Category Archives: ទីអារាមរបស់ព្រះសង្ឃទូទៅ

Gallery

វត្តបាកាន៖ អារាម​ទាក់ទង​នឹង​ឈ្មោះ​ខេត្ត “ពោធិ៍សាត់”

This gallery contains 57 photos.

ថ្ងៃនេះ ខ្ញុំចង់​នាំអារម្មណ៍​អស់លោក​អ្នក អញ្ជើញទៅ​ទស្សនា​អារាម​ព្រះពុទ្ធ​សាសនា​មួយ​កន្លែង ដែល​មាន​​ទីតាំង​ស្ថិត​ក្នុង​ស្រុក​បាកាន ខេត្តពោធិ៍សាត់… នោះគឺអារាម ​វត្ត​បាកាន តែម្តង។ អ្វីដែល​ជាការ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ខ្ញុំនោះ គឺអារាម​វត្តបាកាន​នេះ​ហើយ ដែលមាន​ប្រវត្តិ​ទាក់ទង​នឹង​ឈ្មោះ ខេត្តពោធិ៍សាត់ របស់​យើង​នា​បច្ចុប្បន្ន​នេះ…។ ទីតាំង​អារាម​វត្តបាកាន… ស្ថិត​នៅ​ចំងាយ​ប្រមាណជាពីរ​គីឡូម៉ែត្រ ខាង​ត្បូង​ផ្លូវជាតិ​លេខ៥, មាគ៌ាឆ្ពោះទៅកាន់​វត្ត​បាកាន ជាថ្នល់​កៅស៊ូ ដែល​មាន​​ក្លោង​ទ្វារវត្ត​ដ៏​ធំមួយ នៅ​ត្រង់​ម្តុំ​ទីប្រជុំជនបាកាន។ សម្រាប់​អ្នក​រស់​នៅ​ពីដើមៗ ពួកគេ​មិន​ទម្លាប់​ហៅ​ទីប្រជុំជន​​នេះ​ថា«បាកាន» ទេ, តែ​ពួកគេ​និយម​ហៅ​ថា «ត្រពាំងជង» ទៅវិញ។ តាម​ពិត​ទៅ, ទីតាំង​ត្រង់​ម្តុំនេះពី​អតីតកាល គឺ​ជា​តំបន់​ជនជាតិ «ជង» រស់នៅ, ទើប​បាន​ជា​មាន​ជាប់​ឈ្មោះថា «ត្រពាំងជង» រហូត​មក​ដល់​សព្វ​ថ្ងៃ។ តាម​ប្រវត្តិ, ជន​ជាតិ​ជង ជា​ជនជាតិ​មួយ​ដែល​ស្រឡាញ់​ធម្មជាតិ, ចូល​ចិត្ត​រស់​នៅ​ជា​មួយ​ធម្មជាតិ។ អាស្រ័យ​ដោយ​ការ​គេច​ចេញ​ពី​ចម្បាំង​រាំង​ជល់ និង​ការ​រីក​ចម្រើន​តាម​បែប​ស៊ីវីល័យ, … Continue reading

Gallery

អារាមវត្តកំពង់សីមា ក្រុងបាត់ដំបង

This gallery contains 18 photos.

ខ្ញុំបាន​ទៅដល់​វត្តកំពង់សីមា នាវេលា​ថ្ងៃ​បាក់​រសៀល​ណាស់​ទៅហើយ, គឺ​បន្ទាប់​ពីបញ្ចប់​ការ​ថត​ទិដ្ឋភាព​នៅ​ក្នុង​បរិវេណ​វត្ត​កំពង់ពិល…។ នេះ​ជា​អារាម​ព្រះពុទ្ធ​សាសនា​ទីបួន​ចុង​ក្រោយ​ ដែល​ខ្ញុំ​បាន​ថត​ទុក​ជា​ឯកសារ នៅ​ក្នុង​​​កាល​វេលា​ដ៏​ចង្អៀត​មួយ…។ មិនខុស​ពី​អារាម​ទាំង​បី​មុន​នេះ​ដែរ, អារាម​វត្ត​កំពង់សីមា មាន​ឈ្មោះ​ជា​បាលីបាគូ​​​ហៅថា «វត្តចំរើន​សិរីជ័យ​មង្គល», ជា​អារាម​ដ៏​ល្បីល្បាញមួយ ក្នុង​ចំណោម​អារាម​ល្បីល្បាញ​នានា​ នៅ​ក្នុង​ក្រុង​ប្រវត្តិសាស្រ្តនៃ​ខេត្ត​ភាគ​ខាង​លិច​​ប្រទេស​កម្ពុជា​យើង។ ព្រះវិហារ​វត្ត​កំពង់សីមា បាន​សង់​​នៅ​ភាគ​​​​​ខាង​លិច​នៃ​បរិវេណ​វត្ត, ឆ្ងាយ​ជ្រៅ​ពីក្លោង​ទ្វារ​ខាង​មុខ។ ដោយ​ហេតុ​នេះ​ហើយ បាន​ជា​ទីធ្លា​ខាង​មុខ​​​ព្រះវិហារ មាន​សភាព​ធំ​ទូលាយ។ ឯចំណែក​ភាគ​ខាង​លិច​ខឿន​ព្រះវិហារ គឺ​ពេញណែន​ទៅ​ដោយ​ម៉ុង​កប់​សព ដែល​លាត​សន្ធឹង​ទៅ​ទល់​នឹង​របងវត្ត…។​​​ ខ្ញុំ​រក​មើល​កាលបរិច្ឆេទ​នៃ​ការ​កសាង​ព្រះវិហារបច្ចុប្បន្ន​នេះ ​មិន​ឃើញ​ទេ។ នៅ​ប៉ែក​ខាង​​ត្បូង​​ទីធ្លា មាន​អគារ​ចាស់​ថ្មី​មួយ​ជួរ​ ដោយ​ក្នុង​នោះ​មានអគារ​បណ្ណាល័យ​មួយ និង​អគារ​ពុទ្ធិកសាលា​បាលី​​​កម្ពស់​មួយ​ជាន់ មាន​​មួយ​អគារ​ ឃើញ​ដាក់​កាលបរិច្ឆេទ គ.ស ១៩៩៩…។ ចំណែក​នៅ​ប៉ែក​ខាង​ជើង​ទីធ្លា​វិញ មាន​អគារ​សាលា​ធម្មសភា​មួយ ឃើញ​បិទ​ទ្វារ​ចាក់​សោរ។ សាលាធម្មសភា​ដែល​ចាក់​សោរ​បិទ​ឈប់​ប្រើ​ប្រាស់​នេះ​ ​មាន​សម្បុរ​ដូច​អគារ​ពុទ្ធិក​សាលា​បាលី​ដែរ។ តាម​ស្មាន​មើល​ទៅ អគារ​ទាំង​ពីរ​នេះ អាច​នឹង​ស្ថាបនា​ក្នុង​ពេល​ដំណាល​គ្នា។ … Continue reading

Gallery

អារាមវត្តកំពង់ពិល ក្រុងបាត់ដំបង

This gallery contains 33 photos.

បន្ទាប់ពីវត្តតាមិម និង​វត្តខ្វែង គឺចូលដល់​វត្តកំពង់ពិល ដែល​ស្ថិត​នៅ​ដង្ហែ​គ្នា​តាម​មាត់​ច្រាំង​ខាង​កើត នៃ​ដងស្ទឹង​សង្កែ…។ ដូចអារាម​ពីរ​ខាង​ដើម​មុន​នេះ​ដែរ, អារាម​ព្រះពុទ្ធសាសនា​មួយ​នេះ មាន​ឈ្មោះពេញ​ហៅថា វត្តរតនៈ កំពង់ពិល…។ ពីមុនៗមក ខ្ញុំ​ហៅវត្តនេះយ៉ាង​រត់​មាត់​ថា វត្តកំពង់អំពិលៗ… តាម​ពិតខុស​ស្រឡះ…។ ក្លោងទ្វារធំ ដែល​ភ្ជាប់​ទៅ​កាន់​ជណ្តើរ​ខាងលិច​ព្រះវិហារ ត្រូវ​បាន​ឈប់​ប្រើ​ប្រាស់។ តាម​ស្មាន​មើលទៅ ការ​បោះ​បង់​ចោល​ឈប់​ប្រើ​ប្រាស់​នេះ ​ប្រហែល​ជា​រយៈ​ពេល​យូរ​ដែរ​ហើយ ទើប​បានឃើញ​​មានដុះ​ស្មៅ សំណល់​សំរាម និង​ស្លឹក​ឈើ​ងាប់ៗ នៅ​រាយ​ប៉ាយ​ពាស​ពេញដី ស្រដៀង​នឹង​​ទី​រហោឋាន​មួយ…។ នៅ​ប៉ែក​ខាង​ជើង, ខាងត្បូង, និង​ខាងកើត​ព្រះវិហារ​ក៏​ដូច​គ្នានឹង​ប៉ែក​ខាង​លិច​ព្រះ​វិហារ​នេះ​ដែរ។ សួន​ច្បារ​ត្រូវ​បាន​ទុក​ចោល,​ រូប​ចម្លាក់​ស៊ីម៉ង់ត៍​ជាច្រើន​មាន​សភាព​បាក់​បែក មិនមាន​ការ​​ថែទាំ​សោះ​…។ ហេតុអ្វី​បាន​ជា​ដូច្នេះ?… ជំនួស​អោយ​ក្លោង​ទ្វារ​ធំ, អារាម​វត្ត​កំពង់ពិល​សព្វថ្ងៃ បាន​ប្រើ​ប្រាស់ច្រក​ចូល​ខាង​ត្បូង​ ដែល​ជា​ផ្លូវ​បេតុង​មួយ​ខ្សែ នាំ​ឆ្ពោះ​ទៅមណ្ឌល​​សំណង់​រូប​សំណាក់​ព្រះអង្គធំ ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ព្រះវិហារ ។ បរិវេណ​មណ្ឌល​រូប​សំណាក​​ព្រះ​អង្គ​ធំ​នេះ … Continue reading

Gallery

អារាមវត្តខ្វែង ក្រុងបាត់ដំបង

This gallery contains 18 photos.

ហួសពីវត្តតាមិមទៅ គឺវត្តខ្វែង…។ មិនខុសពីវត្តតាមិមដែរ, វត្តខ្វែង មាន​ឈ្មោះពេញហៅថា វត្តព្រះនរាយណ៍ខ្វែង… ជា​អារាម​ព្រះពុទ្ធ​សាសនាដ៏​មានប្រជាប្រិយភាព​បំផុត សម្រាប់​អ្នក​ស្រុក​តាម​ដង​ស្ទឹង​សង្កែ នារដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ម្តងៗ…។ មូលហេតុ គឺដោយសារ​ទីធ្លា​ខាង​មុខ​ព្រះវិហារ ត្រូវ​បាន​គ្របដណ្តប់ដោយ​ម្លប់​ដើម​ទឹកដោះគោ ដែល​ម្លប់​ទាំង​នោះ បាន​​ជួយ​បាំង​ពន្លឺ​ព្រះ​អាទិត្យ​ តាំងពី​ព្រឹក​ទល់​ល្ងាច។ គឺ​ម្លប់​ដើម​ទឹក​ដោះគោ​ទាំងនោះហើយ​ ដែល​បាន​​ទាក់​ទាញ​ ​កម្លោះ​ក្រមុំ​​ជិតឆ្ងាយ អោយ​ស្កាត់​​មក​​​ជួប​ជុំ​គ្នា​ ដើម្បី​លេង​ល្បែង​ប្រជាប្រិយ នា​រាល់​រដូវ​បុណ្យ​ចូល​ឆ្នាំខ្មែរ​ តាំង​ពី​សម័យ​មុន​សង្គ្រាម​ រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ​…។ ក្លោងទ្វារវត្តឃើញ​ដាក់​កាល​បរិច្ឆេទកសាង​ក្នុងពុទ្ធសករាជ ២៥១០ ត្រូវ​នឹង​គ្រឹសករាជ​ឆ្នាំ ១៩៦៧ (មុន​រដ្ឋ​ប្រហារ ៣ឆ្នាំ)។ ព្រះវិហារចាស់ ត្រូវ​បាន​វ៉ៃកម្ទេច​ចោល​ក្នុង​របប​ខ្មែរ​ក្រហម។ បើ​តាម​កាល​បរិច្ឆេទ​នៅ​លើ​ក្លោង​ទ្វារចូល​ព្រះវិហារ, ព្រះវិហារ​វត្ត​ខ្វែង​បច្ចុប្បន្ន ប្រហែល​ជា​កសាង និង​បញ្ចុះ​សីមា​នៅ​ក្នុង​ ព.ស២៥៤៧ ត្រូវ​នឹង គ.ស២០០២ គឺ​ប្រមាណ​ជាជាង ១២ឆ្នាំ … Continue reading

Gallery

អារាមវត្តតាមិម ក្រុងបាត់ដំបង

This gallery contains 30 photos.

មានទីតាំងស្ថិត​​នៅ​ត្រើយ​ខាងកើត​មាត់​ច្រាំង​ដង​ស្ទឹង​សង្កែ, អារាមវត្ត​តាមិម មាន​ឈ្មោះជា​បាលីបាគូថា «វត្តឥស្សរារាមតាមិម»… ជា​អារាម​ដែលកវី​រាមច្បង​សម័យ​មុន ​ចូល​ចិត្ត​បង្ហូរ​ទឹក​ប៉ាកកា ​សម្រាប់​អោយ​អធិរាជ​សម្លេង​មាស​ ស៊ិន ស៊ីសាមុត ច្រៀង​រៀបរាប់ពី​អនុស្សាវរីយ៍​ច្រើន​រាប់​មិន​អស់ ទាក់​ទង​នឹង​វត្តតាមិម​នេះ​…។ សម្រាប់​ខ្ញុំ គឺ​ជា​លើក​ទីមួយ​ហើយ ដែល​បានដើរ​ចូល​ក្នុង​បរិវេណ​​វត្តតាមិម​ ដ៏ល្បី​ល្បាញ​នេះ​ ជា​លើក​ដំបូង​ (បែប​នេះ គួរ​តែ «ស្រែង៉ោង» ហើយ! )…។ ព្រះវិហារ​វត្តតាមិម មាន​កម្ពស់​ពីរ​ជាន់ ដោយ​ជាន់​ខាង​ក្រោម ត្រូវ​បាន​សង្រ្គាជ​វត្ត ​ច្នៃ​ធ្វើ​ជាបន្ទប់​​ពុទ្ធិកសាលា​បាលី សម្រាប់​អោយ​ព្រះសង្ឃ​រៀនសូត្រ។ ​នៅ​តាម​ជ្រុង​លើ​ខឿន​ព្រះវិហារ ឃើញ​មាន​ចេតីយ៍ចាស់ៗ ដែល​មើល​ទៅ មិន​មាន​អ្វី​ខុស​ប្លែក​​ពី​ព្រះវិហារ​មួយ​ចំនួន នៅ​ក្នុង​ក្រុង​បាត់ដំបង​នេះទេ។ សាលាធម្មសភាថ្មី ស្ថិត​នៅ​ចំ​ខាង​ក្រោយ​សាលា​ធម្ម​សភា​ចាស់ ឃើញ​ក្រុម​ជាងកំពុង​​សម្រុក​បិទពិដាន​ខាង​ក្នុង យ៉ាង​ញាប់​ដៃ​ញាប់​ជើង។ តាម​មើល​ទៅ សាលាធម្មសភា​ថ្មី​នេះ នឹង​ស្ថាបនា​ហើយ​រួច​រាល់​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ … Continue reading

Gallery

ប្រវត្តិនៃអារាមវត្ត​សម្តេចយស ក្នុងស្រុកក្រគរ…

This gallery contains 30 photos.

ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ​ប្រចាំ​ ព.ស ២៥៥៨ នេះ សំរាប់ប្លុកស្រុកស្រែ​របស់​ខ្ញុំ, ខ្ញុំចង់នាំអារម្មណ៍​អស់លោក​អ្នក អញ្ជើញ​ទៅ​ទស្សនា​ទី​អារាម​ព្រះពុទ្ធសាសនា​ដ៏​ចំណាស់​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ស្រុកក្រគរ ខេត្តពោធិសាត់… នោះ​គឺអារាម​ ​វត្តសម្តេចយស…។​ ប្រសិនបើ​អស់លោកអ្នក​ ធ្វើ​ដំណើរ​តាមផ្លូវជាតិ​លេខ៥ ពី​ភ្នំពេញ​ទៅ, ពេល​ទៅ​ដល់​ហួស​ទីប្រជុំជន​ក្រគរ​, នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រលេខ ១៦០-១៦១ នោះ​អស់​លោក​អ្នក​ នឹង​ឃើញ​​ក្លោង​ទ្វារ​​វត្តមួយ ស្ថិត​នៅ​ខាង​ជើង​ថ្នល់ជាតិ ឬខាង​ស្តាំដៃ ​​ដាក់​ថា «វត្តសេរីយស្សា ហៅវត្តសម្តេចយស» ។ តាមស្លាកលើក្លោងទ្វារវត្តដដែលដាក់ថា ៣០០០ម៉ែត្រ, មានន័យថា វត្តសម្តេចយស មានចំងាយ​ពីថ្នល់ជាតិ បីគីឡូម៉ែត្រ។ តែជាក់ស្តែង ខ្ញុំស្មានមើលទៅ គឺមានចំងាយ​ប្រមាណ​ជា មួយគីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពីថ្នល់ជាតិ។ ប្រវត្តិនៃអារាមវត្ត “សម្តេចយស” បើ​តាម​ការ​អះអាង​របស់​លោកតា​អាចារ្យ​វត្ត​មួយរូប, អារាម​នេះ​ដំបូង​មាន​ឈ្មោះ​ថា … Continue reading

Gallery

អារាមវត្តកបិលមហាព្រហ្ម ខេត្តពោធិសាត់

This gallery contains 27 photos.

ដោយសារតែឈ្មោះនៃ​ទីអារាមមួយនេះ មានភាព​ទាក់ទាញ​ពេក គឺ​«កបិល​មហា​ព្រហ្ម» ជានាម​​​បិតា​របស់​​ទេព្តា​​ស្រី​ទាំង ៧អង្គ ដែល​បាន​ប្តូរ​វេន​គ្នា​ចុះ​​ពី​លើ​មេឃ​មក នៅក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ម្តងៗ ទើប​ធ្វើ​អោយ​ខ្ញុំ​ឆ្លៀត​ពេល​ដ៏​តិច​តួច​​ ដើម្បី​​ចូល​ទៅ​ថត​ទី​អារាម​នេះ អោយ​ស្រប​នឹង​ពិធី​​​បុណ្យ​មហា​សង្រ្កាន្ត ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅដើម​សប្តាហ៍​ក្រោយ​នេះ​ហើយ…។ អារាម ​វត្ត​កបិលមហាព្រហ្ម មាន​ទីតាំង​ស្ថិត​នៅ​ម្តុំ​បង្គោល​គីឡូម៉ែត្រ​លេខ១៥២ ជិត​ដល់​ទីប្រជុំ​ជន​ក្រគរ ខេត្ត​ពោធិសាត់ ​និងមាន​ចំងាយ​ប្រមាណ ៥០០ម៉ែត្រ​ ពី​​ផ្លូវ​ជាតិ​លេខ៥ ។ ក្លោងទ្វារ​​​បែប​បុរាណនៅ​ជាប់​​នឹង​ថ្នល់​ជាតិ ឃើញ​ដាក់​កាល​បរិច្ឆេទ ព.ស​២៤៩៥ អាច​ត្រូវ​នឹង គ.ស​១៩៥២ ។ រីឯ​ក្លោង​ទ្វារ​ទីពីរ ជា​ក្លោងទ្វារ​វត្ត, កសាង​ដោយ​ព្រះគ្រូ​សូត្រព្រះនាម សាំង ផៃ ឃើញ​ដាក់​កាល​បរិច្ឆេទ ព.ស​២៥០០ គឺ​ចំឆ្នាំ​ធ្វើ​បុណ្យ​ពាក់កណ្តាល​ពុទ្ធ​សាសនា។ បើតាម​ព្រះចៅអធិការវត្ត​បច្ចុប្បន្ន​ព្រះនាម តាត ឧត្តម ដែល​ជា​សង្គ្រាជ​​​វត្ត​ជំនាន់​​ទី១០ បាន​មាន​សង្ឃ​ដីកាថាៈ «ក្រោយពេល​​ស្ថាបនា​ក្លោង​ទ្វារវត្ត​​នេះ​រួច​មិន​យូរ​ប៉ុន្មាន, … Continue reading

Gallery

អារាមវត្តវិហារហ្លួង ​ហៅ​វត្តផ្សារ ​ខេត្តកំពង់ឆ្នាំង

This gallery contains 30 photos.

មាន​ប្រវត្តិ​ទាក់​ទង​នឹង​ទូក.ង «ចង្ហាន់ហុយ» ដែល​ក្រោយ​ពេល​​​ត្រី​ឆ្លាម​វាយ​ប្រហារ​បាក់​ដាច់​ជា​ពីរកំណាត់​នៅ​ទន្លេសាប កាល​ពីជាង​​ ៥០០ឆ្នាំ​មុន, បើ​តាម​ការ​​និទាន​​តៗ​គ្នាៈ ​​កំណាត់​ខាង​​ក្បាលទូក​ ត្រូវ​បាន​យក​ទៅ​ស្ថាបនា​ជា​រូប​ព្រះពុទ្ធ​ទ្រង់​និព្វាន ដំកល់​​ទុក​​នៅ​​ក្នុង​វត្ត​ព្រះព្រហ្មរ័ត្ន ក្រុងសៀមរាប ដែល​ជា​អារាម​អតីត​​ព្រះអង្គ​ចង្ហាន់​ហុយ​គង់​នៅ… និង​ខាង​កំណាត់​កន្សៃ​ទូក​ ត្រូវ​បាន​អ្នក​ស្រុក​នៅ​ជិត​ស្ទឹង​បរិបូណ៌​នៃ​ខេត្ត​កំពង់​ឆ្នាំង ស្រង់​យក​មក​ស្ថាបនា​ជា​រូប​​ព្រះ​ពុទ្ធ​ទ្រង់​ឈរ​ប្រថាប់ រួច​ដំកល់​ទុក​ក្នុង​អារាម​មួយ​នៅ​ជិតមាត់​ស្ទឹង… នោះគឺ​អា​រាម ​វត្ត​វិហារ​ហ្លួង ហៅវត្តផ្សារ នេះឯង ដែល​ស្ថិត​នៅ​ជាប់​ខាង​កើត​ស្ទឹង​បរិបូណ៌ សព្វ​ថ្ងៃ​នេះ…។ ទីធ្លានៃ​អារាម​វត្ត​វិហារហ្លួង ហៅវត្តផ្សារ មាន​ភាព​ចង្អៀត​នៅ​ខាង​មុខ​ព្រះវិហារ ​ជាប់​នឹង​ថ្នល់​ជាតិ ដោយសារ​តែ​មាន​សំណង់​ចេតីយ៍​តូច​ធំជា​ច្រើន។ ផ្ទុយ​ទៅវិញ នៅ​ប៉ែក​ខាង​ក្រោយ​ព្រះ​វិហារ បែរ​ជា​មាន​ទីធ្លា​ធំ​ល្វឹង​ល្វើយ។ ព្រះវិហារ​បច្ចុប្បន្ន កំពុង​តែ​ជួស​ជុល​ដំបូល​ខាងលើ។ តាម​មើល​រាងរៅ, ការ​ជួស​ជុល​នេះ​នៅ​រក្សា​ទ្រង់​ទ្រាយ​ដើម​ដដែល ដោយ​​មិន​កែ​ឡើង​ស៊េរីទេ…។ ទិដ្ឋភាព​ខាង​ក្នុង​ព្រះវិហារ ប្លែក​ភ្នែក​មែន​ទែន។ ប្លែក​ភ្នែក​ត្រង់​ថា ព្រះអង្គធំ​ក្នុង​ព្រះ​វិហារ មិន​មាន​កិរិយា​អង្គុយ​ពែន​ភ្នែន​​ដូច​រូប​​ព្រះ​ពុទ្ធ​ទូទៅ​ក្នុង​ព្រះវិហារ​នានា​​​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​នោះ​ទេ, តែ​គឺ​រូប​ព្រះ​ពុទ្ធ​​ទ្រង់​ឈរ​ប្រថាប់​ … Continue reading

Gallery

អារាមវត្តសំពៅមាស ​ក្រុងភ្នំពេញ

This gallery contains 33 photos.

ខាងក្រោមនេះ ជា​ទិដ្ឋភាពទូទៅ​នៃអារាម​វត្តសំពៅមាស ក្រុងភ្នំពេញ ដែល​ខ្ញុំ​បាន​ថតទុក​ជាឯកសារនៅទីនេះ…។ ចៃដន្យ, ពេល​ខ្ញុំ​ចូល​ថត​ទីអារាមនេះ គឺ​ចំពេល​លោក​អគ្គបណ្ឌិត ប៊ុត សាវង្ស កំពុង​សំដែង​ផ្សព្វ​ផ្សាយ​​ព្រះធម៌ ជា​ហេតុ​នាំ​អោយ​មាន​អ្នកមក​អង្គុយ​​ស្តាប់​​លោក​អគ្គ​បណ្ឌិត​ មាន​ចំនួន​ច្រើន​មែន​ទែន។ លោក​អគ្គ​បណ្ឌិត ប៊ុត សាវង្ស មាន​កម្ម​វិធី​​​ផ្សព្វ​ផ្សាយ​ព្រះ​ធម៌​​ជា​ទៀង​ទាត់​​ប្រចាំ​សប្តាហ៍ នៅព្រឹក​ថ្ងៃពុធ ក្នុង​អារាម​វត្តសំពៅ​មាស និង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​អារាម​វត្ត​ឧណ្ណា​លោម​។ ​ ​ ព្រះវិហារ​វត្តសំពៅមាស ​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​របង​ និង​មាន​សំបុរ​នៅ​ថ្មី​នៅ​ឡើយ​ទេ។ កាល​បរិច្ឆេទ​នៃ​ការ​ស្ថាបនា​វិហារ​នេះ ខ្ញុំ​រក​មើល​មិន​ឃើញ​សោះ។ ព្រះវិហារ​បាន​សង់​បន្តើត​​កំពស់​មួយ​ជាន់ ដូច​គ្នា​ទៅ​នឹង​​វិហារ​វត្ត​ព្រះពុទ្ធ​​មានបុណ្យ,​ វិហារ​​វត្តកោះ, និង​វិហារ​វត្ត​មង្គល​វ័នក្នុង​ទីក្រុង​ភ្នំពេញ​នេះដែរ។ គឺ​នៅ​ជាន់​​ផ្ទាល់​ដី​នៃ​​ព្រះវិហារ​នេះ​ហើយ ដែល​ជា​ទី​លោក​អគ្គ​បណ្ឌិត ប៊ុត សាវង្ស ផ្សព្វ​ផ្សាយ​ព្រះធម៌​ប្រចាំ​សប្តាហ៍​…។ ព្រះចៅ​អធិការ​វត្តបច្ចុប្បន្ន ព្រះនាម…. (ភ្លេចបាត់ ) … Continue reading

Gallery

អារាមវត្តមហាមន្រ្តី ក្រុងភ្នំពេញ

This gallery contains 60 photos.

នេះជាលើក​ទីមួយហើយ ដែល​ខ្ញុំ​បាន​ចូល​ដើរលុក​ក្នុង​អារាមវត្តមហាមន្រ្តី ដើម្បី​ថតរូប​ទុក​ជា​ឯកសារ​នៅ​ទីនេះ…។ បរិវេណ​នៃ​វត្តមហាមន្រ្តី ត្រូវ​បាន​ពុះជាពីរៈ ម្ខាងជា​ផ្នែក​ពុទ្ចចក្រ រួមមាន​ព្រះវិហារ និង​កុដិ​ព្រះសង្ឃ​បំរើ​ដល់​វិស័យ​​ព្រះពុទ្ធ​សាសនា, និង​ម្ខាងទៀត​ជាផ្នែក​អាណាចក្រ​ ដែល​ជា​សាលារៀនចំណេះ​ទូទៅ កំរិត​បឋម​សិក្សា។ ផ្ទៃដី​​ផ្នែក​ខាង​​អាណាចក្រ មាន​សភាព​ទូលាយល្អណាស់ ដោយសារ​តែ​​អគារសិក្សា​បាន​សង់​ជារាង​អក្ស​អ៊ុយ (U) កៀក​អែប​នឹង​របង​ខាងកើត ខាងត្បូង និង​ខាងលិច។ បែបនេះ វា​បាន​បង្កើត​​ទៅជា​ទីធ្លា​ធំទូលាយ​នៅ​ពី​ខាង​មុខ​អគារ​សិក្សា​ទាំង​អស់។ ផ្ទុយ​ទៅវិញ, ផ្ទៃដី​ខាង​ផ្នែក​ពុទ្ធចក្រ ត្រូវ​បាន​ចង្អៀត​ពេញ​ប៊ឹប ទៅដោយ​កុដិ​ព្រះសង្ឃ​ចាស់​ថ្មី តូចធំ មាន​រហូត​ដល់​ទៅ ២៨កុដិ និង​​មាន​​ព្រះសង្ឃ​​គង់​នៅ​​រហូត​ដល់​ទៅជាង ៥០០អង្គ​ នា​ពេល​សព្វ​ថ្ងៃ​នេះ…។​ ក្នុង​ចំណោម​កុដិទាំងអស់, កុដិដែល​មាន​លេខ​រៀង​ទី ១ ជា​អតីត​កុដិ​​របស់ ​សម្តេច​ព្រះ​មង្គល​ទេពាចារ្យ អ៊ុម ស៊ុម សង្ឃត្ថេរោ, ជា​អតីត​សម្តេច​សង្ឃ​នាយករងទី២ និង​ជា​ព្រះចៅ​អធិការ​វត្ត​មហាមន្រ្តី​ជំនាន់ទី … Continue reading