Category Archives: ប្លែកៗ នៅស្រុកយើង..

Gallery

ឆ្នាំនេះ, គេហដ្ឋាន​សំណព្វចិត្ត​ខ្ញុំ បានដូរ​​ជញ្ជាំង​ពីស្លឹក​ ទៅ​​សង្កសី​ ហើយ…​​

This gallery contains 4 photos.

កាលពីចុងខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ, ខ្ញុំបាន​ដាក់ប្រកាស​មួយ បង្ហាញ​ពី​រូបភាព​គេហដ្ឋាន​របស់​អ្នក​ស្រុក​មួយ​​ខ្នង ​ស្ថិត​នៅជិត​ផ្លូវ​ជាតិ​លេខ៥ ត្រង់​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១៤៨-១៤៩ ​ជិតនឹង​ទៅ​ដល់​ទីប្រជុំជន​​ស្រុក​ក្រគរ ខេត្តពោធិសាត់ ដែល​ខ្លឹមសារ​នៅ​ក្នុង​ប្រកាស​នោះ គឺខ្ញុំ​ដៅ​សំខាន់​ពី​ចំណូល​ដ៏​តិចតួច​ស្តួច​ស្តើង​​ ​របស់​ប្រជាកសិករខ្មែរ​យើង​នៅ​ទីជនបទ​ ដែល​បាន​មក​ពី​ការ​ប្រកប​របរ​ធ្វើស្រែ​តែ​មួយ​មុខ​គត់…។ កាលណោះ​ខ្ញុំ​បាន​កត់​សម្គាល់ឃើញ​ថាៈ ជារូបភាព, ម្ចាស់​នៃគេហដ្ឋាន​ដ៏​ជរានេះ ​ធ្វើ​ស្រែ​មួយ​ឆ្នាំ សន្សំ​ប្រាក់​ទិញ​បាន​ពាង​ដាក់​ទឹក តែបីគត់..!!.. ឥឡូវនេះ, គេហដ្ឋាន​ដែល​ខ្ញុំ​ចាត់​ជា​សំណព្វចិត្ត​​​របស់​ខ្ញុំ​នេះ ត្រូវ​បាន​ផ្លាស់​ប្តូរ​ជញ្ជាំង​ហើយ… គឺ​ដូរ​ពី​ជញ្ជាំង​​ស្លឹក​ធ្លុះធ្លាយ មក​ជា​ជញ្ជាំង​សង្កសី វិញ ដែល​មើល​ទៅ មិនសូវ​ជា​រខេក​រខាក​ដូចពីពេល​​មុនៗ​ ​ទៀត​ទេ…។ អ្វីដែល​ជា​សំណួរ​បន្ត​ទៀត​នោះ​គឺ ត់ើ​ពេល​ណា​ទើប​​ពួក​​គេ​​មាន​លទ្ធភាព​​សន្សំ​ប្រាក់​ ដើម្បី​ធ្វើ​​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ រស់​នៅ​អោយ​បាន​សមរម្យ​ដូច​គេ​ដូច​ឯង​ទៅ?… ចំពោះ​សំណួរ​ខាង​លើ​នេះ តាមការ​យល់ឃើញ​របស់ខ្ញុំ, ​បើ​គ្រួសារ​កសិករនេះ ប្រកប​របរ​ធ្វើ​ស្រែ​តែ​មួយ​មុខ​គត់ នៅលើ​ផ្ទៃ​ដី​ដ៏​តូច​ចង្អៀត​នេះ គឺពិតណាស់, ពួកគេ​ច្បាស់​ជា​គ្មាន​លទ្ធភាព​សាងសង់​ផ្ទះ​ថ្មី​បាន​ឡើយ។ … Continue reading

Gallery

​សំណង់​អគារ​ធនាគារអេស៊ីលីដា បាន​ធ្លាក់ដែក​ធ្លុះដំបូល​អគារ​អាកាប៉េ របស់​ក្រសួង​ព័ត៌មាន

This gallery contains 7 photos.

ឆ្លៀតឳកាស​ទៅអើត​លេង​មិត្តភក្តិ​នៅ​ក្រសួង​ព័ត៌មាន នាវេលា​ថ្ងៃត្រង់ ថ្ងៃទី ០៤ វិច្ឆិកា នេះ,  ក្នុង​ពេល​ដំណាល​​និយាយ​ពី​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ធ្លាក់​ដែក​នៅ​សំណង់​អគារ​ Olympia City, ​Phnom Penh បណ្តាល​អោយ​ស្លាប់​ស្រ្តី​អ្នក​ដំណើរ​ម្នាក់​នោះ ស្រាប់​តែ​មិត្ត​ខ្ញុំ​​ប្រាប់​ថាៈ ព្រឹកមិញ​ធ្លាក់ដែក​ពី​លើ​សំណង់​អគារ​អេស៊ីលីដា ឡើងធ្លុះ​ដំបូល​អាកាប៉េ… ធ្លុះ​មក​ដល់​ជាន់​ទី២… ហេងហើយ អត់់​មាន​ត្រូវ​មនុស្ស… កុំអីមួយទៀត..!!.. ពេល​ដឹង​រឿង​នេះ ខ្ញុំស្ទុះ​ចេញ​មក​ក្រៅ​អគារ​នាយកដ្ឋាន​ព័ត៌មាន ហើយ​​ងើយ​សម្លឺង​ទៅ​សំណង់​អគារ​ថ្មីចែសមួយ​​កំពុង​សាងសង់​ ស្ថិត​នៅ​ជាប់​របង​អគារ​អាកាប៉េ ទាំង​អារម្មណ៍​បះសក់ «ហ្គឺហ្គោម!»…។ នៅលើដំបូល​អគារអាកាប៉េ ខ្ញុំ​ឃើញ​បងៗ ក្រុម «​លោកជាង» បី​បួននាក់ កំពុង​ចំតិត​ចំតូងជួស​ជុល​ដំបូល​អគារ​ដែល​ធ្លុះ​ធ្លាយ ​ទាំង​កណ្តាល​ថ្ងៃ​ត្រង់…។ មិត្តខ្ញុំបាន​ខ្សិប​ធ្វើ​មាត់​ម្ហបៗ… ​ប្រាប់​​ខ្ញុំ​ទៀត​​ថាៈ ព័ត៌មាននេះ​​គេបិទទេ… បើ​ដឹង​ដល់​សម្តេច, ​រឿង​ហើយ..!!.. ពេល​ចេញ​ពី​ក្រសួង​ព័ត៌មាន, ខ្ញុំ​ធ្វើ​ដំណើរ​ត្រឹកៗ ឆ្ពោះ​ទៅ​វត្តភ្នំ, … Continue reading

Gallery

ក្រឡេក​មើល​វេទិកា​អុំទូក នៅក្រុងសៀមរាប​ឆ្នាំនេះ…

This gallery contains 6 photos.

ថ្មីៗនេះ មាន​មតិរិះគន់ជាច្រើន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ទាក់​ទង​នឹង​ព័ត៌មាន​ដែល​ថា អាជ្ញាធរ​ខេត្ត​សៀម​រាប បាន​ស្នើ​សុំ​ដឹក​ជញ្ជូន​ឈើ​​ដល់​ទៅ​ចំនួន ១៥០​ម៉ែត្រ​ត្រីគុណ  ដើម្បី​យក​មក​ស្ថាបនា​វេទិកា​អុំទូក ប្រចាំ​ពុទ្ធសករាជ ២៥៥៨ នេះ នៅ​មាត់​ស្ទឹង​សៀមរាប…។ សម្រាប់​ខ្ញុំ ហាក់​ដូច​ជា​មិនមានអ្វីដែល​ត្រូវ​ឆ្ងល់ ពី​រឿងករណី​ស្នើ​សុំ​​ដឹក​ឈើ ដឹក​ក្តារ​យក​មក​ធ្វើ​វេទិកា​នេះ​​ទេ ព្រោះ​ថា បើ​គ្មាន​ការ​ស្ថាបនា​វេ​ទិកា​នេះ ក៏​ការ​ដឹក​ជញ្ជូន​ឈើ​តាម​ឡាន​កាំម៉្ញុងធំៗ នៅ​តែ​ដឹកគគ្រឹក​គគ្រេង​​ជា​ហូរ​ហែរ កាត់​តាម​ភូមិសាស្រ្ត​ខេត្ត​សៀមរាប​ ​តាំង​ពី​អើយរៀង​​មកដែរ…។ ទោះ​ជា​យ៉ាង​ណា, ប្រសិន​បើ​​​​​​ករណី​ «សំណើសុំគោល​ការណ៍៍​ដឹក​​ឈើ ១៥០​ម៉ែត្រគីប»​​ នេះ​ជា​រឿង​ពិត, នោះ​ខ្ញុំ​គិត​ថា ​ករណី​នេះ វា​​នឹង​​ក្លាយ​ទៅ​ជា​រឿង​​និទាន​​លេង​សើច​ សម្រាប់​រាប់​​ពាន់​ឆ្នាំ​ទៅ​មុខ​ទៀត​ជា​មិន​ខាន ព្រោះថា នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ស្ទឹង​សៀមរាប ហើយ​ឃើញ​សំណង់​វេទិកា​អុំទូក គឺ​អស់​អី​និយាយ..!!.. ប្រសិនបើ​វេទិកានេះ ប្រើប្រាស់​អស់​ឈើ ១៥០ម៉ែត្រ​គីប​​ពិត​មែន, ខ្ញុំក៏​​អាច​គណនា​តាម​បែប​លេង​សើច ដូច​​​ខាង​ក្រោម​បាន​ដែរ​គឺ៖ សំណង់​វេទិកាផែធំ … Continue reading

Gallery

ជារូបភាព, ធ្វើស្រែ​មួយឆ្នាំ កើនទ្រព្យសម្បត្តិ​បាន ​«ពាងទឹក» តែបី​គត់…

This gallery contains 3 photos.

រាល់​ពេលបាន​​ធ្វើ​ដំណើរ​តាមផ្លូវជាតិ​លេខ៥ ភ្នំពេញ-បាត់ដំបង, ជានិច្ចកាល ខ្ញុំ​តែង​ចាប់​អារម្មណ៍​នឹង​គេហដ្ឋានមួយ​​​​ ដែល​ស្ថិត​នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​​ថ្នល់​កៅស៊ូ  ម្តុំ​​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១៤៨-១៤៩ ជិតនឹង​ទៅ​ដល់​ទីប្រជុំជន​ក្រគរ…។ គេហដ្ឋាន​មួយនេះ ​បើ​ទោះ​ជា​មិន​ចាំបាច់​សួរនាំអី​ច្រើន​ ក៏​អ្នក​ដំណើរ​ទូទៅ​អាច​មើល​ពី​ចំងាយ​ទៅ​ដឹង​​ថា ម្ចាស់​របស់​វា គឺ​ជា​កសិករដែល​ប្រកប​របរ​ធ្វើ​ស្រែ​ចិញ្ចឹម​ឆ្នាំង ។ កាល​ពី​ខែវិច្ឆិកា ឆ្នាំទៅ, ខ្ញុំ​បាន​ថត​គេហដ្ឋាន​នេះ​មួយ​ប៉ុស្តិ គឺ​ចំ​ក្នុង​អំឡុងពេល​ស្រូវ​ទុំ​ស្លាប​សេក ។ ផ្ទះដែល​មាន​ជណ្តើរឡើង​តែ​បួន​កាំ ដោយសារ​តែ​មាន​កំពស់​​ផុត​ពីដី​តែ​បន្តិចនេះ, កាលណោះ ខ្ញុំ​សម្លឹង​ឃើញ​មាន​អង្រឹង​មួយ ដែល​ចង​ពីសសរ​ក្រោយ មក​មេជណ្តើរ កំពុង​តែ​យោលយោក​ក្រោម​ជំនោរ​ត្រសៀកៗ ​នា​ដើម​រដូវ​រំហើយ..(?)…។ លុះ​មក​ដល់​ខែកញ្ញា ឆ្នាំនេះ, ខ្ញុំ​បាន​ថត​គេហដ្ឋាន​ដដែល​នេះ​ ដើម្បី​យក​មក​ផ្ទៀង​ផ្ទាត់​គ្នា​មើល ឃើញថា… អ្វីៗ​ទាំង​អស់ដូចជា ដំបូល​ស័ង្កសី, ជញ្ជាំងស្លឹក, ជណ្តើរ, អង្រឹង… គឺ​​ហាក់មិន​មានអ្វី​​ប្រែប្រួល​សោះ។ តែ​អ្វី​ដែល​ប្លែក គឺ​ឃើញ​​​កើន​ … Continue reading

Gallery

កណ្តុរហិតមីន​ ​នឹង​មាន​វត្តមាន​​​នៅ​ស្រុក​យើង ​នា​ពាក់​កណ្តាល​ខែ​កក្កដា ​ខាង​មុខ​នេះ​

This gallery contains 1 photos.

ទៅសៀមរាប​ជើង​នេះ, ចៃដន្យ ខ្ញុំ​បាន​ជួប​មិត្ត​ចាស់​ម្នាក់ ដែល​ទើប​ត្រឡប់​មក​ពី​​ទ្វីប​អាហ្វ្រិក កាល​ពី​ពីរ​សប្តាហ៍​មុន​នេះ។ មិត្ត​ខ្ញុំ​ម្នាក់​នេះ ទើប​តែ​បញ្ចប់​ការ​ហ្វឹក​ហ្វឺន​មួយ អស់​រយៈ​ពេលដប់​សប្តាហ៍ នៅ​ក្នុងប្រទេស​តង់ហ្សានី (Tanzania) លើ​មុខ​ជំនាញ​បង្ហាត់​កណ្តុរ​ហិតរកគ្រឿង​​ផ្ទុះ ឬកណ្តុរ​ហិត​​មីន…។ កណ្តុរ​ហិតមីន ស្ថិត​ក្រោម​គំរោង​កម្មវិធី​មួយ​ឈ្មោះថា អាប៉ូប៉ូ (APOPO) របស់​ប្រទេស​បែលហ្សិក(Belgium) ដែលមាន​​​ទី​ស្នាក់ការ​ធំ​នៅ​ក្នុង​ប្រទេស​តង់ហ្សានី ។ គំរោង​កម្មវិធី​​អាប៉ូប៉ូ​របស់​បែលហ្សិក​នេះ គឺមាន​គោលដៅ​​ហ្វឹក​ហ្វឺន​សត្វ​កណ្តុរ សំរាប់​យក​ទៅ​ប្រើ​ប្រាស់​​លើ​គោល​បំណង​បួនយ៉ាង៖ កណ្តុរហិតស្វែង​រក​គ្រឿងញៀន ឬថ្នាំជក់ កណ្តុរ​​ហិតស្វែងរករំសេវ​ផ្ទុះ កណ្តុរ​ហិតស្វែងរក​មេរោគ​របេង​ក្នុង​កំហាក, និង កណ្តុរ​បំពាក់​កាមេរ៉ាថត សំរាប់​ស្វែង​រក​ជនរងគ្រោះ​ក្នុង​គំនរ​បាក់បែក សត្វ​កណ្តុរ​ដែល​យក​មក​ចិញ្ចឹម​ សំ​រាប់​ហ្វឹក​ហ្វឺន​ក្នុង​គំរោង​កម្មវិធី​នេះ មិន​មែន​ជា​​កណ្តុរ​​ធម្មតា (Mouse) ទេ, តែគឺ​ជាប្រភេទ​​កណ្តុរ​ប្រែងធំៗ (Rat) ​។​ ដោយ​ហេតុ​នេះ​ហើយ បាន​ជា​គំរោង​កម្មវិធី​កណ្តុរ​ហិត​ស្វែង​រក​រំសេវ​ផ្ទុះ គេ​អោយ​ឈ្មោះថា … Continue reading

Gallery

ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុនប៊ូយ៉ុង​, ១ឆ្នាំ ឃើញ​​ត្រឹម​តែ​ជីក​យក​អាចម៍​ដី​លក់..!!..

This gallery contains 4 photos.

ក្នុង​ពេល​​ឈរ​ថត​ក្រុមហ៊ុន​លក់​ឡាន Chevrolet កាល​ពី​ថ្ងៃ​ទី ២៣ ឧសភា ម្សិល​មិញ, ខ្ញុំ​នៅ​ឆ្លៀត​អើត​មើល​ការដ្ឋានសំណង់​របស់​ក្រុម​ហ៊ុន​ប៊ូយ៉ុង​គ្រុប (Booyoong Group )  ដែល​ស្ថិត​នៅ​ទល់​មុខ​គ្នា​នេះ និង​​ថត​រូប​បាន​បីបួន​ប៉ុស្តិគ្រាន់​ទុក​ជា​ឯកសារ​​ដែរ…។ ដោយ​គិត​ចាប់​តាំង​ពី​ថ្ងៃ​កាត់​ខ្សែ​បូ បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវ​ការ (៨ ឧសភា ២០១៣) រហូត​មក​ដល់​ខែ​ឧសភា ឆ្នាំនេះ​​វិញ គឺ​មាន​រយៈ​ពេល​មួយ​ឆ្នាំ​គត់..!!.. ទិដ្ឋភាព​ការដ្ឋានទាំង​មូល​ មាន​សភាព​ស្ងាត់​ឈឹង​ដូច​ចោរលួចសេះ, គ្មាន​ឃើញ​គ្រឿង​ចក្រ​សាងសង់​​អី​មួយ​គ្រឿង​សោះ។ ពេល​ខ្ញុំ​សួរ​អ្នក​រត់​ម៉ូតូ​ឌុប​មួយ​រូប ដែល​កំពុង​ជ្រក​ម្លប់​ឈើ​ក្បែរ​នោះ ដើម្បី​ចង់​ដឹង​ពីមូល​ហេតុ​នៃ​​ភាព​ស្ងាត់​ជ្រងំ​នេះ, អ្នក​រត់​ម៉ូតូ​ឌុប​បាន​និយាយ​បែប​លេង​សើច​ជា​មួយ​ខ្ញុំ​​ថាៈ «អូ!… ដូច​ជា​មិន​ឃើញ​មាន​​​សង់​ខ្មោចយ៍អីទេ… បាន​ឃើញ​ត្រឹម​​តែ​ជីក​អាចម៍​ដី​​លក់!… ឥឡូវស្ងាត់​ហើយ..!!..» ។ តាម​ពិតទៅ, នេះ​ជា​ការ​បោះទុន​យ៉ាង​ធំ​របស់​ក្រុម​ហ៊ុនកូរ៉េ Booyoong Group ក្នុង​ទំហំ​ទឹក​ប្រាក់​វិនិយោគ ១,១ពាន់​លាន​ដុល្លារអាមេរិក ដើម្បី​សាង​សង់​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ទំនើប​មួយ​នៅ​រាជធានី​ភ្នំពេញ ។ … Continue reading

Gallery

ម្ហូបក្លែម៖ កណ្តុររ៉ូទី នៅ​ផ្លូវជាតិ​លេខ៥…

This gallery contains 9 photos.

ថ្ងៃនេះ ខ្ញុំ​ចង់​ណែនាំ​អស់លោក​អ្នកក្លែម​ទាំងឡាយ អោយ​បាន​ដឹង​ពី​ម្ហូប​​​ក្លែម​មួយ​​មុខ​ដ៏​ពេញ​និយមរបស់​អ្នក​ស្រុក​មួយ​ចំនួន​ក្នុងក្រុង​បាត់ដំបង… នោះគឺ​​ម្ហូប​កណ្តុរ​​រ៉ូទី ឬ​​កណ្តុរ​បំពង…។ ប្រសិន​បើ​អស់​លោក​អ្នក​ធ្វើដំណើរ​តាម​ផ្លូវជាតិលេខ៥, ពេលទៅដល់​ម្តុំ​បង្គោល​គីឡូ​ម៉ែត្រ​​លេខ ២៨៣ (៧គ.ម ពី​តា​ដំបងគ្រញូង), នោះ​អស់​លោក​អ្នក​នឹង​ឃើញ​មាន​រោង​​ពីរបី​នៅ​ជាប់​ចិញ្ចើម​ថ្នល់ ព្រមទាំង​មាន​ក្លិន​ឈ្ងុយដូច​ទា​ខ្វៃថ្មីៗ… នោះ​គឺ​រោង​លក់​​កណ្តុរ​រ៉ូទី​…។ បើ​តាមស្រ្តី​​អ្នក​លក់​កណ្តុរ​រ៉ូទី​មួយ​រូប ​បាន​អោយ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃៗ គាត់​លក់​​ដាច់​កណ្តុរ​​អស់​​​​ ១០គីឡូក្រាម​ដែរ។ កណ្តុរ​តូច​ធំ​​​​ទាំង​នេះ គាត់​ទិញ​មក​ពី​អ្នក​ចាប់​នៅ​​តាម​រនាម​​មាត់​​បឹង​ទន្លេសាប។ កណ្តុរ​ស្រស់ៗ ពន្លាត់​ស្បែក​រួច ទិញ​ចូល​ក្នុង​តំលៃ ៧,០០០​រៀល ក្នុង​មួយ​គីឡូក្រាម។ ដល់​ប្រឡាក់​គ្រឿង​គ្រៅ រួច​បំពង​ឆ្អិន​ទៅ នឹង​លក់​ជូន​អតិថិជន​ទៅ​តាម​ទំហំ​របស់​កណ្តុរ, បើធំៗ លក់​មួយ​ថ្លៃពី ៣,០០០ ទៅ ៣,៥០០​រៀល, បើ​ធំល្មម មួយលក់​ថ្លៃ​ពី ១,០០០ ទៅ ២,០០០​រៀល, ឯ​តូចៗ មួយ​ថ្លៃ … Continue reading

Gallery

វ៉ិបសៃ TelexFree បើកមើល​​ឃើញ, តែ​​មិន​ទាន់​បើក​ការ​​រកស៊ី​​ឡើងវិញ​នៅ​ឡើយ​ទេ…​

This gallery contains 1 photos.

មុនពេល​​ចេញ​មក​បាត់ដំបង ព្រឹកនេះ, ខ្ញុំឆ្លៀត​ទៅ​អើត​មើល​វ៉ិបសៃ TelexFree ឃើញ​ថា បាន​បើក​ចេញ​ឡើង​វិញ​ហើយ, តែ​ដូច​ជា​​មិន​ទាន់​បើក​ទ្វារ​រកស៊ី​​ឡើង​វិញ​នៅ​ឡើយ​ទេ។ ម៉្យាង​ទៀត ខ្ញុំ​ក៏​​ដឹង​មិនច្បាស់​ថា ទំព័រ​ដែល​​បើក​ឃើញ​ពេល​នេះ វា​ដូច​គ្នា​នឹង​ទំព័រ​​មុន​ពេល​បិទ ឬ​ក៏​អត់?… ព្រោះថា កាល​ពេល​ក្រុមហ៊ុន​នេះ​កំពុង​រកស៊ី​ពេញ​បន្ទុក​នៅ​ស្រុក​យើង, កុំថា​ឡើយ​ខ្ញុំ​ចង់​ប្រឡូក​ជា​មួយ, សូម្បី​តែ​​ចូល​​ទៅ​បើក​មើល​វ៉ិបសៃ​មួយ​នេះ​ ក៏​ខ្ញុំ​មិន​ខ្ចី​រវល់​បើក​មើល​សោះតែ​ម្តង..!!.. ​ដោយ​ហេតុ​នេះ, ប្រសិន​បើ​អស់​លោក​ណា​ដឹង​ច្បាស់ សូម​ជួយ​ប្រាប់​ផង…។ ចំណែក​​វ៉ិបសៃ TelexFree Cambodia វិញ មាន​អត្ថបទ​មួយ​ បានអះអាង​ថា ក្រុមហ៊ុន​ធំ អាច​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ ក្រោយ​​ថ្ងៃ​ទី ០២ ខែឧសភា ឆ្នាំ២០១៤​ ខាង​មុខ​នេះ​ហើយ, ហើយ​បើ​ពិតមែន សូម​ជួយ​ត្រេកអរ​ផង..!!.. សូមជំរាប​ជូនថា វ៉ិបសៃ​របស់​ក្រុម​ហ៊ុន​នៅ​ជើង​មេឃ​មួយ​​ឈ្មោះ TelexFree បាន​បិទ​, បើក​អត់​ចេញតាំង​​ចុង​សប្តាហ៍​មុន, … Continue reading

Gallery

ទិដ្ឋភាព​សំណង់​ស្ពាន​អ្នកលឿង នាខែមេសា ឆ្នាំ២០១៤…

This gallery contains 24 photos.

ខាងក្រោមនេះ ជាទិដ្ឋភាពសំណង់ស្ពានអ្នកលឿង ដែល​ខ្ញុំ​ថតទុក​ជា​ឯកសារ សំរាប់​ខែមេសា ឆ្នាំ២០១៤ នេះ…។ មើល​តាម​រូបភាព, តួស្ពានត្រូវ​បាន​យោង​ភ្ជាប់​ដោយ​ខ្សែ​កាប្លិ​ធំៗ ​កំពុង​តែ​លូតចេញ​ពី​សសរ​ធំ​ទាំង​ពីរ​​នៅ​កណ្តាល​ទន្លេរ ហើយ​មិន​យូរ​ទេ, វា​នឹង​មក​ភ្ជិត​មុខ​គ្នា​បង្កើត​បាន​ជា​​ស្ពាន​យ៉ាង​ត្រដែត​លូន​កាត់​ទទឹង​ទន្លេរ​មេគង្គ​ នា​ពេល​អនាគត​ឆាប់ៗ​នេះ…។ បើ​តា​មសារព័ត៌មាន​មួយ​ចំនួន ដែល​បាន​ប្រកាស​អោយ​ដឹង​កាល​ពី​ខែ​មីនា​កន្លង​ទៅ, ស្ពាន​ឆ្លង​កាត់​ទន្លេរ​មេគង្គ​ដ៏វែង​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ នឹង​ស្ថាបនា​ហើយ​រួច​រាល់​នៅ​ខែ​មីនា ឆ្នាំក្រោយនេះ​ហើយ។ បើ​ពិត​ជា​ដូច្នេះ​មែន, ខែនេះ​ឆ្នាំក្រោយ អស់​លោក​អ្នកនឹង​ព្រាត់​​លែង​បាន​ជួបមុខ​​បងៗ ខាង​សាឡាង​អ្នក​លឿង​ជា​ទី​ស្នេហា ​​ជារៀង​​​រហូត​​​ហើយ..!!.. បើ​មាន​ឳកាស, ៣ខែក្រោយ ខ្ញុំ​នឹង​ទៅ​អើត​មើល​ស្ពាន​នេះ​ម្តង​ទៀត…៕​​ ស្រុកស្រែ ___________________ អត្ថបទដែលទាក់ទង៖ ​សំណង់​ស្ពានអ្នកលឿង ​នាខែវិច្ឆិកា ​ឆ្នាំ២០១៣ សំណង់ស្ពានអ្នកលឿង ​នាខែមិថុនា ​ឆ្នាំ២០១៣ សំណង់ស្ពានអ្នកលឿង នាខែមីនា ឆ្នាំ២០១៣

Gallery

អ្នកលក់ទឹកត្នោត៖ សម័យនេះ​ គេ​និយម​ផឹក​គ្រឿង​កំប៉ុង, ​គេ​មិន​ចូល​ចិត្ត​របស់​ពី​​​ធម្មជាតិ​ទេ..!!..

This gallery contains 6 photos.

មាន​សំបុរខ្មៅ​ស្រអែម ប្រកប​​ដោយ​ទឹក​មុខ​ស្ងប់​ស្ងួត, ចាន់ សាវឿន ដែល​មាន​វ័យ ៣១ឆ្នាំ បាន​ប្រកប​របរ​លក់​ទឹក​ត្នោត​ផ្អែម នៅ​តាម​ប្រាសាទ​នានា​ ក្នុង​តំបន់​អង្គរ អស់​រយៈ​ពេល ៦ឆ្នាំ​កន្លង​មក​ហើយ។ នៅ​ក្រោម​ម្លប់​ឈើ ខាង​មុខ​លាន​ជល់ដំរី, សាវឿន បាន​រៀបរាប់​អោយ​ដឹង​ថា អតិថិជន​របស់​​គាត់​ ភាគ​ច្រើន​ជា​ភ្ញៀវ​ទេសចរណ៍​​មក​ពី​ប្រទេស​ចិន និង​វៀតណាម…  “ទឹកត្នោត​ខ្ញុំ លក់​ដាច់​បាន​តែ​ភ្ញៀវចិន និង​វៀតណាម… អ្នក​នាំ​ភ្ញៀវ បាន​ប្រាប់​ភ្ញៀវ​ពីរឿង​​ទឹក​ត្នោតផ្អែម… ដល់​​ភ្ញៀវភ្លក្ស​សាក​មើល​ទៅ គេថា​ឆ្ងាញ់, គេ​ចូល​ចិត្ត​ណាស់..!!… តែ​ខ្មែរ​យើង​ទេ… សម័យ​នេះ គេ​និយម​ផឹក​គ្រឿង​កំប៉ុង, ផឹក​គោជល់​អីណឹង… គេ​មិន​ចូល​ចិត្ត​របស់​​​ពីធម្មជាតិទេ..!!..” ។ នៅ​កន្ទុយ​កង់ សាវឿន, មាន​ទឹកត្នោត​ផ្អែម​​ចំនួន ៦បំពង់ ដែល​គាត់​បាន​ដឹក​ដើរ​លក់​ពី​ប្រាសាទ​មួយ​ ទៅប្រាសាទ​មួយ។ ​ទឹក​ត្នោត​ផ្អែម​ដែល​ សាវឿន … Continue reading