Category Archives: ដឹងគេ ដឹងយើង

Gallery

ផ្សាយឡើងវិញ៖ រឿងរ៉ាវ​នៅ​វិទ្យាល័យ​ព្រះយុគន្ធរ ​កាលពី ៤១ឆ្នាំ​មុន…

This gallery contains 12 photos.

សំគាល់ៈ ខាងលើ​នេះ ជាសំណៅ​ដើម​របស់​​កាសែត​ “នគរធំ” លេខ​ចេញ​ផ្សាយ​ថ្ងៃទី ១៤ កក្កដា ១៩៧៤ ​​​មាន​ចំណង​ជើង​ធំៗ​ដាក់​ថា «ព្រឹត្តិការណ៍ថ្ងៃទី ៤ មិថុនា ៧៤» ដែល​ខ្ញុំ​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​មួយ។ ដំណឹង​នេះ​ត្រូវ​បាន​សរសេរ​ដោយ​អ្នក​យក​ព័ត៌មាន​មួយ​រូប​​ឈ្មោះ​ ផាន់ ផេង ដែល​បាន​រៀប​រាប់​យ៉ាង​លំអិត​​អំពី​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា រវាង​​​កង​កំឡាំង​សមត្ថកិច្ច និង​ក្រុម​សិស្ស​​សាលា ១៨មីនា ​ហើយ​នៅ​ក្នុង​ហេតុ​ការណ៍នោះ ក៏​មាន​​​​​ការ​បាញ់​សំឡាប់​លោក​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ជាតិ កែវ សង់គីម និង​ទីប្រឹក្សា​ផ្ទាល់​​របស់​លោក គឺ​លោក ថាច់ ជា នៅ​ក្នុង​បរិវេណ​វិទ្យាល័យ ១៨មីនា​ តែ​ម្តង នាវេលា​រសៀល​ថ្ងៃ​ទី ៤ មិថុនា ១៩៧៤…។ លោក កែវ សង់គីម ដែល​មាន​វ័យ … Continue reading

Gallery

ក្រឡេក​មើលការ​បែងចែក​ដែន​​រដ្ឋបាល​គ្រប់គ្រង​ ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ

This gallery contains 2 photos.

សម្រាប់​អស់លោក​អ្នក​ដែល​កើត​ក្រោយ​ឆ្នាំ១៩៧៩ ហើយ​ដែល​មិន​បាន​យកចិត្ត​ទុកដាក់​ស្វែង​យល់​ពី​របប​ខ្មែរ​ក្រហម កម្ពុជា​ប្រជាធិបតេយ្យទេ, ខ្ញុំជឿ​ថា អស់​លោក​អ្នក​នៅ​តែ​មិន​ដឹង​រហូត… នោះគឺ​ការ​បែង​ចែក​តំបន់​រដ្ឋបាល​គ្រប់​គ្រងនៅ​ក្នុង​​​របប​នោះ ​នៅ​ចន្លោះ​ពី​ខែ មេសា ឆ្នាំ១៩៧៥ រហូត​ដល់​ខែ​មករា ឆ្នាំ១៩៧៩​ ។ ហេតុ​ដូច្នេះ ខ្ញុំ​ចង់​នាំ​អារម្មណ៍​អស់​លោក​អ្នក អញ្ជើញ​មក​ធ្វើ​ការ​ស្វែង​យល់​ជា​មួយ​ខ្ញុំ ថា​តើក្រុម​​មេដឹកនាំ​​ខ្មែរ​ក្រហម ​​ធ្វើ​ការ​ពុះ​ចែក​ខេត្ត​-ក្រុង​ក្នុង​ប្រទេស​កម្ពុជា អោយ​ទៅ​ជា​តំបន់, ជាភូមិភាគ​​ ដោយ​របៀបម៉េច?… ដោយ​កង្វះ​ឯកសារ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ, នៅ​ទី​នេះ ខ្ញុំ​រក​​​ផែនទី​​របស់​ក្រុម​លោក ប៉ុល ពត បានតែ​មួយ​សន្លឹក​គត់ ​(Map-A) ​ដែល​ផលិត​ឡើង​ក្នុង​អំឡុង​ឆ្នាំ ១៩៧៧ ។ ឯផែនទី​មួយ​ផ្ទាំង​ទៀត ​ជា​ផែនទីគូរថ្មី (Map-B) ដែល​ចំឡង​ពី​ផែនទីចាស់ តែមិន​មានដាក់​​កាលបរិច្ឆេទ​​ទេ។ ផ្ទៀងផ្ទាត់​គ្នាទៅ ​ផែនទីដែល​ចំឡង​ថ្មី​នេះ គឺហាក់​ដូច​ជា​មាន​ការ​បែង​ចែក​ឡើង​វិញ​ ទៅលើ​ដែន​រដ្ឋបាល​គ្រប់​គ្រង ដែល​ខុស​ពី​ផែនទី​ផលិត​ក្នុង​​ឆ្នាំ​១៩៧៧ មួយ​សន្លឹក​ខាង​លើ…។ ផ្អែកតាម​សន្លឹកផែនទី … Continue reading

Gallery

តើនគរចាម្ប៉ា ​បាត់បង់​​​ទៅ​​ដោយ​របៀប​ម៉េច?

This gallery contains 2 photos.

*** ដោយសារ​មាន​សំណួរពី​មិត្ត​ភក្រ្ត​ជា​ច្រើន​​​បាន​សួរ​ខ្ញុំ​ថា តើ​នគរ​ចាម្ប៉ា​ ​បាត់​បង់​ទៅ​ដោយ​របៀប​​ម៉េច?… ហើយ​ខ្ញុំ​ក៏​ខំ​ស្វែង​រក​ចំឡើយ​នេះ ​នៅ​ក្នុង​​​​សៀវ​ភៅ​​​ប្រវត្តិ​សាស្រ្ត​ពីរបី​ក្បាល​ ​​ដើម្បី​ផ្ទៀង​ផ្ទាត់​គ្នា​មើល​ពី​ព្រឹត្តិការណ៍​​​​ប្រវត្តិសាស្រ្ត ដែល​បាន​កើត​ឡើង​នា​​ពេល​នោះ​។ ក្នុង​ចំណោម​សៀវភៅ​ទាំង​នោះ គឺ​មាន​តែ​សៀវភៅ​របស់​លោក​អាដេម៉ា ឡឺក្លែរ ទេ​ដែល​រៀប​រាប់​បាន​ក្បោះក្បាយ​ជាង​គេ។ ​​ខាងក្រោមនេះ គឺ​ជាអត្ថបទដកស្រង់​ដោយ​សង្ខេប​ចេញ​​ពី​សៀវភៅ ​ប្រវត្តិសាស្រ្ត​​ប្រទេស​​កម្ពុជា និពន្ធ​ដោយ​​លោក អាដេម៉ារ ឡឺក្លែរ (Adhémar Leclère)  បោះ​ពុម្ព​ផ្សាយ​​​នៅបារីស ឆ្នាំ១៩១៤ ។ ខ្ញុំ​សូម​ជំរាប​ផង​ដែរ​ថា ​ការ​ដែល​ខ្ញុំ​សំរេច​ចិត្ត​ចុះ​ផ្សាយ​អត្ថបទ​ដក​ស្រង់​នេះ​ គឺ​ខ្ញុំ​​មិន​មាន​បំណង​ឆ្កឹះកកាយ​ប្រវត្តិសាស្រ្ត​ចាស់ ដើម្បី​ធ្វើ​ជា​ឆ្នួន​បញ្ឆេះ​​កំហឹង​ជាតិ​និយម អោយ​ស្អប់​ជាតិ​សាសន៍​ដទៃ​នោះ​ទេ។ អ្វីៗ​​ដែល​បាន​កើត​ឡើង​​​​ចំពោះ​​ប្រទេស​ចាម្ប៉ាពី​អតីតកាល គឺ​​ជា​ព្រឹត្តិការណ៍​​​ប្រវត្តិសាស្រ្ត​មួយ ​ដែល​បាន​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​​ពី​​សិល្បៈ​នៃ​ការ​ដឹក​នាំ ​ក្នុង​សម័យ​កាល​​​​នាំ​គ្នា​ធ្វើ​សង្រ្គាម​ពង្រីក​ទឹក​ដី ​ដែល​បាន​ផ្តល់​​កិត្តិយស​ទៅ​លើ​អ្នកណា​ខ្លាំង អ្នកហ្នឹងឈ្នះ…។ ******************** នៅសម័យ​ដែល​ស្តេច​វង្ស​វរ្ម័ន​អស់​អំណាច​ពី​ប្រទេស​កម្ពុជា ហើយ​តាចាយ ឬតាជ័យ ដែល​ជា​នាយ​ក្រុម​ដំណាំ​ត្រសក់​ផ្អែម ត្រូវ​បាន​គេ​លើក​អោយ​ឡើង​សោយ​រាជ្យ​លើ​រាជបល្ល័ង្គ(សូមចូលទៅអាន … Continue reading

Gallery

អតីត​កោះត្រល់, បច្ចុប្បន្ន​ជា​កោះភូគួក​ ​របស់​វៀតណាម ត្រូវ​បានចាត់​​ជា​ “តំបន់ស្វយ័ត”

This gallery contains 1 photos.

ប្រហែលជា​មាន​ជនជាតិកម្ពុជាយើង មិនជា​ច្រើនប៉ុន្មានទេ ដែលដឹងថា អតីត​កោះត្រល់​របស់ខ្មែរ ហើយ​ដែល​បច្ចុប្បន្ន​​មាន​​ឈ្មោះជាផ្លូវការ​ថា កោះភូគួក​ (Phú Quốc) ​​ជា​កម្មសិទ្ធិ​​របស់​ប្រទេស​វៀតណាម​​​ទៅ​ហើយ​នោះ បាន​ក្លាយជា​ដែនដី ឬ «តំបន់ស្វយ័ត» ហើយ កាលពី​ពេល​កន្លង​ទៅ​មុននេះ មិន​ជាយូរ​ប៉ុន្មាន…។ មិនមានឯកសារផ្លូវការណាមួយ ត្រូវបាន​រកឃើញ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​វៀតណាមទេ​ ទាក់ទង​នឹង​ការ​បង្កើត​​ដែនដី​ស្វយ័ត​​​នេះ។ តែការ​ផ្តាច់​កោះ​ភូគួក អោយ​ចេញ​ផុតពី​ដែន​រដ្ឋបាល​គ្រប់គ្រង​​របស់​​ខេត្តហាទៀង ដើម្បី​ក្លាយជា​ដែនដី​ស្វយ័ត គ្រប់គ្រង​ដោយ​ផ្ទាល់​ពីបក្ស​កុម្មុយនីស​វៀតណាមនេះ គឺពិតណាស់, មិន​មែន​​ជា​ការ​ចៃដន្យ​ឡើយ។ តាម​ការ​គិត​លេងៗ​របស់​ខ្ញុំ, ការ​ប្រែក្លាយ​កោះភូគួក អោយ​ទៅ​ជា​ដែនដី​ស្វយ័ត ​គឺ​ជា​យុទ្ធសាស្រ្ត​​ដ៏ល្អឥតខ្ចោះ ដែល​បក្ស និង​រដ្ឋាភិបាល​​ក្រុង​ហាណូយ បាន​គូស​វាស​​ទុកយ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត។ អ្វីដែលបក្ស និង​​រដ្ឋាភិបាល​វៀតណាមបាន​ធ្វើ​ទៅលើ​កោះភូគួកនៅ​ពេល​នេះ ប្រហែល​ជា​​ចង់​យក​គំរូតាម​រដ្ឋាភិបាល​​ចិន ដែល​បាន​​អនុវត្តន៍​ទៅ​លើ​កោះ​ហុងកុង បន្ទាប់​ពី​​​បញ្ចប់​ការ​គ្រប់​គ្រង​​របស់​អង់គ្លេស​នៅ​ឆ្នាំ១៩៩៧ ដែរ… នោះគឺ «ច្បាប់ពីរ ក្នុង​របប​គ្រប់គ្រង​តែមួយ»…។ … Continue reading

Gallery

នៅពីក្រោយ​កិច្ចព្រមព្រៀង​ ទទួល​យក​ជន​ភៀសខ្លួន​អូស្ត្រាលី…

This gallery contains 3 photos.

ប្រតិកម្មជា​ទូទៅ, ជា​ពិសេស នៅ​​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ជុំវិញ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ​ស្តីពី​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​អូស្ត្រាលី អោយ​មកតាំង​ទីលំ​​នៅ​លើ​ទឹក​ដី​កម្ពុជា បាន​កើត​ឡើង​យ៉ាង​ផុល​ផុស ចាប់​តាំង​ពី​កិច្ច​ព្រម​ព្រៀង​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង តំណាង​អោយ​ភាគី​កម្ពុជា និង​លោក Scott Morrison តំណាង​អោយ​យ​ភាគី​អូស្រ្តាលី កាល​ពី​ថ្ងៃ​ទី ២៦ ខែកញ្ញា កន្លងទៅថ្មីៗ​នេះ…។​ តាម​ពិតទៅ នៅ​ក្នុង​ករណីនៃ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូ​ស្រ្តាលី​នេះ ខ្ញុំ​ចាប់​អារម្មណ៍​តាំង​ពី​ដំបូងទី​​មក​ម៉្លេះ, គឺ​ក្រោយ​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Julie Bishop នៅ​កម្ពុជា កាល​ពី​អំឡុង​ចុងខែ​កុម្ភះ ឆ្នាំ២០១៤ កន្លង​ទៅ។ អ្វីដែល​ជា​ផ្លែផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​​របស់​លោក​ស្រី​រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​រូបនេះ គឺ​ការ​ចរចាដោយ​ជោគជ័យ​លើ​កិច្ច​ព្រមព្រៀង​ក្នុង​តម្លៃ​ទឹក​ប្រាក់ ៤០លាន​ដុល្លារ​អូស្រ្តាលី (ប្រមាណ ៣៥លាន​ដុល្លារ​សហរដ្ឋ​អាមេរិក)​ ជា​ថ្នូរ​នឹង​ការ​យល់​ព្រម​​ពី​កម្ពុជា ក្នុង​ការ​​ទទួល​យក​ជនភៀស​ខ្លួន​ពី​ប្រទេស​អូស្រ្តាលី…។ ​​យោង​តាម​ប្រភព​ព័ត៌មាន​នានា ដែល​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​កន្លង​មក, … Continue reading

Gallery

រូបថតក្រុមមេដឹកនាំខ្មែរ នាឆ្នាំ១៩៧៩…

This gallery contains 1 photos.

រូបថត​មួយ​សន្លឹក​ខាង​លើ​នេះ បើ​ទោះ​ជា​មិន​បាន​ថត​ជុំ​គ្នា​ក៏​ដោយ ក៏​បាន​បង្ហាញ​នូវ​​ឥស្សរជន​មួយ​ក្រុម​ ដែល​បាន​ដឹក​នាំ​ប្រទេស ​ក្រោយ​ពេល​ដួល​រលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩ ហើយ​បច្ចុប្បន្ននេះ ​ឥស្សរជន​មួយ​ចំនួន​ក៏​កំពុង​បន្ត​ដឹក​នាំ​ប្រទេស​យើង​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ​​…។ រូប​នេះ​ ថត​នៅ​ក្នុង​វាំង នា​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ១៩៧៩ ក្នុង​ឳកាស​បើក​ «មហា​សន្និបាត​វិសាមញ្ញ កម្មាភិបាល​ទូទាំង​ប្រទេស»។ រូប​នេះ ខ្ញុំ​ដើរ​សួរ​មនុស្ស​ដែល​សល់​ពី​សម័យ​​៧៩-៨០ ច្រើន​គ្នា​ហើយ… គឺ​ស្គាល់​បាន​តែ​ប៉ុន្មាន​រូប​ហ្នុង​ឯង។ ស្តាយដែរ… ប្រសិន​បើ​ខ្ញុំ​មាន​ស្គាល់​​ឥស្សរជន​ណា​ម្នាក់ នៅ​ក្នុង​រូប​ថត​នេះ ប្រាកដ​ជា​​សំគាល់​បាន​គ្រប់​គ្នា,​ គ្មាន​បាត់​ម្នាក់​ទេ។ ដោយ​ហេតុ​នេះ ប្រសិន​បើ​មាន​អស់​លោក​ណា​​បាន​ស្គាល់​រូប​​បុគ្គល​ផ្សេង​ទៀត​​​ក្រៅ​​​ពី​ខ្ញុំ​សំគាល់​​នេះ​ សូម​មេត្តា​​ជួយ​ផ្តល់​យោបល់​ផង, ខ្ញុំ​នឹង​កែ​តំរូវ​ដើម្បី​ទុក​ជា​ឯកសារ​ទៅ​ថ្ងៃ​ក្រោយ។ ​​តាម​រយៈ​រូប​ថត​នេះ​ដែរ ក្នុង​ចំណោម​ឥស្សរជន​សំខាន់ៗ ដែល​បាន​ធ្វើ​ការ​ដឹក​នាំ​ប្រទេស​​ពី​គំនរ​ផេះ​ផង់ នា​ឆ្នាំ​១៩៧៩​ នោះ, ខ្ញុំ​ដូច​ជា​រក​មិនឃើញ​រូប​​លោក ចាន់ ស៊ី… អាច​ថា គាត់​ប្រហែល​ជា​មិន​បាន​មក​ថត​ជុំ​គ្នា​ក៏​មិន​ដឹង។ … Continue reading

Gallery

មានអារម្មណ៍ដូចត្បុរក្រោមសារុង ​ក្រុមតារា…

This gallery contains 1 photos.

កាលពីពាក់កណ្តាល​ខែមុន ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ មានចំណងជើង​ថា «រូបថត​ដែល​ខ្ញុំ​​ពេញ​ចិត្ត​ជាង​គេ» នៅ​ផ្ទះ​ស្រុកស្រែ​របស់​ខ្ញុំ​នេះ។ បច្ចុប្បន្ន រូបប៉ាណូនោះ​ត្រូវ​បាន​ប្តូរ​ចេញ និង​ជំនួស​ដោយ​រូប​ផ្ទាំង​ប៉ាណូ​ខាងលើ​នេះហើយ… គឺបន្ទាប់​ពីក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង​របស់​យើង​ ប្រកួត​ឈ្នះគេ ហើយទទួល​បាន​នូវ​ពាន​រង្វាន់​ពិភពលោក​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​ជា​មោទនភាពជាតិ (sic!) ដ៏​ល្បី​រន្ទឺ​សុះ​សាយ… ។ ខ្ញុំមិនមាន​បំណង​ចង់ “ផា” ឬ​បន្តុះ​បង្អាប់​​ក្រុមហ៊ុន​ ដែល​តំណាង​អោយ​មោទនភាព​ជាតិ​របស់​យើង​​​មួយ​នេះ​ទេ… គឺមិនហ៊ានតេ..!!.. តែរូបភាព​នៅ​លើ​​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​​កាត់​ទទឹង​ផ្លូវ​មួយ​ផ្ទាំង​នេះ វា​ហាក់​ដូច​ជានាំ​អោយ​អារម្មណ៍​មិន​សូវ​ល្អសោះ នៅ​រាល់​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពីក្រោម​វា​ម្តងៗ…។ ខ្ញុំគិតថា ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​តូចធំ​គ្រប់​ប្រភេទ គួរ​តែ​ដាក់​តាំង​នៅ​លើ​ចិញ្ចើម​ផ្លូវទៅ គឺ​ជា​ការ​គ្រប់​គ្រាន់​ណាស់​ទៅហើយ។ រីឯ​ផ្ទាំងប៉ាណូ​កាត់​ទទឹង​ថ្នល់​បែប​នេះ គួរ​តែ​ដាក់​តាំង​រូបភាព​ឡង់សេ​​ពី​តំបន់​​រមណីយដ្ឋាន​ទេសចរណ៍នានារបស់​រាជធានី​ភ្នំពេញ ឬតំបន់​មាត់​សមុទ្រ​​យើងជាដើម។ តែ​បើ​យក​ល្អ​មែន​ទែន​នោះ គឺគួរតែ​ដាក់​តាំង​រូប​ ព្រះឆាយា​លក្ខណ៍​​ព្រះមហាក្សត្រ​យើង គឺ​ជា​ការ​ប្រសើរ​បំផុត។ ព្រោះថា ការ​ដាក់​តាំង​រូបព្រះភក្រ្ត​ ឬព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ​ គឺ​ជា​ការ​បង្ហាញអោយ​ឃើញ​​នូវ​សេចក្តី​​គោរព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​​​ពីប្រជារាស្រ្ត​របស់​ព្រះអង្គ… ហើយ​នៅ​រាល់​ពេល​ដែល​អ្នក​ដំណើរ​ទូទៅ​ បាន​ឆ្លង​កាត់​ពី​ក្រោមម្តងៗ … Continue reading

Gallery

លោក ប៉ា សុជាតិវង្ស គឺជា​ចៅហ្វាយ​ក្រុងភ្នំពេញ​ទី ១៧…

This gallery contains 1 photos.

កាលពី​ចុង​សប្តាហ៍មុន ពិធី​ផ្ទេរ-ទទួល​តំណែង​ចៅហ្វាយ​ក្រុង​​ភ្នំពេញ រវាង​លោក កែប ជុតិមា ​ត្រូវ​ផុត​អណត្តិ និង​លោក ប៉ា សុជាតិវង្ស ដែល​ត្រូវ​ចូល​កាន់​តំណែង​ថ្មីនេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​​អធិបតីភាព​លោក​ឧបនាយក​​រដ្ឋមន្រ្តី ស ខេង…។ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៤១ មក ​​លោក ប៉ា សុជាតិវង្ស ​ គឺ​ជា​ឥស្សរជន​ទី ១៧ ហើយ ដែល​ឡើង​គ្រប់​គ្រង​រាជធានី​ភ្នំពេញ​, បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង…។ ឥស្សរជន​ដែល​​បាន​គ្រប់គ្រង​រាជធានី​ភ្នំពេញ ក្នុង​នាម​ជា​ចៅហ្វាយ​ក្រុង ​ចាប់​តាំង​ពី​ឆ្នាំ​១៩៤១ ​​មក​ រួមមាន៖​ ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៧០ សម្តេចចក្រី ញឹក ជូឡុង លោក ទេព ផន លោក អ៊ុន ត្រមុច … Continue reading

Gallery

ទិដ្ឋភាព​«វាលស្រែយើង» និង ​«វាលស្រែគេ» ​នារដូវប្រាំង…

This gallery contains 21 photos.

ខាងក្រោមនេះ ជាទិដ្ឋភាព​វាលស្រែ នា​រដូវប្រាំងនៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ខ្ញុំ​បាន​ថត​ក្នុង​ដំណើរ​វិល​ត្រឡប់​មក​ពី​ទីក្រុង​ហូជីមិញវិញ កាល​ពី​រសៀល​ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៣ នេះ…។ នៅខាងប្រទេសវៀតណាម, ខ្ញុំ​បាន​ថតពីត្រឹមម្តុំ​ទីប្រជុំជន​ស្រុក​ចាងបាង (Trảng Bàng)​ និងស្រុកគូយ៉ូវ (Gò Dầu) នៃខេត្ត​តៃនិញ (Tây Ninh) រហូត​មក​ដល់​ព្រំដែន​អន្តរជាតិ ម៉ុកបាយ (Mộc Bài)…។ ឯ​នៅ​ខាង​ប្រទេស​កម្ពុជា​យើង​វិញ ខ្ញុំ​បាន​ថត​ចាប់​ពី​ម្តុំ​ហួស​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan Special Economic Zone) នៅ​ក្រុង​បាវិត រហូត​មក​ដល់​ត្រឹមម្តុំ​​ទីប្រជុំជន​ស្រុក​ស្វាយ​ទាប នៃ​ខេត្ត​ស្វាយរៀង…។ ខ្ញុំ​សូម​មេត្តា​អធ្យាស្រ័យផង​ដែរ​ថា រូប​ភាព​ទាំងនេះ​​មិនមែន​មាន​ន័យ​ថា ​ជា​ការ​ចង់​យក​ប្រទេស​ជិត​ខាង មក​ធ្វើ​ការ​ប្រៀប​ធៀប​​នឹង​ប្រទេ​សយើង​​ ដែល​ត្រូវ​បាន “បំផ្លាញខ្ទេច”​​ដោយ​របប​ ប៉ុល ពត … Continue reading

Gallery

អ្នកទោសខ្មែរក្រហម៖ ​បារាំង​ឆ្លើយ ​“No”, ​ចិនឆ្លើយ “Yes”

*** ខាងក្រោមនេះ គឺ​ជា​អត្ថបទ​​​សង្ខេប និង​ដកស្រង់​យក​មក​ពី​ក្នុង​សៀវ​ភៅ​ដែល​ជា​ព្រះរាជ​និពន្ធ​ដោយ​ ព្រះបរមរតនកោដ្ឋ មាន​ចំណង​ជើង​ថា “អ្នកទោស​ខ្មែរ​ក្រហម” ។ នៅ​វគ្គ​ខាង​ក្រោយ​នៃ​សៀវភៅ​នេះ ព្រះ​អង្គ​បាន​ពិពណ៌នា​ពី​ការ​យាង​ចាក​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ នា​រាត្រី​ថ្ងៃទី ៦ មករា ១៩៧៩ ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង រួច​ទៅ​ទី​ក្រុង​ញូវយ៉ក ដែល​នៅ​ទី​នោះ ព្រះ​អង្គ​បាន​ភៀស​ព្រះ​កាយ​ដោយ​ជោគជ័យ​ ចេញ​ផុត​ពី​ការ​​យាម​ឃ្លាំ​តាម​មើល​ដោយ​ពួក​មន្រ្តី​ខ្មែរ​ក្រហម​ ដែល​លោក អៀង​ សារី បាន​បញ្ជូន​ទៅ​ជា​មួយ​ពី​ភ្នំពេញ​ទៅ…។ គិត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈ​ពេល ៣៤ឆ្នាំ​គត់ ដែល​ព្រឹត្តិ​ការណ៍​នេះហាក់​ដូច​ជា​នៅ​ថ្មីៗ​នៅឡើយ។ ស្របពេល​នឹង​ថ្ងៃ​ដួល​រលំ​នៃ​របប​ ប៉ុល ពត បាន​ចូល​មក​ដល់ និង​ជា​ពិសេស គឺ​ស្ថិត​ក្នុង​រយៈពេល​នៃ​ការ​កាន់​ទុក​ព្រះ​បរមសព​ ព្រះ​បរម​រតនកោដ្ឋ​ផង ខ្ញុំ​សូម​ដក​ស្រង់​​ខ្លឹមសារ​ពី​​ក្នុង​សៀវភៅ​ដែល​ជា​ព្រះ​រាជ​និពន្ធ​​​​ផ្ទាល់​របស់​ព្រះ​អង្គ​​​​ ​យក​មក​ចុះ​ផ្សាយ​នៅ​​ផ្ទះ​ស្រុក​ស្រែ​ខ្ញុំ​នេះ ដើម្បី​ឧទ្ទិស​​ព្រះ​រាជ​កុសល​​ថ្វាយ​ព្រះ​វិញ្ញាណក្ខន័្ធ​​​ព្រះ​​អង្គ​ នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះភ្លើង​នា​ពេល​​ដ៏​ខ្លី​​​ខាង​មុខ​​នេះ…។ ប្រកាស​ចុង​បញ្ចប់​​នេះ បាន​តពី​ប្រកាស​មុន​ដែល​មាន​ចំណង​ជើង​ថា៖ ភាពយន្ត​ស៊ើប​អង្កេត​បែប​អាមេរិក ហើយ​ពាក្យ … Continue reading