Category Archives: ទីអារាមរបស់សម្តេចសង្ឃ

Gallery

អារាម​វត្តព្រះពុទ្ធ​មានបុណ្យ ​ក្រុងភ្នំពេញ

This gallery contains 42 photos.

មាន​ទីតាំង​នៅចំពី​ខាង​លិច​​ច្រមុះ​​ជ្រូក​​រូប​សំណាក​នាង​គង្ហីង ​ដែល​មាន​​កាយ​វិការ ឈរ​​ច្បូត​សក់​​ បង្ហូរ​​ទឹក​ដាក់​ចូល​​មាត់​ក្រពើ ​នៃ​វិថី​ប្រសព្វគ្នា​ប្រាំ​ផ្លូវនោះ, ​វត្តព្រះពុទ្ធ​មាន​បុណ្យ​ ឬហៅកាត់ថា វត្តព្រះពុទ្ធៗ… ត្រូវ​បាន​ខ្ញុំ​ចាត់​ទុក​ជា​អារាម​ដ៏​​ស្រស់​​ឆើត​ឆាយ​មួយ នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​យើង​នេះ។ ​​ ពេល​ខ្ញុំ​ដើរ​ថត​កុដិ​ព្រះសង្ឃ​ ​នៅប៉ែក​ខាង​ត្បូង​ព្រះ​វិហារ ទើប​ខ្ញុំ​ដឹង​ថា អតីត​ព្រះ​ចៅ​អធិការ​វត្ត​ព្រះ​ពុទ្ធ ព្រះនាម ហេង លាង​ហោ មាន​ឋានៈ​ជា សម្តេច​ព្រះឧត្តមមុនី ដែល​កាល​ពី​មុន​ៗ​មក ខ្ញុំ​មិន​ដែល​ដឹង​សោះ..!!.. សម្តេច​ព្រះ​ឧត្តមមុនី ហេង លាងហោ, ព្រះអង្គ​បាន​ទទួល​អនិច្ចធម្ម​កាល​ពី​ថ្ងៃ​អាទិត្យ ៩កើត ខែ​អស្សុជ ឆ្នាំខាល ព.ស ២៥៥៤ ត្រូវ​នឹង​ថ្ងៃ​ទី… (អត់ដឹង ) គ.ស២០១០ ក្នុង​ព្រះ​ជន្មាយុ ៨៨ព្រះវស្សា ដោយ​ជរាពាធ។ ព្រះសពសម្តេច មិន​ត្រូវ​បាន​រំលាយ​ដើម្បី​យក​ព្រះ​អដ្ឋិធាតុ​មក​ដំកល់​ក្នុង​ទី​ចេតីយ៍​ទេ, តែ​ត្រូវ​បាន​​ដាក់​បញ្ចុះ​ទាំង​មូល​ … Continue reading

Gallery

សម្តេចព្រះធម្មលិខិត លាស់ ឡាយ ​ក្នុងព្រះជន្ម ​៩៩ព្រះវស្សា

This gallery contains 21 photos.

កាលពីអំឡុងខែតុលា ឆ្នាំ២០១២ កន្លង​ទៅ ខ្ញុំ​បាន​ដាក់ប្រកាស​ហូរហែ ស្តីពីទិដ្ឋភាព​ទូទៅ​នៃ​ទីអារាម​របស់​សម្តេច​សង្ឃ​ទាំង​ពីរ​រាជាគណ ក្នុង​ព្រះរាជា​ណាចក្រកម្ពុជា​យើង សំរាប់​ទុក​ជា​ឯកសារ​រូបភាព​នៅ​ទីនេះ។ ក្នុង​ចំណោម​សម្តេច​សង្ឃរាជាគណមហានិកាយ ដែល​ខ្ញុំ​បាន​រៀបរាប់​កន្លង​មក ខ្ញុំ​​ភ្លេច ឈឹង នូវ​សម្តេច​សង្ឃ​ជាន់ខ្ពស់​មួយអង្គ… នោះគឺ​ សម្តេចព្រះធម្មលិខិត លាស់ ឡាយ គង់នៅ​វត្ត​សន្សំកុសល រាជធានី​ភ្នំពេញ…។​ ដោយ​ហេតុ​នេះ​ហើយ នៅ​ពេល​ដែល​​មាន​ឳកាស​​បាន​​ជិះ​កាត់​វត្តសន្សំកុសល ខ្ញុំ​ក៏​ឆ្លៀត​ចូល​​ថត​ផ្តិត​យក​បច្ចុប្បន្ន​ភាព​នៃ​ទី​អារាម​នេះ ដើម្បី​ទុក​ជា​ឯកសារ​​តែ​ម្តង។ ថ្ងៃ​ខ្ញុំ​ចូល​ទៅថតនោះ គឺ​ចំពេល​មាន​ពិធី​បុណ្យ​សពមួយ ជាហេតុ​ធ្វើ​អោយ​​ខ្ញុំ​មិន​អាច​ដើរ​ថត​អោយ​បាន​សព្វ​គ្រប់​ជ្រុង, គ្រប់កន្លែង…។ តែ​អ្វី​ដែល​ទាក់​ចិត្តខ្ញុំ​​មុន​គេនោះ​​ គឺ​ព្រះចេតីយ៍​ថ្មីមួយ នៅ​ចំទីធ្លា​ខាងជើង​ព្រះវិហារ។ ព្រះចេតីយ៍​ថ្មី​នេះ សម្តេច​ព្រះធម្ម​លិខិត​បាន​កសាង​​ត្រៀម​ទុក​អោយ​ហើយ​ស្រេច សំរាប់​តំកល់​ព្រះអដ្ឋិធាតុ​​​របស់​ព្រះអង្គ​ផ្ទាល់ ក្រោយ​ពេល​ដែល​ព្រះ​អង្គ​ចូល​ទីវង្គត​ នា​វេលា​ណា​មួយ​មិន​ប្រាកដ…។ នៅ​ជាប់​នឹង​ចេតីយ៍​ថ្មី​នេះ មាន​អាគារ​ពុទ្ធិកវិទ្យាល័យមួយ និង​ពុទ្ធិក​​អនុវិទ្យាល័យ​មួយ ដែល​សម្តេច​ព្រះ​ធម្មលិខិត បាន​កសាង​ដោយ​ផ្ទាល់​ព្រះហស្ត​របស់​ព្រះអង្គ។ រីឯ​ឧបដ្ឋាន​​សាលា … Continue reading

Gallery

វត្តលង្កាព្រះកុសុមារាម ​ឬវត្តលង្កា

This gallery contains 21 photos.

នេះជាអារាមចុងក្រោយ ក្នុង​ចំណោម​ទីអារាម​របស់​សម្តេចសង្ឃ​​​នៃ​គណៈ​មហា​និកាយ​ នា​ពេល​បច្ចុប្បន្ន…។ ខ្ញុំ​ក៏​សូម​ជំរាប​ផង​ដែរ​ថា វត្តលង្កាព្រះកុសុមារាម ឬវត្តលង្កានេះ គឺមិន​មែនជា​វត្ត​ទាំងប្រាំមួយ (វត្តកោះ, វត្តព្រះពុទ្ធឃោសា, វត្តពាមផ្លុង, វត្តខ្ពបតាយ៉ង, ​វត្តឧណ្ណាលោម, និងវត្តលង្កា) ដែល​កសាង​ឡើង​ក្នុង​រជ្ជកាល​​ព្រះបរម​រាជា​ពញាយ៉ាត នា​ពុទ្ធសករាជ ១៩៧៨ ត្រូវ​នឹង​គ្រឹស្តរាជ ១៤៣៤ ទេ។ ព្រោះថា បើ​ផ្អែក​តាម​ផែនទី​ចតុមុខ​មង្គលទី១​ នោះ វត្ត​ទាំងប្រាំមួយ ដែល​ស្ថិត​នៅ​ខាងត្បូង​គេ​បង្អស់ គឺ​វត្តខ្ពបតាយ៉ង ដែល​​ក្រោយ​​មក​​ត្រូវ​បាន​ប្តូរ​ឈ្មោះទៅ​ជា​វត្ត​បទុម​វតី​រាជវរារាម ឬវត្តបទុម បច្ចុប្បន្ននេះ។ ក្នុង​ចំណោម​ទីអារាម​នៅ​ក្រុង​ភ្នំពេញ គឺ​មាន​តែ​វត្តលង្កា​នេះ​ទេ ដែល​​ទូល​ព្រះបង្គំ​​ឧស្សាហ៍​​ចេញចូល​ញឹកញាប់​​ជាង​គេ… ជា​ពិសេស គឺ​ក្នុង​រដូវ​​បុណ្យ​កាន់​បិណ្ឌ​នេះ​ឯង។ ហេតុនេះហើយ​ ទើប​ទូល​ព្រះបង្គំ​អាច​សង្កេត​ឃើញ​ថា ក្រោម​ព្រះរាជកិច្ចដឹកនាំ គ្រប់​គ្រង​​ដោយ​សម្តេច​ព្រះមហា​អរិយវង្ស សៅរ៍ ច័ន្ទថុល្ល ក្រៅពីព្រះរាជដំណាក់កុដិ​ដ៏​ថ្មីស្រឡាង ​ស្ថិត​នៅ​ជាប់​របង​វត្ត​​​​​ខាង​ជើង​សំរាប់​អួត​ដាក់​អ្នក​ដំណើរ​ទូទៅ​ … Continue reading

Gallery

វត្តតិល្យារាម ឬវត្តស្រះចក

This gallery contains 20 photos.

ប្រសិនបើអស់លោក​អ្នក​ បបួល​ខ្ញុំ​ទៅ​ “វត្តតិល្យារាម” នៅ​ក្នុង​រាជធានី​ភ្នំពេញ​យើង​នេះ គឺ​ខ្ញុំ​អត់​ស្គាល់ទេ… តែ​បើ​និយាយ​ថា ទៅ “វត្តស្រះចក”… អាហ្នុង​បាន​​ខ្ញុំស្គាល់…។ តែ​គិតៗទៅ ដូចជា​អៀន​ខ្លួន​ណាស់ ព្រោះ​ទីអារាម​នេះ ខ្ញុំ​បាន​ត្រឹម​តែ​ជិះកាត់​ប៉ុណ្ណោះ ហើយ​នេះ​ជា​លើក​ទី១ ហើយ​ ដែល​ខ្ញុំ​បាន​ចូល​ដើរ​មើល​ក្នុង​ទី​វត្ត​នេះ​ទាំងមូល ចាប់​តាំង​ពី​ក្រោយ​ឆ្នាំ ១៩៧៩…។ នឹកទៅដល់​ឈ្មោះវត្តស្រះចកនេះ ធ្វើ​អោយ​សុភាព​ស្រ្តី​ទាំងឡាយ​ នៅ​ព្រឺ​សំបុរ​គីង្គក់​​អត់​ទាន់​បាត់​នៅ​ឡើយ… នោះគឺ​ដោយ​សារ​តែផ្ទុះ​រឿង​អាស្រូវ​​របស់​​ព្រះភិក្ខុ នេត្រ ខៃ ដែល​ក្រោយ​​ពេលសង្ឃ​​អង្គ​នេះ​ត្រូវ​​បានចាប់ផ្សឹក​ ដើម្បី​​ប្រឈម​មុខ​នឹង​​ច្បាប់ ខ្ញុំ​ក៍​លួច​​ដូរ​ឈ្មោះ​​ថ្មី​អោយ​គាត់​​​ហៅថា នេត្រ ខួង វិញ ដើម្បី​អោយ​ស៊ី​គ្នា​នឹង​ទង្វើ​​របស់​គាត់​ ដែល​​បាន​​​លួច​ខួង​​ជញ្ជាំងបន្ទប់​ទឹក​​ដើម្បី​​​ថតរូប​ស្រ្តី​ងូតទឹក និង​ផ្លាស់​សំលៀក​បំពាក់…។ គឺព្រោះតែ​​អតីត​​សង្ឃ​ ខៃ កំហូច​នេះហើយ ដែល​បាន​នាំ​អោយ​មាន​ការ​អាម៉ាស់​ដល់​​សង្ឃ​ព្រះពុទ្ធសាសនា ​ស្ទើរ​តែ​​មួយ​ស្រុក​ខ្មែរ​​តែ​ម្តង…។ ក្រោយ​ពី​មាន​រឿង​អាស្រូវ​ វីដេអូហ្គេត … Continue reading

Gallery

វត្តមុនីប្រសិទ្ធិវង្ស

This gallery contains 21 photos.

វត្តមុនីប្រសិទ្ធីវង្ស ឬវត្តព្រែកព្នៅ ស្ថិត​នៅ​ជាប់​ដងផ្លូវ​ទៅ​ភ្នំបាសិត ដែល​មាន​ចំងាយ​ប្រមាណជិត​មួយ​គីឡូម៉ែត្រ ពី​ផ្លូវចូល​​ផ្សារ​ព្រែក​ព្នៅ…។ បច្ចុប្បន្ន ទីអារាម​នេះ​ស្ថិត​នៅ​ក្រោម​​ព្រះរាជ​កិច្ច​​ដឹកនាំ​​ គ្រប់​គ្រង​ដោយ​សម្តេចព្រះឧត្តម​វង្សា មួង រ៉ា…។ សំរាប់​ខ្ញុំ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​​មាន​ឳកាស បាន​ចូល​ដើរ​ក្រឡឹង​ជុំវិញ​ព្រះ​វិហារ​វត្ត​មុនីប្រសិទ្ធីវង្ស ចាប់​តាំង​ពី​ក្រោយ​ឆ្នាំ​ ១៩៧៩ មក…។ អាច​ថា ​ជាការ​ប្លែកភ្នែក​ ​ចំឡែក​អារម្មណ៍​ផង​ដែរ ដោយសារ​ទី​អារាម​នេះ​ស្ថិត​នៅ​ខាង​ជើង​​​រាជធានី​ភ្នំពេញ​… ហើយ​វាល​ស្មៅ និង​បឹង​ដែល​ស្ថិត​នៅ​ខាង​ជើង​ទីអារាម​នេះ​ទាំងមូល​ បាន​ផ្តល់​នូវ​ខ្យល់​អាកាស​ល្ហើយ​ត្រសៀក​ ទាំងខួបប្រាំង​ខួបវស្សា​តែ​ម្តង…។​ ព្រះវិហារ​វត្តមុនីប្រសិទ្ធីវង្ស មើល​ពី​ខាង​ក្រៅ​ទៅ​ មានសភាព​ថ្មីចែស​នៅឡើយ។ បច្ចុប្បន្នសម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះអង្គ​គង់​នៅ​ក្នុងព្រះរាជដំណាក់កុដិ​​ចាស់ ស្ថិត​នៅ​ខាងលិច​ជាប់​ខាងជើង​សាលា​ឆាន់។ រីឯ​ព្រះរាជដំណាក់​កុដិ​ថ្មី ដែល​ស្ថិត​នៅ​ប៉ែក​ខាង​លិចចំពីមុខ​ព្រះវិហារ គឺ​កំពុង​តែញាប់ដៃ​ញាប់ជើង​ “វ៉ៃ​សំរុក” ​​ក្នុង​ការ​សាង​សង់​នៅ​ឡើយ…។ ខាងក្រោម​នេះ គឺ​ជា​រូបថត​ទិដ្ឋភាព​ទូទៅ​នៅ​ទី​អារាម​វត្តមុនីប្រសិទ្ធីវង្ស ឬវត្តព្រែកព្នៅ​ … Continue reading

Gallery

វត្តមហានន្ទិយនេរញ្ចរារាម​និវេទ​ ឬវត្តព្រែកប្រាំង

This gallery contains 33 photos.

ទីអារាមវត្តមហានន្ទិយនេរញ្ចរារាម​និវេទ​ ឬវត្តព្រែកប្រាំង​(ប្រាង្គ?) ស្ថិត​នៅ​តាម​ដងផ្លូវជាតិលេខ៥ ហួស​ពីស្ពានព្រែកក្តាមទៅ នៅ​ត្រង់​ម្តុំផ្លូវកោង ជាប់នឹង​បរិវេណ​សាលា​ស្រុក​ពញាឮ ខេត្តកណ្តាល។ ទីអារាមវត្តព្រែកប្រាំងបច្ចុប្បន្ន គឺស្ថិត​នៅ​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​​ គ្រប់​គ្រង​ដោយ​សម្តេចព្រះឧត្តមបញ្ញា ដូង ផង់…។ ពិនិត្យ​មើល​អក្សរ​​​ដែល​ចារ​នៅ​លើ​គោល​​សិលា​មួយ​​ផ្ទាំង​នៅ​ខាង​មុខ​ព្រះ​វិហារ​ បាន​អោយ​ដឹង​ថា៖ “វត្តមហានន្ទិយនេរញ្ចរារាម​និវេទ​ ព្រែកប្រាំង កើតឡើងវិញ​ក្នុងរជ្ជកាលករុណា​​ ព្រះបាទសម្តេច​ព្រះនរោត្តម សីហនុ​វរ័ន្ម​ ឆ្នាំ១៩៩៧ ជំនាន់​លើកទី២ កសាង​​ក្រោម​រាជា​ធិបតី ព្រះមីដកធម្ម ព្រះគ្រូ​ធម្មាចារ្យ​និន្ទយោ ដូង ផង់…” ។ ត្រង់នេះ​អាច​បញ្ជាក់​បាន​ថា សម្តេច​ព្រះឧត្តម​បញ្ញា ដូង ផង់ ដែល​កាល​ណោះ​មានព្រះឋានៈ​ជា ព្រះគ្រូ​ធម្មាចារ្យ​និន្ទយោ បាន​យាង​មក​គង់​នៅ​ទីអារាម​នេះ​ ប្រហែល​ជា​​នៅ​មុន​ឆ្នាំ១៩៩៧ ឬ​ក្នុង​ឆ្នាំ ១៩៩៧ តែ​ម្តង គឺ​នៅ​ពេល​ដែល​ចាប់​ផ្តើម​កសាង​ទី​អារាម​នេះ​ជា​ថ្មី​ឡើង​វិញ។ បច្ចុប្បន្ន​ក្នុង​ទី​អារាម​នេះ​ទាំងមូល មាន​សភាព​ចាស់​​ទ្រុឌ​ទ្រោម​បន្តិច​ទៅ​ហើយ… … Continue reading

Gallery

វត្តច័ន្ទបុរីវង្ស

This gallery contains 28 photos.

ស្ថិត​នៅ​ចំងាយ​ប្រមាណពីរបីគីឡូម៉ែត្រ ខាងលើផ្សារ​ព្រែកព្នៅ និង​មាន​ចំងាយ​ប្រហែល​ ១គ.ម ​​​ខាងលិចចុះ​ពី​​​ផ្លូវ​ជាតិ​លេខ៥ ទៅ គឺ​ជា​ទីអារាម​វត្តច័ន្ទបុរីវង្ស ដែល​បច្ចុប្បន្ន ស្ថិត​នៅ​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​​ គ្រប់​គ្រង​ដោយ​សម្តេចព្រះវនរ័ត ណយ ច្រឹក…។ ទីធ្លាអារាម​នេះ មិន​ធំទូលាយ​ដូច​នៅ​អារាម​មុនីសុវណ្ណ ហៅចំពុះក្អែក របស់​សម្តេច​ព្រះពោធិវង្ស អំ លឹមហេង ​​ទេ។ អ្វី​ដែល​​ចំឡែក​ខុស​ពីអារាម​វត្តចំពុះក្អែក​ទៀត​នោះ​គឺ រាជកុដិ ឬព្រះរាជដំណាក់កុដិ​ របស់​សម្តេច​ព្រះវនរ័ត ត្រូវ​បាន​សង់​ឡើង​អំពីឈើ ប្រកក្បឿង​ខ្ពស់​ផុត​ពីដី​យ៉ាង​កន្តឹមៗ នៅ​អែប​ជាប់​នឹង​មហាកុដិ​ ដែល​ធ្វើ​អំពី​ថ្ម​កំពស់​មួយ​ជាន់​ដែរ…។ ចំណែក​នៅ​ម្ខាង​ផ្លូវ ទល់មុខនឹង​អារាម​ច័ន្ទបុរីវង្សនេះ គឺ​ជា​សមិទ្ធិផល​សង្គម​ដ៏​ច្រើន​ស្អេក​ស្កះ ដែល​ជា​ស្នា​ព្រះ​ហស្ថ​​ផ្ទាល់​របស់​សម្តេច​ព្រះ​វនរ័ត ណយ ច្រឹក នា​ពេល​កន្លង​មក។ មិនខុស​ពី​អារាមវត្តមុនីសុវណ្ណ ឬវត្តចំពុះក្អែក​ដែរ… ខ្ញុំ​មិន​ស្វះស្វែង​ស្រាវជ្រាវ​អំពី​ប្រវត្តិ​នៃ​ការ​កកើត​ទីអារាម​​វត្តច័ន្ទបុរីវង្ស​នេះ​ទេ ហើយ​ខ្ញុំ​ក៍​មិន​បានព្យាយាម​ចង់​ដឹង​​​ផង​​ដែរ​ថា សម្តេច​ព្រះ​វនរ័ត ណយ … Continue reading

Gallery

វត្ត​មុនីសុវណ្ណ ​ឬវត្តចំពុះក្អែក

This gallery contains 30 photos.

ប្រសិន​បើ​អស់​លោក​អ្នក​ឈរ​នៅ​មាត់​ទន្លេ​ក្រុងតាខ្មៅ ខេត្តកណ្តាល រួច​សំឡឹង​​ទៅ​ត្រើយ​ម្ខាង​ទន្លេ​បាសាក់ នោះ​អស់​លោក​អ្នក​នឹង​​ឃើញអាគារ​​​ប្រក់​​ក្បឿងពណ៌​លឿង​​ឆ្អៅ ដែល​មាន​កំពូល​ស្រួចៗ ផុសឡើង​​​​ខ្ពស់​ត្រដែតផុតចុង​ឈើ… នោះ​គឺ​វត្តមុនីសុវណ្ណ ឬវត្ត​ចំពុះ​ក្អែក ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​ គ្រប់គ្រង​ដោយ​សម្តេច​ព្រះ​ពោធិវង្ស អំ លឹមហេង​ ដ៏មហា​រុងរឿង..!!.. ខ្ញុំ​មិន​បាន​ស្រាវជ្រាវ​អំពី​ប្រវត្តិ​នៃ​ការកកើត​​ទីអារាម​នេះ​ទេ ដោយ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ទី​អារាម​នេះ​ទាំងមូល​ត្រូវ​បាន​ប្រែ​ក្លាយ​​អោយ​ទៅ​​ជា​មន្ទីរ​ឃុំឃាំង និង​សំឡាប់​មនុស្ស​ ក្នុង​ចន្លោះ​ពី​ឆ្នាំ ១៩៧៦ ដល់​ខែមករា ឆ្នាំ១៩៧៩…។​ ទន្ទឹម​នឹង​នេះ ខ្ញុំ​ក៍​មិន​បាន​ដឹង​ថា​ សម្តេច​ព្រះពោធិវង្ស​ អំ លឹមហេង ព្រះអង្គ​​បាន​យាង​មក​គង់​ក្នុង​ទី​អារាម​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​ណា​ដែរ…។ តែចាប់​តាំង​ពី​ព្រះអង្គ​​បាន​យាង​​មក​គង់​​នៅ​ទីអារាម​នេះ រហូត​ដល់​បច្ចុប្បន្ន ព្រះ​អង្គ​បាន​ប្រែក្លាយ​​​អតីត​​​មន្ទីរ​ឃុំឃាំង​ដ៏​គួរ​អោយ​​ព្រឺ​ខ្លាចមួយ​​នេះ ​ទៅ​​ជា​ទី​អារាម​​ដ៏​រុង​រឿង​បំផុត នៅ​ក្នុង​ចំណោម​ទីអារាម​​នានា​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង…។ ដោយ​ពិបាក​ធ្វើ​ការ​ពិពណ៌នា​ពេក ខ្ញុំ​សូមអញ្ជើញ​អស់​លោក​អ្នក មក​ទស្សនា​រូបភាព​មួយ​ចំនួន​​​​​នៅ​ក្នុង​បរិវេណ​វត្តមុនីសុវណ្ណ ឬវត្តចំពុះក្អែក ដែល​ខ្ញុំ​បាន​ថត​ទុក​ជា​ឯកសារ ​ក្នុង​ឳកាស​បុណ្យកាន់បិណ្ឌ​ឆ្នាំ … Continue reading

Gallery

វត្ត​បទុមវតីរាជវរារាម ​ឬវត្តបទុម

This gallery contains 34 photos.

មិន​ខុស​ពី​​វត្តឧណ្ណាលោមដែរ បើផ្អែកតាមផែនទីចតុមុខមង្គលទី១ នោះ វត្តបទុមវតី​រាជវរារាម គឺជា​អតីត​​វត្ត​ខ្ពប​តាយ៉ង ដែល​ជា​​វត្តមួយ​ក្នុង​ចំណោម​វត្ត​ទាំងប្រាំមួយ​ (វត្តកោះ, វត្តលង្កា, វត្តព្រះពុទ្ធឃោសា, វត្តពាមផ្លុង, ​វត្តឧណ្ណាលោម, និង​វត្តខ្ពប​តាយ៉ងនេះ) ដែល​កសាង​ឡើង​ក្នុង​រជ្ជកាល​​ព្រះបរម​រាជា​ពញាយ៉ាត នា​ពុទ្ធសករាជ ១៩៧៨ ត្រូវ​នឹង​គ្រឹស្តរាជ ១៤៣៤​…។ នៅ​​ពុទ្ធសករាជ ២៤០៨ ត្រូវ​នឹង​គ្រឹស្តរាជ ១៨៦៥ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ព្រះអង្គ​បាន​ចាប់​ផ្តើម​កសាង​​ទីអារាម​វត្ត​ខ្ពបតាយ៉ង​នេះ​ឡើង​វិញ… ហើយ​នៅ​ពេល​បញ្ចុះសីមា​ឆ្លង​ព្រះ​វិហារ ព្រះអង្គ​ក៍​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​វត្តបទុមវតីរាជវរារាម ដែល​មានន័យ​ថា៖ “អារាម​នៃ​ព្រះ​រាជា​ ដែល​មាន​ផ្កាឈូក​ជារបង”… និង​បាន​និមន្ត​សម្តេច​​ព្រះ​សុគន្ធាធិបតី​ បញ្ញា​សីលោ ប៉ាន ជា​សម្តេច​ព្រះ​សង្ឃរាជ ​នៃ​គណៈ​ធម្មយុត្តិកនិកាយ​ ​ដែល​កំពុង​គង់​នៅ​​វត្តសាលាគូ ឬវត្តអម្ពិលបី ក្រុងឧត្តុង្គ​មានជ័យ អោយ​មក​គង់​នៅ​​ក្នុងវត្ត​បទុម​វតី​រាជវ​រារាម​នេះ​តែ​ម្តង…។ ក្រោយមក នៅពុទ្ធសករាជ ២៤៨០ … Continue reading

Gallery

វត្ត​ឧណ្ណាលោម​ ​​ឬវត្ត​ពោធិលោម

This gallery contains 34 photos.

ផ្អែកតាមផែនទីចតុមុខមង្គលទី១… វត្តឧណ្ណាលោម គឺជា​វត្តមួយ​ក្នុង​ចំណោម​វត្ត​ទាំងប្រាំមួយ​ (វត្តកោះ, វត្តលង្កា, វត្តព្រះពុទ្ធឃោសា, វត្តពាមផ្លុង, វត្តខ្ពបតាយ៉ង, និង​វត្តឧណ្ណាលោម) ដែល​កសាង​ឡើង​ក្នុង​រជ្ជកាល​​ព្រះបរម​រាជា​ពញាយ៉ាត នា​ពុទ្ធសករាជ ១៩៧៨ ត្រូវ​នឹង​គ្រឹស្តរាជ ១៤៣៤​…។ លុះ​ដល់​រជ្ជកាល​ព្រះបាទ​នរោត្តម ក្នុង​ពុទ្ធសករាជ ២៤០៨ ត្រូវ​នឹង​គ្រឹស្តរាជ ១៨៦៥ ព្រះអង្គ​បាន​និមន្ត​សម្តេច​ព្រះសង្ឃ​រាជ និល ទៀង នៃ​គណៈ​មហានិកាយ​​​​ពី​វត្ត​ពុទ្ធប្រាង្គ ក្រុងឧត្តុង្គ​មានជ័យ អោយ​មក​គង់​នៅ​​វត្ត​ឧណ្ណាលោម នេះ។ ​ដោយ​ចន្លោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ទីអារាមវត្តឧណ្ណាលោម​ ក៍​ដូច​ជា​ទីអារាម​​ទាំងអស់​ក្នុង​ទូទាំង​ប្រ​ទេស​ដែរ គឺ​ត្រូវ​បាន​ទុក​ចោល ឬ​ប្រែ​ក្លាយ​ទៅ​​មន្ទីរ​ឃុំឃាំង​តែ​ម្តង…។ បច្ចុប្បន្ន ទីអារាមប្រវត្តិសាស្រ្ត​ដ៏​មាន​វ័យ​ចំណាស់​មួយ​​នេះ គឺស្ថិត​ក្រោម​ស្ថិត​នៅ​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​ ​គ្រប់​គ្រង​ដោយ​សម្តេចព្រះអគ្គ​មហា​សង្ឃ​រាជា​ធិបតី​ ទេព វង្ស នៃ​គណៈ​មហា​និកាយ ដែល​បន្ត​មក​ពី​សម្តេច​ព្រះសុមេធា​ធិបតី ហួត … Continue reading