Category Archives: ទីអារាមអតីតក្រុងឧត្តុង្គ

Gallery

អារាមវត្តព្រះធម្មត្រ័យ

This gallery contains 18 photos.

នៅ​ប៉ែក​ខាង​លិច​ផ្លូវកៅស៊ូ ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពីអារាម​វត្តចតុទិស ​មាន​អារាម​ព្រះ​ពុទ្ធ​​សាសនា​​មួយ​ទៀតឈ្មោះ​ថា វត្តព្រះធម្មត្រ័យ…។ តាមការរៀបរាប់​របស់​លោក​តា ញ៉ែម សារុន នៅ​ក្នុង​ប្រកាសមុននេះ​របស់ខ្ញុំ​ លោក​តា​បាន​អះអាង​ថាៈ ព្រះវិហារ​វត្ត​ធម្មត្រ័យនេះ ក៏ត្រូវ​បានកសាងឡើង​ក្នុង​រាជព្រះបាទ​អង្គដួង​ និង​ក្រោម​រាជកិច្ច​ចាត់ចែង​ដោយ​​​វររាជនី​ព្រះនាង ប៉ែន ដំណាល​គ្នា​នឹង​​ព្រះ​វិហារ​វត្ត​ចតុទិស​ដែរ។ ដោយហេតុ​នេះ​ហើយ​ បាន​ជា​ទីធ្លា​ និង​ថ្នាក់​​ខឿន​នៃ​ព្រះវិហារ​ទាំង​ពីរ​នេះ គឺ​មាន​ភាព​ស្រដៀង​គ្នា​ណាស់។ នៅលើ​​ថ្នាក់​ខឿន​ទីពីរ ចំខាងលិច​ព្រះវិហារ, មានដើម​ច័ន្ទ​មួយ​ដើមបែក​មែក​សាខា​ធំ​គួរ​សម។ តាៗ​នៅ​ក្នុង​វត្ត​នេះ​​បាន​ប្រាប់​ខ្ញុំ​ថាៈ ពេលរដូវ​ផ្លែ​ច័ន្ទ​​ទុំ វា​បាន​សាយភាយ​ក្លិន​ដ៏​ក្រអូប​ឈ្ងុយពេញ​ក្នុង​ទី​អារាម​នេះ​ទាំង​មូល…។ មាន​គេ​ចង់​កាប់​ដើម​ច័ន្ទ​នេះចោល​ ដើម្បី​អោយ​ស្រឡះ​ព្រះ​វិហារ​ដែរ… តែ​មិន​ទាន់​បាន​កាប់​ផង អ្នក​នោះ​ក៏​បាន​ស្លាប់​ដោយ​ចៃដន្យ​ទៅ…។ ចាប់​តាំង​ពី​ពេល​នោះ​មក គឺ​គ្មាន​អ្នក​ក្លាហាន​ណា មាន​បំណងចង់​​​កាប់​​ដើម​ច័ន្ទ​​នេះ​ទៀត​ទេ..!!.. កុដិព្រះសង្ឃ មាន​ចាស់​ មានថ្មី ស្ថិត​នៅ​ខាង​លិច​ព្រះវិហារ​។ មាន​កុដិ​ធ្វើ​ពី​បេតុង​ថ្មី​មួយ ​កំពុង​សាងសង់​មិន​ទាន់​ហើយ​នៅឡើយ។ នៅ​ខាង​លិច​ព្រះវិហារ​ជ្រុង​ខាង​ត្បូង មាន​រោង​ដោល​មួយ ដែល​បាន​សង់​គ្រប​ពី​លើ​​ព្រះពុទ្ធ​បដិមាចូល​និពាន្ត​ធំមួយ…។ … Continue reading

Gallery

ទីអារាមវត្តចតុទិស នៃអតីតក្រុង​ឧត្តុង្គ

This gallery contains 27 photos.

ខាងក្រោមនេះ ជាទិដ្ឋភាព​នៃទីអារាម​ វត្តចតុទិស ឬបួនទិស ឬទិសទាំងបួន ស្ថិតនៅ​តាម​ផ្លូវ​ចូល​ទៅ​ភ្នំព្រះរាជទ្រព្យ ដែល​ខ្ញុំ​បាន​​ថត​ទុក​ជា​ឯកសារ នា​ដើម​ខែកក្កដា ឆ្នាំ​២០១៣ នេះ…។ បើ​តាមការ​រៀបរាប់​របស់​លោកតា ញ៉ែម សារុន បច្ចុប្បន្ន​មាន​អាយុ ៧២ឆ្នាំ​ហើយ ដែល​​បុព្វការីជន​របស់​លោកតា មាន​កំណើត​កើត​ជា​នៅ​​​ក្នុង​អតីត​ក្រុង​ឧត្តុង្គ​នេះ ច្រើន​ដំណ​មក​ហើយ​នោះ បាន​អោយ​ខ្ញុំ​ដឹង​ថាៈ ទីអារាម​វត្ត​ចតុទិស​នេះ បាន​កកើត​​ឡើង​តាំងពី​សម័យ​លង្វែក​មក​ម៉្លេះ។ ប៉ុន្តែ​អារាមនេះ​ ត្រូវ​បាន​រៀប​ចំ​កសាង​ឡើង​វិញ​ ក្នុង​រាជ​ព្រះ​បាទ​​​អង្គឌួង ក្រោម​រាជកិច្ច​ចាត់ចែង​ដោយ​​​វររាជនី​ព្រះនាង ប៉ែន នៅក្នុងរវាង ព.ស​២៣៩២ ត្រូវ​នឹង​ គ.ស​១៨៤៨…។ អារាមនេះ គឺជា​អារាម​ធំ​របស់សម្តេច​​សង្ឃ​រាជាគណ​មហា​និកាយ, ជា​គូ​នឹង​អារាម​វត្ត​វាំង​ចាស់​ ជា​អារាម​ធំ​របស់សម្តេច​​សង្ឃ​រាជាគណ​​ធម្មយុត្តិ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ឌួង។ លោកតា ញ៉ែម សារុន បាន​អះអាង​បន្ត​ទៀត​ថាៈ ព្រះវិហារ​បច្ចុប្បន្ន​នេះ … Continue reading

Gallery

វត្តពោធិកំបោរ…

This gallery contains 24 photos.

ថ្ងៃនេះ ស្រុកស្រែ​ខ្ញុំ សូមបង្ហាញ​​ជូន​អស់​លោក​អ្នក​ នូវ​ទីអារាម​ព្រះពុទ្ធសាសនា​មួយ​ ដែល​ឈ្មោះ​​នៃ​ទីអារាម​នោះ​ មាន​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​​ខ្មែរ​យើងក្នុង​សម័យ​អាណា​ព្យាបាល​​បារាំង​សែស ​​ពី​អតីតកាល​ផង​ដែរ… នោះគឺ​ វត្តពោធិកំបោរ..!!.. វត្តពោធិកំបោរ​ មានទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ពោធិកំបោរ ឃុំវិហារលួង ស្រុកពញាឮ ខេត្ត​កណ្តាល… គឺជាអារាម​មួយ​​ក្នុង​ចំណោម​អារាម​ជា​ច្រើន ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​​​អតីត​រាជធានី​​ឧត្តុង្គ។ ប្រសិន​បើ​អស់​លោក​អ្នក ធ្វើ​ដំណើរតាម​ផ្លូវ​ជាតិ​លេខ៥ ​ហួស​ស្ពាន​ព្រែក​​ក្តាម​បន្តិចទៅ នឹងទៅ​ដល់​​វត្ត​ព្រែកប្រាំង របស់​សម្តេចព្រះ​ឧត្តមបញ្ញា ដូង ផង់… រួចហួស​ទៅ​ នឹង​​ដល់​រូប​សំណាក​ព្រះ​អង្គ​ឌួង ដែល​បានសង់​នៅ​ចំ​ផ្លូវ​កោង ៩០ដឺក្រេ… បន្ទាប់​មក​ នឹង​ដល់​ទីវាល​មួយ​គ្មាន​ផ្ទះ​អ្នក​ស្រុក។ នៅ​កន្លែង​ទីវាល​នោះ លោកអ្នក​មើល​ទៅ​ខាង​មុខ​នឹង​ឃើញ​វត្ត​មួយ​នៅ​ខាង​ឆ្វេងដៃ​ជាប់​ផ្លូវ​ជាតិ… នោះគឺ​វត្ត​ចេតីយ៍ថ្មី ។ ឯនៅខាង​ស្តាំ​ដៃ ឃើញ​មាន​ព្រះវិហារ​តូច​មួយ​​ ដែល​ហាក់​ដូច​ជា​​អណ្តែត​នៅ​ក្នុង​​វាល​ស្រែ​របស់​អ្នក​ស្រុក។ នោះ​ហើយ​គឺជា​ព្រះវិហារ​វត្ត​ពោធិ​កំបោរ។​ តាម​ពិត​ទៅ ក្លោង​ទ្វារ​វត្តពោធិកំបោរ ស្ថិត​នៅ​ទល់​មុខ​នឹង​ក្លោង​ទ្វារ​វត្ត​ចេតីយ៍ថ្មី​…។ … Continue reading

Gallery

វត្តហរិរក្សរាជិនី ​ឬវត្តវាំងចាស់

This gallery contains 33 photos.

ដំបូង​នេះ ខ្ញុំ​ចង់​បង្ហាញ​ជូន​អស់លោក​អ្នក នូវ​អតីតទី​អារាម​ដ៏ចំណាស់ ​និង​​មនោរម្យ​មួយ… គឺ​វត្ត​ហរិរក្ស​រាជិនី ឬវត្តវាំងចាស់ ដែល​ស្ថិត​នៅ​ជិត​ផ្សារ​ឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ប្រសិន​បើ​អស់​លោក​អ្នក​ធ្វើដំណើរ​​ពី​ភ្នំពេញ​ទៅ ពេល​ហួស​សាលា​រៀន​ទេពប្រណម​បន្តិច នឹង​មាន​ផ្លូវ​កៅស៊ូ​មួយ​នៅ​ខាង​ឆ្វេង​ដៃ ដែល​ផ្លូវនេះ​កាត់តាម​ទីប្រជុំជនបាត់ដឹង ​ទៅ​ជួប​នឹង​ផ្លូវ​ជាតិ​លេខ៤ ត្រង់ផ្សារ​ថ្នល់ទទឹង។ ពីផ្លូវ​បំបែក​ម្តុំទេពប្រណមទៅ​ ចំងាយ​ប្រហែល​ពីរបីរយ​ម៉ែត្រ មើល​ទៅ​ខាង​ស្តាំដៃ នឹង​ឃើញ​មាន​ខ្លោង​ទ្វារ​វត្ត​មួយ​ដាក់​ថា៖ វត្តហរិរក្ស​រាជិនី វាំងចាស់…។ នេះ​គឺ​ជា​អារាមមួយ ក្នុង​ចំណោម​អារាម​ដែល​ខ្ញុំ​ចូល​ចិត្ត​ទៅ​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​បដិមា​ជាងគេ​។ តាម​រាជពង្សាវតារជា​សាស្រ្តា​ស្លឹករឹត​នៅវត្តកោកកាក បាន​អោយ​ដឹង​ថា វត្តហរិរក្ស​រាជិនី ឬវត្តវាំងចាស់នេះ ត្រូវបាន​កសាងឡើង​ក្នុង​រាជ​ព្រះបាទ​អង្គដួង ដែល​កសាង​​​ក្នុង​ពេល​ដំណាល​គ្នា​​នឹង​វត្ត​មួយ​ចំនួន​ទៀត​​រួមមាន៖ វត្តព្រះពុទ្ធសេយ្យាសន៍, ​វត្តគ្រាំងពន្លៃ,  វត្តព្រះវិហារសំណ, វត្តស្លាគូរ  និងវត្តវិហារខ្ពស់ ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រុងឧត្តុង្គឮជ័យ ឬឧត្តុង្គ​មានជ័យ… គឺ​ជា​សម័យ​កាល​មួយ​ដែល​រាជវាំង​ខ្មែរ ត្រូវ​បាន​គ្រប់​គ្រង​ម្តង​ដោយ​ខ្លា​ទិស​ខាង​លិច និង​ម្តង​ដោយ​ក្រពើ​​ទិស​ខាង​កើត…។ បច្ចុប្បន្ន​ទីតាំង​ព្រះ​វិហារ​ចាស់ ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ … Continue reading