Category Archives: ពីនេះពីនោះ… ប្លែកភ្នែកកំសាន្ត

Gallery

ឆ្នាំនេះ, គេហដ្ឋាន​សំណព្វចិត្ត​ខ្ញុំ បានដូរ​​ជញ្ជាំង​ពីស្លឹក​ ទៅ​​សង្កសី​ ហើយ…​​

This gallery contains 4 photos.

កាលពីចុងខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ, ខ្ញុំបាន​ដាក់ប្រកាស​មួយ បង្ហាញ​ពី​រូបភាព​គេហដ្ឋាន​របស់​អ្នក​ស្រុក​មួយ​​ខ្នង ​ស្ថិត​នៅជិត​ផ្លូវ​ជាតិ​លេខ៥ ត្រង់​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១៤៨-១៤៩ ​ជិតនឹង​ទៅ​ដល់​ទីប្រជុំជន​​ស្រុក​ក្រគរ ខេត្តពោធិសាត់ ដែល​ខ្លឹមសារ​នៅ​ក្នុង​ប្រកាស​នោះ គឺខ្ញុំ​ដៅ​សំខាន់​ពី​ចំណូល​ដ៏​តិចតួច​ស្តួច​ស្តើង​​ ​របស់​ប្រជាកសិករខ្មែរ​យើង​នៅ​ទីជនបទ​ ដែល​បាន​មក​ពី​ការ​ប្រកប​របរ​ធ្វើស្រែ​តែ​មួយ​មុខ​គត់…។ កាលណោះ​ខ្ញុំ​បាន​កត់​សម្គាល់ឃើញ​ថាៈ ជារូបភាព, ម្ចាស់​នៃគេហដ្ឋាន​ដ៏​ជរានេះ ​ធ្វើ​ស្រែ​មួយ​ឆ្នាំ សន្សំ​ប្រាក់​ទិញ​បាន​ពាង​ដាក់​ទឹក តែបីគត់..!!.. ឥឡូវនេះ, គេហដ្ឋាន​ដែល​ខ្ញុំ​ចាត់​ជា​សំណព្វចិត្ត​​​របស់​ខ្ញុំ​នេះ ត្រូវ​បាន​ផ្លាស់​ប្តូរ​ជញ្ជាំង​ហើយ… គឺ​ដូរ​ពី​ជញ្ជាំង​​ស្លឹក​ធ្លុះធ្លាយ មក​ជា​ជញ្ជាំង​សង្កសី វិញ ដែល​មើល​ទៅ មិនសូវ​ជា​រខេក​រខាក​ដូចពីពេល​​មុនៗ​ ​ទៀត​ទេ…។ អ្វីដែល​ជា​សំណួរ​បន្ត​ទៀត​នោះ​គឺ ត់ើ​ពេល​ណា​ទើប​​ពួក​​គេ​​មាន​លទ្ធភាព​​សន្សំ​ប្រាក់​ ដើម្បី​ធ្វើ​​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ រស់​នៅ​អោយ​បាន​សមរម្យ​ដូច​គេ​ដូច​ឯង​ទៅ?… ចំពោះ​សំណួរ​ខាង​លើ​នេះ តាមការ​យល់ឃើញ​របស់ខ្ញុំ, ​បើ​គ្រួសារ​កសិករនេះ ប្រកប​របរ​ធ្វើ​ស្រែ​តែ​មួយ​មុខ​គត់ នៅលើ​ផ្ទៃ​ដី​ដ៏​តូច​ចង្អៀត​នេះ គឺពិតណាស់, ពួកគេ​ច្បាស់​ជា​គ្មាន​លទ្ធភាព​សាងសង់​ផ្ទះ​ថ្មី​បាន​ឡើយ។ … Continue reading

Gallery

មិន​ហ៊ាន​ហៅ​ភ្លក្សទេ, កណ្តុរអាំងនៅស្ពានអូរតាគី

This gallery contains 6 photos.

រាល់ដង ខ្ញុំតែងណែនាំ​អញ្ជើញ​អស់លោកអ្នក​អោយ​សាក​ភ្លក្ស​នេះ ភ្លក្ស​នោះ… តែ​លើក​​នេះ ខ្ញុំ​មិន​ហ៊ាន​ហៅតេ..!!​.. នោះ​គឺ«កណ្តុរអាំង» ដែល​ជា​​ម្ហូប​​គ្រឿងក្លែម​​ដ៏​ពេញ​និយមបំផុត ​​នៅ​ម្តុំ​ស្ពានអូតាគី ក្នុង​ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន​នេះ…។ បើតាមអ្នកលក់កណ្តុរអាំង, សត្វកណ្តុរដែល​ដាក់​អាំង​លក់​នៅ​ទីនេះ គឺត្រូវ​បាន​អ្នក​ស្រុក​បឹង ចាប់​ពីព្រៃ​រនាម​តាម​មាត់​បឹង​ទន្លេសាប យក​មក​លក់អោយ​ពួកគេ។​ ក្នុង​តូប​មួយ​កន្លែង​អាច​លក់កណ្តុរស្រស់អស់​ក្នុង​ចន្លោះ ២០ ទៅ ៣០គីឡូក្រាម ក្នុង​មួយ​ថ្ងៃ។ ឯតម្លៃ​វិញ ពេលអាំង​ឆ្អិនទៅ គេ​គិត​ជាក្បាល, មានមួយ​ ៥០០រៀល, ១,០០០រៀល, ១,៥០០រៀល និង ២,០០០រៀល​ជាដើម, តាមតូច តាមធំ…។ សម្រាប់ខ្ញុំ, ឆ្កែនេះមួយ, ពស់នេះពីរ, កណ្តុរនេះបី… គឺខ្ញុំឈប់ទទួលទាន ចាប់តាំង​ពី​ក្រោយ​បែក​របប​ ប៉ុល ពត … Continue reading

Gallery

ទិដ្ឋភាព​សំណង់​ទ្វារទឹក​ថ្មី នៅទំនប់ទឹក​កំពីងពួយ

This gallery contains 9 photos.

មិនមានអ្វីជា​ពិសេស ដែល​ត្រូវ​រៀបរាប់​ផង​ទេ…។ ខាងក្រោមនេះ ជាទិដ្ឋភាព​សំណង់​ទ្វារ​ទឹក​ថ្មី និង​អាងទឹក​កំពីងពួយ ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ ក្នុង​ឳកាស​ខ្ញុំ​​បាន​ឆ្លង​កាត់​​ទីនោះ នា​ចុងខែមីនា ឆ្នាំ២០១៥ នេះ…។ ​សំណង់ទ្វារទឹកថ្មីនេះ បាន​សាងសង់​​ឡើង​នៅប៉ែក​ខាង​ត្បូង ​ម្តុំ​ចន្លោះទ្វារទឹកចាស់ និង​ទ្វារ​ទឹក​ថ្មី (ទ្វារទឹកដែល​បាន​ស្ថាបនា​ហើយ កាល​ពី​ឆ្នាំទៅ)។ មើល​តាម​សភាព​ជាក់​ស្តែង, សំណង់​ធារាសាស្រ្ត​មួយ​នេះ ​ស្ថាបនាបាន​ប្រហែល ៧០ភាគរយ​ហើយ។​ នេះ​គឺ​ជាគ្រោង​ការរៀប​ចំ​​​ទ្វារទឹក មុន​ពេល​រដូវវស្សា​ចូល​មក​ដល់ ដើម្បី​បញ្ជៀស​​​ការ​បាក់​ទំនប់​កំពីងពួយ ដូច​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​កន្លងទៅ។ ស្រុកស្រែ ____________________________ អត្ថបទដែលទាក់ទង៖ ប្រវត្តិនៃការកសាងទំនប់ទឹកកំពីងពួយ ទំនប់កំពីងពួយក្រោយពេលទឹកជំនន់ វាលស្រែប្រាំង នៅក្រោមអាងទឹកកំពីងពួយ

Gallery

សាកភ្លក្ស​មីឆា​ខ្ចប់​ស្លឹកចេក នៅជិត​វត្តលៀប…

This gallery contains 12 photos.

សម្រាប់​អស់​លោក​អ្នក​ដែល​ទៅ​ពី​ចម្ងាយ ប្រហែល​ជា​មិន​សូវ​បាន​ដឹងពីហាង​មីឆា​ដ៏​តូច​មួយ​នេះ​ទេ។ តែ​សម្រាប់​អ្នក​ស្រុក​បាត់ដំបង​វិញ ពួកគេ​បាន​ស្គាល់​ហាង​មួយ​នេះ​ច្បាស់​ណាស់.. នោះ​គឺ​ហាង​​«ឆាមី​កន្តាំង» ​នៅក្បែរ​ចិញ្ចើម​ផ្លូវ​ ​ជិត​វត្តលៀប…។ ថ្វីដៃ​ឆាមី​នៅ​ក្នុង​ហាង​ដ៏​តូច​មួយ​នេះ មិន​មានរស់ជាតិ​អ្វី​ជាពិសេស ​ជាង​ហាងដទៃៗ​ ទៀត នៅ​ក្នុង​បាត់ដំបង​នេះទេ។ តែអ្វី​ដែលប្លែក​ពីគេនោះ គឺហាងដ៏​តូច​​​មួយ​នេះ ​មិន​ប្រើ​ថង់ ឬប្រអប់​សម្រាប់​វេច​ខ្ចប់​ទេ តែបែរ​ជា​ប្រើស្លឹក​ឈូក ឬ​ស្លឹកចេក​វេច​ខ្ចប់​ ដោយ​ទ្រាប់​ជា​មួយ​ក្រដាស​កាសែត​ទៅ​វិញ…។​ តាម​ធម្មតា, ម្ហូប​អាហារ​ដែល​ប្រើ​ស្លឹក​ចេក ឬ​ស្លឹក​ឈូក​យក​មក​វេចខ្ចប់​បែបនេះ ពេល​ស្រាយ​លាចេញ​យក​មកទទួល​ទាន គឺ​ពិតជា​មាន​ក្លិន​ឈ្ងុយ​​ប្រហើរ​តាមបែប​ធម្មជាតិ​ គួរ​អោយ​ចង់​​ទទួល​ទាន​ណាស់​…។ សម្រាប់​ខ្ញុំ គឺ​ពិត​ជា​ជួយ​លើក​ទឹក​ចិត្តអោយ​មាន​ការ​វេច​ខ្ចប់​ម្ហូប​អាហារ​បែប​នេះ ​អោយ​បាន​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​រួម​ចំណែក​ជួយ​ការ​ពារ​បរិស្ថាន​ធម្មជាតិ​របស់​​យើង,​ ជា​ពិសេស សម្រាប់​​ទីក្រុង​ទេសចរណ៍​ គួរ​តែ​មាន​ការ​ណែនាំ​អោយ​មាន​​ការ​វេច​ខ្ចប់​ម្ហូប​អាហារ​បែប​នេះ ទើប​ជា​ការ​ប្រសើរ…៕ ស្រុកស្រែ

Gallery

ទីប្រជុំជន​​បាត់ដំបង, ជា​ក្រុង​ដែល​មិន​ទាន់​មាន​ភ្លើងស្តុប…

This gallery contains 16 photos.

ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​មុន​នេះ ដែល​បង្ហាញ​ពី​បច្ចុប្បន្នភាព​នៃ​ទីក្រុង​ដ៏​ចំណាស់​ ស្ថិត​នៅ​តាម​ដង​ទន្លេធំ គឺកំពង់ចាមក្រុង…។ ឯ​រូបភាព​ខាង​ក្រោម​នេះ គឺ​ជា​បច្ចុប្បន្នភាព​ជ្រុង​​មួយ​​​នា​ពេល​ព្រឹក​ព្រលឹម និង​ពេល​រាត្រី ​នៃ​​ទីក្រុង​ប្រវត្តិសាស្រ្ត​ដ៏​ចំណាស់មួយ​​ ស្ថិត​នៅ​តាម​ដង​ស្ទឹង​សង្កែ, នោះគឺក្រុង​បាត់ដំបង…។ បើ​ទោះ​ជា​បង្កើត​អោយ​មាន​ផ្សាររាត្រី និង​មាន​ភ្ញៀវ​ទេសចរណ៍​បរទេសចូល​ទៅ​ស្នាក់​នៅ និង​ដើរ​កម្សាន្ត​គគ្រឹក​គគ្រេង​​ទាំង​ថ្ងៃ​​ទាំង​យប់​​ក៏​ដោយ ក៏ការ​រៀប​ចំ​ក្រុងមួយ​នេះ នៅ​តែ​មិន​អាច​ស៊ី​ដាច់​ក្រុង​កំពង់ចាម​ដែរ…។ ក្រៅ​ពី​សោភ័ណភាព សណ្តាប់​ធ្នាប់ និង​បរិស្ថាន​ដែល​ទៅ​មិន​រួច​នឹង​ក្រុង​កំពង់ចាម​ហើយ, ទីប្រជុំជន​ដ៏​ធំ​មួយ​នេះ ដូច​ជា​មិនឃើញ​​មាន​ភ្លើង​ស្តុប​នៅ​តាម​ដង​ផ្លូវ​សោះ…។ សម្រាប់​ខ្ញុំ, ការណ៍​ដែល​មិន​មាន​ភ្លើង​ស្តុប មិន​មែន​មាន​ន័យ​ថា ធ្វើ​អោយទីក្រុង​ដ៏​ចំណាស់​នេះ ​គ្មាន​សោភ័ណភាព​នោះ​ទេ, ក៏ប៉ុន្តែ នៅ​រាល់​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​ដ៏​អ៊ូអរ​​ដោយ​មិន​មាន​ឈប់​​ភ្លើង​ស្តុប​បែប​​នេះ, ថ្វី​បើ​ខ្ញុំ​កើត​មិន​ទាន់ ក៏ខ្ញុំ​ដូច​ជា​មាន​អារម្មណ៍​ថា ហាក់​ដូច​កំពុង​ធ្វើ​ដំណើរតាម​ដង​ផ្លូវ តាំង​ពី​ជំនាន់​បារាំង​ចូល​ស្រុក កាល​ពី​​ជាង​ហា​ហុកសិប​ឆ្នាំ​មុន​ដូច្នោះ​ដែរ..!!..??.. ស្រុកស្រែ

Gallery

គ្រាន់បើ… ក្រុងនៅ​ស្រុក​កំណើត​តាម៉ាប់ មាន​ភ្លើងស្តុប​…

This gallery contains 21 photos.

ដោយខាន​ឆ្លងកាត់​ក្រុង​កំពង់ចាម​ យូរ​ក្រែលដែរ​ហើយ, ទើបពេល​នេះ ខ្ញុំ​ចំណាយ​ពេល​បន្តិច​​ ដើម្បី​​ជិះ​ក្រឡឹងមួយ​ជុំ​ក្រុង​​​ដ៏​ល្បី​ល្បាញរបស់​កម្ពុជា​យើង ​​មួយ​នេះ…។ ​ និយាយ​ពិត និយាយត្រង់, ទីក្រុង​ដ៏ចំណាស់ស្ថិត​នៅ​ជាប់​ដង​ទន្លេធំ ដែល​ជា​ស្រុក​កំណើត​​​របស់​លោក​ដុកទ័រ​ម៉ាប់​ខ្ញុំនេះ បច្ចុប្បន្ន​មាន​ការវិវត្តន៍​​ប្លែក​ភ្នែក​គួរ​សម…។ បើ​ប្រៀប​ជា​មួយក្រុង​បាត់ដំបង ​ដែល​ជា​ក្រុង​ដង​ស្ទឹង​សង្កែ​ដ៏​ល្បីល្បាញ​​ ស្ថិត​នៅ​ភាគ​ខាង​លិច​ប្រទេស​វិញ, ក្រុង​កំពង់ចាម របស់​​អុងម៉ាប់ ឃើញ​លើស​ក្រុង​​បាត់ដំបង ត្រង់​មាន​ភ្លើង​ស្តុប​នេះឯង..!!..​ (រាប់​ទៅ​មាន​បី​កន្លែង ) ថាលេងទេ… ខាង​ក្រោម​នេះ ជា​បច្ចុប្បន្នភាពនៃ​​ជ្រុងមួយ​របស់​​ក្រុងកំពង់ចាម ដែល​ខ្ញុំ​ថតទុក​ជា​ឯកសារ នា​ចុង​ខែមីនា ឆ្នាំ២០១៥ នេះ… ស្រុកស្រែ

Gallery

ទស្សនា​របាំ​បុរាណ​ខ្មែរ​នៅ “​អាម៉ាហ្សូនអង្គរ”

This gallery contains 6 photos.

ប្រសិន​បើ​អស់​លោក​អ្នក អញ្ជើញ​ទៅ​លេង​​ក្រុង​សៀមរាប ហើយពេល​ល្ងាច ​​ចង់នាំ​ក្រុម​គ្រួសារ​រក​កន្លែង​ទទួល​ទាន​អាហារ​​​បណ្តើរ និង​ទស្សនា​ការ​សម្តែង​សិល្បៈ​របាំ​ប្រពៃណី​បុរាណ​ខ្មែរ​បណ្តើរ, ខ្ញុំ​សូម​ណែនាំ​​អស់​លោក​អ្នក​នូវ​ហាង​អាហារ​ដ៏​ធំ​មួយ​កន្លែង​ មាន​ឈ្មោះថា «អាម៉ាហ្សូនអង្គរ» ។ ហាង​ទទួល​ទាន​អាហារ​ដ៏ធំ​មួយ​នេះ ​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ផ្សារ​អង្គក្រឡាញ់។ អាម៉ាហ្សូន​អង្គរ​(Amazon Angkor) ​មាន​បើ​ក​បម្រើ​អាហារ និង​ភេសជ្ជៈ​​ពេល​ល្ងាច​ តាម​បែបប៊ូសហ្វេត (Buffet)។ ចំណែក​​តម្លៃ​វិញ, សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​ ម្នាក់ ៦ដុល្លារ, ឯភ្ញៀវ​បរទេស​​ ម្នាក់ ១២ដុល្លារ…។ ការ​សម្តែងសិល្បៈ​របាំបុរាណ​ខ្មែរ នឹងមាន​រយៈ​ពេលពីរ​ម៉ោង ដោយ​​ចាប់​ផ្តើម​ពីម៉ោង ៧ ដល់​ម៉ោង ៩យប់ ហើយ​របាំ​ដែល​សិល្បករ និង​នាដកលើក​​យក​មក​សម្តែង​ជូន​ភ្ញៀវ​ទស្សនា​មាន​ដូច​ជា របាំគោះត្រឡោក របាំមុន្នីមេខលា និង​របាំអប្សរា​ជាដើម…។ សម្រាប់​ខ្ញុំ, កាល​ពី​ជំនាន់​ដើរ​មើល​ល្ខោនបាសាក់​ ក្នុង​អំឡុង​​ទសវត្សរ៍​ឆ្នាំ១៩៨០ គឺ​ខ្ញុំ​ចូល​ចិត្ត​ទៅ​​ឈរ​មើល​ក្បែងៗ​ឆាក​សម្តែង ដែល​ចាស់ៗ​និយម​ហៅ​ថា … Continue reading

Gallery

សម្រាប់​អ្នក​និយម​​ចូលចិត្ត​អាន​សៀវភៅ…

This gallery contains 1 photos.

ទើប​មាន​ឳកាស​ បាន​ចូល​បណ្ណាគារ, ខ្ញុំ​​រើស​​សៀវភៅ​បាន​ ៥-៦ក្បាល គ្រាន់ទុក​​អាន​​កែ​អផ្សុក, កាល​ពី​ម្សិលមិញ…។ ក្នុង​ចំណោមសៀវភៅ​ទាំង​នោះ ខ្ញុំជក់ចិត្ត​ជាងគេ គឺសៀវភៅមួយក្បាល​មាន​ចំណង​ជើង​ថា​៖ «អច្ឆរិយៈ ដាច់ផ្ងារ» ដែល​ប្រែសម្រួល​ដោយ​លោក ប្រាជ្ញ សម្បត្តិ, និង​បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ២០១១ ដោយគ្រឹះស្ថាន IDEA BOOK … ។ សៀវភៅខ្នាតតូច និង​មាន​កម្រាស់ ១៩៧ទំព័រ​នេះ រួមមាន​ ៨០សំណួរ-ចម្លើយ ដែល​ត្រូវ​បាន​ដក​ស្រង់​យក​មក​ពីសំណួរ​​ដ៏​ពេញ​និយម សម្រាប់​ធ្វើ​តេស្ត​​​បុគ្គលិក របស់​ក្រុមហ៊ុន​ធំៗ ក្នុង​ពិភពលោក ដូចជា​ក្រុមហ៊ុន Apple, Google, និង Microsoft ជា​ដើម។ ដូច​អស់​លោក​អ្នក​ជ្រាប​ស្រាប់​ហើយ, បណ្តាក្រុមហ៊ុន​ល្បីៗ ដូច​បាន​រៀប​រាប់​នេះ​ ពួកគេ​ជ្រើស​រើស​យក​តែ​បុគ្គល​រូប​ណា​ដែល​មាន​ភាព​វៃ​ឆ្លាត​ និង​មាន​សមត្ថភាព​​ពូកែ​គិត … Continue reading

Gallery

ស្ទឹងសង្កែ នាចុងខែធ្នូ ឆ្នាំ២០១៤…

This gallery contains 9 photos.

សម្រាប់​អ្នកទៅ​ពី​ចម្ងាយ, រាប់​ទាំង​ខ្ញុំ​ខ្លួន​ឯង​ផង, ខ្ញុំ​ជឿថា កម្របាន​ឃើញ​ស្ទឹង​សង្កែ​នៅ​ភាគ​ខាង​លើៗ ណាស់, ជា​ពិសេស គឺ​នៅ​ដើមរដូវ​ប្រាំង​បែប​នេះ​…។ រូបថតប៉ុន្មាន​សន្លឹក​ខាងក្រោមនេះ គឺ​ជា​ទិដ្ឋភាព​ស្ទឹង​សង្កែ ដែល​ខ្ញុំ​ថត​មុនពេល​ថ្ងៃ​រៀប​​លិច​​មុន​នេះ​បន្តិច នៅ​តាម​ទីតាំង​មួយ​ចំនួន ដូចជា​នៅ​លើ​ស្ពាន​វត្តតាមិម, មាត់ច្រាំង​មុខវត្តខ្វែង, និង​លើស្ពានយោល មុខ​វត្ត​កំពង់​ពិល ជាដើម។ ប្រកាស​បន្ទាប់ ខ្ញុំ​នឹង​បង្ហាញ​នូវ​ទិដ្ឋភាព​អារាម​ព្រះពុទ្ធសាសនា​ទាំង​បី​ខាង​លើ (វត្តតាមិម, វត្តខ្វែង, និង​វត្តកំពង់​ពិល) ដែល​ស្ថិត​នៅ​ដង្ហែគ្នា​តាម​ច្រាំង​ខាងកើត​ស្ទឹង​ រួម​ទាំង​វត្ត​កំពង់សីមា មួយ​ទៀត ស្ថិត​នៅ​ច្រាំង​​ខាង​លិច​ស្ទឹង​​ផងដែរ ក្នុង​ឳកាស​ខ្ញុំ​បាន​មកដល់​​បាត់ដំបង ជើង​នេះ…៕ ស្រុកស្រែ

Gallery

ទិដ្ឋភាពនៅច្រកព្រំដែន «ចាំយាម»…

This gallery contains 12 photos.

ក្នុងឳកាស​ទៅ​ដល់​កោះកុង​ជើង​នេះ ខ្ញុំ​ក៏មិន​ភ្លេច​ទៅ​អើត​មើល​ច្រក​ព្រំដែន​«ចាំយាម» ផងដែរ…។ ដោយសារ​ចំពេល​ពិធី​បុណ្យ​សមុទ្រ​នៅ​ខាង​កម្ពុជា​យើង ទើប​មាន​មនុស្ស​ម្នា​​ដែល​ទៅ​​ពី​ភ្នំពេញ និង​តាម​បណ្តា​ខេត្តនានា ​បាន​សម្រុក​ចូល​ទៅ​ទិញ​អីវ៉ាន់​នៅផ្សារថៃ នៃច្រក​ព្រំដែន​នេះ អ៊ូអរ​​មែនទែន…។ ជា​មួយ​គ្នា​នេះ នៅ​ឯ​ម្ខាង​​ព្រំដែន​ថៃ ក៏​មាន​ជន​ជាតិ​ថៃ​ជា​ច្រើន​ បាន​សម្រុក​ចូល​មក​លេង​​បុណ្យ​សមុទ្រ​ ក្នុង​ទឹក​ដី​កម្ពុជា​​យើង​ ឡើង​កក​ស្ទះ​ចរាចរណ៍​មិនណយ​ដែរ។ ជា​ការ​កត់​សម្គាល់, ទំនិញ​ពីថៃ​ដែល​ហូរ​ចូល​តាម​ច្រក​ព្រំដែន​​នេះ ភាគច្រើន​​ជា​ផ្លែឈើ ឬ​ដំណាំ​ហូបផ្លែ និង​ផលិតផល​​ម្ហូប​អាហារ ដែល​​ភាគច្រើន​ជា​សាច់​ប្រហិត​គ្រប់​ប្រភេទ…។ អ្នក​រក​ស៊ីអូសរទេះផ្ទុក​ឥវ៉ាន់​នៅច្រក​ព្រំដែន​នេះ មិន​ប្រើ​រទេះ​ធំៗ ដូច​នៅ​ច្រកព្រំដែន​​ប៉ោយប៉ែត​ទេ។ តាម​ខ្ញុំ​សាក​សួរ​មើល​ទៅ អ្នក​រកស៊ី​អូស​រទេះ​នៅ​ទីនេះ រក​ប្រាក់​បាន​ច្រើន និង​មិន​សូវ​ហត់ទេ, បើ​ប្រៀប​ធៀប​​នឹង​របរ​​ដូច​គ្នានេះ នៅ​ខាងច្រក​​ប៉ោយ​ប៉ែត​។ ថ្ងៃដែល​ពួក​គេ​រក​កម្រៃ​បាន​ច្រើន គឺថ្ងៃសុក្រ, ព្រោះ​ក្នុង​មួយ​សប្តាហ៍ ខាង​ផ្សារថៃ​បាន​ដឹក​ទំនិញ​ពី​ក្រុង​បាងកក យក​មក​លក់​បោះ​ដុំ​បញ្ចុះ​តម្លៃ​​នៅ​ទីនេះ នៅ​រៀង​រាល់​ថ្ងៃ​សុក្រ។ ដោយ​ហេតុ​នេះ, ប្រសិន​បើ​អស់​លោក​អ្នកចង់​ទិញ​ទំនិញ​ថៃ ចំពេល​ចុះ​តម្លៃ គួរទៅ​ចំថ្ងៃសុក្រ … Continue reading