Category Archives: តួឯកក្នុងសំណុំរឿង០០២

Gallery

សំបុត្រ​ផ្ញើជូនវិញ្ញាណក្ខន្ធលោកប៉ាខ្ញុំ

លោកប៉ាជាទីគោរព​ និងជាទីនឹករលឹកបំផុត..!!.. ចាប់តាំងពីឈ្លបមួយក្រុម បានចាប់ខ្លួន​លោកប៉ាដែល​កំពុង​ជីកប្រឡាយ​នា​ពេល​យប់ ​នៅការដ្ឋាន​ទួលតាស្រី ខាងកើតភូមិបឹងខ្ពប ឃុំខ្ពប ​ស្រុក២០ តំបន់២៥ នា​អំឡុង​ខែ​ឧសភា ឆ្នាំ១៩៧៧ មក, ម៉ែ និង​កូនៗ​​​របស់​លោក​ប៉ា​ទាំងអស់ លែង​បាន​ជួប​មុខ​​លោកប៉ា​អស់​រយៈ​ពេល​​ ៣៧ឆ្នាំ កន្លង​មក​ហើយ…។ មិនខុស​ពីក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ដទៃៗ​ទៀតដែរ, អ្វី​ដែល​ជា​ការ​​​ទន្ទឹង​រង់ចាំ​​សំរាប់​ម៉ែ និង​កូនៗ​របស់​លោកប៉ា អស់​រយៈ​ពេល​ជិត​បួន​ទសវត្សរ៍​​កន្លង​ទៅ​​នេះ គឺ​ការ​ស្វែង​រក​យុត្តិធម៌ ក្នុង​ករណី​​​នៃ​ការ​ស្លាប់​របស់​លោក​ប៉ា ដោយសារ​ស្នាដៃ​កងឈ្លប រួម​នឹង​កងសន្តិបាល​នៅមន្ទីរ​ឃុំឃាំង​​កោះថ្មី ឬមន្ទីរ-ស១៥…។ មក​ដល់​ថ្ងៃ​នេះ កូនសូម​ជំរាប​ជូន​វិញ្ញាណក្ខន្ធ​លោក​ប៉ា​មេត្តា​ជ្រាប​ថា ​ឆ្លងតាម​រយៈ​​តុលាការ​កូនកាត់​ ដែល​​ទទួល​ភារៈ​​កាត់​ក្តី​លើ​សំណុំ​រឿង​ខ្មែរ​ក្រហម​ ដោយ​​បាន​​ចំណាយ​ប្រាក់​អស់​ប្រមាណជាង​ពីររយ​លាន​ដុល្លារ​ តាំង​ពី​ការកកើត​នៅ​ឆ្នាំ២០០៦ ​មក​​នោះ​, គឺទើប​តែ​កាល​ពី​ថ្ងៃ​ទី ០៧ សីហា កន្លងទៅ​​នេះទេ ដែល​ក្រុម​គ្រួសារ​យើង បាន​ឮការ​ប្រកាស​សាលក្រម​កាត់​ទោសដាក់​គុក​អស់​មួយ​ជីវិត ទៅលើ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​របប​វាល​ពិឃាតក្នុង​ប្រទេស​យើង​ កាល​ពី​ជាង​សាមសិប​ឆ្នាំមុន​ ។ បើ​ទោះ​ជា​សាល​ក្រម​នេះ … Continue reading

Gallery

ការផ្តល់​សក្ខីកម្មដ៏គួរ​អោយ​ជក់​ចិត្ត ​របស់​លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍…

This gallery contains 1 photos.

រយៈពេល​បីថ្ងៃ​កន្លងមកនេះ ​តុលាការ​កូនកាត់​កម្ពុជា-អន្តរជាតិ បាន​អញ្ជើញ​សាក្សី​ដ៏​សំខាន់​ម្នាក់ គឺ​លោក ​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ (François Ponchaud) ដើម្បី​អោយ​មក​ផ្តល់​សក្ខីកម្ម​នៅ​ក្នុងអង្គ​សវនាការ​លើ​សំណុំ​រឿង​០០២ ដែល​មាន​ចុង​ចោទពីររូប គឺលោក នួនជា និង​លោក​ ខៀវសំផន…។ សំរាប់​ខ្ញុំ, ការ​ផ្តល់​សក្ខីកម្ម​របស់​លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ នាំ​អោយ​ខ្ញុំ​ជក់​ចិត្ត​តាម​ដាន​ស្តាប់​​ជាង​អ្នក​ផ្តល់​សក្ខីកម្ម​​មុនៗ ហើយ​ការ​ជក់​ចិត្ត​នេះ​ ធ្វើ​អោយ​ខ្ញុំ​មិន​អាច​ងាក​ទៅ​ធ្វើ​ការ​ងារ​អី​កើត … តើ​លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ ជា​នរណា? ខ្ញុំ​ចាំ​ឈ្មោះ​លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ តាម​រយៈ​ស្នាដៃ​និពន្ធ​សៀវ​ភៅ​មួយ​ក្បាល​​របស់​គាត់​​មាន​ចំណង​ជើង​ថា Cambodia Year Zero ដែល​ខ្ញុំ​បាន​អាន​​កាល​ពីជាង ១០ឆ្នាំ​មុន។ តាម​រយៈ​អារម្ភកថា ឬលំនាំដើម​នៃ​​សៀវភៅ​​នេះ បាន​អោយ​ដឹង​ថាៈ លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ កើត​នៅ​ឆ្នាំ១៩៣៩ ក្នុង​ប្រទេស​បារាំង។ គិតមក​ដល់​ឆ្នាំនេះ … Continue reading

Gallery

យុត្តិធម៌មានតំលៃដូច «អេតចាយ»..!!..

This gallery contains 1 photos.

ដោយសារតែ​ប៉ុន្មានថ្ងៃ​នេះ ខ្ញុំ​ស្ថិតនៅ​ឯ​ជន​បទ ឆ្ងាយពីទីប្រជុំជន ទើប​ព័ត៌មាន​ស្តីពីការ​ស្លាប់​របស់​លោក អៀង សារី កាល​ពី​ថ្ងៃម្សិលមិញ (ថ្ងៃទី ១៤ មីនា) ខ្ញុំហាក់​ដូច​ជា​ដឹង​យឺត​ជាង​គេ ជាង​ឯង​បន្តិច។ លោក អៀង សារី គឺ​ជា​តួឯក​មួយ​រូប ក្នុង​ចំណោម​តួឯក​ទាំង​បួន​រូប​នៅក្នុង ​សំណុំ​រឿង ០០២ របស់​ប្លុក​ស្រុកស្រែ​ខ្ញុំ។ ដោយហេតុនេះ​ហើយ ទើប​បាន​ជា​ថ្ងៃ​នេះ ខ្ញុំ​ខំប្រឹង​ប្រមូល​ព័ត៌មាន​តាម​រយៈការ​ស្តាប់ ទស្សនា និង​អាន​គ្រប់​​ព័ត៌មាន​ទាំងក្នុង​ស្រុក-​ក្រៅស្រុក ដើម្បី​ចង់​ដឹង​ពី​ប្រតិកម្ម​ និង​ចំណាប់​អារម្មណ៍​នានា ចំពោះ​មរណ​ភាព​​នៃ​មេ​ដឹក​នាំ​ខ្មែរក្រហម​រូប​នេះ ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​​​​​កាត់ក្តី​នៅ​​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ ក្នុង​​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ឡើយ។ ក្នុង​ចំណោម​ប្រតិកម្ម និង​ចំណាប់​អារម្មណ៍​នានារបស់​អ្នក​សល់ពីស្លាប់ ក្នុង​របប​ខ្មែរ​ក្រហម ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ គឺ​ប្រសាសន៍​របស់​ស្រ្តី​ជា​​ជនរងគ្រោះម្នាក់​​ និង​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​​ផង​ដែរ​​ ដែល​បាន​ផ្តល់​បទ​សំភាសន៍​ដល់​វិទ្យុ​​អន្តរជាតិ​មួយ​​ ​ផ្សាយ​ជា​ខេមរភាសាថា៖ …​ការបាត់បង់ជីវិត​របស់​លោក អៀង … Continue reading

Gallery

ឃាតកម្មលើ ម៉ាល់ខុម ខាដវ៉ែល…

This gallery contains 1 photos.

សំគាល់៖ អត្ថបទខាងក្រោមនេះ គឺខ្ញុំបានសង្ខេប និងដកស្រង់យកមកពីសៀវភៅ នៅ​ពេល​ដែល​សង្រ្គាម​រលត់ទៅ (When the War was Over)… និពន្ធ​ដោយ អ្នកស្រី អេលីហ្សាបេត បេកគ័រ (Elizabeth Becker) ហើយ​ពាក្យ ខ្ញុំ នៅ​ទីនេះ គឺសំដៅ ទៅ​លើ​រូប​អ្នក​ស្រី​ផ្ទាល់​តែ​ម្តង…។ លោកសាស្រ្តាចារ្យ ម៉ាល់ខុម ខាដវ៉ែល (Malcolm Caldwell) កើតនៅ​ស្កុតលេន គឺជា​ម្នាក់ ក្នុងចំណោម​ប្រជាជន​អង់គ្លេស​ពីរនាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​របប​ខ្មែរ​ក្រហម។ លោក​បាន​ក្លាយ​ជា​មិត្ត របស់​កម្ពុជា ប្រជាធិបតេយ្យ គឺ​ដោយសារ​តែ​គាត់​មាន​ការ​គាំទ្រ​យ៉ាងប្តូរផ្តាច់ ពីភាពត្រឹមត្រូវ​របស់​បដិវត្តន៍​ខ្មែរ​ក្រហម​តាំង​ពី​ដើម​រៀង​មក។ អ្នកស្រី បេកគ័រ បាន​រៀបរាប់​ពី​បុគ្គលិក​លក្ខណៈ​របស់​លោក ខាដវ៉ែល … Continue reading

Gallery

ព័ត៌មានបន្ថែម​របស់​តួអង្គ​ក្នុងសំណុំ​រឿង០០២៖ លោក អៀង សារី

This gallery contains 1 photos.

លោក អៀង សារី មានស្រុកកំណើត​នៅ​ភូមិហ័រឡាក់ប៊ី ឃុំលឿងហ័រ ស្រុកចូវថាន់ ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង កម្ពុជាក្រោម)។ ផ្ទះកំណើត​របស់​គាត់​ សង់​ពី​ថ្មផ្ទាល់ដី ដំបូល​ប្រក​ស៊ីប្រូស៊ីម៉ង់ត៍។ បច្ចុប្បន្ន ផ្ទះនេះ​ក្មួយ​ស្រី​របស់​គាត់​កំពុង​រស់នៅ។ ក្មួយប្រុស​របស់​លោក អៀង សារី ឈ្មោះ ថាច់ វុត្ថា បាន​អោយ​ដឹង​ថា ឪពុក​របស់​លោក អៀង សារី ឈ្មោះ គឹម រៀម និងម្តាយ​ឈ្មោះ ត្រាន់ ធិឡឺយ (Tran Thi Loi) ជា​ជន​ជាតិ​ចិន​ ដែល​រត់​ពី​ស្រុក​ចិន​តាំង​ពី​តូចៗ​ ជា​មួយ​ឪពុកម្តាយ។ លោក អៀង សារី មាន​បងប្អូន​បីនាក់។ … Continue reading

Gallery

តួឯកក្នុងសំណុំរឿង០០២៖ អៀង ធីរិទ្ធ (IENG THIRITH)

This gallery contains 1 photos.

ប្រវត្តិសង្ខេប នាមនិងគោត្តនាមៈ អៀង ធីរិទ្ធ ឈ្មោះហៅក្រៅៈ មិត្ត ភា ឬមិត្តហុង ថ្ងៃខែឆ្នាំកំណើតៈ ១២ មីនា ១៩៣២ ថ្ងៃទទួលមរណភាពៈ ២២ សីហា ២០១៥ ទីកន្លែងកំណើតៈ សង្កាត់លេខ៥ ក្រុងភ្នំពេញ ការសិក្សា និង​ការងារ​: លោកស្រី អៀង ធិរិទ្ធ បាន​​បញ្ចប់​​ការ​សិក្សា​​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក្នុង​​ក្រុង​ភ្នំពេញ បន្ទាប់​មក លោកស្រី​​បាន​ទៅ​សិក្សា​ផ្នែក​អក្សរ​សាស្រ្ត នៅ​សាកល​វិទ្យាល័យ សបូន (Sorbonne) ​ប្រទេស​បារាំង។ លោកស្រី​ ​គឺ​ជា​ស្រ្តី​កម្ពុជា​ទី​មួយ​ ដែល​បាន​ទទួល​សញ្ញាប័ត្រ​​ផ្នែក​អក្សរ​សាស្រ្ត​អង់គ្លេស។ លោកស្រី​​បាន​​ត្រឡប់​មក​កម្ពុជា​វិញ​នៅឆ្នាំ​១៩៥៧ ហើយ បាន​ធ្វើ​ជា​សាស្រ្តាចារ្យ​​មុន​ពេល​បង្កើត​សាលា​ឯក​ជន​បង្រៀន​ភាសា​អង់គ្លេស​​មួយ​នៅ​ឆ្នាំ​១៩៦០។ មុខ​តំណែង​ក្នុង​សម័យ​កម្ពុជា​ប្រ​ជា​ធិប្ប​តេយ្យៈ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​​អចិន្ត្រៃយ៍​​នៃ​បក្សកុម្មុយនីស្ត​កម្ពុជា ថ្ងៃ​ទី៩ … Continue reading

Gallery

តួឯកក្នុងសំណុំរឿង០០២៖ អៀង សារី (IENG SARY)

This gallery contains 1 photos.

ប្រវត្តិសង្ខេប នាមនិងគោត្តនាមៈ អៀង សារី ឈ្មោះហៅក្រៅៈ សមមិត្ត វ៉ាន់, បងវ៉ាន់ ឬអ៊ុំវ៉ាន់ ឈ្មោះផ្សេងទៀតៈ គីម ត្រាង, ស៊ូ ហាវ ថ្ងៃខែឆ្នាំកំណើតៈ ២៧ កក្កដា ១៩៣១ ថ្ងៃទទួលមរណភាពៈ ១៤ មីនា ២០១៣ ទីកន្លែងកំណើតៈ ភូមិក្វាឡាក់ ឃុំសាងហ្វា ស្រុកចូវថាន់ ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង) ឪពុកឈ្មោះ គឹម​ រៀម ម្តាយឈ្មោះ ត្រាន់ ធីឡឺយ កាន់លិខិត​ឆ្លងដែនផ្លូវការ​ចិនៈ ឈ្មោះ​ ស៊ូ ហាវ កើតនៅប៉េកាំង ឆ្នាំកំណើតថ្ងៃទី … Continue reading

Gallery

តួឯកក្នុងសំណុំរឿង០០២៖ នួន ជា (NUON CHEA)

This gallery contains 2 photos.

ប្រវត្តិសង្ខេប នាមនិងគោត្តនាមៈ នួន ជា ឈ្មោះកំណើតៈ ឡុង ប៉េងគន, ឡុង ប៊ុនរួត, ឈ្មោះកាលនៅបាងកកៈ រុងលឺត ឡៅឌី ឈ្មោះហៅក្រៅៈ បងទី២, បងអនុលេខា, បងនួន ឬអ៊ុំនួន, តាប្រហុក ថ្ងៃខែឆ្នាំកំណើតៈ ០៧ កក្កដា ១៩២៦ ទីកន្លែងកំណើតៈ ភូមិវត្តគរ បច្ចុប្បន្នក្នុង​ស្រុកបាត់ដំបង ខេត្តបាត់ដំបង ការសិក្សា និង​ការងារ​នៅ​ប្រទេស​ថៃ (១៩៤២-១៩៥០): នៅឆ្នាំ១៩៤២ លោក នួន ជា បាន​ទៅនៅ​ទីក្រុង​បាងកក​ ដើម្បី​សិក្សា​ផ្នែក​ច្បាប់​​នៅ​សាកល​វិទ្យាល័យធម្មសាស្រ្ត។ នៅឆ្នាំ១៩៤៧ គាត់​បានចូល​ក្នុង​អង្គការ​យុវជនថៃ​ឆ្វេង​និយម និង​បាន​​ចាប់ផ្តើម​បំរើការជាស្មៀននៅ​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេសថៃ ហើយនៅទីនោះ គាត់បាន​ចូលរួម​ជាមួយ​បក្ស​កុម្មុយនីស្តថៃ … Continue reading

Gallery

តួឯកក្នុងសំណុំរឿង០០២៖ ខៀវ សំផន (KHIEU SAMPHAN)

This gallery contains 1 photos.

ប្រវត្តិសង្ខេប នាមនិងគោត្តនាមៈ ខៀវ សំផន ឈ្មោះហៅក្រៅៈ សមមិត្ត ហែម ថ្ងៃខែឆ្នាំកំណើតៈ ២៧ កក្កដា ១៩៣១ ទីកន្លែងកំណើតៈ ស្រុករំដួល ខេត្តស្វាយរៀង ការសិក្សា និង​ការងារ​ពី​ឆ្នាំ១៩៥៥​-១៩៧០: នៅក្នុងឆ្នាំ១៩៥៥ លោក ខៀវ សំផន ​បាន​ទទួល​អាហារូបករណ៍​​ទៅសិក្សា​នៅ​ប្រទេស​បារាំង  ហើយ​បាន​បោះពុម្ព​ផ្សាយ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​របស់​គាត់ ​​ដែល​និយាយ​អំពី​ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ឧស្សាហកម្ម​នៅ​កម្ពុជា។ បន្ទាប់​ពីវិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ គាត់​បាន​​ក្លាយ​​ទៅ​​ជា​​សាស្ត្រាចារ្យ និង​​បន្ទាប់​មក​ នៅ​ឆ្នាំ១៩៦២ គាត់​ត្រូវ​បាន​​តែងតាំង​​ជា​​រដ្ឋលេខា​ធិការ​​ក្រសួង​ពាណិជ្ជកម្ម​​ ក្នុង​របប​សង្គម​រាស្រ្ត​និយម។ ​នៅ​ឆ្នាំ​១៩៦៧ ដោយ​មាន​ការ​គំរាម​កំហែង​ពី​កង​កម្លាំង​សន្តិសុខ​របស់​សម្តេច​ព្រះនរោត្តម​ សីហនុ លោក ខៀវ សំផន ​បាន​រត់​ចូល​​​ព្រៃ ហើយនៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ គាត់​បាន​​លេច​មុខ​ជា​ថ្មី … Continue reading