Category Archives: ព្រះរាជជីវប្រវត្តិសម្តេច ជួន ណាត

Gallery

សៀវភៅប្រវត្តិពិស្តារសម្តេច​ព្រះ​សង្ឃរាជ ​ជួន ណាត

នេះជាតំណភ្ជាប់សៀវភៅ​ ព្រះរាជ​ប្រវត្តិពិស្តារ និងកាព្យ​លោកធម៌ ​​របស់​សម្តេច​ព្រះសង្ឃរាជ (ជ.ណ ជោតញ្ញាណោ) និពន្ធ​ដោយ​លោក​សាស្រ្តាចារ្យ ឈឹម ស៊ុម ​ដែលខ្ញុំ​បាន​ចងក្រងជាថ្មី​ឡើង​វិញមាន ៨៨ទំព័រ ជាឯកសារ .pdf size 18.3MB… ហើយអ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​ខ្ញុំ​បាន​និយាយ​នៅ​ក្នុង វាចា​អ្នករៀបរៀង​ឡើងវិញ នៅពីរទំព័រ​ដំបូងរបស់​សៀវភៅនេះ…។ អ្វី​ដែល​អស់លោក​អ្នក​បាន​ Download យក​ទៅ​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូម​ពរ​​របស់​មិត្ត​អ្នក​អាន​ជា​ទី​គោរព​របស់​ខ្ញុំ ដែល​បាន​ស្នើ​ខ្ញុំ​អោយ​ធ្វើ​នូវ​កិច្ចការ​នេះ… គឺបន្ទាប់​ពី​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ នូវអត្ថបទ​ដកស្រង់​ទាំង​ស្រុង​ពី​ក្នុង​សៀវភៅ ព្រះរាជ​ប្រវត្តិពិស្តារ និងកាព្យ​លោកធម៌ ​​របស់​សម្តេច​ព្រះសង្ឃរាជ (ជ.ណ ជោតញ្ញាណោ) ​និពន្ធ​ដោយ​លោក​សាស្រ្តាចារ្យ ឈឹម ស៊ុម នៅ​ទីនេះ​​រួច​មក។ កិច្ចការដែល​អស់​លោក​អ្នក​តំរូវ​អោយ​ខ្ញុំ​ធ្វើ​​នេះ គឺហាក់​ដូច​ជា​អូស​បន្លាយ​ពេល​បន្តិច ដោយសារ​ខ្ញុំ​គិត​​ទៅ​ដល់​ច្បាប់​ស្តី​ពី​កម្មសិទ្ធិ​បញ្ញា ទើបធ្វើ​អោយ​ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត ព្រោះ​ខ្ញុំ​មិន​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​សៀវភៅ​ដើម​ … Continue reading

Gallery

“កាព្យលោកធម៌” ព្រះរាជនិពន្ធ​ដំបូង​បំផុត​របស់​សម្តេច​ព្រះ​សង្ឃរាជ ​ជួន ណាត

*** អត្ថបទ​កំណាព្យ​ខាងក្រោមនេះ មាន​ចំណង​ជើង​ថា កាព្យលោកធម៌ ដែលខ្ញុំ (ស្រុកស្រែ) បាន​ដកស្រង់​យក​មក​ពី​ក្នុង​សៀវភៅ ព្រះរាជ​ប្រវត្តិ​ពិស្តារ របស់​សម្តេច​ព្រះ​សង្ឃរាជ (ជ.ណ ជោត្តញ្ញាណោ) និពន្ធ​​ដោយ​លោក​សាស្រ្តាចារ្យ ឈឹម ស៊ុម ។ កាព្យលោកធម៌ នេះ​ គឺ​​ជា​ព្រះរាជ​​ស្នាព្រះហស្ថ​​ដំបូង​បំផុត​របស់​​​​​សម្តេច​ព្រះ​​សង្ឃរាជ​​ជាអម្ចាស់ ហើយ​ទ្រង់​បាន​​ព្រះ​រាជ​ទាន​សិទ្ធិ​អោយ​លោក ឈឹម ស៊ុម ​​កាន់​កាប់​ជា​ព្រះ​កេរ្តិ៍ ក្នុង​គ្រា​ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​​តែ​ពីរ​នាក់​គាត់ អំពី​រឿង​ផ្ទាល់​ខ្លួន​ កាល​ទ្រង់​​ស្ថិត​​ក្នុង​យុវភាព​នៅ​ឡើយ…។ ​ កាលណោះ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ១៩១២ ​សម្តេច​ព្រះមហា​សង្ឃរាជ និល ទៀង បាន​តែង​តាំង​​តំឡើង​ឋានៈ​​ព្រះអង្គ ពី​ព្រះបាឡាត់​សាក្យបុត្តីយ៍ ជួន ណាត ទៅជា​ព្រះគ្រូ​សង្ឃ​សត្ថា ជា​ហេតុ​ធ្វើ​អោយ​​ព្រះ​អង្គ​មាន​​ព្រះ​ទ័យ​រំភើបពី​ខាង​ក្នុង​ខ្លះៗ … Continue reading

Gallery

ចរិតលក្ខណៈ និងកម្មវិធី​ប្រចាំថ្ងៃ​​របស់​សម្តេច​ព្រះ​សង្ឃរាជ ​ជួន ណាត

ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយវាចាចិត្ត ​គ្រប់​ពេល​វេលា​យូរ​ៗ​ទៅ អាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា ចរិត​ប្រក្រតី ដូច​យ៉ាង​៖ សម្ដី​គ្រោតគ្រាត ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម ហៅ​ថា ចរិត​គ្រោត​គ្រាត ។ ការ​និយាយ​កុហក​លេង​ចំពោះ​មិត្ត​សំឡាញ់ យូរ​ៗ​ទៅ​ក៏​អាច​ធ្លាប់​មាត់​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​កុហក ។ ការ​ជក់​បារី ដើម​ដំបូង​ឃើញ​គេ​ជក់ ក៏​ជក់​លេង​តាម​គេ យូរ​ៗ​ទៅ​ក៏​អាច​ជាប់​ជា​ទំនៀម​ជក់​បារី ។ ការ​ដេក​ថ្ងៃ ដើម​ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ ក៏​ដេក​តាម​គេ លុះ​ដេក​ថ្ងៃ​យូរ​ៗ​ទៅ​ក៏​អាច​ក្លាយ​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​ដេក​ថ្ងៃ ។ការ​ប្រព្រឹត្តិ​ទាល់​តែ​ជាប់​ប្រយោគ ដែល​អាច​លះ​ចេញ​បាន​ដោយ​កម្រ ដូច្នេះ​ហៅ​ថា ចរិត​ប្រក្រតី ។ មនុស្ស​ខ្លះ​មាន​ចរិត​ប្រក្រតី​ជាប់ជោក​ធ្ងន់​ណាស់ ដូច​យ៉ាង​ចរិតប្រក្រតី​ផឹក​ស្រា​ ទាល់​តែ​កឹកជាប់ ដែល​អាច​លះបង់​ចេញ​​បាន។ ចរិត​ប្រក្រតី​បែប​នេះ ឈ្មោះ​ថា​ ជា​ចរិត​នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត​ខ្លួន​ផង ទាំង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ផង។ … Continue reading

Gallery

ព្រះគុណសម្បត្តិនៃ​សម្តេច​ព្រះ​សង្ឃរាជ ​ជួន ណាត

ព្រះគុណ​សម្បត្តិ​នៃ​សម្តេច​ជា​អម្ចាស់ មាន​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​​ខ្ញុំ​បាន​ពិចារណា​ដោយ​ហ្មត់​ចត់ ហើយ​សរសេរ​រួបរួម​ប្រមូល​យក​​ចំពោះ​តែ​គោល​ធំៗ ដោយសង្ខេប​មាន ៥យ៉ាង​ដូច​សេចក្តី​រៀបរៀង​តទៅនេះ៖ វីរិយភាពក្នុងការសិក្សា បដិភាណប្បញ្ញា (ប្រាជ្ញាវាងវៃ) វេសារជ្ជប្បញ្ញា (ប្រាជ្ញា​ក្លៀវក្លា​អង់អាច) ធម្មទេសនា​កោសល្យ (ភាពឈ្លាសវៃ​ក្នុងធម្មទេសនា) បណីតសកម្មភាព (សកម្មភាពដ៏ប្រសើរ) អធិប្បាយពង្រីកសេចក្តី ចំពោះគុណសម្បត្តិនីមួយៗ ១. វីរិយភាព នៃ​សម្ដេច​ជា​អម្ចាស់ ដែល​មនុស្ស​ចាស់​ទុំ​ធ្លាប់​បាន​សង្កេត​តាំង​ពី​សម្ដេច​មាន​ព្រះជន្ម​នៅ​ ក្មេង គឺ​តាំង​ពី​នៅ​ជា​សាមណេរ​ដរាប​មក​រហូត​ដល់​សម្ដេច​មាន​ព្រះជន្ម​ជ្រុល​ចូល​ មក​បច្ឆិមវ័យ​ហើយ ក៏​នៅ​តែ​ព្យាយាម​ឥត​មាន​បន្ធូរបន្ថយ​បញ្ឈប់​សេចក្ដី​ព្យាយាម​នោះ​ឡើយ សូម្បី​ព្រះអង្គ​មាន​សមណៈ​ស័ក្តិ​ដ៏​ខ្ពស់​បំផុត​ទី​ជា​សម្ដេច​ព្រះសង្ឃរាជ​ ហើយ​ក៏​ដោយ។ វីរិយភាព នេះ​ប្រែ​ថា សេចក្ដី​ព្យាយាម​ ឬ​ថា​ប្រឹង​ប្រែង រាប់​ថា​ជា​បារមី​មួយ​របស់​ព្រះ​ពោធិសត្វ​ដែល​យើង​ធ្លាប់​ចេះ​ដឹង​មក​ហើយ ហៅ​ថា វីរយៈ​បារមី។ ​កិច្ចការ​ទាំងឡាយ​​គ្រប់​យ៉ាង រមែង​ប្រកប​ដោយ​ឧបសគ្គ គឺ​ធម៌​ជា​គ្រឿង​រារាំង​បើមិន​ច្រើន​ក៏​តិច​ តែ​ថា ​បើ​សេចក្ដី​ព្យាយាម មាន​កម្លាំង​ក្លៀវក្លា … Continue reading

Gallery

ព្រះរាជជីវប្រវត្តិពិស្តារ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(អវសានកថា)

This gallery contains 2 photos.

សម្តេច​ព្រះ​សង្ឃ​រាជ​ជា​អម្ចាស់ ជា​អច្ឆរិយបុរស​មួយ​អង្គ​កម្រ​រកបាន, ព្រះអង្គ​មាន​ការ​ព្យាយាម​ហួស​ប្រមាណ​ ហាក់​ដូច​ជា​ឥតបាន​គិត​ថា ព្រះអង្គ​មាន​ព្រះជន្ម ៨៦ឆ្នាំ ហើយ​សោះ, ទ្រង់​ធ្វើការ​ទាំងអស់​ហាក់​ដូច​ជា​ទ្រង់​ស្មាន​ថា ព្រះអង្គ​នឹង​មាន​ព្រះជន្ម​ពីរបីរយ​ឆ្នាំទៅ​មុខ​ទៀត។ លុះមក​ដល់​ថ្ងៃ​អង្គារ៍ ១២កើត ខែភទ្របទ ឆ្នាំរកាឯកស័ក ព.ស ២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី ២៣ ខែកញ្ញា គ.ស ១៩៦៩ វេលា​ម៉ោង ១៥ និង ៤៥នាទី ស្រាប់​តែ​មាន​រោគ​ចម្លែក​ គឺ​ចុក​ព្រះឳរា ក្នុង​គ្រា​ដែល​ព្រះអង្គ​មាន​ដងប៉ាកកា​ជាប់​ក្នុង​ព្រះហស្ថ កំពុង​ទ្រង់​សរសេរ​ពាក្យ​បន្ថែម​វចនានុក្រម​ខ្មែរ លើ​ព្រះក្រឡាបន្ទំ។ រោគ​ចម្លែក​នេះ ជា​ធម្មជាតិ​បានប​ណ្តាល​ឲ្យ​ផ្អើល​​ទាំង​បព្វជិត ទាំង​គ្រហស្ថ រហូត​ដល់​សម្តេច​ព្រះប្រមុខ​រដ្ឋ និង​សម្តេច​ព្រះមហា​ក្សត្រីយានី​ជា​អម្ចាស់​ជីវិត ទ្រង់​ជ្រាប​ភ្លាម ទ្រង់​បញ្ជា​វេជ្ជបណ្ឌិត​ធំៗ ទាំង​ខ្មែរទាំង​បារាំង ឲ្យ​មក​ប្រជុំ​គ្នា​ព្យាបាល បាន​ស្រាកស្រាន្ត​ក្នុង​វេលា​យប់​នោះ។ ព្រឹកឡើង​ថ្ងៃ​ពុធ … Continue reading

Gallery

ព្រះរាជជីវប្រវត្តិពិស្តារ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(វគ្គ១២)

តាំងពី​ព្រះអង្គបាន​ទទួល​ព្រះឋានៈជា​សម្តេច​ព្រះសង្ឃរាជមក ទ្រង់​មាន​ព្រះរាជ​ករណី​កិច្ច​កាន់​តែ​មមាញឹក​ឡើង គឺ​ព្រះអង្គ​ទ្រង់​ប្រឹង​ខាង​ការ​ស្ថាបនា​​សមិទ្ធិផល​ផ្សេងៗ ជា​ពិសេស​គឺ មហាស្រះ ជិត​មន្ទីរ​ពេទ្យ​ ក្នុង​សង្កាត់​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។ សម្តេច​ព្រះសង្ឃរាជ​ជា​អម្ចាស់ ទ្រង់​បាន​ជាវ​ដី​មួយ​មួយ​កន្លែង​ដើម្បី​ស្ថាបនា​មហាស្រះ​មួយ​​ដ៏ធំ មាន​បណ្តោយ​​ប្រវែង ៨០០ម ទទឹង ៥០០ម ។ ទ្រង់បាន​ផ្តើម​ជីក​មហា​ស្រះ​នេះ តាំង​ពី​ឆ្នាំ​១៩៦៧ ដោយ​ពឹង​ផ្អែក​លើ​សាលា​ខេត្ត​គំពង់​ស្ពឺ រហូត​មក​ដល់​ឆ្នាំ​១៩៦៩ នេះ ទើប​សម្តេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះបាទ​នរោត្តម សីហនុ ទ្រង់​ត្រាស់​ព្រះរាជបញ្ជា​ទៅ​លោក​អនុរដ្ឋ​លេខា​ធិការ ប៉ាវ អ៊ិត អោយ​រក​គ្រឿង​ចក្រ​ មាន​ត្រាក់ទ័រ​ជា​ដើម បាន​ចំនួន​ច្រើន​គ្រឿង ទៅ​ជីក​បង្ហើយ​មហា​ស្រះ​នោះ។ មិន​តែ​ប៉ុណ្ណោះ ឯកឧត្តម រឿម សុផុន ក៏​បាន​ចាត់​លោក និន នេរ៉ុម ឲ្យ​ទៅ​ជួយ​ដែរ ទើប​មហា​ស្រះ​នោះ … Continue reading

Gallery

ព្រះរាជជីវប្រវត្តិពិស្តារ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(វគ្គ១១)

This gallery contains 4 photos.

ឆ្នាំ ១៩៦១-៦២ សម្តេច​បាន​ស្ថាបនា​ស្ពាន​បេតុង​អារម៉េ​ពីរ​អន្លើរ ត្រង់ព្រំ​វត្តពោធិព្រឹក្ស ហើយ​បាន​ស្ថាបនា​មន្ទីរ​ពេទ្យ​មួយ​ខ្នង ដោយ​បេតុង​អារម៉េប្រក់​ក្បឿង ឲ្យ​ឈ្មោះ​ថា គិលានដ្ឋាន ចម្រើន​សុខភាព ត្រង់​ភូមិ​ស្រែបន្ទាយ សង្កាត់​រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយ​មាន​ឈ្មោះ យ៉ា ប្រពន្ធ​ឈ្មោះ ប៊ូ បាន​ថ្វាយ​ដី។ អាគារ​នេះ​ស្តុកស្តម្ភ​ ប្រកប​ដោយ​សម្ភារៈ​គ្រប់​យ៉ាង​ឥត​ខ្វះ និង​មាន​កំពែង​ឥដ្ឋ​ព័ទ្ធ​ជុំវិញ ទទឹង ៥២ម បណ្តោយ ១០០ម ។ កំពែងឥដ្ឋ​នោះ មាន​សួន​ច្បារ​ជា​គ្រឿង​លម្អ​នៅ​ខាង​មុខ, មាន​ដំណាំ​គ្រឿង​គ្រៅ​តាំងពី​ស្លឹក​គ្រៃ ជី ម្ទេស​ជា​ដើម ដែល​ដាំ​ជា​សង្កាត់​ដូច​សួន​ច្បារ​ដែរ​ នៅ​ខាង​ក្រោយ, មាន​រោង​ដាក់​ជី​សម្រាប់​ដំណាំ​ផ្សេងៗ, មាន​អណ្តូង​ទឹក ព្រម​ទាំង​ស្នប់​បូម​គ្រប់​គ្រាន់។ ក្នុង​អាគារ​ធំ​ខ័ណ្ឌ​ជា​កន្លែង​សម្រាប់​គ្រូ​ពេទ្យ​ ព្រម​ទាំង​គ្រួសារ​ស្នាក់​នៅ មាន​គ្រែ មាន​ពូក … Continue reading

Gallery

ព្រះរាជជីវប្រវត្តិពិស្តារ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(វគ្គ១០)

This gallery contains 3 photos.

ឆ្នាំ ១៩៥៦ សម្តេច​បាន​កសាង​វិហារ​ថ្មី​ក្នុង​វត្តឧណ្ណាលោម ដែល​ជា​វិហារ​ធំ​បំផុត​ជាង​​វិហារ​ទាំងអស់ ក្នុង​ប្រទេស​កម្ពុជា។ វិហារ​នោះ​មាន ៣ជាន់, មានមុខ ៤ និង​មាន​កំពូល​​ជា​ប្រាង្គ​ក្បាច់​អង្គរ។ ក្នុង​ជាន់​នីមួយៗ មាន​សម្ភារៈ​គ្រប់​គ្រាន់​គឺៈ ជាន់​ក្រោម​មាន​តុ កៅអី សម្រាប់​ប្រជុំ និង​សិក្សា, ជាន់កណ្តាល​សម្រាប់​ធ្វើ​សង្ឃកម្ម ព្រម​ទាំង​ប្រជុំ​ធ្វើ​បុណ្យ ស្តាប់​ធម៌​ទេសនា, ជាន់​លើ​បំផុត សម្រាប់​តម្កល់​បូជនីយ​វត្ថុ​ មាន​ព្រះពុទ្ធរូប​បុរាណ​ជាដើម។ ឆ្នាំ ១៩៥៦ ដដែល សម្តេច​បាន​និពន្ធ​សៀវភៅ​វិន័យ​មួយ​ឲ្យ​ឈ្មោះ​ថា បព្វជ្ជូបសម្បទា ដើម្បី​បោះពុម្ព​ចែក​ក្នុង​ពិធីបុណ្យ​ ពុទ្ធសតវត្សរ៍ ២៥០០ ឬ បុណ្យ​ពាក់​កណ្តាល​សាសនា​។ ឆ្នាំ ១៩៥៧ សម្តេច​បាន​ចាត់​ការ​អស់​ពី​ព្រះទ័យ​ ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​ពុទ្ធសតវត្សរ៍ ២៥០០ ឬបុណ្យ​​ពាក់​កណ្តាល​សាសនា​ ព្រម​ទាំង​បញ្ចុះ​ព្រះ​សារីរិកធាតុ​ ឆ្លង​ព្រះ​សត្យមុនីចេតីយ៍​ … Continue reading

Gallery

ព្រះរាជជីវប្រវត្តិពិស្តារ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(វគ្គ៩)

This gallery contains 5 photos.

៧យប់ ៧ថ្ងៃ​នៃពិធី​បុណ្យ​ព្រះបរមសារីរិកធាតុ​កន្លង​ទៅ ចូល​ដល់​ថ្ងៃ​ទី ៨ គឺ​នៅ​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ១៩៥២ ត្រូវ​រៀប​ចំ​ជូន​ដំណើរព្រះ​សារីរិកធាតុ​ ទៅ​កាន់​អាកាស​យានដ្ឋាន​ពោធិចិនតុង​វិញ របៀប​ដូច​គ្រា​ទទួល​មក​ដែរ។ នៅ​វេលា​ព្រឹក​ថ្ងៃ​នោះ​ពោរពេញជា​មហា​អស្ចារ្យ ដោយសារ​មនុស្ស​បាន​មក​ពេញ​វាល​អាកាសយានដ្ឋាន​ពោធិចិនតុង​ ហើយ​ចាល់​មនុស្ស​តាម​ផ្លូវ​​មក​ភ្នំពេញ​ចម្ងាយ ១០គ.ម នាំ​អោយ​អ្នក​ភ្នំពេញ​ទៅ​ពោធិចិន​តុង​ពុំរួច។ ជិតដល់​ពេល​ព្រះករុណា​ជា​អម្ចាស់​ជីវិត ទ្រង់​ស្តេច​យាង​ចេញ​ទៅ​ពោធិចិនតុង​​ហើយ ក៏​នាយ​​ស្នងការ​ដ្ឋាន​ក្រុង បើក​ផ្លូវ​សម្រាប់​ព្រះរាជ​ដំណើរ​ពុំរួច។ លុះ​សម្តេច​ព្រះ​មហា​សុមេធាធិបតី​ និមន្ត​ទៅមុន​ពុំ​រួច​ដែរ លោក​គ្រាន់​តែ​មាន​ព្រះពុទ្ធ​ដីកា​ដោយ​ព្រះវាចា​ដ៏​ផ្អែម​ត្រជាក់ ក៏រថយន្ត​បីបួន​ជួរ​លើ​ថ្នល់​នោះ​ ស្រាប់​តែ​បែក​គ្នា​ចុះ​ទៅ​ខាង​ថ្នល់​អស់ ហើយ​មនុស្ស​សុខ​ចិត្ត​ដើរ​ដោយ​ជើង​រហូត​ដល់​ពោធិចិនតុង​ដោយ​ក្តីរីករាយ។ ឆ្នាំ ១៩៥៣ ព្រះរាជរដ្ឋាភិបាល​ បាន​តែងតាំង​សម្តេច​ជា​ប្រធាន​គណៈ​ប្រតិភូ​ខ្មែរ (តាមសេចក្តី​​​​និមន្ត​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា​) និមន្ត​ទៅ​បំពេញ​បេសកកម្ម​សុឆន្ទៈ ប្រឹក្សា​សម្រេច​រឿង​ធ្វើ​ឆដ្ឋសង្គាយនា​ នៅក្រុង​រ័ង្គូន សហភាព​ភូមា។ គ្រា​ដែល​ទ្រង់​និវត្ត​ពី​ប្រទេស​ភូមា​វិញ ទ្រង់​ឆៀង​ចូល​ក្រុង​បាងកក​ ប្រទេស​ថៃ, ទ្រង់​បាន​​ទស្សនា​ឈាបនដ្ឋាន​របស់​សៀម ទ្រង់​សព្វ​ព្រះហ្ឫទ័យ​ក៏​និមន្ត​ព្រះសង្ឃ​សៀម​មួយ​អង្គ … Continue reading

Gallery

ព្រះរាជជីវប្រវត្តិពិស្តារ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(វគ្គ៨)

This gallery contains 3 photos.

ក្នុងឆ្នាំ ១៩៣៥ ដដែល ព្រះតេជ​ព្រះគុណ​​ព្រះ​សាសន​សោភ័ណ ជួន ណាត បាន​ទទួល​​ការ​តែងតាំង​ជា​សាស្រ្តាចារ្យ​បង្រៀន​ភាសា​បាលី, សំស្រ្កឹត​, ខ្មែរ និង​លាវ​ ប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ។ ឆ្នាំ ១៩៣៧ ព្រះតេជ​ព្រះគុណ​​ព្រះ​សាសន​សោភ័ណ បាន​ទទួល​ មេដាយសេនា ពីបណ្ឌិត​​សភា នៃ​សាធារណរដ្ឋ​បារាំង។ ឆ្នាំ ១៩៣៩ រដ្ឋាភិបាល​បាន​ចាត់​ ព្រះតេជ​ព្រះគុណ​​ព្រះ​សាសន​សោភ័ណ ជួន ណាត ឲ្យនិមន្ត​ទៅ​កាន់​ប្រទេស​លាវ​ម្តង​ទៀត​ ដើម្បី​ប្រជុំប្រឹក្សាកិច្ចការ​នៃ​ពុទ្ធសាសន​បណ្ឌិត្យ​ប្រទេស​​លាវ និង​ការ​សិក្សា​សម្រាប់​សាលា​បាលីនៅ​ប្រទេស​លាវ​ផង ដើម្បី​ជួយ​រំលឹក​ដាស់​តឿនប្រជាជន​ជាតិ​លាវ នៅ​ក្នុង​ទីប្រជុំ​ជន ​ក្នុង​ខេត្តនានា នៃ​ព្រះរាជាណាចក្រ​លាវ ឲ្យ​ខំប្រឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​ និង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រង់​តាម​គន្លង​ព្រះពុទ្ធ​សាសនា​ផង។ សម្តេច​បាន​ប្រាប់​ខ្ញុំ​ញឹកៗ​ថា៖ គ្រា​ជំនុំ​អំពី​កិច្ចការ​នៃ​ពុទ្ធសាសនបណ្ឌិត្យ​ក្នុង​ប្រទេស​លាវ ជាតិ​លាវ​ភាគ​ច្រើន​ ព្រមទាំង​អាណាព្យាបាល​បារាំងសែស ចង់​អោយ​បោះពុម្ព​ព្រះត្រៃបីដក ទាំង​បាលី​ទាំង​សម្រាយ​ដូច​ប្រទេស​ខ្មែរ​ដែរ, … Continue reading