Category Archives: រូបភាពស្រុកយើង

គេហដ្ឋានសំណព្វចិត្តខ្ញុំ ត្រូវបានម្ចាស់វា​​រុះចោល​បាត់​ហើយ…

ក្នុង​ដំណើរ​ទៅ​ខេត្តបាត់​ដំបង កាលពីពេល​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅនេះ ខ្ញុំទទួល​នូវ​​អារម្មណ៍ ស្រងេះស្រងោច​យ៉ាងម៉េច​ទេ…។ នោះ​គឺទិដ្ឋភាព​ដីទទេ នៃ​​គេហដ្ឋាន​ដែល​ខ្ញុំ​តាម​ប្រមាញ់​ថតរូប ​អស់​រយៈពេល ៣ឆ្នាំ​កន្លងមកនេះ ហើយ​ដែល​បច្ចុប្បន្ន​មិន​ដឹងថា តើ​ម្ចាស់​វា​រុះចោលបាត់​តាំងពី​អង្កាលណា​ទេ?

អស់​លោក​អ្នក​ប្រហែល​ជា​នៅ​ចាំ​បានថា កាលពី​អំឡុង​ចុង​ខែ​កញ្ញា ឆ្នាំ២០១៤, ខ្ញុំបាន​ដាក់​ប្រកាស​មួយ​ មាន​ចំណង​ជើង​ថា៖ ជារូបភាព, ធ្វើស្រែ​មួយឆ្នាំ កើនទ្រព្យ​សម្បត្តិ​បាន «ពាងទឹក» តែបីគត់… ដែល​កាលណោះ ខ្ញុំ​បាន​ថតបង្ហាញ​នូវ​គេហដ្ឋាន​របស់​កសិករ​មួយគ្រួសារ ស្ថិត​នៅ​តាម​ដង​ផ្លូច​ជាតិ​លេខ៥ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១៤៨-១៤៩ ជិត​ដល់​ទីប្រជុំជន​ក្រគរ…។

បន្ទាប់មក នៅពាក់កណ្តាល​ខែឧសភា ឆ្នាំ២០១៥ កន្លងទៅ ខ្ញុំក៏​បាន​ដាក់​ប្រកាស​មួយ​ទៀត ទាក់ទង​នឹង​គេហដ្ឋាន​នេះ​ផងដែរ ដែល​មាន​ចំណង​ជើង​ថា៖ ឆ្នាំនេះ, គេហដ្ឋាន​សំណព្វចិត្ត​ខ្ញុំ បាន​ដូរ​ជញ្ជាំងពី​ស្លឹក ទៅសង្ក័សី​ហើយ… ដែល​កាលណោះ​ ខ្ញុំ​ថែម​ទាំង​បាន​ដាក់​ជា​សំណួរ​សួរថា តើពេល​ណា​ទើប​ម្ចាស់​គេហដ្ឋាន​នេះ មាន​លទ្ធភាព​សន្សំ​ប្រាក់ ដើម្បី​ធ្វើ​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ រស់​នៅ​អោយ​បាន​សម​រម្យ​ដូច​គេ​ដូច​ឯង​ទៅ?…

ឥឡូវ​ ខ្ញុំបាន​ត្រឹម​តែឃើញ​ទីផ្ទះទទេ…។ ដោយគ្មាន​អ្នកជិតខាង​ដើម្បី​សួរនាំ ខ្ញុំ​បាន​ត្រឹម​តែ​គិត​ស្មានថា តាម​រយៈ​នៃ​ការ​ដោះដូរ​ដីធ្លី, ក្រុម​គ្រួសារនេះច្បាស់​ជា​រើ​ផ្ទះ ទៅ​នៅ​ឆ្ងាយ​ពី​ថ្នល់​ជាតិហើយ…។ ប្រសិន​បើ​ថ្ងៃ​ក្រោយ​ខ្ញុំដឹង, ខ្ញុំ​នឹង​ទៅ​តាម​ថត​គេហដ្ឋាន​របស់​ក្រុម​គ្រួសារ​នេះ​ទៀត។

សូមជូនពរ​អោយ​​កសិករ​មួយ​គ្រួសារនេះ ចម្រើន​ដោយទ្រព្យ និង​មាន​សុភមង្គល..!!..

រូបថតខែកញ្ញា ឆ្នាំ២០១៣

រូបថតខែកញ្ញា ឆ្នាំ២០១៣ នៅ​អត់​មានពាងទឹកធំៗបី នៅឡើយ…

រូបថតខែវិច្ឆិកា ឆ្នាំ២០១៤

រូបថតខែវិច្ឆិកា ឆ្នាំ២០១៤… ជារូបភាព, ធ្វើស្រែ១ឆ្នាំ ឃើញ​កើន​ពាងដាក់​ទឹក​បាន​ ៣…

រូបថតខែមេសា ឆ្នាំ២០១៥

រូបថតខែមេសា ឆ្នាំ២០១៥ គេហដ្ឋាន​នៅ​ជញ្ជាំង​ស្លឹក​នៅ​ឡើយ…

រូបថតខែឧសភា ឆ្នាំ២០១៥

រូបថតខែឧសភា ឆ្នាំ២០១៥ ជញ្ជាំង​ត្រូវ​បាន​ដូរ​ពី​ស្លឹក មក​ជា​សង័្គសីហើយ…

រូបថតខែមេសា ឆ្នាំ២០១៦

រូបថតខែមេសា ឆ្នាំ២០១៦ ឃើញតែដីទីផ្ទះ​ទទេ…

ស្រុកស្រែ

ត់ើ ​ពេល​ណា​ទើប​​ពួក​​គេ​​មាន​លទ្ធភាព​​សន្សំ​ប្រាក់​ ដើម្បី​ធ្វើ​​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ រស់​នៅ​អោយ​បាន​សមរម្យ​ដូច​គេ​ដូច​ឯង​ទៅ?… – See more at: http://www.sroksrear.com/house_countryside/#sthash.cxYTSQuj.dpuf
ជារូបភាព, ធ្វើស្រែ​មួយឆ្នាំ កើនទ្រព្យសម្បត្តិ​បាន ​«ពាងទឹក» តែបី​គត់ – See more at: http://www.sroksrear.com/li

Gallery

ក្រឡេក​មើល​អតីត “សហករណ៍លាជ”…

This gallery contains 48 photos.

** រំលឹក​ដល់​ខួប​ ១៧មេសា ១៩៧៥… សូមឧទ្ទិស​ប្រកាស​នេះ ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​​​ក្នុង​របប​ខ្មែរ​ក្រហម នៅ​​​ “សហការណ៍លាជ” កាល​ពី​ជិត​ ៤០ឆ្នាំមុន ដែល​ពួកគេ​ភាគ​ច្រើន គឺជា​អ្នក​ជម្លៀស ១៧មេសា…។ …គឺនៅ​តំបន់​ព្រៃភ្នំនៃស្រុក​លាជ បាក់ចិញ្ចៀន នេះហើយ ដែល​កាល​ពី​ជិត ៤០ឆ្នាំមុន, ​ពួក​ខ្មែរ​ក្រហម​ បាន​ដឹក​ជញ្ជូន​អ្នក​ជម្លៀស ១៧មេសា តាម​រថភ្លើង​ពី​ភ្នំពេញ​​ទៅ, ទៅ​ឈប់​នៅរ៉ាពោធិសាត់ រួច​បញ្ជា​អោយ​ចុះ​ដើរ​ពី​ផ្លូវ​ជាតិ​ឆ្ពោះ​​ទៅ​​ត្បូង បង្ខំ​អោយមក​​​រស់​នៅ​ធ្វើស្រែ​នៅក្នុង​តំបន់​ព្រៃ​ភ្នំ​​​ក្រំថ្ម​នេះ…។ ជាងបីឆ្នាំ​ក្រោយមក… អ្នក​ជម្លៀស​ទៅ​រស់នៅ​​ទីនោះ មាន​តិចណាស់ ដែល​​មាន​សំណាង​​បាន​រួច​រស់​ជីវិតចេញ​មក​ពី​ក្នុង​សហករណ៍​លាជ និង​បាក់ចិញ្ចៀន នេះ…។ តាម​ការ​ស៊ើបសួរ រវាងបាក់ចិញ្ចៀន និងលាជ, គឺនៅ​ បាក់ចិញ្ចៀន​ មាន​អ្នក​​ស្លាប់​ច្រើន​ជាង​អ្នក​នៅ​ លាជ ដោយ​អ្នក​ជម្លៀស​ស្ទើរ​តែ​ទាំងអស់ … Continue reading

Gallery

ជ្រុងមួយ​នៃ​ក្រុង​បាត់ដំបង​ពីអតីតកាល និងបច្ចុប្បន្ន…

This gallery contains 3 photos.

រូបថតបីសន្លឹកខាងក្រោមនេះ ខ្ញុំសូមផ្ញើជាពិសេស ជូនទៅ​អស់លោកអ្នក​ទាំង​ឡាយណា​ ដែល​មាន​កំណើត​កើត​ជា​នៅ​ក្នុង​ក្រុង​បាត់ដំបង ដងស្ទឹងសង្កែ… ទិដ្ឋភាព​ដងផ្លូវនៅតាម​មាត់ស្ទឹង​សង្កែ, បើយក​​រូបភាព​ពីអតីតកាល និង​បច្ចុប្បន្នមក​ប្រៀប​ធៀប​គ្នា​មើល​ទៅ ឃើញថា ដូចជា​មិន​មាន​ការ​ប្រែប្រួល​ច្រើន​ទេ,  ក្រុង​បាត់ដំបង​យើង​នេះ ។ អភិរក្សបានល្អ..!!.. ស្រុកស្រែ

Gallery

រីករាយ!… ពិធីបុណ្យមាឃបូជា ប្រចាំពុទ្ធសករាជ ២៥៥៨

This gallery contains 1 photos.

មាឃបូជា​ ប្រចាំពុទ្ធសករាជ ២៥៥៨ នេះ, បើទោះជាមិនបាន​ទៅចូលរួម​ក្នុង​ពិធីបុណ្យ​ព្រះពុទ្ធ​សាសនា​ដ៏​ធំ​នេះ នៅ​ភ្នំ​ព្រះរាជទ្រព្យ នាពេល​ថ្ងៃក៏ដោយ ក៏ខ្ញុំ​អាច​មាន​ឳកាស​បាន​គយគន់​ព្រះច័ន្ទពេញ​បូណ៌មី នៅ​ទីវាល​អតីត​បឹងកក់ នា​ពេល​រាត្រីកាល​បាន​ដែរ..!!.. ស្រុកស្រែ  

Gallery

ស្ទឹងសង្កែ នាចុងខែធ្នូ ឆ្នាំ២០១៤…

This gallery contains 9 photos.

សម្រាប់​អ្នកទៅ​ពី​ចម្ងាយ, រាប់​ទាំង​ខ្ញុំ​ខ្លួន​ឯង​ផង, ខ្ញុំ​ជឿថា កម្របាន​ឃើញ​ស្ទឹង​សង្កែ​នៅ​ភាគ​ខាង​លើៗ ណាស់, ជា​ពិសេស គឺ​នៅ​ដើមរដូវ​ប្រាំង​បែប​នេះ​…។ រូបថតប៉ុន្មាន​សន្លឹក​ខាងក្រោមនេះ គឺ​ជា​ទិដ្ឋភាព​ស្ទឹង​សង្កែ ដែល​ខ្ញុំ​ថត​មុនពេល​ថ្ងៃ​រៀប​​លិច​​មុន​នេះ​បន្តិច នៅ​តាម​ទីតាំង​មួយ​ចំនួន ដូចជា​នៅ​លើ​ស្ពាន​វត្តតាមិម, មាត់ច្រាំង​មុខវត្តខ្វែង, និង​លើស្ពានយោល មុខ​វត្ត​កំពង់​ពិល ជាដើម។ ប្រកាស​បន្ទាប់ ខ្ញុំ​នឹង​បង្ហាញ​នូវ​ទិដ្ឋភាព​អារាម​ព្រះពុទ្ធសាសនា​ទាំង​បី​ខាង​លើ (វត្តតាមិម, វត្តខ្វែង, និង​វត្តកំពង់​ពិល) ដែល​ស្ថិត​នៅ​ដង្ហែគ្នា​តាម​ច្រាំង​ខាងកើត​ស្ទឹង​ រួម​ទាំង​វត្ត​កំពង់សីមា មួយ​ទៀត ស្ថិត​នៅ​ច្រាំង​​ខាង​លិច​ស្ទឹង​​ផងដែរ ក្នុង​ឳកាស​ខ្ញុំ​បាន​មកដល់​​បាត់ដំបង ជើង​នេះ…៕ ស្រុកស្រែ

Gallery

ទេសភាពស្រុកយើង…

This gallery contains 4 photos.

ខាងក្រោមនេះ ជាទិដ្ឋភាព​វាលស្រែនៅជិត​ទីប្រជុំជន​នៃ​ស្រុកអង្គរជ័យ ខេត្តកំពត ដែល​ខ្ញុំ​រៀន​ថត​តាម​បែប​អត់​គ្រូ… ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ជិត​ដល់​ទីប្រជុំជន​នេះ គឺ​ចំពេល​ព្រះអាទិត្យ​ជិត​អស្តង្គតនៅ​ម្ខាង​ខាង​លិច, ឯ​ម្ខាង​ខាង​កើត ផ្ទៃមេឃ​ធ្ងន់ពាប់​ដោយ​​ពពក​ខ្មៅដាស ដូច​មេឃ​រក​កល់​ជិត​ភ្លៀង…។ ព្រះអាទិត្យ​ដែល​​បាច​​សាច​ពន្លឺ​ពណ៌មាស ចាំង​ទៅ​លើ​វាលស្រែស្រូវទុំ ដែល​ស្ថិត​នៅ​ពីក្រោម​ពពក​ខ្មៅដាស​នេះ ហាក់​បង្កើត​​អោយ​មាន​​នូវ​​ទស្សនីយភាព​កម្រាល​ព្រំ​ធម្មជាតិ​គួរ​អោយ​ពិតពិល​រមិលមើល​ណាស់​…។ ទស្សនីយភាព​កម្រាល​ព្រំពណ៌​មាស​លឿង​ឆ្អៅ​នេះ បាន​លាត​សន្ធឹងរហូត​ដល់​ជួរ​​ភ្នំខ្ពស់​មួយ ដែលជួរ​ភ្នំ​នោះ ​មាន​សម្បុរ​ស្រអាប់​នឹង​ថ្កល់​ មើល​ទៅ​ស្រណោះ​ណាស់…។ មិន​ដឹង​ថា អស់​លោក​អ្នកដែល​បាន​ឃើញ​រូបភាព​នេះ មាន​អារម្មណ៍ស្រងេះ​ស្រងោច​ដូច​ខ្ញុំ​ដែរ​អត់​ណ៎..??..!!.. ស្រុកស្រែ

Gallery

អាកាស​ធាតុត្រជាក់​នៅ​​ក្រុង​សែន​មនោរម្យ សឹង​តែ​​លែង​មាន​​ទៀត​ហើយ…

This gallery contains 15 photos.

ខាងក្រោមនេះ ជា​រូបភាព​ពេល​ព្រឹក​ព្រហាម នៅ​លើកំណាត់​ផ្លូវ​ខាង​កើត​រង្វង់​មូល​គោព្រៃ នៃ​ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី នា​ថ្ងៃទី ២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នេះ…។ ដោយសារ​ខ្ញុំ​ក្រោក​ពី​ព្រលឹម​ពេក, មុនពេល​ចេញ​ពី​បន្ទប់​សម្រាក ​ខ្ញុំ​បាន​ទាញ​​អាវ​រងាមក​ឃ្លុំពី​លើ​អាវ​ខូ​ប៊យ​មួយ​ជាន់​ទៀត ព្រោះ​ខ្ញុំ​ដឹង​ថា នៅ​មណ្ឌលគិរីខែនេះ ច្បាស់​ជា​រងា​រណ្តំ​ថ្គាម​ហើយ​… តែ​ការ​គិត​របស់​ខ្ញុំ ខុយ​ទទេ..!!.. នៅ​វេលា​ម៉ោងជាង ៦ ព្រឹកទៅ​ហើយ នៅ​លើ​ទ្រូង​ផ្លូវ​មាន​សភាព​ស្ងាត់​នៅ​ឡើយ។ មាន​សំណង់​ថ្មីៗ ដែល​សាង​សង់​រួច​ហើយ និង​កំពុង​សាងសង់ បាន​កើត​ឡើង​ព្រោង​ព្រាត នៅ​លើ​កំណាត់​ផ្លូវ​នេះ គួរ​អោយ​កត់​សំគាល់។ មាន​តូប​លក់​ផ្លែឈើ​មួយ​កន្លែង​នៅ​ជាប់​ចិញ្ចើម​ផ្លូវ ដែល​ទទួល​ទិញ​ដំណាំ​ហូបផ្លែ​ពី​​កសិករ​ ​ជា​​ជនជាតិ​ភាគ​តិចជុំវិញ​តំបន់​នេះ ជញ្ជូន​យក​មក​លក់។​ ដំណាំ​ហូប​ផ្លែ​ទាំង​នោះ មាន​ដូច​ជា​ចេក​អំបូង ចេក​ណាំវ៉ា ផ្លែប៉ាស្យុង ផ្លែត្របែក​ជា​ដើម គឺ​ជា​កសិផល​ដែល​គ្រប់​គ្នា​មាន​ជំនឿ​ថា មិន​មាន​ប្រើ​ថ្នាំ​គីមីសោះ…។ ក្រៅពីសួរនាំ​អំពី​តម្លៃ​ផ្លែ​ឈើ​ទាំងអស់​នោះ … Continue reading

Gallery

ទិដ្ឋភាពក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ស្ទឹង​សៀមរាប

This gallery contains 21 photos.

នេះជាថ្ងៃទីពីរ, ​ជា​ថ្ងៃ​បង្ហើយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះខែ ប្រចាំ​ឆ្នាំ២០១៤ ដែល​រៀប​ចំ​ឡើង​នៅក្រុង​សៀមរាប…។ ក្នុង​ថ្ងៃ​ផ្តាច់​ព្រ័ត្រ​នេះ, ជុំទីមួយ​មាន​ទូក ង ចំនួន ១៤គូ ដែល​ក្នុង​ចំនួន​នេះ ​ទូក ង ចំនួន ៤គូ (បុរស ២គូ និង​នារី ២គូ) ត្រូវ​ប្រកួត​ក្នុង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ចូល​ដល់​ជុំទី២ នៅ​សល់​ទូក ង ចំនួន​តែ ១០គូ​ប៉ុណ្ណោះ នឹងត្រូវ​អុំ​ប្រកួត​គ្នា។ ក្នុង​ចំនួន ១០គូ​នេះ ​ទូក ង បុរស ១​គូ និង នារី ១គូ នឹង​ត្រូវ​ប្រកួតគ្នា​​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ​ ដើម្បី​លើក​ពាន​ប្រចាំ​ឆ្នាំ​តែ​ម្តង។ សូម​ជំរាប​ថា … Continue reading

Gallery

ជារូបភាព, ធ្វើស្រែ​មួយឆ្នាំ កើនទ្រព្យសម្បត្តិ​បាន ​«ពាងទឹក» តែបី​គត់…

This gallery contains 3 photos.

រាល់​ពេលបាន​​ធ្វើ​ដំណើរ​តាមផ្លូវជាតិ​លេខ៥ ភ្នំពេញ-បាត់ដំបង, ជានិច្ចកាល ខ្ញុំ​តែង​ចាប់​អារម្មណ៍​នឹង​គេហដ្ឋានមួយ​​​​ ដែល​ស្ថិត​នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​​ថ្នល់​កៅស៊ូ  ម្តុំ​​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១៤៨-១៤៩ ជិតនឹង​ទៅ​ដល់​ទីប្រជុំជន​ក្រគរ…។ គេហដ្ឋាន​មួយនេះ ​បើ​ទោះ​ជា​មិន​ចាំបាច់​សួរនាំអី​ច្រើន​ ក៏​អ្នក​ដំណើរ​ទូទៅ​អាច​មើល​ពី​ចំងាយ​ទៅ​ដឹង​​ថា ម្ចាស់​របស់​វា គឺ​ជា​កសិករដែល​ប្រកប​របរ​ធ្វើ​ស្រែ​ចិញ្ចឹម​ឆ្នាំង ។ កាល​ពី​ខែវិច្ឆិកា ឆ្នាំទៅ, ខ្ញុំ​បាន​ថត​គេហដ្ឋាន​នេះ​មួយ​ប៉ុស្តិ គឺ​ចំ​ក្នុង​អំឡុងពេល​ស្រូវ​ទុំ​ស្លាប​សេក ។ ផ្ទះដែល​មាន​ជណ្តើរឡើង​តែ​បួន​កាំ ដោយសារ​តែ​មាន​កំពស់​​ផុត​ពីដី​តែ​បន្តិចនេះ, កាលណោះ ខ្ញុំ​សម្លឹង​ឃើញ​មាន​អង្រឹង​មួយ ដែល​ចង​ពីសសរ​ក្រោយ មក​មេជណ្តើរ កំពុង​តែ​យោលយោក​ក្រោម​ជំនោរ​ត្រសៀកៗ ​នា​ដើម​រដូវ​រំហើយ..(?)…។ លុះ​មក​ដល់​ខែកញ្ញា ឆ្នាំនេះ, ខ្ញុំ​បាន​ថត​គេហដ្ឋាន​ដដែល​នេះ​ ដើម្បី​យក​មក​ផ្ទៀង​ផ្ទាត់​គ្នា​មើល ឃើញថា… អ្វីៗ​ទាំង​អស់ដូចជា ដំបូល​ស័ង្កសី, ជញ្ជាំងស្លឹក, ជណ្តើរ, អង្រឹង… គឺ​​ហាក់មិន​មានអ្វី​​ប្រែប្រួល​សោះ។ តែ​អ្វី​ដែល​ប្លែក គឺ​ឃើញ​​​កើន​ … Continue reading

Gallery

ក្រឡេកមើល​សាលាភាសា​ឯកជនមួយ ​នៅជនបទ…

This gallery contains 6 photos.

ក្នុង​ដំណើរ​ឆ្លង​កាត់​ទី​ជនបទ ក្នុង​ភូមិសាស្ត្រ​​ស្រុក​គាស់ក្រឡ ខ្ញុំ​បាន​ប្រទះ​ឃើញ​​​សាលា​ភាសា​​ឯកជនមួយ ដែល​បាន​បើក​សាខា​របស់​ខ្លួននៅ​ក្បែរ​សាលាឃុំ​ឆ្នាល់មាន់… សាលាឯកជននោះ​ឈ្មោះថា សាលា​អន្តរជាតិ ខេមប៊្រីដ្យ (Cambridge International Academy) ។ ជាអគារមួយ​ខ្នង​សង់​ផ្ទាល់​ដី ដែល​មាន​ដំបូល​ និង​ជញ្ជាំង​ជា​ស័ង្កសី រួមមាន​បីបន្ទប់​, ទីតាំង​​សាលា​ភាសា​អង់គ្លេស និង​ជំនាញ​កុំព្យូទ័រ​ឯកជននេះ ស្ថិត​នៅ​ទិស​ពាយ័ព្យនៃ​ប្រទេស​ និង​មាន​ចម្ងាយ​ជិត ៣០០គ.ម​ ពី​ភ្នំពេញ ។ ខ្ញុំ​បាន​ចូល​ទៅ​ដល់​​បរិវេណ​​សាលា​ឯកជន​នេះ​ ចំពេល​សម្រាក​ថ្ងៃត្រង់ ទើប​មិន​ឃើញ​មាន​សកម្មភាព​គ្រូ និង​​កូន​សិស្ស​នៅ​ក្នុង​ថ្នាក់។ ទាំងគ្រូ​បង្រៀន និង​ទាំង​​អ្នក​ចាត់​ចែង​គ្រប់​គ្រង​ប្រចាំ​សាលា​នេះ សុទ្ធ​តែ​មាន​វ័យ​ក្មេងៗ សរុប​មាន​គ្នាតែ​​បួន​នាក់​គត់ ។​ ក្នុង​ចំណោម​ថ្នាក់​រៀន​ទាំង​បី, មាន​ថ្នាក់​រៀន​មួយ​បាន​ដាក់​តាំង​តំរៀប​កុំព្យូទ័រចំនួន​បួន​គ្រឿង សម្រាប់​បង្រៀន​សិស្ស។ កូន​សិស្ស​ដែល​មក​រៀន​​នៅ​សាលា​នេះ គឺ​សុទ្ធ​តែ​​ជា​កូន​អ្នក​ស្រែ​ចំការ​ជុំវិញ​តំបន់​នេះទាំង​មូល។ ចំពោះតម្លៃឈ្នួល​សាលា​វិញ, ផ្អែក​តាម​តារាង​ផ្សព្វ​ផ្សាយ​ព័ត៌មានរបស់​សាលា គឺ​សម្រាប់​ភាសា​អង់គ្លេស​ថ្នាក់​ដំបូង និង​កម្រិត​ទាបៗ, … Continue reading