Category Archives: បោះឆ្នោតសកល ឆ្នាំ២០១៣

Gallery

បញ្ជីរាយនាមបេក្ខជន​ជាប់​ឆ្នោត​​​តំណាងរាស្រ្ត​​ ​នីតិកាលទី៥

ខាងក្រោមនេះ​ ជា​បញ្ជី​រាយ​នាម​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត នីតិកាលទី៥ ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រ​កាស​ជា​ផ្លូវ​ការ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី ៨ ខែកញ្ញា ឆ្នាំ២០១៣ នេះ៖ បញ្ជីរាយនាម​តំណាង​រាស្រ្តមក​ពីគណបក្ស CPP ចំនួន ៦៨រូប ​បញ្ជីរាយនាមតំណាង​រាស្រ្តមក​ពី​គណបក្ស CNRP ចំនួន ៥៥រូប បញ្ជីរាយនាមតំណាង​រាស្រ្ត​ទាំង ១២៣រូប ប្រចាំ​មណ្ឌលខេត្ត-​រាជធានី បញ្ជីរាយនាមតំណាង​រាស្រ្តទាំង ១២៣រូប តាមលំដាប់​អាយុ​ ផ្អែក​តាម​បញ្ជី​រាយ​នាម​ជា​ផ្លូវ​ការ​ខាង​លើ​នេះ ខ្ញុំ​មាន​ការ​កត់​សំគាល់​​នូវ​ចំណុច​សំខាន់ៗ​ មួយ​ចំនួន​ដូច​ខាង​ក្រោម៖ សំរាប់​គណបក្សប្រជាជន​កម្ពុជា (CPP), ​បើ​ផ្ទៀង​ផ្ទាត់​​បញ្ជី​ឈ្មោះបេក្ខជន​តំណាង​រាស្រ្ត​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​ជា​ផ្លូវ​ការ​នៅ​ពេល​នេះ គឺយ៉ាង​ហោច​ណាស់​ក៏​មាន​​បេក្ខជន​ចំនួន ២៤រូប​ដែរ ដែល​បាន​​លា​​ឈប់​ពី​​អ្នក​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នេះ​ ដើម្បី​បើក​ឳកាស​អោយ​អ្នក​មាន​លេខ​រៀង​បន្ទាប់ៗ​ ​បាន​ឈរ​ឈ្មោះ​ជំនួស…។ សំរាប់​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP), ករណី​ដូច​​គណបក្ស … Continue reading

Gallery

រឿងនិទាន​ទាក់ទង​នឹង​អ្នកនៅជនបទ ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក…

នៅ​ក្នុង​អត្ថបទ​របស់​ខ្ញុំ​មុន ដែលមាន​ចំណង​ជើង​ថាៈ ​រឿងរ៉ាវ​បោះឆ្នោត ​នៅឯ​ស្រុក​ភូមិ​​ម្តាយខ្ញុំ នៅ​ត្រង់​វគ្គ​​យុទ្ធនាការ​ខ្សឹប, ខ្ញុំមាន​ចំងល់​ថា តើ​ហេតុអ្វី​បាន​ជា​អ្នក​ស្រុក​​​​ក្នុង​ភូមិ​ឃុំ​ម្តាយ​ខ្ញុំ​​​ជា​ច្រើន​គ្រួសារ ​បាន​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​​​បែប​នេះ?… ហើយ​តើ​នេះ​ជា​កំហុស​របស់​ប្រជាពលរដ្ឋ ឬក៏​ជា​កំហុស​ខាង​រដ្ឋ​អំណាច?… ភ្លាមៗនោះ​ខ្ញុំ​រក​ចំឡើយ​មិន​ឃើញ​ទេ, តែឥឡូវ​ខ្ញុំ​រក​ចំឡើយ​បាន​ខ្លះៗ​ហើយ… ហើយ​​ចំឡើយ​​ខ្លះៗ​របស់​ខ្ញុំ​នេះ​ទៀត​សោត ​​ក៏ខ្ញុំ​​មិន​ដឹង​ថា ជា​កំហុស​របស់​ខាង​ណាដែរ…។ អត្ថបទ​​នេះ ខ្ញុំ​សូម​មិន​និយាយ​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​​ប្រជា​ពលរដ្ឋ​យើង​ខ្ចី​ទុន​យក​មក​បំរើ​អោយ​ការ​ដាំ​ដុះ, ​ចិញ្ចឹម​សត្វ និង​​ប្រកប​​អាជីវកម្ម ឬសិប្បកម្ម​ខ្នាត​តូច ដែល​នេះ​គឺ​ជា​ការ​ខ្ចី​ទុន​មាន​ទិស​ដៅ​ច្បាស់​លាស់​​ ​ដើម្បី​បង្កើត​មុខ​របរ សំរាប់​បង្កើន​ប្រាក់​ចំណូល​​នោះទេ…។ ចំពោះ​មូលហេតុមួយចំនួន ដែលខ្ញុំរកឃើញ ហើយ​ខ្ញុំ​ប្រើ​ត្រឹមតែ​​ពាក្យ «រឿង​និទាន» ដូច​ខាងក្រោម​នេះ គឺ​ខ្ញុំ​គ្រាន់​តែ​ស្វែង​រក​ចំឡើយ​ខ្លះៗ ទាក់​ទង​ទៅ​​នឹង​​អ្នក​ខ្ចី​ប្រាក់​​ធនាគារ ​យក​មក​ចាយវាយ​មិន​ដឹង​មុខ ឬ​ខ្ចី​​យក​មក​ចាយ​ខុស​​ពី​ការ​រកស៊ី ដែល​ធ្វើ​អោយ​មាន​បំណុល​វ័ណ្ឌក រហូត​ដល់អ្នក​ជាប់​បំណុល​​​​​ខ្លះអស់​សង្ឃឹម និង​មាន​ជំនឿ​ថា «នឹង​មាន​ការ​លុប​បំណុល​ចោល​ទាំងអស់» ប្រសិន​បើ​មាន​ “អ្នក​ថ្មី” មក​ដឹកនាំ​​ប្រទេស​ ជំនួស​ … Continue reading

Gallery

សភាពការណ៍កម្ពុជា មិនអាច​ប្រែក្រឡាស់​បាន​ឡើយ..!!..

ការប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប កាល​ពី​ព្រឹក​ថ្ងៃទី ១២ សីហា នេះ បាន​បង្ហាញ​អោយ​ដឹង​ថាៈ ការ​បោះ​ឆ្នោត​សកល​ នា​ថ្ងៃ​ទី ២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លង​ទៅ​នេះ មាន​សន្លឹក​ឆ្នោត​ «បានការ» ​សរុប​ចំនួន 6,589,034 សំឡេង ដែល​​បាន​បោះ​ជូន​គណបក្ស​នយោបាយ​ចំនួន​ ៨ មាន​ដូច​ខាង​ក្រោម (សូមអធ្យាស្រ័យ ប្រសិន​បើ​មាន​ការ​បូក​លេខ​ច្រឡំ ខ្ញុំ​នឹង​កែតំរូវភ្លាម)៖ គណបក្សសញ្ជាតិកម្ពុជា ទទួលបាន 38,123 សំឡេង គណបក្សហ្វុនស៊ិនប៉ិច ទទួលបាន 242,411 សំឡេង គណបក្សសាធារណរដ្ឋ​ ប្រជាធិបតេយ្យ ទទួល​បាន 33,715 សំឡេង គណបក្ស​ប្រជាជនកម្ពុជា … Continue reading

Gallery

ឃើញ​ឡាន​ប៉ូលីស ដឹករបារលួសចូល​ក្រុង…

This gallery contains 3 photos.

ចៃដន្យទេ… ពេលខ្ញុំ​ធ្វើ​ដំណើរ​តាម​ដងមហាវិថី​សហព័ន្ធរុស្ស៊ី ស្រាប់​តែ​ឃើញ​ក្បួន​រថយន្ត​ប៉ូលីស​ជាតិ បាន​ដឹក​របាររាង​ត្រីកោណ ដែល​មាន​ភ្ជាប់​ដោយ​លួស​បន្លា​ស្អិត សំដៅ​ចូល​ក្រុង​ភ្នំពេញ…។ បើតាម​ទិន្នានុប្បវត្តិ​​ភ្នំពេញប៉ុស្តិ៍ ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី ៩ សីហា​ នេះ បាន​អោយ​ដឹង​ថាៈ ​​​ការ​រាយ​កំឡាំង​ប្រដាប់​អាវុធ​ប្រមាណ​ជាង​មួយរយ​នាក់​នៅ​ក្រុង​ភ្នំពេញ​ គឺក្នុង​បំណង​ដើម្បី «ធានា​ស្ថិរភាព​នយោបាយ និងសន្តិសុខ» រហូត​ដល់​មាន​ការ​បង្កើត​ជា​ផ្លូវ​ការ​នូវ​រាជ​រដ្ឋាភិបាល​ថ្មី…។ ភ្នំពេញ​ប៉ុស្តិ៍​ ក៏​នៅ​បាន​ដកស្រង់​ប្រសាសន៍​​របស់​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ទៀត​ថាៈ នេះ​គឺ​ជាវិធាន​ការ​ត្រៀម​ទុក​មុន​ របស់​កំឡាំង​ប្រដាប់​អាវុធ ​ដើម្បី​ការ​ពារ​កុំ​អោយ​មាន​​ស្ថានភាព​អាក្រក់​ណា​មួយ​ ដែល​អាច​កើត​មាន​ឡើង ក្នុង​អំឡុង​រយៈ​ពេល​នៃ​រដ្ឋាភិបាល​ចាំ​ផ្ទះ…។ ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​សូម​បន់​ស្រន់​កុំអោយ​មាន​រឿង​ហេតុ​ចង្រៃ​ទាំងឡាយ​ទាំងពួង កើត​មាន​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដ៏​ស្រស់​ប្រិម​ប្រីយ៍​​​​ របស់​យើង​នេះ​​អោយ​សោះ..!!.. ស្រុកស្រែ

Gallery

រឿងរ៉ាវបោះឆ្នោត នៅឯស្រុកភូមិ​ម្តាយខ្ញុំ…

អត្ថបទនេះ ខ្ញុំ​សង្ឃឹមថា លោក ប៉ែន សំអាត, ជា​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្រសួង​គយ តំណាង​អោយ​ CPP ប្រាកដ​ជា​បាន​អាននៅ​ពេល​ណា​មួយ​ជា​មិន​ខាន… ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​សរសេរ​អត្ថបទ​មួយ​នេះ ដើម្បី​ផ្ញើ​ទៅ​​ក្រុម​ការងារ​របស់​​គាត់​ ដែល​បាន​ចុះ​ទៅ​ធ្វើ​ការ​ក្នុង​​អំឡុង​យុទ្ធការ​ឃោសនា​​​​បោះឆ្នោត នៅ​ក្នុងឃុំមួយ​របស់​ស្រុកស្អាង ខេត្ត​កណ្តាល ដែលជាភូមិជាតិ​កំណើត​ខាង​​ម្តាយខ្ញុំ…។ ផ្អែកតាម​លទ្ធផល​បឋម ប្រកាស​ដោយ​ គ.ជ.ប បាន​អោយ​ដឹង​ថា CNRP បាន​ឈ្នះ​សំឡេង​ឆ្នោត CPP ចំនួនជាង ១០ម៉ឺន​សំឡេង​​​ សំរាប់​មណ្ឌល​​ខេត្ត​កណ្តាល​មួយ​នេះ។ ដោយឡែក​នៅក្នុង​​ភូមិ​ទាំង​ដប់​​ របស់​​ឃុំ​ម្តាយ​ខ្ញុំ​រស់នៅ ក្នុង​ស្រុកស្អាង​នេះ, លទ្ធផល​ក្រោយ​​ពេល​រាប់​សន្លឹក​ឆ្នោត​ភ្លាមៗ គឺខាង CNRP បានស៊ីដាច់​ CPP ដល់​ទៅ​ចំនួន​ជាង ២ពាន់​សំឡេង។ តើ​មូលហេតុ​អ្វី​បាន​ជា​ CPP នៅ​ឃុំ​របស់​​ម្តាយ​ខ្ញុំ ចាញ់​ឆ្នោត​​ឡើង​ស្ពឹក​មុខ​បែប​នេះ?… ក្រោយពេល​ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​ម្តាយ​ខ្ញុំ … Continue reading

Gallery

ទំរាំ​ត្រូវរ៉ូវគ្នា, តើនឹង​មាន​អ្វី​កើត​ឡើង​នាពេល​​ខាងមុខ?

This gallery contains 1 photos.

ព្រឹត្តិការណ៍បោះឆ្នោតសកល បាន​កន្លង​ផុត​ទៅអស់​រយៈ​ពេល​​​ជិត​ពីរ​សប្តាហ៍​ហើយ។ ថ្វីបើ​​ គ.ជ.ប មិន​ទាន់​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​ក៏​ពិតមែន តែ​នៅតាម​​បណ្តា​សារព័ត៌មាន​​នានា បាន​ប្រកាស​អោយ​​​សាធារណជន​​​ដឹង​រួច​ហើយ​ថា អាណត្តិ​ទី៥​ នេះ មាន​តែ​គណបក្ស​ធំៗ​​តែ​​ពីរ​​​ប៉ុណ្ណោះ ដែល​ទទួល​បាន​​អាសនៈ​​នៅ​សភាជាតិ គឺ CPP បាន​ទទួល ៦៨អាសនៈ និង CNRP ​បាន​ទទួល ៥៥អាសនៈ។  ​ ចំនួនតួលេខ​​អាសនៈ​ខាងលើ​នេះ ប្រសិន​បើ​​ គ.ជ.ប ប្រកាស​ពីលទ្ធផល​បណ្តោះ​អាសន្ន​​ចេញមក គឺខាង CPP ប្រាកដ​ជា​ OK ហើយ… តែ​ខាង CNRP ​វិញ​មិន​ដឹង​ថា ព្រម​ទទួល​យក​​លទ្ធផល K.O នេះ​ ឬក៏​អត់..!!.. តែ​បើ​តាម​សន្ធឹក​ខ្យល់​ ដែល​​​ប្រមុខ​ដឹក​នាំ​បក្ស CNRP បាន​ស្រែក​ទាមទារ​នា​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ … Continue reading

Gallery

សហគមន៍​ឥស្លាម​នៅភ្នំពេញដ៏​ច្រើន​លើស​លុប ក៏មិន​បោះឆ្នោត​គាំទ្រ CPP ដែរ…

ដូច​គ្នា​នឹង​និគមជន​វៀតណាម​ ដែល​ស្ថិត​នៅ​ម្តុំ​ច្រាំងបាក់, ច្បារអំពៅ, ផ្សារដេប៉ូដែរ… បើតាម​​​ព័ត៌មាន​​មិន​ផ្លូវ​ការ​​ ស្តីពី​លទ្ធផល​​បោះឆ្នោត​សកល កាល​ពី​សប្តាហ៍​កន្លង​​ទៅ​នេះ​ បាន​បង្ហាញ​ថា តំបន់​សហគមន៍​ឥស្លាម​ក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​សង្កាត់​មួយ​ចំនួន​ដូច​ជា​​​ ជ្រោយចង្វារ, ​ច្រាំង​ចំរេះ​ទី១, ច្រាំងចំរេះទី២… គឺ​បាន​បោះឆ្នោត​គាំទ្រ CNRP ដ៏​ច្រើន​លើស​លុប​ ដែល​ធ្វើ​អោយ​ប្រមុខ​ដឹកនាំ​ជនជាតិឥស្លាម, លោក ឧស្មាន់ ហាសាន់ ចាញ់​ឡើង​ល្វីង​មុខ​ និង​មិន​គួរ​អោយ​ជឿ..!!.. មូលហេតុ​មិន​នឹក​ស្មាន​ដល់​ ដែល​នាំ​អោយ​ CPP បាត់​បង់​ការ​គាំទ្រ​ពី​សំណាក់​ប្រជា​​សហគមន៍​ឥស្លាម​​ទាំងអស់​នេះ ក៏​ពិបាក​នឹង​រក​ចំឡើយ យក​មក​ឆ្លើយ​​អោយ​បាន​ត្រឹមត្រូវ​ផង​ដែរ…។ តែ​ចំឡើយ​ដែល​ខ្ញុំ​គិតថា ត្រូវ​ខ្លះ​តិចតួចនោះ… គឺ​ប្រហែល​ជា​មិន​ខុស​គ្នា​ពី​នៅខាង​និគមជនវៀតណាម​ដែរ… នោះគឺ​មូលហេតុ​​មក​ពី​ការ​មិន​សប្បាយ​ចិត្ត ​​ដោយសារ​តែ​អាជ្ញាធរ​​​​​ និង​​សមត្ថកិច្ច​នានា​​នៅ​តាម​មូលដ្ឋាន ​​តែង​តែ​ដើរ​​រំខាន​​ការ​រកស៊ី​របស់​ពួក​គាត់។ ជាពិសេស គឺ​ការ​គាប​រក​ប្រាក់​កំរៃ​​ពី​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ សំរាប់​បំរើ​អោយ​ការ​រក​ស៊ី​​ទទួល​ទាន​របស់​ពួក​គាត់​ជាដើម…។​​ ទាក់ទង​ដល់​ការ​គាប​រក​កំរៃ​ពី​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ​នេះ គឺវា​ហាក់​ក្លាយ​​ជា​មុខ​របរ​របស់​សមត្ថកិច្ច​​​​ … Continue reading

Gallery

និគមជនវៀតណាម​នៅភ្នំពេញ ​មិន​ប្រាកដថា​ សុទ្ធតែ​បោះឆ្នោត​​គាំទ្រ CPP ទេ…

ក្រោយពេលបោះឆ្នោតសកលឆ្នាំនេះ បាន​កន្លង​ផុត​ទៅ​, សំរាប់​មណ្ឌល​​រាជធានី​ភ្នំពេញ ​បើទោះ​ជាមិន​ទាន់​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​ក៍​ដោយ ក៏លទ្ធផល​បឋម​បាន​បង្ហាញ​អោយ​ដឹង​ថា CNRP បាន​នាំមុខ CPP ចំនួន​ជាង ១២ម៉ឺន​សំឡេង ដោយ​ទទួល​បាន​អាសនៈ​ចំនួន ៧ ក្នុង​ចំណោម ១២អាសនៈ…។ ខ្ញុំ​បាន​តាម​​ស្វែង​រក​ប្រភព​​ព័ត៌មាន​នានា ដើម្បី​ចង់​ដឹង​ថា នៅ​ក្នុង​សង្កាត់​មួយ​ចំនួន​ដែល​​​មាននិគមជន​វៀតណាម​រស់នៅ​ច្រើន ដូចជា​សង្កាត់ផ្សារដេប៉ូ, សង្កាត់​​ច្បារ​អំពៅទី១, ច្បារអំពៅទី២ ជាដើម តើមាន​តួលេខ​ឈ្នះ​ចាញ់​គ្នា ​ប៉ុន្មាន​សំឡេង​អោយ​ប្រាកដ?… តែ​ខ្ញុំ​រក​មិន​បាន​សោះ។ ទោះ​ជា​យ៉ាង​ណា ព័ត៌មាន​ទូទៅ​ដែល​មិន​ផ្លូវ​ការ បាន​អោយ​ខ្ញុំ​ដឹង​ថា សង្កាត់​ទាំងនោះ​ CPP បាន​ចាញ់​សំឡេង​ឆ្នោត​ CNRP ឡើង​ស្ពឹក​មុខ..!!.. ដោយ​ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​ដាក់​​សំណួរសួរ​ខ្លួន​ឯង​ថា ហេតុអី​បាន​ជា CPP បាត់​សំឡេង​គាំទ្រនៅ​ក្នុង​សង្កាត់​ដែល​សំបូរ​ដោយនិគមជន​វៀតណាម​រស់នៅ​អ៊ូអរ​បែប​នេះ?…​ ចុះ​ក្រែង CNRP ចោទ​ប្រកាន់​ថា … Continue reading

Gallery

បញ្ហា «ទឹកថ្នាំ» ជ្រលក់​ម្រាមដៃ​…

This gallery contains 2 photos.

ខាងលើនេះ ជារូបភាព​ដែល​ខ្ញុំ​ដក​ស្រង់​យក​មក​ពី​វីអូអេ (VOA) បង្ហាញ​ពី​​​អ្នក​បោះ​ឆ្នោត​មួយ​រូប បាន​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ដប​​ទឹក​ថ្នាំ​គីមី​មួយ​ប្រភេទ ដែល​ប្រើ​សំរាប់​សំគាល់​អ្នក​បោះ​ឆ្នោត​រួច កាល​ពី​ពេល​បោះឆ្នោត​សកល​ ​នាសប្តាហ៍​មុន​នេះ…។ ចំពោះ​ទឹកថ្នាំ​គីមី​​យក​មក​ប្រើប្រាស់​ជ្រលក់​ម្រាមដៃ​​ សំរាប់​ការ​បោះឆ្នោត​នៅ​ប្រទេស​យើង បើខ្ញុំ​មិន​ច្រឡំទេ គឺ​ប្រទេស​ឥណ្ឌាជា​អ្នក​ផ្តល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប ឬណិក (NEC- National Election Committee)។ ជាក់ស្តែង ​​បោះឆ្នោត​សកល​ឆ្នាំនេះ ប្រទេស​ឥណ្ឌា​បាន​ផ្តល់​ជំនួយ​ជា​​ទឹក​ថ្នាំ​គីមី​នេះ គិតជា​ទឹក​ប្រាក់​មាន​ចំនួន​ប្រមាណ​ជាង ៨០ម៉ឺន​ដុល្លារ​សហរដ្ឋ​​អាមេរិក។ ដោយសារ​តែ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សចូល​រួម​ការ​បោះឆ្នោត​មួយ​ចំនួន​ មាន​ភាព​មន្ទិល​សង្ស័យ​ និង​ចោទ​ប្រកាន់​ទៅ​លើ​ទឹក​ថ្នាំ​គីមី​សំរាប់​ជ្រលក់​ម្រាមដៃ ដែលថា «អាចលាង​ជំរះ​បាន» នាំអោយជួយ​ដល់​អ្នក​មាន​ឈ្មោះ​ស្ទួន អាច​បោះឆ្នោត​បាន​ច្រើន​ដង…។ ដោយ​ហេតុ​​នេះ ខ្ញុំ​ថា​យកល្អ គ.ជ.ប មិន​ចាំបាច់​​​ខំប្រឹង​​​អះអាង​បក​ស្រាយ​​ ​នាំ​តែ​ហត់​​អស់​កំឡាំង​អីទេ គឺ​គួរ​តែ​​ជំរាប​​បញ្ហា​នេះ​ទៅ​ខាង​ស្ថានទូត​ឥណ្ឌា ដើម្បី​អោយ​ខាង​ស្ថាន​ទូត​​ប្រទេស​នេះ ធ្វើ​ការ​បញ្ជាក់​ពី​គុណភាព … Continue reading

Gallery

ទិដ្ឋភាពនៅទីជនបទ ក្នុងព្រឹកថ្ងៃ​បោះឆ្នោត…

This gallery contains 21 photos.

ខាងក្រោមនេះ ជាទិដ្ឋភាព​ពេលព្រឹក​ក្នុងថ្ងៃ​បោះឆ្នោត នៅ​ទីជនបទ​នៃ​ស្រុក​មួយ​របស់​ខេត្តកណ្តាល ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់ និងថតរូប​ទុក​ជា​ឯកសារ…។ អោយតែជនបទ នៅស្រុកយើង, ខ្ញុំគិតថា បែប​មិន​មាន​ទិដ្ឋភាព​​​​ខុស​គ្នា​ប៉ុន្មានទេ។ តែ​ជនបទ​ដែល​ខ្ញុំ​បាន​ថតរូប​យក​មក​បង្ហាញ​នៅ​ពេល​នេះ គឺ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​​ដ៏ស្រស់​ប្រឹមប្រីយ៍ របស់​យើង​ឡើយ។ ដោយសារ​ពេលនេះ​ ចូល​ដល់​​រដូវវស្សា ទើប​​កំណាត់​ផ្លូវ​លំ​ត្រង់​កន្លែង​​ខ្លះ ធ្វើ​អោយខ្ញុំ​មាន​ការ​លំបាក​នឹង​រក​ពាក្យ​អី​យក​មក​​សរសេរ ​អោយ​បាន​សមទេ..!!.. បែប​នេះ នាំ​អោយ​ខ្ញុំ​នឹក​ទៅដល់​ខ្លឹមសារ​កំណាព្យ​​មួយបទដ៏ល្បីល្បាញ​ ​​ជំនាន់រជ្ជកាល​ស្តេច​ថាង ដែល​ខ្ញុំ​ឧស្សាហ៍​យក​មក​សូត្រ​លេង នៅ​រាល់​ពេល​ធ្វើដំណើរ​ឆ្លងកាត់​ភូមិឋាន​​​ជនបទ​​ស្រុក​យើង​ម្តងៗ… ស្រុកស្រែ