរ…»។

លោក សន ប៊ុនថន នៅ​បាន​អះអាង​ទៀត​ថា៖ «…ក្រោយបែក​អាពត​ភ្លាម ខ្ញុំរើប្រមូល​ប្រវត្តិរូប​អ្នកទោសយក​មក​ទុក​ ហើយ​ឃើញ​ប្រវត្តិរូប ស៊ិន ស៊ីសាមុត… តាម​ខ្ញុំចាំ គេសំលាប់​គាត់​នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ១៩៧៦… ចឹងគាត់​ស្លាប់​នៅ​ក្បាល​ជ្រោយ តែប្រវតិ្តរូប​គាត់ គេរក្សា​ទុក​​នៅ​កោះថ្មី… នាំ​អោយ​គេយល់​ច្រលំ​​ថា គាត់​ស្លាប់​នៅ​កោះថ្មី…។ រឿងនេះ ខ្ញុំធ្លាប់​បាន​ប្រាប់​ពួក​ស្វែងរកការពិត ហើយ​កូនលោក ស៊ិន ស៊ីសាមុត តែឥលូវ​ស្លាប់​បាត់ហើយ (សំដៅលោក ស៊ិន ច័ន្ទឆាយ៉ា) ក៏​ធ្លាប់​បាន​មកជួប​ខ្ញុំ ហើយ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ហូរហែ​អស់​ហើយ…»។

______________

នៅពេល​ខ្ញុំ​ចាក​ចេញ​ពីកោះថ្មីមក រឿង​រ៉ាវ​អតីតកាល​​ដែល​បាន​កើត​ឡើង​កាលពី ៤១ឆ្នាំមុន ហាក់​ដូច​ជា​នៅថ្មីៗ​ នៅ​ឡើយ…។ អ្វី​ដែល​មិន​ផ្លាស់​ប្តូរ​សោះ​នោះ គឺកោះនេះ​នៅ​តែស្ងប់​ស្ងាត់ និង​​រក្សា​បាន​នូវ​សំរស់​​ធម្មជាតិ​ដ៏​ស្រស់​ស្អាតដដែល…។

អត្ថបទបន្ទាប់ ខ្ញុំនឹង​បន្ត​រៀបរាប់ពី​ទិដ្ឋភាព «ដាក់ចូលរឹង ដកមកវិញទន់» ដែល​នេះ​ជា​ចំនុច​អវិជ្ជមាន ​បណ្តាល​មក​លទ្ធផល​បោះឆ្នោត ចាប់​តាំង​ពី​រដូវ​បោះឆ្នោត​ឆ្នាំ ១៩៩៨ រហូត​មក​ដល់​រដូវ​បោះឆ្នោត​ឆ្នាំ២០១៣ ​នៅលើកោះថ្មី… ហើយខាងក្រោមនេះ ជាបច្ចុប្បន្នភាពនៅលើ​កោះថ្មី ស្ថិតក្នុង​ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដែល​ខ្ញុំថតទុក​ជា​ឯកសារ​នៅ​ទីនេះ…

ស្រុកស្រែ

17 Responses to កោះថ្មី, អតីតមន្ទីរ ស-១៥ ក្នុង​របប​វាលពិឃាត…

  1. Блокировка ресурсов вконтакте и одноклассники в Украине с 1 июня 2017.
    Как обойти блокировку ?!
    Подписывайтесь в паблик: https://vk.com/blockedukraine
    Легальные способы посещать вконтакте из Украины.

  2. That is very attention-grabbing, You are an overly skilled blogger.
    I have joined your rss feed and look forward to in quest of more of your
    wonderful post. Also, I have shared your website in my social networks

  3. Всем доброго времени суток! Отличный форум, надеюсь, что найду здесь много новых друзей.

  4. Ridiculous quest there. What occurred after? Thanks!

  5. Write My Essay – EssayErudite.com

    Fed up of typing “who can write my essay” in the search bar?
    Would you like to have a reliable helper always by your side?
    Our website will come as an excellent solution to write my essay

  6. Write My Paper – EssayErudite.com

    Looking for an expert to write my paper for you? You are at the right place.
    Providing superior writing service appears to be our main specialization and passion.
    Our website is the best destination for every English-speaking student who calls for assistance when handling his or her daily academic tasks.

  7. Watch 123movies for free streaming website 123movies go movies go movies go stream

  8. Dissertation Writing Service – EssayErudite.com

    Our https://essayerudite.com/dissertation-writing-service/ provides a full-scale writing assistance accessible online 24/7.
    Apart from many other writing companies, we are rather picky when forming a professional staff of experts.
    Moreover, we try to make our every customer feel safe and pleased with the service.

  9. EssayErudite.com is the web’s leading provider of quality and professional academic writing.
    When it comes to essay writing, an in-depth research is a big deal. Our experienced writers are professional in many fields of knowledge so that they can assist you with virtually any academic task. We deliver papers of different types: essays, theses, book reviews, case studies, etc.
    We have thousands of satisfied customers who have already recommended us to their friends. Why not follow their example and place your order today?

  10. Предлагаю http://safe-water.ru – Купить пергидроль в Белгороде

  11. Хорошо отдохнуть можно тут: http://www.jbereg.ru – Детский отдых в Крыму

  12. ВНИМАНИЕ!!! Ядекс и отношение к клиентам смотреть всем!!!
    Посмотрел и был в ШОКЕ….
    Вот ссылка на Ютуб
    https://www.youtube.com/watch?v=IdYDpLcuVnA

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមេល​របស់​អ្នក​នឹង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទេ។


*

អ្នកអាចប្រើប្រាស់ពាក្យ​គន្លឹះ​និង​ attribute របស់​​ HTML ទាំងនេះបាន៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>