Category Archives: ទិដ្ឋភាពបុណ្យព្រះសពសម្តេចឪ

Gallery

ទណ្ឌិតដែល​បាន​ដោះលែង​ ៤០៥នាក់​ ​​ឃើញ​មាន​ជន​ស្បែកស​ ​២រូប ​និងជន​ស្បែក​ខ្មៅ ១រូប…

This gallery contains 12 photos.

ក្នុងឳកាស​ប្រទានការ​​លើក​លែងទោសដោយ​ព្រះ​មហាក្សត្រ ​ដល់​ទណ្ឌិត​ចំនួន ៤០៥នាក់​ ​​ដែល​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​ នៅ​ក្នុង​អំឡុង​ព្រះរាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះភ្លើង​ព្រះបរមសព​ ព្រះករុណា​​ ព្រះ​បរមរតនកោដ្ឋ​​ កាល​ពី​ថ្ងៃ​ទី ០៤ កុម្ភះ កន្លង​ទៅ​នេះ ​ខ្ញុំ​សង្កេត​ឃើញ​មាន​ទណ្ឌិត​​ជា​ជនជាតិ​បរទេស​ចំនួន ៣រូប (ឬក៏​មាន​ច្រើន​ជាង​នេះ?) ​​តែ​មិនដឹង​សាសន៍​អីទេ​…។ ក្នុង​ចំណោម​នេះ ​ជនជាតិ​ស្បែកស​មាន​ចំនួន ២រូប និង​ជនជាតិ​ស្បែក​ខ្មៅ​មាន​​ចំនួន ១រូប​។ ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការ​ ក៏​បាន​អោយ​ដឹង​ផង​ដែរ​ថា ក្នុង​ចំនួន​ទណ្ឌិត​សរុប​ ៤០៥នាក់​ គឺ​មាន​ស្រ្តីចំនួន ៦៤នាក់។ ក្នុង​ចំនួន​នេះ​ ទណ្ឌិត​ដែល​ត្រូវ​លើក​លែង​ទោស​អោយ​មាន​សេរីភាព​​​នៅ​ពន្ធនាគារ​ភ្នំពេញ​មាន​ចំនួន ៣០១នាក់ និង ១០៤នាក់​ផ្សេង​​ទៀត​ ជា​ទណ្ឌិត​នៅ​ក្នុង​​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ, ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន។ ជាមួយ​គ្នា​នេះ ​​ព័ត៌មាន​ហុយៗ ស្តីពី​​ការសំរេច​​ជ្រើស​​​ទណ្ឌិត​ សំរាប់​ការ​លើក​លែង​ទោស​​នៅ​ពេល​នេះ​ ត្រូវ​បានអ្នក​​កើត​រោគ​អផ្សុក​ខ្លះពិពណ៌នា​​ថា មាន​ភាព … Continue reading

Gallery

ទិដ្ឋភាពនៅមុខវាំង ​នាថ្ងៃទីបី​នៃ​ព្រះរាជ​ពិធី​បុណ្យ​ថ្វាយព្រះភ្លើង…

This gallery contains 24 photos.

ខាងក្រោមនេះ ជាទិដ្ឋភាពមុខព្រះបរមរាជវាំង នៅក្នុង​ថ្ងៃទីបី​នៃ​ព្រះរាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះភ្លើង​ព្រះបរមសព ព្រះករុណា​ព្រះ​បរមរតនកោដ្ឋ នាវេលា​រសៀល និង​រហូត​ដល់​ពេល​រាត្រី…។ នាវេលា​​ម៉ោង​ប្រមាណ​ ៤រសៀល​ កង​កំឡាំង​សមត្ថកិច្ច​បាន​ចាប់​ផ្តើម​បិទ​ផ្លូវ​នៅ​ខាង​មុខ​វត្តឧណ្ណាលោម។​ រហូត​ដល់​ម៉ោងប្រមាណ ៦ព្រលប់ៗ ទើប​ចាប់​ផ្តើម​បើក​អោយ​ប្រជា​ពល​រដ្ឋ​ចូល​ទៅ​ប៉ែក​ខាង​មាត់​ទន្លេ និង​ព្រះអង្គ​ដងកើ​ជា​ធម្មតា… តែ​មិន​អនុញ្ញាត​អោយ​ស្ថិត​នៅ​លើ​សួន​ច្បារ​មុខ​ព្រះ​បរមរាជវាំង​ឡើយ​។ នៅមាត់កំពង់ទឹកឯណោះ ក្រុមជាងកំពុង​តុបតែង​លំអព្រះទីនាំងនាវា​សំរាប់​ដង្ហែរ​ព្រះអង្គារយក​ទៅ​បាច​ក្នុង​​ទន្លេបួនមុខ ក្រោយ​ពី​ព្រះរាជពិធី​រើស​ព្រះ​បរមធាតុ​​​ត្រូវ​បាន​បញ្ចប់ ដែល​តាម​កម្មវិធី​នឹង​ប្រព្រឹត្តិ​ទៅនៅ​ថ្ងៃ​ទី ០៦ ខែកុម្ភះ ឆ្នាំ២០១៣ ខាង​មុខ​នេះ… ស្រុកស្រែ _________________________ អត្ថបទដែលទាក់ទង៖ ទិដ្ឋភាពនៃការបាញ់កាំភ្លើងធំ ​១០១ណាត់ ​និងព្រះរាជ​ពិធីយាង​ដង្ហែរ​ប្រទក្សិណ ទិដ្ឋភាពក្បួន​​ដង្ហែរ​ព្រះ​បរមសព ​ព្រះបរម​រតនកោដ្ឋ​ ​​នៅពីមុខព្រមបរម​រាជវាំង ទិដ្ឋភាពនៅម្តុំមុខវាំង ​ក្រោយពេលក្បួន​​ដង្ហែរ​ព្រះ​បរមសព ​ព្រះបរម​រតនកោដ្ឋ​ ​ចេញផុត ទិដ្ឋភាពនៅតិរៈវិថីព្រះស៊ីសុវត្ថិ ​ក្នុង​ព្រះរាជ​​ពិធី​បុណ្យ​ដង្ហែរ​ព្រះ​បរមសព ​ព្រះបរម​រតនកោដ្ឋ ទិដ្ឋភាពក្នុងព្រះរាជ​ពិធី​បុណ្យ​ដង្ហែរ​ព្រះ​បរមសព ​ព្រះបរមរតនកោដ្ឋ ​នាពេល​ព្រឹក​ព្រលឹម

Gallery

ទិដ្ឋភាពនៃការបាញ់កាំភ្លើងធំ ​១០១ណាត់ ​និងព្រះរាជ​ពិធីយាង​ដង្ហែរ​ប្រទក្សិណ…

This gallery contains 30 photos.

ខាងក្រោមនេះ ជាទិដ្ឋភាពនៃការបាញ់កាំភ្លើងធំ ១០១ណាត់ នៅថ្ងៃទីមួយ​ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ ព្រះបរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រម​ទាំង​ព្រះរាជ​​ពិធី​យាង​ដង្ហែរ​ព្រះមញ្ជូសា​ប្រទក្សិណជុំវិញ​ព្រះមេរុ​ នា​ពេល​បន្ទាប់​មក…។ កាំភ្លើងត្បាល់​ប្រភេទ ១០៥ម.ម បាន​រៀបជាជួរ​តំរៀបគ្នា​ចំនួ​ន ១២ដើម និង​ចែក​ចេញ ៤ក្រុម (ក្នុង ១ក្រុម មាន ៣ដើម) ស្ថិត​នៅ​ខាង​ជើងវេទិកា​អុំទូក។ រីឯ​ការ​បាញ់​​វិញ គឺបានបាញ់​តាម​របៀប​បណ្តាក់​គ្នា ម្តងមួយ​ក្រុមៗ ជាប់​រហូត​ដល់​គ្រប់​ ១០១ណាត់…។ ​ដោយសារខ្ញុំ​​ធ្លាប់​បាន​ស្តាប់​គ្រាប់​ផ្លោង​ដែល​ក្រុម​ទាហាន​ថៃ បាន​បាញ់​ស្រោច​ចូល​ដី​ខ្មែរ​យើង​ នៅ​​តំបន់​ប្រាសាទ​តាមាន់ និង​តាក្របី កាល​ក្នុង​អំឡុង​ពេល​មាន​​ជំលោះ​ព្រំដែន​នាប៉ុន្មាន​ឆ្នាំ​មុន​នេះ ទើប​ធ្វើ​អោយ​ខ្ញុំ​ស៊ាំ​ត្រចៀក និង​មិន​សូវ​ភ្ញាក់។ តែទោះ​ជា​យ៉ាង​ណា ​នៅ​ពេល​ដែល​ខ្ញុំ​មក​អង្គុយ​នៅប៉ែក​ខាង​មុខ ​​ក្បែរ​មាត់​​កាណុង​​ ១០៥ម.ម​ បែប​នេះ បើ​ទោះ​ជា​បាញ់​តែ​សំបក​កាទុស​​ជា​មួយ​រំសេវ​ផ្ទះ ​ដើម្បី​អោយ​ឮ​តែ​ស្នូរ​ក៏ដោយ … Continue reading

Gallery

ទិដ្ឋភាពក្បួន​​ដង្ហែរ​ព្រះ​បរមសព ​ព្រះបរម​រតនកោដ្ឋ​ ​​នៅពីមុខព្រមបរម​រាជវាំង…

This gallery contains 45 photos.

ខាងក្រោមនេះ ជាទិដ្ឋភាពក្នុងព្រះរាជ​ពិធីបុណ្យដង្ហែរព្រះបរមសព ព្រះករុណា​ព្រះ​បរមរតនកោដ្ឋ ស្ថិត​នៅ​ខាង​មុខ​ព្រះបរមរាជវាំង ជិតវាលព្រះមេរុ…។ មើលទៅ​រូប​ព្រះឆាយាលក្ខណ៍ ដែល​ដាក់​តាំង​នៅ​លើ​ព្រះទីនាំង​ច័ន្ទឆាយា ខ្ញុំ​ចេះ​តែ​គិត​ថា គឺ​ហាក់ដូច​ជា​ព្រះបរមរតនកោដ្ឋ កំពុង​តែ​ទតមើលក្បួនដង្ហែរ​ក្នុងព្រះរាជ​​ពិធីបុណ្យ​របស់​ព្រះអង្គ​យ៉ាង​ដូច្នោះ​ដែរ…។ ដោយឡែកនៅ​ក្នុង​​រូបភាព​ក្រុម​ស្គរម៉ុងសាយ​ចិន, តាមរយៈរូបភាព​លើ​កញ្ចក់​ទូរទស្សន៍​ធំ ដែល​ដាក់តាំង​នៅខាង​ឆ្វេង​ មុខ​ព្រះទីនាំង​ច័ន្ទឆាយា បាន​បង្ហាញ​ពី​​ព្រះរាជ​វត្តមាន​របស់​ព្រះ​មហាក្សត្រ​ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី ជាមួយ​នឹង​សម្តេចយាយ សម្តេចយាយទួត កំពុង​យាងទតក្បួន​ដង្ហែរ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​នេះ នៅច្រក​ទ្វារ​ជ័យ…។ រីឯ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់របស់​ជាតិ គឺ​មិន​បាន​ស្ថិត​នៅ​លើ​ព្រះទីនាំងសុវណ្ណហង្ស​ ដូច​កាល​ពី​ពេល​ចេញ​ដំណើរ​ដង្ហែរ​ទេ… គឺ​បាន​ចុះ​ពី​លើ​ព្រះទីនាំង​ ដើម្បី​មក​ក្រាប​បង្គំគាល់​ព្រះមហាក្សត្រ​ នៅ​ទីនេះ..!!..​​ ស្រុកស្រែ _________________________ អត្ថបទដែលទាក់ទង៖ ទិដ្ឋភាពនៅម្តុំមុខវាំង ​ក្រោយពេលក្បួន​​ដង្ហែរ​ព្រះ​បរមសព ​ព្រះបរម​រតនកោដ្ឋ​ ​ចេញផុត ទិដ្ឋភាពនៅតិរៈវិថីព្រះស៊ីសុវត្ថិ ​ក្នុង​ព្រះរាជ​​ពិធី​បុណ្យ​ដង្ហែរ​ព្រះ​បរមសព ​ព្រះបរម​រតនកោដ្ឋ ទិដ្ឋភាពក្នុងព្រះរាជ​ពិធី​បុណ្យ​ដង្ហែរ​ព្រះ​បរមសព ​ព្រះបរមរតនកោដ្ឋ ​នាពេល​ព្រឹក​ព្រលឹម

Gallery

ទិដ្ឋភាពនៅម្តុំមុខវាំង ​ក្រោយពេលក្បួន​​ដង្ហែរ​ព្រះ​បរមសព ​ព្រះបរម​រតនកោដ្ឋ​ ​ចេញផុត…

This gallery contains 24 photos.

ខាងក្រោមនេះ គឺ​ជាទិដ្ឋភាពនៅម្តុំមុខវាំង​ក្រោយពេល​ក្បួនដង្ហែរ​ព្រះបរមសព​ព្រះករុណា ព្រះបរមរតនកោដ្ឋ ចេញ​ផុត​ទៅ​ដល់​ម្តុំ​វត្តភ្នំដូនពេញ…។ មិនមានអ្វីដែល​គួរ​រៀបរាប់​ផងទេ ព្រោះស្ងាត់ពេក…។ ហេតុនេះ ខ្ញុំ​គ្រាន់តែ​ចង់​ថតទុក​ជាឯកសារ​តែប៉ុណ្ណោះ។ តែមាន​ចំណុច​មួយ​ដែល​ខ្ញុំ​ចង់​ជំរាប​ជូន​អស់​លោក​អ្នក​នៅ​ទីនេះ… នោះគឺ​អក្សរ​មួយ​ជួរ​ដែល​ស្ថិត​នៅ​លើ​ហោជាង​នៃ​ព្រះទីនាំង​ច័ន្ទឆាយា ដែល​ជា​ទី​ដាក់​តាំង​រូប​ព្រះឆាយាលក្ខណ៍​កាន់​​មរណៈទុក្ខ​ព្រះបរមសព ព្រះបរមរតនកោដ្ឋ។ អក្សរ​មួយ​ជួរ​នោះ គឺ​ជា​កាលបរិច្ឆេទ​នៃ​ការ​សម្ភោធព្រះទីនាំង​ច័ន្ទឆាយា​នេះ​តែ​ម្តង ដែល​សរសេរថាៈ «ដេជៈប្រូតិកតូរ៉ា​បារាំង​សេះ​ ព្រះបន្លានេះ​សំភោតក្នុង ពុ.២៤៥៦ ម.១៨៣៥ ចុ.១២៧៥ ឆ្នាំបារាំង្ស ១៩១៣» មានន័យថា៖ តេជៈ​អាណាព្យាបាលបារាំង, ព្រះពន្លានេះ​ សម្ភោធក្នុងពុទ្ធស័ករាជ ២៤៥៦, មហាស័ករាជ ១៨៣៥, ចុល្លស័ករាជ ១២៧៥, គ្រឹស្ករាជ ១៩១៣… គឺសម្ភោធមុន​ព្រះករុណា ព្រះបរម​រតនកោដ្ឋ​ ទ្រង់​ប្រសូត្រ​ ៩ឆ្នាំ..!!.. ស្រុកស្រែ _________________________ អត្ថបទដែលទាក់ទង៖ … Continue reading

Gallery

ទិដ្ឋភាពនៅតីរវិថីព្រះស៊ីសុវត្ថិ ​ក្នុង​ព្រះរាជ​​ពិធី​បុណ្យ​ដង្ហែរ​ព្រះ​បរមសព ​ព្រះបរម​រតនកោដ្ឋ…

This gallery contains 60 photos.

ខាងក្រោមនេះជាទិដ្ឋភាពទូទៅ​ នៅតីរវិថីព្រះស៊ីសុវត្ថិ នៅក្នុង​​ព្រះរាជពិធី​បុណ្យ​ដង្ហែរ​ព្រះបរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ នាព្រឹក​ថ្ងៃទី ០១ ខែកុម្ភះ ឆ្នាំ២០១៣ នេះ… ស្រុកស្រែ _________________________ អត្ថបទដែលទាក់ទង៖ ទិដ្ឋភាពក្នុងព្រះរាជ​ពិធី​បុណ្យ​ដង្ហែរ​ព្រះ​បរមសព ​ព្រះបរមរតនកោដ្ឋ ​នាពេល​ព្រឹក​ព្រលឹម

Gallery

ទិដ្ឋភាពក្នុងព្រះរាជ​ពិធី​បុណ្យ​ដង្ហែរ​ព្រះ​បរមសព ​ព្រះបរមរតនកោដ្ឋ ​នាពេល​ព្រឹក​ព្រលឹម…

This gallery contains 21 photos.

ខាងក្រោមនេះ គឺ​ជា​ទិដ្ឋភាព​នាពេល​ព្រឹកព្រលឹម នៅ​ម្តុំ​ខាង​លិច​វត្តភ្នំ និងនៅ​តាម​បណ្តោយ​​​តីរវិថី​ព្រះស៊ីសុវត្ថិ (ផ្លូវមាត់ទន្លេ) នៅ​មុន​ពេល​​ព្រះរាជពិធី​បង្ហែរ​ព្រះ​បរមសព​ ព្រះបរម​រតនកោដ្ឋ បាន​ចាប់​ផ្តើម​ឡើង…។ ចាប់​តាំង​ពី​ព្រលឹម​ស្រាងៗ ប្រជាពលរដ្ឋ​អ្នក​រស់​នៅ​ក្រុងភ្នំពេញ បាន​ធ្វើ​ដំណើរ​យ៉ាង​ពពាក់​ពពួន សំដៅ​មក​កាន់​មហាវិថី​ព្រះនរោត្តម ចាប់​ពី​ម្តុំ​វត្តភ្នំដូនពេញ រហូត​ទៅ​ដល់​វិមាន​ឯករាជ្យ… ហើយ​ចរាចរណ៍​ត្រូវ​បាន​បិទ និង​ការពារដោយ​កង​​កំឡាំង​សមត្ថកិច្ច​​តាម​ច្រក​ផ្លូវ​សំខាន់ៗ សំដៅ​រក្សា​នូវ​សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ដ៏​អធឹកអធម និង​ដ៏​សែន​ក្រៀមក្រំ​​នេះ…។ ដោយឡែក នៅ​តីរវិថី​ព្រះស៊ីសុវត្ថិ គឺ​មិនមាន​ប្រជាពលរដ្ឋ​ស្អេកស្កះ​នៅ​អម​សងខាង​តាម​ដង​ផ្លូវ​ឡើយ… គឺ​មាន​តែ​កងកំឡាំង​សមត្ថកិច្ច និង​អ្នកថតរូប អ្នក​ថតទូរទស្សន៍​ប៉ុណ្ណោះ ដែល​មាន​វត្តមាន​នៅ​ទីនោះ…​ ស្រុកស្រែ _________________________ អត្ថបទដែលទាក់ទង៖ ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ២៣ ​ខែមករា ​ឆ្នាំ២០១៣ នេះ

Gallery

ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ២៣ ​ខែមករា ​ឆ្នាំ២០១៣ នេះ…

This gallery contains 30 photos.

ខាងក្រោមនេះ គឺជា​ទិដ្ឋភាពវាល​ព្រះមេរុ នា​ថ្ងៃ​ទី ២៣ ខែមករា ឆ្នាំ២០១៣ នេះ…។ នៅសល់​ពេល​តែ​មួយ​សប្តាហ៍​ទៀតទេ ព្រះរាជពិធីបុណ្យ​ថ្វាយ​ព្រះភ្លើង​ព្រះ​បរមសព​ ព្រះករុណា ព្រះ​បរម​រតនកោដ្ឋ ​នឹង​ចាប់​ផ្តើម​ហើយ…។ តាមការ​សង្កេត​របស់​ខ្ញុំ ការងារ​ដែល​នៅ​សេសសល់​ផ្នែក​ខាង​ក្នុង​បរិវេណ​ គឺ​មាន​តែ​ការ​តុប​តែង​លំអ និង​ការ​រៀប​ចំ​សួនច្បារ, ដាំស្មៅ​ជាដើម…។ រីឯ​​នៅ​ជុំវិញ​បរិវេណ​របង​​ខាង​ក្រៅ​វិញ គឺ​នៅ​​សល់​តែ​ការងារ​កែលំអខឿន​ថ្នល់ និង​​ចិញ្ចើម​ផ្លូវ​ដើរ​តែ​ប៉ុណ្ណោះ។ នៅ​មាន​រូបថត​​ព្រះទីនាំង​នៅ​ឯ​មាត់​ទន្លេ​ចំនួន​ពីរ​សន្លឹក​ទៀត ដែល​ត្រូវ​បាន​ក្រុម​ជាង​កំពុង​​តុបតែង​លំអ​នៅ​ឡើយ…។​ ព្រះទីនាំង​ដែល​មាន​លំអ​ដោយ​នាគ​មួយ​គូ​នៅ​អម​សងខាង​នេះ នឹង​រៀប​ចំ​​សំរាប់ពិធី​​​​ដង្ហែ​រ​ព្រះ​អដ្ឋិធាតុ​​ព្រះ​ករុណា ព្រះបរម​រតនកោដ្ឋ (អដ្ឋិធាតុ​ដែល​នៅ​សល់​ក្រោយ​ពេល​រើស​ដាក់​ក្នុង​កោដ្ឋមាសរួច បន្ទាប់​ពី​​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ត្រូវ​បាន​បញ្ចប់​) ដើម្បី​​​យក​ទៅ​បាច​​ក្នុង​​ទឹក​ទន្លេ​ខាង​​​​មុខ​ព្រះបរម​រាជវាំង​ សំរាប់​​នាំ​មក​​នូវ​ភាព​ត្រជាក់​ត្រជុំ​ដល់ព្រះញាតិវង្សានុវង្ស, ​​ប្រជារាស្រ្ត​ខ្មែរ​ និង​ប្រទេស​ជាតិ​ទាំង​មូល…។ នេះ​គឺ​ជា​អ្វី​ដែល​ជា​ព្រះ​រាជ​បណ្តាំ​ចុង​ក្រោយ​របស់​ព្រះមហាវីរ​ក្សត្រ​យើង បានផ្តែ​ផ្តាំ​មុន​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត…៕ ស្រុកស្រែ _________________________ អត្ថបទដែលទាក់ទង៖ មុខព្រះបរមរាជវាំង នាថ្ងៃទី ១៧ ខែមករា … Continue reading

Gallery

ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ១៧ ​ខែមករា ​ឆ្នាំ២០១៣…

This gallery contains 27 photos.

ខាងក្រោមនេះ គឺជា​ទិដ្ឋភាពវាល​ព្រះមេរុ នា​ថ្ងៃ​ទី ១៧ ខែមករា ឆ្នាំ២០១៣ នេះ… គិត​ពី​ថ្ងៃ​ដែល​ខ្ញុំ​បាន​ដាក់​ប្រកាស​ដំបូង​ទាក់​ទង​ទៅ​នឹង​សំណង់​លើ​ទីតាំង​វាល​ព្រះមេរុ គឺ​មាន​រយៈ​ពេល​ ១ខែគត់… ហើយ​បើ​រាប់​​ថ្ងៃ​ថយ​ក្រោយ​ឡើង​វិញ​ទៀត​ទៅ គឺ​នៅ​សល់​តែ​ ១៤​ថ្ងៃ​​ទៀត​ទេ ព្រះរាជពិធីបុណ្យ​ថ្វាយ​ព្រះភ្លើង​ព្រះ​បរមសព​ ព្រះ​បរម​រតនកោដ្ឋ ​នឹង​ចាប់​ផ្តើម​ហើយ…​​​។ ទំរាំ​ទៅ​ដល់​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​ និង​ក្នុង​អំឡុង​ពេល​បុណ្យ​​មរណៈទុក្ខ​ដ៏​ក្រៀម​ក្រំ​នេះ ស្រុកស្រែ​ខ្ញុំ បន់​ស្រន់​សូម​កុំអោយ​មាន​ភ្លៀង​ខ្យល់​​កក់​ខែ​ “ខុសរឿង” អោយ​សោះ..!!.. ស្រុកស្រែ _________________________ អត្ថបទដែលទាក់ទង៖ ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ១៣ ​ខែមករា ​ឆ្នាំ២០១៣ ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ០៧ ​ខែមករា ​ឆ្នាំ២០១៣ ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ២៧ ​ខែធ្នូ ​ឆ្នាំ២០១២ ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ១៧ … Continue reading

Gallery

ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ១៣ ​ខែមករា ​ឆ្នាំ២០១៣…

This gallery contains 24 photos.

ខាងក្រោមនេះ គឺជា​ទិដ្ឋភាពវាល​ព្រះមេរុ នាល្ងាច​ថ្ងៃ​ទី ១៣ ខែមករា ឆ្នាំ២០១៣ នេះ… គិតៗ​ទៅ​ នៅ​សល់​តែ​ ១៨​ថ្ងៃ​ទៀត​ទេ ព្រះរាជពិធីបុណ្យ​ថ្វាយ​ព្រះភ្លើង​ព្រះ​បរមសព ព្រះ​បរម​រតនកោដ្ឋ​នឹង​ចាប់​ផ្តើម​ហើយ…​​​។ ពិនិត្យ​មើល​ស្ថានភាព​ទូទៅ​នៅ​ក្នុង​​ទីតាំង​វាល​ព្រះ​មេរុ​ទាំង​មូល ​គឺហាក់​ដូច​ជា​ហើយ​រួចរាល់​ទៅ​ហើយ ដោយ​នៅ​សល់​តែ​ការសំអាត និង​​តុបតែង​លំអ​តែ​ប៉ុណ្ណោះ។ នេះ​អាច​បញ្ជាក់​​បាន​ថា ការ​ងារ​សាងសង់​បាន​ដំណើរ​ការ​ប្រព្រឹត្តិ​​​ទៅ​យ៉ាង​រលូន ព្រម​ទាំង​​ចប់​រួច​រាល់​​តាម​ការ​គ្រោង​ទុក​ប្រាកដ​ណាស់…៕ ស្រុកស្រែ _________________________ អត្ថបទដែលទាក់ទង៖ ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៣ មុខព្រះបរមរាជវាំង នាថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៣ ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ១៣ ​ខែមករា ​ឆ្នាំ២០១៣ ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ០៧ ​ខែមករា ​ឆ្នាំ២០១៣ … Continue reading