Category Archives: ភូមិសាស្រ្តទឹកដី និងប្រជាជន

Gallery

អតីត​មណ្ឌលអភិវឌ្ឍន៍ ដែល​ត្រូវបាន “ម្ចាស់​” បោះ​បង់​ចោល…

This gallery contains 27 photos.

នៅអំលុង​ពេល​ធ្វើ​ដំនើរ​ទៅ​មើល​អតីតទំនប់​ទឹក​នៅ​ចុងកោះ​​ថ្មី ដែល​លើក​ដោយ​អ្នក​ទោស​អង្គការ កាល​ពីពាក់​កណ្តាល​ខែឧសភា កន្លងទៅ​ ខ្ញុំ​ភ្ញាក់​នឹងសំនង់​អគារ​ចាស់​​ទ្រុឌ​ទ្រោម​​មួយកន្លែង​ ដោយ​សារ​តែ​​ត្រូវ​បាន​គេ​បោះ​បង់​ចោល… នោះ​គឺ​ «មណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន កោះថ្មី»។ ពេល​ដើ​រ​ឆ្លង​ផុត​ក្លោងទ្វារ​ច្រក​ចូល ទើប​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​​ជំនួស​អ្នក​ស្រុក​នៅ​ទីនោះ…។ ការកកើត​មណ្ឌល​អភិវឌ្ឍន៍កោះថ្មី… កាល​បរិច្ឆេទ​នៃ​ពិធី​សម្ភោធ​​អោយ​ដំនើរ​ការ​ប្រើ​ប្រាស់​ ​មណ្ឌល​អភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ​កោះថ្មី ខ្ញុំ​មិន​បាន​​ប្រទះ​ភ្នែក​ឃើញ​​កត់​ត្រា​ទុក​នៅ​​ក្លោង​ទ្វារ​ចូល ឬនៅ​កន្លែង​ណា​មួយ​ក្នុង​​បរិវេណ​មណ្ឌល​អភិវឌ្ឍន៍​នេះ​ទេ​…។ តែ​តាម​ការ​សាក​សួរ​អ្នក​ស្រុក​រស់​នៅ​​ទីនោះ បាន​​រៀប​រាប់​អោយខ្ញុំ​ដឹង​ថាៈ មណ្ឌល​អភិវឌ្ឍន៍​នេះ បាន​កកើត​ឡើង​ក្នុង​ឆ្នាំ១៩៩៥ ក្រោម​ការ​​ចាត់​ចែង​គ្រប់គ្រង​សាង​សង់​​ដោយ​លោក​នាយ​ឧត្តមសេនីយ៍ គន់ គីម និងអភិបាល​ខេត្ត​កណ្តាល​​នា​សម័យ​នោះ គឺលោក ឈុន ស៊ីរុន…។ តាម​ការ​គិត​ស្មាន​របស់​ខ្ញុំ មណ្ឌល​អភិវឌ្ឍន៍នេះ អាច​នឹង​កកើត​ឡើង ដំនាល​គ្នា​នឹងមណ្ឌល​អភិវឌ្ឍន៍ … Continue reading

Gallery

រួមចំនែកគិត​ពីការអភិវឌ្ឍន៍​នៅ​ស្រុកកំនើត…

This gallery contains 2 photos.

សំរាប់​ស្រុក​ស្អាង​របស់​ខ្ញុំ, ក្រោយការ​បោះឆ្នោត​ឃុំ សង្កាត់​រួច ជាដំនឹងល្អ ឮសូរថា រដ្ឋយើង​នឹង​ស្ថាបនា​ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់​ ដល់​ទៅ​ពីរ​កន្លែង៖ ស្ពានទី១ ឆ្លងទៅ​កោះ​អន្លង់ចិន និង​ស្ពានទី២ ឆ្លងទៅកោះ​ខ្សាច់​ទន្លា…។ បើ​ពិត​ជា​អញ្ចឹង​មែន នេះជាឳកាសមាស​សំរាប់​​អ្នក​ស្រុក​ស្អាង​របស់​ខ្ញុំ បើ​ទោះ​ជា​ពួក​គេ​ភាគ​ច្រើន ​បាន​សំរេច​ចិត្ត មិន​គាំទ្រ​មេ​ឃុំ​របស់​រាជ​រដ្ឋាភិបាល ដ៏​គួរ​អោយ​សោក​ស្តាយ​​ក៏​ដោយ…។ ភូមិសាស្រ្ត​កោះអន្លង់ចិន កោះអន្លង់ចិន គឺជាកោះទីមួយ​ ស្ថិត​នៅ​ដើមគេនៃ​ដង​ទន្លេ​បាសាក់ និង​​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីស្ពាន​ព្រែក​សំរោង។​ ដីកោះទាំងមូល បង្កើត​បាន​ជា​ឃុំ​មួយ​ឈ្មោះ ឃុំកោះអន្លង់ចិន និង​ត្រូវបាន​បញ្ចូល​អោយ​ស្ថិត​ក្រោម​រដ្ឋបាល​គ្រប់​គ្រង​​របស់​ស្រុក​ស្អាង ដែល​ស្ថិត​នៅ​ប៉ែក​មាត់​ច្រាំង​ខាង​លិច​នៃ​កោះ។ ឯមាត់ច្រាំង​ខាង​កើត​ទល់​មុខកោះ​ ស្ថិត​នៅ​​ចំស្រុក​កៀនស្វាយ (ប៉ែកខាងក្រោម) និង​ចំខ័ណ្ឌច្បារ​អំពៅ រាជធានី​ភ្នំពេញ (ប៉ែកខាង​លើ)។ ផ្អែក​តាម​ទីតាំង​ភូមិសាស្រ្ត​អំនោយ​ផល​ដ៏​ល្អ​បែប​នេះ ខ្ញុំ​គិត​ថា ប្រសិន​បើ​មានស្ពានបេតុង​​លូន​ទៅរក​កោះនេះមែននោះ ​សក្តានុពលនៃ​ការ​អភិវឌ្ឍន៍សំរាប់​អ្នក​ស្រុក​កោះ គឺ​លែង​ស្ថិត​នៅ​​​ឆ្ងាយ​ពី​ដៃ​ ដូច​ពី​មុន​ទៀត​ហើយ។ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ គឺកោះ​មួយ​នេះ​ច្បាស់​ជា​នឹង​ទាក់​ទាញអ្នក​ជំនួញធំៗ … Continue reading

Gallery

ប្រវត្តិ និង​រឿងរ៉ាវ​នានា ទាក់​ទង​នឹង​ការ​បោះឆ្នោត​​នៅ​​ស្រុក​ម្តាយខ្ញុំ…

This gallery contains 4 photos.

សំគាល់៖ អត្ថបទនេះ ខ្ញុំសរសេរឡើងទាក់​ទង​នឹង​​ជុំវិញហេតុការណ៍​​បោះ​ឆ្នោត​​ក្នុង​ឃុំខ្ពប​មួយ​ប៉ុណ្ណោះ ដោយ​មិន​ឆ្លុះ​បញ្ចាំងពី​ទិដ្ឋភាព​ទូទៅ​នៃ​ឃុំនានា​ដទៃ​ទៀត ដែល​ CPP ចាញ់​សំលេង​ឆ្នោត CNRP ឡើយ…។ ភាពឈ្នះ-ចាញ់ គឺ​អាស្រ័យ​ដោយ​កត្តា​ច្រើន​យ៉ាង តែនៅ​ឃុំ​ខ្ពប ខ្ញុំ​រក​ឃើញ​ភាពឈ្នះ-ចាញ់ តែ​ប៉ុន្មាន​ចំនុច​ដែល​​ខ្ញុំ​បាន​សរសេរ​រៀប​រាប់​​ត្រួសៗ នៅ​ក្នុង​អត្ថបទ​នេះ… _________________ អស់​លោក​អ្នក​ប្រាកដ​ជា​ជ្រាប​​ហើយ​ថា ម្តាយ​ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ឃុំខ្ពប ដែល​ជា​ឃុំ​មួយ​នៃ​ស្រុក​ស្អាង​ ខេត្តកណ្តាល។ កាល​ពី​ក្នុង​សម័យ​ ប៉ុលពត គ្រប់​គ្រង, ឈ្មោះ​ឃុំ​ខ្ពប គឺត្រូវ​បាន​រក្សា​ទុក​​អោយ​នៅ​ដដែល តែ​ពួក​គេ​បាន​ដូរ​ឈ្មោះ​ស្រុក និង​លុប​ឈ្មោះ​ខេត្ត អោយ​ទៅជា​ស្រុក ២០ តំបន់ ២៥ ភូមិភាគ​នារតី វិញ…។ ព័ត៌មាន​ដែល​ខ្ញុំ​ប្រមូល​បាន​មកនេះ មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន។ ដូចនេះ ប្រសិន​បើ​មានសាក្សី​រស់​ដឹង​ច្បាស់​​ពី​សាវតា​ពិត​ ខ្ញុំរីក​រាយ​នឹង​កែ​តំរូវ ដើម្បី​អោយ​អត្ថ​បទ​មួយ​នេះ កាន់​តែ​មាន​ភាព​សុក្រឹត​ថែម​ទៀត…។ … Continue reading

Gallery

លទ្ធផលបណ្តោះ​អាសន្ន នៃការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​ នៅ​​ស្រុក​​ស្អាង…

This gallery contains 18 photos.

លទ្ធផលបណ្តោះអាសន្ន នៃ​ការ​​បោះឆ្នោតជ្រើស​រើស​​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ២០១៧ បាន​បង្ហាញថា​ឃុំ​ចំនួន ១២ ក្នុង​ចំនោមឃុំ​ទាំង​ ១៦ របស់​ស្រុក​ស្អាង ត្រូវ​បាន​ចាញ់​សំលេង​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ឡើង​ស្ពឹក​មុខ…។ ឃុំដែល​គណបក្ស​នយោបាយ​​ឈ្នះ​​បាន​ធ្វើ​មេឃុំ…​ ចាប់​ពី​អណត្តិ​នេះ​ទៅ តំនែង​មេឃុំ​របស់​ CPP នៅ​សល់​តែ​ ៤ឃុំ​ប៉ុណ្ណោះគឺ៖ ឃុំកោះអន្លង់ចិន ឃុំកោះខ្សាច់ទន្លា ឃុំក្រាំងយ៉ូវ, និង ​ឃុំប្រាសាទ រីឯឃុំចំនួន ១២​ ដែល​នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​មេ​ឃុំ​​មក​ពី CNRP រួមមាន៖ ឃុំខ្ពប ឃុំតាលន់ ឃុំត្រើយស្លា ឃុំស្វាយប្រទាល ឃុំស្វាយរលំ ឃុំសិត្បូ ឃុំរកាខ្ពស់ ឃុំព្រែកគយ ឃុំទឹកវិល ឃុំកោះខែល ឃុំព្រែកអំបិល, និង​ ឃុំស្អាងភ្នំ … Continue reading

គេហដ្ឋានសំណព្វចិត្តខ្ញុំ ត្រូវបានម្ចាស់វា​​រុះចោល​បាត់​ហើយ…

ក្នុង​ដំណើរ​ទៅ​ខេត្តបាត់​ដំបង កាលពីពេល​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅនេះ ខ្ញុំទទួល​នូវ​​អារម្មណ៍ ស្រងេះស្រងោច​យ៉ាងម៉េច​ទេ…។ នោះ​គឺទិដ្ឋភាព​ដីទទេ នៃ​​គេហដ្ឋាន​ដែល​ខ្ញុំ​តាម​ប្រមាញ់​ថតរូប ​អស់​រយៈពេល ៣ឆ្នាំ​កន្លងមកនេះ ហើយ​ដែល​បច្ចុប្បន្ន​មិន​ដឹងថា តើ​ម្ចាស់​វា​រុះចោលបាត់​តាំងពី​អង្កាលណា​ទេ?

អស់​លោក​អ្នក​ប្រហែល​ជា​នៅ​ចាំ​បានថា កាលពី​អំឡុង​ចុង​ខែ​កញ្ញា ឆ្នាំ២០១៤, ខ្ញុំបាន​ដាក់​ប្រកាស​មួយ​ មាន​ចំណង​ជើង​ថា៖ ជារូបភាព, ធ្វើស្រែ​មួយឆ្នាំ កើនទ្រព្យ​សម្បត្តិ​បាន «ពាងទឹក» តែបីគត់… ដែល​កាលណោះ ខ្ញុំ​បាន​ថតបង្ហាញ​នូវ​គេហដ្ឋាន​របស់​កសិករ​មួយគ្រួសារ ស្ថិត​នៅ​តាម​ដង​ផ្លូច​ជាតិ​លេខ៥ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១៤៨-១៤៩ ជិត​ដល់​ទីប្រជុំជន​ក្រគរ…។

បន្ទាប់មក នៅពាក់កណ្តាល​ខែឧសភា ឆ្នាំ២០១៥ កន្លងទៅ ខ្ញុំក៏​បាន​ដាក់​ប្រកាស​មួយ​ទៀត ទាក់ទង​នឹង​គេហដ្ឋាន​នេះ​ផងដែរ ដែល​មាន​ចំណង​ជើង​ថា៖ ឆ្នាំនេះ, គេហដ្ឋាន​សំណព្វចិត្ត​ខ្ញុំ បាន​ដូរ​ជញ្ជាំងពី​ស្លឹក ទៅសង្ក័សី​ហើយ… ដែល​កាលណោះ​ ខ្ញុំ​ថែម​ទាំង​បាន​ដាក់​ជា​សំណួរ​សួរថា តើពេល​ណា​ទើប​ម្ចាស់​គេហដ្ឋាន​នេះ មាន​លទ្ធភាព​សន្សំ​ប្រាក់ ដើម្បី​ធ្វើ​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ រស់​នៅ​អោយ​បាន​សម​រម្យ​ដូច​គេ​ដូច​ឯង​ទៅ?…

ឥឡូវ​ ខ្ញុំបាន​ត្រឹម​តែឃើញ​ទីផ្ទះទទេ…។ ដោយគ្មាន​អ្នកជិតខាង​ដើម្បី​សួរនាំ ខ្ញុំ​បាន​ត្រឹម​តែ​គិត​ស្មានថា តាម​រយៈ​នៃ​ការ​ដោះដូរ​ដីធ្លី, ក្រុម​គ្រួសារនេះច្បាស់​ជា​រើ​ផ្ទះ ទៅ​នៅ​ឆ្ងាយ​ពី​ថ្នល់​ជាតិហើយ…។ ប្រសិន​បើ​ថ្ងៃ​ក្រោយ​ខ្ញុំដឹង, ខ្ញុំ​នឹង​ទៅ​តាម​ថត​គេហដ្ឋាន​របស់​ក្រុម​គ្រួសារ​នេះ​ទៀត។

សូមជូនពរ​អោយ​​កសិករ​មួយ​គ្រួសារនេះ ចម្រើន​ដោយទ្រព្យ និង​មាន​សុភមង្គល..!!..

រូបថតខែកញ្ញា ឆ្នាំ២០១៣

រូបថតខែកញ្ញា ឆ្នាំ២០១៣ នៅ​អត់​មានពាងទឹកធំៗបី នៅឡើយ…

រូបថតខែវិច្ឆិកា ឆ្នាំ២០១៤

រូបថតខែវិច្ឆិកា ឆ្នាំ២០១៤… ជារូបភាព, ធ្វើស្រែ១ឆ្នាំ ឃើញ​កើន​ពាងដាក់​ទឹក​បាន​ ៣…

រូបថតខែមេសា ឆ្នាំ២០១៥

រូបថតខែមេសា ឆ្នាំ២០១៥ គេហដ្ឋាន​នៅ​ជញ្ជាំង​ស្លឹក​នៅ​ឡើយ…

រូបថតខែឧសភា ឆ្នាំ២០១៥

រូបថតខែឧសភា ឆ្នាំ២០១៥ ជញ្ជាំង​ត្រូវ​បាន​ដូរ​ពី​ស្លឹក មក​ជា​សង័្គសីហើយ…

រូបថតខែមេសា ឆ្នាំ២០១៦

រូបថតខែមេសា ឆ្នាំ២០១៦ ឃើញតែដីទីផ្ទះ​ទទេ…

ស្រុកស្រែ

ត់ើ ​ពេល​ណា​ទើប​​ពួក​​គេ​​មាន​លទ្ធភាព​​សន្សំ​ប្រាក់​ ដើម្បី​ធ្វើ​​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ រស់​នៅ​អោយ​បាន​សមរម្យ​ដូច​គេ​ដូច​ឯង​ទៅ?… – See more at: http://www.sroksrear.com/house_countryside/#sthash.cxYTSQuj.dpuf
ជារូបភាព, ធ្វើស្រែ​មួយឆ្នាំ កើនទ្រព្យសម្បត្តិ​បាន ​«ពាងទឹក» តែបី​គត់ – See more at: http://www.sroksrear.com/li
Gallery

ក្រឡេក​មើលការ​បែងចែក​ដែន​​រដ្ឋបាល​គ្រប់គ្រង​ ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ

This gallery contains 2 photos.

សម្រាប់​អស់លោក​អ្នក​ដែល​កើត​ក្រោយ​ឆ្នាំ១៩៧៩ ហើយ​ដែល​មិន​បាន​យកចិត្ត​ទុកដាក់​ស្វែង​យល់​ពី​របប​ខ្មែរ​ក្រហម កម្ពុជា​ប្រជាធិបតេយ្យទេ, ខ្ញុំជឿ​ថា អស់​លោក​អ្នក​នៅ​តែ​មិន​ដឹង​រហូត… នោះគឺ​ការ​បែង​ចែក​តំបន់​រដ្ឋបាល​គ្រប់​គ្រងនៅ​ក្នុង​​​របប​នោះ ​នៅ​ចន្លោះ​ពី​ខែ មេសា ឆ្នាំ១៩៧៥ រហូត​ដល់​ខែ​មករា ឆ្នាំ១៩៧៩​ ។ ហេតុ​ដូច្នេះ ខ្ញុំ​ចង់​នាំ​អារម្មណ៍​អស់​លោក​អ្នក អញ្ជើញ​មក​ធ្វើ​ការ​ស្វែង​យល់​ជា​មួយ​ខ្ញុំ ថា​តើក្រុម​​មេដឹកនាំ​​ខ្មែរ​ក្រហម ​​ធ្វើ​ការ​ពុះ​ចែក​ខេត្ត​-ក្រុង​ក្នុង​ប្រទេស​កម្ពុជា អោយ​ទៅ​ជា​តំបន់, ជាភូមិភាគ​​ ដោយ​របៀបម៉េច?… ដោយ​កង្វះ​ឯកសារ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ, នៅ​ទី​នេះ ខ្ញុំ​រក​​​ផែនទី​​របស់​ក្រុម​លោក ប៉ុល ពត បានតែ​មួយ​សន្លឹក​គត់ ​(Map-A) ​ដែល​ផលិត​ឡើង​ក្នុង​អំឡុង​ឆ្នាំ ១៩៧៧ ។ ឯផែនទី​មួយ​ផ្ទាំង​ទៀត ​ជា​ផែនទីគូរថ្មី (Map-B) ដែល​ចំឡង​ពី​ផែនទីចាស់ តែមិន​មានដាក់​​កាលបរិច្ឆេទ​​ទេ។ ផ្ទៀងផ្ទាត់​គ្នាទៅ ​ផែនទីដែល​ចំឡង​ថ្មី​នេះ គឺហាក់​ដូច​ជា​មាន​ការ​បែង​ចែក​ឡើង​វិញ​ ទៅលើ​ដែន​រដ្ឋបាល​គ្រប់​គ្រង ដែល​ខុស​ពី​ផែនទី​ផលិត​ក្នុង​​ឆ្នាំ​១៩៧៧ មួយ​សន្លឹក​ខាង​លើ…។ ផ្អែកតាម​សន្លឹកផែនទី … Continue reading

Gallery

តើនគរចាម្ប៉ា ​បាត់បង់​​​ទៅ​​ដោយ​របៀប​ម៉េច?

This gallery contains 2 photos.

*** ដោយសារ​មាន​សំណួរពី​មិត្ត​ភក្រ្ត​ជា​ច្រើន​​​បាន​សួរ​ខ្ញុំ​ថា តើ​នគរ​ចាម្ប៉ា​ ​បាត់​បង់​ទៅ​ដោយ​របៀប​​ម៉េច?… ហើយ​ខ្ញុំ​ក៏​ខំ​ស្វែង​រក​ចំឡើយ​នេះ ​នៅ​ក្នុង​​​​សៀវ​ភៅ​​​ប្រវត្តិ​សាស្រ្ត​ពីរបី​ក្បាល​ ​​ដើម្បី​ផ្ទៀង​ផ្ទាត់​គ្នា​មើល​ពី​ព្រឹត្តិការណ៍​​​​ប្រវត្តិសាស្រ្ត ដែល​បាន​កើត​ឡើង​នា​​ពេល​នោះ​។ ក្នុង​ចំណោម​សៀវភៅ​ទាំង​នោះ គឺ​មាន​តែ​សៀវភៅ​របស់​លោក​អាដេម៉ា ឡឺក្លែរ ទេ​ដែល​រៀប​រាប់​បាន​ក្បោះក្បាយ​ជាង​គេ។ ​​ខាងក្រោមនេះ គឺ​ជាអត្ថបទដកស្រង់​ដោយ​សង្ខេប​ចេញ​​ពី​សៀវភៅ ​ប្រវត្តិសាស្រ្ត​​ប្រទេស​​កម្ពុជា និពន្ធ​ដោយ​​លោក អាដេម៉ារ ឡឺក្លែរ (Adhémar Leclère)  បោះ​ពុម្ព​ផ្សាយ​​​នៅបារីស ឆ្នាំ១៩១៤ ។ ខ្ញុំ​សូម​ជំរាប​ផង​ដែរ​ថា ​ការ​ដែល​ខ្ញុំ​សំរេច​ចិត្ត​ចុះ​ផ្សាយ​អត្ថបទ​ដក​ស្រង់​នេះ​ គឺ​ខ្ញុំ​​មិន​មាន​បំណង​ឆ្កឹះកកាយ​ប្រវត្តិសាស្រ្ត​ចាស់ ដើម្បី​ធ្វើ​ជា​ឆ្នួន​បញ្ឆេះ​​កំហឹង​ជាតិ​និយម អោយ​ស្អប់​ជាតិ​សាសន៍​ដទៃ​នោះ​ទេ។ អ្វីៗ​​ដែល​បាន​កើត​ឡើង​​​​ចំពោះ​​ប្រទេស​ចាម្ប៉ាពី​អតីតកាល គឺ​​ជា​ព្រឹត្តិការណ៍​​​ប្រវត្តិសាស្រ្ត​មួយ ​ដែល​បាន​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​​ពី​​សិល្បៈ​នៃ​ការ​ដឹក​នាំ ​ក្នុង​សម័យ​កាល​​​​នាំ​គ្នា​ធ្វើ​សង្រ្គាម​ពង្រីក​ទឹក​ដី ​ដែល​បាន​ផ្តល់​​កិត្តិយស​ទៅ​លើ​អ្នកណា​ខ្លាំង អ្នកហ្នឹងឈ្នះ…។ ******************** នៅសម័យ​ដែល​ស្តេច​វង្ស​វរ្ម័ន​អស់​អំណាច​ពី​ប្រទេស​កម្ពុជា ហើយ​តាចាយ ឬតាជ័យ ដែល​ជា​នាយ​ក្រុម​ដំណាំ​ត្រសក់​ផ្អែម ត្រូវ​បាន​គេ​លើក​អោយ​ឡើង​សោយ​រាជ្យ​លើ​រាជបល្ល័ង្គ(សូមចូលទៅអាន … Continue reading

Gallery

អារាម​វត្ត​ស្បូវរីក, ជា​អតីត​​មន្ទីរ​ពេទ្យ​ប្រចាំ​​សហករណ៍​​លាជ…

This gallery contains 45 photos.

ក្នុងឳកាស​បាន​ទៅដល់​អតីត​សហករណ៍លាជ កាល​ពី​មុន​អំឡុង​ពេលបុណ្យ​ចូល​ឆ្នាំ​ខ្មែរ, ខ្ញុំក៏មិនភ្លេច​ចូលថត​អារាម​ព្រះពុទ្ធ​សាសនា​បាន​មួយ​​កន្លែង​ផងដែរ… នោះគឺ វត្ត​ស្បូវរីក ដ៏ចំណាស់ ដែលស្ថិត​ជិត​ទីប្រជុំជន​ស្រុក​ភ្នំក្រវាញ​តែម្តង ។ តាម​ពិតទៅ ប្រកាសមួយនេះ ខ្ញុំគួរតែ​ចុះផ្សាយតាំងពីយូរ… គឺគួរ​តែ​ចុះ​ផ្សាយ​អោយ​ចំ​​ក្នុង​អំឡុង​ខួបឆ្នាំទី៤០ នៃ​មហា​ជ័យជំនះ ១៧មេសា ដ៏មហាអស្ចារ្យ របស់​ពួក​កងទ័ព​រំដោះ ទៅ​លើ​កងទ័ព​របស់​​លោក​សេនា​ប្រមុខ លន់ នល់ ដែលមាន​ចក្រពត្តិអាមេរិក​ជាមេក្លោង​(sic!) …។  តែ​ដោយសារ​ខ្ញុំ​ចង់ស្រាវ​ជ្រាវ​រក​ប្រវត្តិនៃ​ទី​អារាម​នេះ​ កាល​ពី​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម​គ្រប់​គ្រង ដែល​កាល​ណោះ ពួកគេ​បាន​ប្រែក្លាយ​វត្តស្បូវរីក​​នេះ អោយ​ទៅ​ជា​មន្ទីរពេទ្យ​ប្រចាំ​សហករណ៍លាជ ឬ​ក៏អាច​ជា​មន្ទីរ​ពេទ្យ​ស្រុកភ្នំក្រវាញ នេះតែម្តង ទើបបាន​ជា​ខ្ញុំ​មិន​ដាច់​ចិត្ត​ចុះផ្សាយ​ភ្លាមៗ…។ ទាក់​ទង​នឹង​រឿង​នេះ ​ខ្ញុំ​មាន​ការលំបាកក្នុង​ការ​ស្វែង​​រកប្រភព​ព័ត៌មានណាស់, ជា​ពិសេស​​សាក្សី​រស់ដែល​ធ្លាប់​បាន​មក​សំរាក​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​នេះ។ មក​ទល់​សព្វ​ថ្ងៃ, សាក្សី​រស់​បែបនេះ​ គឹ​ខ្ញុំ​រក​មិន​ឃើញ​ទេ…។ អ្វីដែល​ខ្ញុំ​ចង់​ដឹង​ពី​សាក្សី​រស់​នោះ​គឺ តើការ​ប្រែក្លាយ​អារាម​វត្តស្បូវ​រីក អោយ​ទៅ​ជា​មន្ទីរពេទ្យ, ចាប់​ផ្តើម​តាំង​ពី​ពេល​ណាមក?… តើកម្មាភិបាល​ឈ្មោះអីខ្លះ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ប្រចាំ​នៅ​មន្ទីរ​ពេទ្យ​​នេះ?… ​និង​ថា តើ​ប្រសិទ្ធភាពនៃ​ការ​ព្យាបាល … Continue reading

Gallery

ក្រឡេក​មើល​អតីត “សហករណ៍លាជ”…

This gallery contains 48 photos.

** រំលឹក​ដល់​ខួប​ ១៧មេសា ១៩៧៥… សូមឧទ្ទិស​ប្រកាស​នេះ ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​​​ក្នុង​របប​ខ្មែរ​ក្រហម នៅ​​​ “សហការណ៍លាជ” កាល​ពី​ជិត​ ៤០ឆ្នាំមុន ដែល​ពួកគេ​ភាគ​ច្រើន គឺជា​អ្នក​ជម្លៀស ១៧មេសា…។ …គឺនៅ​តំបន់​ព្រៃភ្នំនៃស្រុក​លាជ បាក់ចិញ្ចៀន នេះហើយ ដែល​កាល​ពី​ជិត ៤០ឆ្នាំមុន, ​ពួក​ខ្មែរ​ក្រហម​ បាន​ដឹក​ជញ្ជូន​អ្នក​ជម្លៀស ១៧មេសា តាម​រថភ្លើង​ពី​ភ្នំពេញ​​ទៅ, ទៅ​ឈប់​នៅរ៉ាពោធិសាត់ រួច​បញ្ជា​អោយ​ចុះ​ដើរ​ពី​ផ្លូវ​ជាតិ​ឆ្ពោះ​​ទៅ​​ត្បូង បង្ខំ​អោយមក​​​រស់​នៅ​ធ្វើស្រែ​នៅក្នុង​តំបន់​ព្រៃ​ភ្នំ​​​ក្រំថ្ម​នេះ…។ ជាងបីឆ្នាំ​ក្រោយមក… អ្នក​ជម្លៀស​ទៅ​រស់នៅ​​ទីនោះ មាន​តិចណាស់ ដែល​​មាន​សំណាង​​បាន​រួច​រស់​ជីវិតចេញ​មក​ពី​ក្នុង​សហករណ៍​លាជ និង​បាក់ចិញ្ចៀន នេះ…។ តាម​ការ​ស៊ើបសួរ រវាងបាក់ចិញ្ចៀន និងលាជ, គឺនៅ​ បាក់ចិញ្ចៀន​ មាន​អ្នក​​ស្លាប់​ច្រើន​ជាង​អ្នក​នៅ​ លាជ ដោយ​អ្នក​ជម្លៀស​ស្ទើរ​តែ​ទាំងអស់ … Continue reading

Gallery

ទិដ្ឋភាពនៃការស្ថាបនា​សសរស្ពានអ្នកលឿង ពីក្រោម​ផ្ទៃទឹក…

This gallery contains 45 photos.

ខាងក្រោមនេះ ជារូបថត​មួយចំនួន ដែលមិត្តភក្តិធ្វើការ​នៅ​ខាង​ស៊ីម៉ាក់​ដោះមីន បាន​ផ្ញើ​មកអោយ​ខ្ញុំ តាំង​ពី​ក្នុង​អំឡុង​​ពាក់​កណ្តាល​ឆ្នាំ២០១២, ជារូបថត​ទាក់ទង​នឹង​កិច្ចប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​បាត​ទន្លេ​, ត្រង់កន្លែង​​សសរ​ធំ​ទាំង​ពីរ​​​ នៃ​សំណង់​ស្ពាន​អ្នក​លឿង…។ ដោយ​កាលពីម្សិលមិញ ខ្ញុំ​បាន​អាន​ព័ត៌មាន​​នៅ​គេហទំព័រ​ក្នុង​ស្រុក​មួយ ដែល​និយាយ​ទាក់ទង​ដល់​ការ​​ស្ថាបនា​ស្ពាន​អ្នកលឿង, ហើយ​ក្នុង​ព័ត៌មាន​​អះ​អាង​ថា បាន​​រក​ឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ រហូត​ដល់​ទៅ​ជិត ៥ពាន់​គ្រាប់ ទាំង​ក្នុង​ទឹក​ និង​ទាំងនៅលើ​គោក ទើប​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ​ដល់​រូបថត​ទាំងឡាយ ដែល​ខ្ញុំ​បាន​រក្សា​ទុក ហើយ​សម្រេច​ចិត្ត​ចុះផ្សាយ​តែ​ម្តង​ទៅ និង​ដើម្បី​រក្សា​ទុក​ជា​ឯកសារ​នៅ​ទីនេះ​ផង…។ មាន​ចំណុច​មួយ​ដែល​ខ្ញុំ​ចាប់អារម្មណ៍, តាម​រយៈរូបភាព​បង្ហាញ​ថា កុំថាឡើយ​ខ្មែរ​ដែល​មាន​ជំនឿ​អុជធូប​បន់ស្រន់, សូម្បីតែ​វិស្វករ​ជប៉ុន ក៏​ត្រូវ​​តែ​មក​អុជ​ធូប​បន់​ស្រន់​សុំ​សេចក្តី​សុខ​សប្បាយ ​មុន​ពេល​ដាក់​ម៉ាស៊ីន​ខួង​ចុះ​ទៅ​ក្នុង​ផ្ទៃ​បាត​ទន្លេ​ដែរ។ ចំពោះ​ឈ្មោះស្ពាន​អ្នក​លឿង​វិញ ខ្ញុំទើប​តែដឹង​​នៅ​ព្រឹក​ថ្ងៃ​សម្ពោធ​នេះទេ គឺ​ស្ពាន​នេះ​មាន​ឈ្មោះជា​ផ្លូវ​ការ​ថា ស៊ឺបាសា (ជាអក្សរជប៉ុន ツバサ និង​សរសេរ​ជា​ឡាតាំងគឺ Tsubasa)… ពាក្យនេះ បើតាមសារព៍ត៌មានក្នុង​ស្រុក​ ប្រែថា «បក្សីត្រដាងស្លាប»…។ មើល​តាម​គំនូស​ប្លង់, … Continue reading