Category Archives: សាសនិកឥស្លាមនៅស្រុកយើង

Gallery

ភ្លក្ស​គុយទាវ​ឥស្លាម នៅ​សាលា​លេខ៥

This gallery contains 6 photos.

ប្រសិន​បើ​អស់លោក​អ្នក ធ្វើ​ដំណើរដល់​ទីប្រជុំជន​សាលា​លេខ៥ នា​ពេល​ព្រឹក ហើយចង់​ភ្លក្ស​គុយទាវ​ឥស្លាម, ខ្ញុំ​សូម​ណែនាំ​ហាង​គុយទាវ​ឥស្លាម(Halal Food) មួយ​កន្លែង មាន​ឈ្មោះថា «តាម៉ាន» ដែល​ស្ថិតនៅ​ជាប់​ដង​ផ្លូវ​ជាតិ​លេខ៥ តែ​ម្តង…។ អតិថិជន​របស់​តាម៉ាន ភាគច្រើន​ជា​មូស្លីម ដែល​រស់​នៅ​ម្តុំ​ទីប្រជុំ​ជន​សាលាលេខ៥ និង​អ្នក​ធ្វើដំណើរ​​ទូទៅ​ឆ្លង​កាត់​ទី​នោះ ដោយ​រួមមាន​ទាំង​ខ្មែរ ទាំង​មូស្លីម។ ដោយសារ​អាហារ​ឥស្លាម មិន​ប្រើ​ប្រាស់​ខ្លាញ់​ជ្រូក, ដូចនេះ​ គុយទាវ​នៅ​ហាង​តាម៉ាន ​គឺមាន​តែ​គុយទាវ​សាច់គោ​សុទ្ធ ឬសាច់​គោ​លាយ​ប្រហិត, សាច់គោ​​លាយសរសៃ និង​គុយទាវ​ក្រចកគោ​ជា​ដើម…។​ នៅ​លើ​ស្លាក​ហាង ក៏ឃើញ​មាន​សរសេរ​ផង​ដែរ គឺ​គុយទាវ​ខគោ…។ សម្រាប់​ខ្ញុំ​ ដូច​ប្លែក​មាត់​ម៉្យាង​ដែរ…។ ចំពោះ​តម្លៃ​វិញ ធូរ​ថ្លៃ​ដែរ​ទេ, គុយទាវ​ប្រហិត​សាច់គោ​ ១ចាន តម្លៃ​តែ ៥,០០០រៀល​ ប៉ុណ្ណោះ…៕ ស្រុកស្រែ

Gallery

សំណង់វិហារឥស្លាម Al-Serkal បឹងកក់

This gallery contains 39 photos.

ក្នុងពេល​ធ្វើដំណើរលើ​ថ្នល់កៅស៊ូបឹងកក់ ខ្ញុំក្រឡេក​ឃើញ​សំណង់​វិហារឥស្លាម ឬម៉ាស្ជិទ (Masjid) ដ៏ថ្មីស្រឡាង​មួយ ហាក់​ដូច​ជា​កំពុង​តែ​ផុស​ចេញ​ពី​ក្នុង​វាលស្មៅ។ វិហារ​ឥស្លាម​នេះ​មាន​ឈ្មោះថា ម៉ាស្ជិទ​ អាលសៀ​រី៍កាល (Al-Serkal Mosque) ។ ម៉ាស្ជិទ​ដ៏ធំ​ស្កឹមស្កៃ កំពុង​តែ​ស្ថាបនា​ជិត​ហើយ​រួច​រាល់​នេះ បាន​សាងសង់​ឡើង​នៅ​លើ​ទីតាំង​ចាស់ ដែលទីតាំង​ចាស់​នេះ ​គឺ​ជា​បារបឹងកក់ ដ៏ពេញនិយម​​បំផុតកាល​ពី​សម័យ​កកើត​រង្គសាល​ដំបូងៗ នៅ​ក្នុង​ក្រុង​ភ្នំពេញ…។​ សំណង់​ម៉ាស្ជិទ​ដែល​ស្មាន​មើល​ទៅ បាន​ចំណាយ​ថវិកា​សាងសង់​អស់​យ៉ាង​ច្រើន​សំបើម​នេះ គឺ​ជា​អំណោយ​បាន​មក​ពី​ប្រទេស​អារ៉ាប់រួម អេមីរ៉ាត (SHEIKH EISA BIN NASSER BIN ABDULLATIF AL-SERKAL) ជូនចំពោះ​សហគមន៍​ឥស្លាម​កម្ពុជា ។ បើ​តាម​គំរោង​​ផែនការ​សាងសង់, ម៉ាស្ជិទនេះ​នឹង​ត្រូវបញ្ចប់​ការ​សាងសង់​​​នៅ​ត្រឹម​ខែ​មករា ឆ្នាំ២០១៣, តែមិន​ដឹង​យ៉ាង​ម៉េច ទើប​បាន​ជា​អូស​បន្លាយពេលដល់​ទៅ​​មួយ​ឆ្នាំ​កន្លះ​បែបនេះ។ តាម​មើល​ទៅ ការ​ផ្គត់​ផ្គង់​សំភារៈ​​សំរាប់​តុបតែង​លំអនៅ​ផ្ទៃ​ខាង​ក្នុង​អគារ អាច​ជា​មូល​ហេតុ​នាំ​អោយ​មាន​ការ​អូស​បន្លាយ​ពេល​វេលា​នេះ … Continue reading

Gallery

វិហារឥស្លាម ​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ៤ ​ក្នុងស្រុកព្រៃនប់

This gallery contains 12 photos.

ប្រសិនបើអស់លោក​អ្នកធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ក្រុង​កំពង់សោម​វិញ, ពេល​មក​ដល់​ជិត​ម្តុំ​ទីប្រជុំជន​វាលរេញ ក្នុង​ឃុំ​អណ្តូងថ្ម ស្រុកព្រៃនប់ នោះ​អស់​លោក​អ្នក​នឹង​ឃើញ​វិហារ​ឥស្លាម​ពីរ-បី ស្ថិត​នៅ​ដង្ហែរ​គ្នា​ខាង​កើត​ថ្នល់។ វិហារ ដែល​ភាសា​ឥស្លាម​ហៅថា​ម៉ាស្ចិទ (Masjid or Mosque) មាន​ទំហំ​​ធំ​​នៅ​ជាប់​ផ្លូវ​​ជាតិ មិន​​ឃើញ​ដាក់​កាលបរិច្ឆេទ​នៃ​ការ​សាងសង់​ទេ ហើយ​​​ឈ្មោះ​ជា​ភាសា​ឥស្លាម​ទៀត​សោត ក៏​មិន​ឃើញ​មានសរសេរ​ជា​ភាសា​ខ្មែរ​ដែរ​ ដោយ​នៅ​លើ​ក្លោង​ទ្វារ​ចូល​ បាន​ត្រឹម​សរសេរ​​ថា «វិហារ​ឥស្លាម​អូរត្រាវ និង​បន្ទាយប្រិយ»។ ម៉ាស្ចិត​នេះ មាន​សំបុរ​ចាស់​ណាស់​ទៅ​ហើយ។ នៅ​ក្នុង​បរិវេណ​វិហារ មាន​សាលា​រៀនឥស្លាម​ពីរខ្នង ដោយ​មួយ​ខ្នង​កំពុង​សាងសង់ និង​មួយ​ខ្នង​ទៀត ជា​អគារសិក្សា​ចាស់…។ នៅខាង​ជើងវិហារ​អូរត្រាវ និង​បន្ទាយប្រិយ​​ បន្តិច, មាន​វិហារ​ឥស្លាម​មួយ​ទៀតឈ្មោះ «វិហារឥស្លាម ឌឺរីលអ៊ីសឡហ» ដែល​ស្ថិត​នៅ​ចំងាយ​ប្រមាណ ២០០ម៉ែត្រ​ពី​ផ្លូវ​ជាតិ។ វិហារឌឺរីលអ៊ីសឡហ មាន​សំបុរ​ថ្មី​នៅ​ឡើយ​ទេ។ នៅ​ក្នុង​បរិវេណ​វិហារឥស្លាម​នេះ មានអគារសិក្សាឥស្លាម​ថ្មីចែស​មួយ​ខ្នង ប្រាំបន្ទប់ ដែល​ជា​អំណោយ​របស់​សមាគម​ឥស្លាម​ប្រទេស​គុយវ៉ែត…៕ … Continue reading

Gallery

ប្រពៃណីរុំ​កន្សែង ឬ​ស្បៃ​​គ្រប​ក្បាល ​របស់​ស្រ្តី​ឥស្លាម​នៅ​ប្រទេស​យើង

This gallery contains 1 photos.

សូម​ឧទ្ទិស​ប្រកាស​មួយ​នេះ ជូន​ទៅ​ដល់​ស្រ្តី​​ឥស្លាម​គ្រប់ៗ​រូប ដែល​កំពុង​រស់​នៅ និង​ប្រកប​​របរ​រកស៊ី​​​​ទទួល​ទាន​ នៅលើ​ទឹក​ដី​កម្ពុជា​យើង…។ ខ្ញុំ​ជឿ​ថា មាន​ជនជាតិ​ខ្មែរ​យើង​មិន​ច្រើន​ប៉ុន្មាន​ទេ ដែល​បាន​ដឹង​ពី​ប្រពៃណី ទំនៀម​ទំលាប់​របស់​​ជន​ជាតិ​ឥស្លាម, ព្រោះ​ប្រពៃ​ណី​ ទំនៀម​ទំលាប់​របស់​ពួកគេ គឺ​​មិន​អាច​ដឹង​អោយ​បាន​ច្បាស់​លាស់​ឡើយ ដោយ​សារ​​​​មាន​តែ​​នៅ​​ក្នុង​សៀវ​ភៅ​ជា​ភាសា​អារ៉ាប់​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​ចំពោះ​ប្រពៃណី​របស់​បងប្អូន​ខ្មែរ​ឥស្លាម​ ដែល​កំពុង​រស់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​​យើង​វិញ ក៏​រឹត​តែ​ស្ថិត​ក្នុង​ភាព​លាក់​កំបាំង​ណាស់​ទៅ​ទៀត, ហើយ​ការ​​គោរព​ បដិបត្តិ​​ ប្រពៃណី សាសនា​ឥស្លាម​នេះ​ទៀត​សោត គឺ​ហាក់​ដូច​ជា​មាន​ភាព​ខុស​ប្លែក​គ្នា ពី​តំបន់​មួយ ទៅ​តំបន់​មួយ, ពី​ស្រុក​ភូមិ​មួយ ទៅ​ស្រុក​ភូមិ​មួយ​ទៀត ដែល​នាំ​អោយ​​​​ពិបាក​ស្វែង​​យល់​ដឹង​អោយ​​​បាន​​​ច្បាស់​លាស់​ណាស់…។ ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​យក​ប្រពៃណី​​ឥស្លាម​មួយ ដែល​ខ្មែរ​យើង​តែង​តែ​សំគាល់​​ឃើញ​ជា​ទូទៅ ហើយ​ដឹង​ច្បាស់​ថា ជា​ស្រ្តី​ឥស្លាម… នោះគឺ «​ប្រពៃណី​​រុំ​កន្សែង​គ្រប​ក្បាល​ របស់​ស្រ្តី​ឥស្លាម» ដែល​ភាសា​អារ៉ាប់​ហៅថា ហ៊ីចាប (Hijab) ។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​​ថា Hijab … Continue reading

Gallery

វិហារឥស្លាម នៅ​ខាងត្បូងគល់​ស្ពាន​ព្រែកតាមាក់ ​ត្រើយ​ខាងលិច

This gallery contains 11 photos.

ក្នុង​ឳកាស​ចុះ​ទៅ​ថត​ថ្នល់​រន្ធ​ Tunnel គល់​ស្ពាន​ព្រែក​តាមាក់​ ត្រើយ​ខាងលិច​ ប៉ែក​ខាង​ត្បូង, ខ្ញុំ​បាន​ប្រទះ​ភ្នែក​​ឃើញ​វិហារ​ឥស្លាម​មួយ រាង​ចាស់​បន្តិច​ហើយ។ វិហារ​នោះ ស្ថិត​ក្នុង​ភូមិថ្មីសែនជ័យ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ នៅ​លើ​ក្លោង​ទ្វារ​ចូល មិន​មាន​ឃើញ​ឈ្មោះ​​វិហារ​ឥស្លាម​នេះ​ទេ, ឃើញ​តែ​ឈ្មោះ​សប្បុរស​ជន​​កសាង គឺលោក ម៉ាត់ ស្លែម៉ាន និង​ភរិយា ណូ អាំមីណាស់, កសាង​ក្នុង​ឆ្នាំ២០០៧ ។ ​នៅប៉ែក​ខាង​ជើង​​ព្រះវិហារ មាន​អាគារ​សិក្សា​មួយ​ខ្នង ពីរបន្ទប់​ ឈ្មោះថា «សាលារៀន អាល់នូរ»កសាង​ក្នុង​ឆ្នាំ២០០៧ ដែរ ដែល​ជា​អំណោយ​របស់​សមាគម​សំរប​សំរួល​សង្គម​ប្រទេស​គុយវ៉ែត តាម​រយៈ​សមាគម​សប្បុរសធម៌​ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា។ ដោយ​ហេតុនេះ ខ្ញុំ​គិតថា វិហារឥស្លាម​មួយ​នេះ ប្រហែល​ជា​មាន​ឈ្មោះ «វិហារ​អាល់នូរ» ដែរ​ហើយ…។ ខាងក្រោមនេះ … Continue reading

Gallery

វិហារឥស្លាម នៅតាមផ្លូវពីកំពត ​ទៅវាលរេញ

This gallery contains 9 photos.

ក្នុងដំណើរ​ឆ្លងកាត់​ពីកំពត ទៅវាលរេញ​ ជើង​នេះ, ខ្ញុំ​ឆ្លៀត​ថតបាន​វិហារឥស្លាម​មួយ​ចំនួន ដែល​ស្ថិត​នៅ​ហូរហែ​អម​សងខាង​ផ្លូវ​ ដើម្បី​ទុក​ជាឯកសារ​នៅ​ទីនេះ…។ វិហារឥស្លាម​ភាគច្រើន គឺទើប​សង់​ថ្មី ស្ថិត​នៅ​ឆ្ងាយ​ពី​ថ្នល់ និង​មិន​ឃើញ​មាន​ដាក់​ឈ្មោះ​​នៅ​ឡើយ​ទេ ហើយ​វិហារ​ចាស់ៗ​ មួយ​ចំនួន​ទៀត ក៏​មិន​ឃើញ​មាន​ក្លោង​ទ្វារ​ត្រឹម​ត្រូវផង​​ដែរ ទើប​ធ្វើ​អោយ​ខ្ញុំ​​មិនអាច​​ដឹង​បាន​ ​ពី​ឈ្មោះ​របស់​វិហារ​ទាំងនោះ។ វិហារឥស្លាម​នៅខាង​​ស្រុកកំពត ខេត្តកំពត ​រួមមានៈ វិហារ​ថ្មីពីរ​​​ នៅ​ក្នុង​ឃុំបឹងទូក ឃើញ​កំពុង​ស្ថាបនា​នៅឡើយ និងវិហារ​​មួយទៀត នៅឃុំ​ព្រែក​ត្នោត ស្ថិត​នៅ​ឆ្ងាយ​ពីថ្នល់​កៅស៊ូ​បន្តិច​ និង​ព័ទ្ធ​ជុំវិញ​ដោយ​ចំការ​សណ្តែកដី។ វិហារនៅ​ក្នុង​ឃុំ​ព្រែកត្នោត​នេះ ឃើញ​មាន​អាគារ​សិក្សា​មួយ​ខ្នង ស្ថិត​នៅ​​ខាងកើត​វិហារ, ដែល​នេះ អាច​ជា​សាលាឥស្លាម ប្រចាំ​ឃុំទាំង​ពីរ​នេះ។ ចូល​ដល់​ទឹកដី​ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, វិហារ​ឥស្លាម ឃើញ​​នៅ​ក្នុង​ឃុំ​ទឹកថ្លា មាន​ច្រើន។ ក្នុងនោះ វិហារឈ្មោះ «កូបរ៉ ព្រែកសង្កែ» … Continue reading

Gallery

វិហារឥស្លាមនៅតាមដងផ្លូវ​ពីកំពត ​ទៅកែប

This gallery contains 12 photos.

ខាងក្រោមនេះ ជាទិដ្ឋភាពសាលារៀន និង​ព្រះវិហារ​ឥស្លាម ស្ថិត​នៅតាម​បណ្តោយ​​ផ្លូវ​ពីកំពត ទៅកែប ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ​នៅទីនេះ…។ សាលារៀន និង​ព្រះវិហារ​ឥស្លាម​ទាំងអស់ (លើក​លែង​តែ​វិហារ​មួយ​នៅ​ខេត្តកែប) គឺ​ស្ថិត​នៅ​ហូរហែ​ខាង​ត្បូងថ្នល់​ (ប៉ែក​ខាង​សមុទ្រ) ដោយ​រាប់​ពី​ក្រុង​កំពត​ទៅ ដូចជា៖ ស្លាក​នៅលើ​ក្លោង​ទ្វារ​ដាក់​ថា «សាលានូរុលហ៊ីឌីយ៉ាស់»  តែពេល​ឈរ​​មើល​ពី​ថ្នល់​កៅស៊ូ​ទៅ ឃើញ​​មានដំបូល​វិហារ​ នៅក្បែរ​អាគារ​សិក្សា​ដែរ។ ដូច​នេះ​ព្រះវិហារ ក៏​អាច​​មាន​ឈ្មោះ​ថា «ម៉ាស្ចិទ នូរុល​ហ៊ីឌីយ៉ាស់» ផងដែរ ។ ហួស​ពី​ម៉ាស្ចិទ​ នូរុល​ហ៊ីឌីយ៉ាស់ ទៅ​ខាង​កើត​បន្តិច មាន​អាគារ​ថ្ម​ទើប​សង់​ថ្មី​មួយ នៅ​ជិត​ថ្នល់​កៅស៊ូដែរ, តែ​មិន​មាន​សរសេរ​ស្លាក​ឈ្មោះ​​អីទេ។ អាគារ​ថ្ម​នេះ អាច​ជា​ស៊ូរ៉ាវ ក៏មិន​ដឹង…។ ហួស​ទៅ​ខាង​កើត​បន្តិច​ទៀត គឺ​ម៉ាស្ចិទ ហ្វាហាត់ ណាហ្សាលូល អាន់ហ្ស៊ី ព្រែកជង្រុក (Masjid … Continue reading

Gallery

វិហារឥស្លាម នៅ​សង្កាត់ច្រាំងចំរេះ

This gallery contains 24 photos.

ក្នុងដំណើរ​វិល​ត្រឡប់​មក​ពីវត្តប្រាសាទ​ ឯជិត​ជើង​ភ្នំ​បាសិទ្ធ​វិញ, ពេល​មក​ដល់​ម្តុំ​គីឡូ​ម៉ែត្រ​លេខ៩ ក្នុង​សង្កាត់​ច្រាំង​ចំរេះ ខ្ញុំ​ឆ្លៀត​ពេល​ឈប់​ថតព្រះ​​វិហារ​​របស់​សាសនិក​ឥស្លាម ដែល​ស្ថិត​នៅ​ហូរហែ​តាម​​​បណ្តោយ​ផ្លូវ​ជាតិ​នេះ សំរាប់​​ទុក​ជា​​ឯកសារ​​នៅ​ផ្ទះ​ស្រុក​ស្រែ​របស់​ខ្ញុំ។ ​ព្រះវិហារ​ ដែល​ភាសា​ឥស្លាម​ហៅថា ម៉ាស្ចិទ ​​ស្ថិត​នៅ​ខាងជើង​គេផុត មាន​ឈ្មោះថា វិហារធំគីឡូម៉ែត្រ​លេខ​៩ (K.M9 Mosque) ឃើញ​ដាក់​កាលបរិច្ឆេទ​ស្ថាបនា​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​១៩៩២, គិត​មក​ទល់​នឹង​ឆ្នាំនេះ គឺ​មាន​រយៈ​ពេល ២២ឆ្នាំហើយ។ តាម​ប្រពៃណី​សាសនាឥស្លាម, ព្រះវិហារ ឬ​ម៉ាស្ចិទ ​គឺ​សំរាប់​​អោយ​សាសនិក​ឥស្លាម​ ចូល​ទៅ​ថ្វាយ​បង្គំ​គោរព​ប្រណិប័ត​​ព្រះ​អាឡាស៍​ជា​ម្ចាស់។ តាម​ទំនៀម​ទំលាប់, សាសនិក​​ឥស្លាម​ ត្រូវ​គោរព​ថ្វាយ​បង្គំ​ព្រះ ក្នុង​មួយ​ថ្ងៃ ៥ដង និង​ចូលទៅ​​ព្រះវិហារ​នៅ​រៀង​រាល់​ថ្ងៃ​សុក្រ។​​ ​​ឯវិន័យ​​​ព្រះវិហារ​ទៀត​សោត​ ​មុន​នឹង​ចូល​ គឺ​ត្រូវតែ​​ងូតទឹក​ជំរះ​កាយ​អោយ​បាន​ស្អាត​​ជា​មុន​សិន។ នៅ​ជាប់​របង​ខាងជើងព្រះវិហារ​ធំ គីឡូម៉ែត្រ​លេខ៩ នេះ មាន​សាលារៀន​ឥស្លាម​មួយ​ឈ្មោះថា សាលារៀនដូបៃអ៊ីស្លាម … Continue reading