Category Archives: គំនិត-យោបល់ខ្ញុំ

Gallery

ស្វាគមន៍ ការវិលត្រឡប់ម្តងទៀត..!!​..

This gallery contains 1 photos.

ដោយសារចង់អោយប្លុក«ឆុកឈែ»ខ្ញុំ មានដំណើរការឡើងវិញ នេះម៉្យាង, ម៉្យាងទៀត ដោយសារ​បច្ចុប្បន្ន មានព្រឹត្តិការណ៍នានា បានកើតមានច្រើនឡើងៗ ស្ទើរតែកត់ត្រា​សឹង​មិន​ទាន់ ទើបខ្ញុំសម្រេចចិត្ត វិលមកប្លុករបស់ខ្ញុំវិញ ក្នុងបំណងធ្វើការកត់ត្រា ទៅតាម​អ្វី​ដែល​ខ្ញុំ​អាច​មើល​ឃើញ និង​កត់ត្រាបាន ដើម្បីជាប្រយោជន៍ ទុក​សម្រាប់​មនុស្សជំនាន់ក្រោយ ងាយស្រួល​ក្នុងការ​សិក្សា​ស្រាវជ្រាវ…។ ក្នុង​ន័យនេះ, ខ្ញុំមិនមានបំណងសូម្បីតែបន្តិច ក្នុងការចង់ក្លាយខ្លួនជា​អ្នក​តាមដាន​​កត់​ត្រា​​ប្រវត្តិសាស្រ្តអីទេ ហើយ​រិតតែចង់ជៀស​អោយ​ឆ្ងាយ​ថែម​ទៀត ពីការចង់​ក្លាយ​ខ្លួន​ទៅ​ជា​ «អ្នកវិភាគ» ដោយ​​ប្រើ​ចុងស្លាបប៉ាកា​នៅ​ទីនេះ​ផង​ដែរ ព្រោះថា កិច្ចការ​ទាំង​ពីរ​នេះ​ប្រៀប​​ដូច​​ជា​​វិញ្ញាសារ​ដើរ​លើ​ខ្សែពួរ​មួយ​អញ្ចឹងៈ បើ​ផ្អៀងទៅស្តាំ នឹងបង្កើតភាព​ជា​អមិត្ត​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក, បើ​ផ្អៀងទៅឆ្វេង ប្រៀបដូច​ជា​ការ​តំឡើង​អង្គប់​សម្រាប់​ដាក់ខ្លួនឯងដែរ..!!… ដោយ​បែបនេះ, តាម​ទស្សនៈដើម «មើលឃើញថា» ​របស់​ប្លុកស្រុកស្រែខ្ញុំ, ខ្ញុំ​ត្រូវ​តែ​ព្យាយាម​​ដើរ​ផ្លូវ​កណ្តាល… គឺថា សំរាប់​គូភាគី​ទាំង​សងខាង បើខ្ញុំលើកជើង ត្រូវ​លើក​មិន​​អោយ«​លេចយីហោ»… ហើយ​បើ​ចង់ «វ៉ៃ»វិញ … Continue reading

Gallery

អតីត​កោះត្រល់, បច្ចុប្បន្ន​ជា​កោះភូគួក​ ​របស់​វៀតណាម ត្រូវ​បានចាត់​​ជា​ “តំបន់ស្វយ័ត”

This gallery contains 1 photos.

ប្រហែលជា​មាន​ជនជាតិកម្ពុជាយើង មិនជា​ច្រើនប៉ុន្មានទេ ដែលដឹងថា អតីត​កោះត្រល់​របស់ខ្មែរ ហើយ​ដែល​បច្ចុប្បន្ន​​មាន​​ឈ្មោះជាផ្លូវការ​ថា កោះភូគួក​ (Phú Quốc) ​​ជា​កម្មសិទ្ធិ​​របស់​ប្រទេស​វៀតណាម​​​ទៅ​ហើយ​នោះ បាន​ក្លាយជា​ដែនដី ឬ «តំបន់ស្វយ័ត» ហើយ កាលពី​ពេល​កន្លង​ទៅ​មុននេះ មិន​ជាយូរ​ប៉ុន្មាន…។ មិនមានឯកសារផ្លូវការណាមួយ ត្រូវបាន​រកឃើញ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​វៀតណាមទេ​ ទាក់ទង​នឹង​ការ​បង្កើត​​ដែនដី​ស្វយ័ត​​​នេះ។ តែការ​ផ្តាច់​កោះ​ភូគួក អោយ​ចេញ​ផុតពី​ដែន​រដ្ឋបាល​គ្រប់គ្រង​​របស់​​ខេត្តហាទៀង ដើម្បី​ក្លាយជា​ដែនដី​ស្វយ័ត គ្រប់គ្រង​ដោយ​ផ្ទាល់​ពីបក្ស​កុម្មុយនីស​វៀតណាមនេះ គឺពិតណាស់, មិន​មែន​​ជា​ការ​ចៃដន្យ​ឡើយ។ តាម​ការ​គិត​លេងៗ​របស់​ខ្ញុំ, ការ​ប្រែក្លាយ​កោះភូគួក អោយ​ទៅ​ជា​ដែនដី​ស្វយ័ត ​គឺ​ជា​យុទ្ធសាស្រ្ត​​ដ៏ល្អឥតខ្ចោះ ដែល​បក្ស និង​រដ្ឋាភិបាល​​ក្រុង​ហាណូយ បាន​គូស​វាស​​ទុកយ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត។ អ្វីដែលបក្ស និង​​រដ្ឋាភិបាល​វៀតណាមបាន​ធ្វើ​ទៅលើ​កោះភូគួកនៅ​ពេល​នេះ ប្រហែល​ជា​​ចង់​យក​គំរូតាម​រដ្ឋាភិបាល​​ចិន ដែល​បាន​​អនុវត្តន៍​ទៅ​លើ​កោះ​ហុងកុង បន្ទាប់​ពី​​​បញ្ចប់​ការ​គ្រប់​គ្រង​​របស់​អង់គ្លេស​នៅ​ឆ្នាំ១៩៩៧ ដែរ… នោះគឺ «ច្បាប់ពីរ ក្នុង​របប​គ្រប់គ្រង​តែមួយ»…។ … Continue reading

Gallery

វាត្រូវតែអញ្ចឹង..!!..

This gallery contains 1 photos.

តាមរយៈព័ត៌មាន​នៅលើគេហទំព័ររបស់​កាសែត “យក្សវត្តកោះ” នាព្រឹក​ថ្ងៃទី ១០​មេសា នេះ ដែលនិយាយ​ទាក់ទងនឹងការផ្លាស់ប្តូរ​ក្លោងទ្វារ​អង្គរសង្ក្រាន្ត​ថ្មី ត្រូវបាន​ទទួល​ការ​សាទរពីសាធារណជនទូទៅ ទាំងក្នុង និងក្រៅប្រទេស, សម្រាប់ខ្ញុំ ក៏សូម​ចូល​រួម​ត្រេកអរ ព្រមទាំង​ដូរចិត្ត​ថា នឹង​ទៅ​ចូលរួម​អង្គរសង្រ្កាន្ត​ឆ្នាំនេះដែរ ដែល​កាល​ពី​ពេល​​មុន​នេះ ខ្ញុំគិតថា «ខ្ពើមទៅចូលរួម!»…។ តាមពិតទៅ គឺវាត្រូវតែអញ្ចឹង..!!.. នេះអាចថា ជាដំណោះស្រាយ​មិនអោយបាក់មុខ​ទាំងសងខាង ឬអាចថា ឈ្នះ! ឈ្នះ! សម្រាប់ខ្មែរទាំងអស់​គ្នា…។ គ្មានអ្វីដែល​ដោះ​ស្រាយ​មិន​​ចេញទេ, ប្រសិនបើកុំតាំងចិត្ត​មានះដើម្បី​ដោះ​ស្រាយ​បញ្ហា…។ សង្ឃឹមថា ឆ្នាំនេះខ្ញុំនឹង​បាន​ទស្សនាការប្រកួតអុកចត្រង្គ​នៅមុខអង្គរតូចម្តងទៀត ទាំង​ទឹក​ចិត្ត​សោមនស្ស​រីករាយ​បំផុត…៕ ស្រុកស្រែ

Gallery

គួរប្តូរ ឬកែ​សម្រួល​​ម៉ូត​ក្លោងទ្វារ​អង្គរ​សង្រ្កាន្ត​ ២០១៥ នេះទៅ…

This gallery contains 7 photos.

កម្ទេចផ្កាភ្លើង អាចបង្កជាគ្រោះអគ្គីភ័យបាន…។​ រឿងតូចតាចសោះ តែបើ​មិន​ចេះ​​សម្រប​សម្រួល​បត់បែន​តាម​កាលៈទេសៈ ឬតាម​សភាព​ជាក់​ស្តែង​ទេនោះ ទោះ​តិច​ឬ​ច្រើន វានឹង​បង្ក​នូវ​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​ជា​មិនខាន…។​ តាម​ការ​ស្មាន​ទុក​ជា​មុន, ករណី​ក្លោងទ្វារអង្គរសង្រ្កាន្តដ៏ចម្រូង​ចម្រាសនេះ អាច​នឹង​កើត​មាន​រឿងរ៉ាវ​នា​ពេល​ខាង​មុខ, ប្រសិន​បើ​មិនមាន​ដំណោះ​ស្រាយ​​ផ្លូវ​កណ្តាល​ណា​មួយ អោយ​បាន​ស្ងប់​​ចិត្ត​ទាំង​សងខាង​ទេ​នោះ។ ជាក់ស្តែងថ្មីៗនេះ ក្លោងទ្វារ​មួយត្រូវ​បាន​ទទួល​រង​នូវ​គ្រោះ​អគ្គីភ័យ​ដោយ «ចៃដន្យ (sic!)» បណ្តាល​អោយ​ឆេះនៅ​សល់​តែ​គ្រោង​ឆ្អឹង​​​ប៉ុណ្ណោះ​។ ចុះទំរាំ​ដល់​ថ្ងៃ​ប្រារព្ធពិធី រហូត​ដល់ថ្ងៃ​ចប់, តើ​នឹង​មាន​រឿង​ «ចៃដន្យ» របៀប​នេះ ប៉ុន្មាន​ករណី​ទៀត​ដែល​នឹង​​កើតមាន​​ឡើង?… មិន​មាន​បំណង​អាក្រក់អ្វី​ទេ… ព្រោះថា ​គ្រាន់​តែ​រឿង​តូច​តាច​ប៉ុណ្ណឹង ដោះស្រាយ​មិន​រលូន ហើយថែម​​ទាំង​មានះ ​ពេញ​ចិត្ត​តែ​នឹង​គំនិត​ខ្លួនឯង ដោយ​មិន​ទទួល​យក​នូវ​មតិ​រិះគន់​ស្ថាបនា​ទាល់​តែ​សោះ ដែលទង្វើ​នេះ​ បាន​ធ្វើ​អោយ​ខ្មែរ​យើងទូទៅ​​រង្កៀស​ចិត្ត ហើយ​លែង​​មាន​ចិត្ត​ចង់​ទៅ​ចូល​រួម​​តែ​ម្តង ដោយ​រាប់​ទាំងរូប​ខ្ញុំ​មួយ​ផង​ដែរ…។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នៅ​ទីនេះ គឺខ្ញុំគ្រាន់​តែ​ចង់​ទាញ​អារម្មណ៍​សាធារណជន​បន្តិច​ថាៈ ប្រសិនបើក្លោងទ្វារ​ដដែល​នេះ មិន​មាន​ការ​កែប្រែ ឬកែប្រែ​តិចតួច ដែល​មើល​ទៅ​មិន​ចុះ​ភ្នែក​ដដែល​ជា​ដដែល​​ទេ, … Continue reading

Gallery

សម្រាប់​អ្នក​និយម​​ចូលចិត្ត​អាន​សៀវភៅ…

This gallery contains 1 photos.

ទើប​មាន​ឳកាស​ បាន​ចូល​បណ្ណាគារ, ខ្ញុំ​​រើស​​សៀវភៅ​បាន​ ៥-៦ក្បាល គ្រាន់ទុក​​អាន​​កែ​អផ្សុក, កាល​ពី​ម្សិលមិញ…។ ក្នុង​ចំណោមសៀវភៅ​ទាំង​នោះ ខ្ញុំជក់ចិត្ត​ជាងគេ គឺសៀវភៅមួយក្បាល​មាន​ចំណង​ជើង​ថា​៖ «អច្ឆរិយៈ ដាច់ផ្ងារ» ដែល​ប្រែសម្រួល​ដោយ​លោក ប្រាជ្ញ សម្បត្តិ, និង​បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ២០១១ ដោយគ្រឹះស្ថាន IDEA BOOK … ។ សៀវភៅខ្នាតតូច និង​មាន​កម្រាស់ ១៩៧ទំព័រ​នេះ រួមមាន​ ៨០សំណួរ-ចម្លើយ ដែល​ត្រូវ​បាន​ដក​ស្រង់​យក​មក​ពីសំណួរ​​ដ៏​ពេញ​និយម សម្រាប់​ធ្វើ​តេស្ត​​​បុគ្គលិក របស់​ក្រុមហ៊ុន​ធំៗ ក្នុង​ពិភពលោក ដូចជា​ក្រុមហ៊ុន Apple, Google, និង Microsoft ជា​ដើម។ ដូច​អស់​លោក​អ្នក​ជ្រាប​ស្រាប់​ហើយ, បណ្តាក្រុមហ៊ុន​ល្បីៗ ដូច​បាន​រៀប​រាប់​នេះ​ ពួកគេ​ជ្រើស​រើស​យក​តែ​បុគ្គល​រូប​ណា​ដែល​មាន​ភាព​វៃ​ឆ្លាត​ និង​មាន​សមត្ថភាព​​ពូកែ​គិត … Continue reading

Gallery

ស្រែយើង និង​ស្រែគេ..!!..

This gallery contains 24 photos.

ក្នុងដំណើរ​ទៅប្រទេស​វៀត​ណាម​ជើង​នេះ, ខ្ញុំ​ចាប់​អារម្មណ៍​នឹង​ទិដ្ឋភាព​វាល​ស្រែ​នៅ​តាម​ផ្លូវ​ ចាប់​ពីត្រើយ​ខាង​កើត​អ្នកលឿង រហូត​ដល់​ព្រំដែន​បាវិត(ខាងកម្ពុជា​យើង) និង​ចាប់​ពីម៉ុកបាយ រហូត​ដល់​គូជី​(ខាងវៀតណាម) ដែល​មាន​សភាពផ្ទុយ​គ្នា​ស្រឡះ…។ ​ប៉ែក«ខាង​យើង»… ទស្សនីយភាពនៅ​ម្ខាង​ផ្លូវ ដែល​ហាក់​កំពុង​រត់​ថយក្រោយ​ ស្ថិត​ក្រោម​ក្រសែ​ភ្នែករបស់​ខ្ញុំ​ ​គឺជា​វាល​ស្រែក្រោយ​រដូវ​ច្រូត​កាត់រួច ដោយ​បន្សល់​តែ​​​គល់​ជញ្ជ្រាំង មើល​ទៅ​ឃើញ​​ដាច់​កន្ទុយ​ភ្នែក។ «វាល​ស្រែយើង» ​ដែល​មាន​សម្បុរ​ដូចដីឥដ្ឋ​ និង​មិន​មាន​ឃើញ​លាយ​ពណ៌​បៃតងសោះនេះ សូម្បី​តែ​សត្វ​ពាហនៈ ក៏លំបាក​នឹង​ស្វែង​រកស្មៅ​ ដើម្បី​មក​ចម្អែត​ក្រពះ​របស់​ពួក​វា​ប្រចាំ​ថ្ងៃ​​បាន​ដែរ…។ ផ្ទុយទៅវិញ, គ្រាន់​តែ​ឈាន​ជើង​​ចូល​ដល់ប៉ែក​«ខាងគេ»ភ្លាម គឺ​ត្រជាក់​ភ្នែក​តែ​ម្តង…។ ចេញផុតពីម៉ុកបាយទៅ ចាប់​ពីហ្គូយ៉ូវ(Gỗ Dầu) ចាងបាង(Trảng Bàng) គូជី(Củ Chi) គឺ​ជា​ទិដ្ឋភាព​ពណ៌​បៃតងខ្ចី លាត​សន្ធឹង​ដាច់​កន្ទុយ​ភ្នែក។ ទាំងនេះជា «វាលស្រែគេ» មិន​ថា​ជា​រដូវ​ប្រាំង ឬ​រដូវ​វស្សា​។ នេះ​ជា​បច្ចុប្បន្នភាពនៃភាព​ជោគជ័យ​លើ​​​​នយោបាយ​ទឹក របស់​ប្រទេស​វៀត​ណាម​…។ កាល​ខ្ញុំ​រៀន​ថ្នាក់​បឋម​សិក្សា ខ្ញុំ​ទន្ទេញ​យ៉ាង​រត់​មាត់ថាៈ … Continue reading

Gallery

នៅពីក្រោយ​កិច្ចព្រមព្រៀង​ ទទួល​យក​ជន​ភៀសខ្លួន​អូស្ត្រាលី…

This gallery contains 3 photos.

ប្រតិកម្មជា​ទូទៅ, ជា​ពិសេស នៅ​​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ជុំវិញ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ​ស្តីពី​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​អូស្ត្រាលី អោយ​មកតាំង​ទីលំ​​នៅ​លើ​ទឹក​ដី​កម្ពុជា បាន​កើត​ឡើង​យ៉ាង​ផុល​ផុស ចាប់​តាំង​ពី​កិច្ច​ព្រម​ព្រៀង​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង តំណាង​អោយ​ភាគី​កម្ពុជា និង​លោក Scott Morrison តំណាង​អោយ​យ​ភាគី​អូស្រ្តាលី កាល​ពី​ថ្ងៃ​ទី ២៦ ខែកញ្ញា កន្លងទៅថ្មីៗ​នេះ…។​ តាម​ពិតទៅ នៅ​ក្នុង​ករណីនៃ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូ​ស្រ្តាលី​នេះ ខ្ញុំ​ចាប់​អារម្មណ៍​តាំង​ពី​ដំបូងទី​​មក​ម៉្លេះ, គឺ​ក្រោយ​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Julie Bishop នៅ​កម្ពុជា កាល​ពី​អំឡុង​ចុងខែ​កុម្ភះ ឆ្នាំ២០១៤ កន្លង​ទៅ។ អ្វីដែល​ជា​ផ្លែផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​​របស់​លោក​ស្រី​រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​រូបនេះ គឺ​ការ​ចរចាដោយ​ជោគជ័យ​លើ​កិច្ច​ព្រមព្រៀង​ក្នុង​តម្លៃ​ទឹក​ប្រាក់ ៤០លាន​ដុល្លារ​អូស្រ្តាលី (ប្រមាណ ៣៥លាន​ដុល្លារ​សហរដ្ឋ​អាមេរិក)​ ជា​ថ្នូរ​នឹង​ការ​យល់​ព្រម​​ពី​កម្ពុជា ក្នុង​ការ​​ទទួល​យក​ជនភៀស​ខ្លួន​ពី​ប្រទេស​អូស្រ្តាលី…។ ​​យោង​តាម​ប្រភព​ព័ត៌មាន​នានា ដែល​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​កន្លង​មក, … Continue reading

Gallery

សំបុត្រ​ផ្ញើជូនវិញ្ញាណក្ខន្ធលោកប៉ាខ្ញុំ

លោកប៉ាជាទីគោរព​ និងជាទីនឹករលឹកបំផុត..!!.. ចាប់តាំងពីឈ្លបមួយក្រុម បានចាប់ខ្លួន​លោកប៉ាដែល​កំពុង​ជីកប្រឡាយ​នា​ពេល​យប់ ​នៅការដ្ឋាន​ទួលតាស្រី ខាងកើតភូមិបឹងខ្ពប ឃុំខ្ពប ​ស្រុក២០ តំបន់២៥ នា​អំឡុង​ខែ​ឧសភា ឆ្នាំ១៩៧៧ មក, ម៉ែ និង​កូនៗ​​​របស់​លោក​ប៉ា​ទាំងអស់ លែង​បាន​ជួប​មុខ​​លោកប៉ា​អស់​រយៈ​ពេល​​ ៣៧ឆ្នាំ កន្លង​មក​ហើយ…។ មិនខុស​ពីក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ដទៃៗ​ទៀតដែរ, អ្វី​ដែល​ជា​ការ​​​ទន្ទឹង​រង់ចាំ​​សំរាប់​ម៉ែ និង​កូនៗ​របស់​លោកប៉ា អស់​រយៈ​ពេល​ជិត​បួន​ទសវត្សរ៍​​កន្លង​ទៅ​​នេះ គឺ​ការ​ស្វែង​រក​យុត្តិធម៌ ក្នុង​ករណី​​​នៃ​ការ​ស្លាប់​របស់​លោក​ប៉ា ដោយសារ​ស្នាដៃ​កងឈ្លប រួម​នឹង​កងសន្តិបាល​នៅមន្ទីរ​ឃុំឃាំង​​កោះថ្មី ឬមន្ទីរ-ស១៥…។ មក​ដល់​ថ្ងៃ​នេះ កូនសូម​ជំរាប​ជូន​វិញ្ញាណក្ខន្ធ​លោក​ប៉ា​មេត្តា​ជ្រាប​ថា ​ឆ្លងតាម​រយៈ​​តុលាការ​កូនកាត់​ ដែល​​ទទួល​ភារៈ​​កាត់​ក្តី​លើ​សំណុំ​រឿង​ខ្មែរ​ក្រហម​ ដោយ​​បាន​​ចំណាយ​ប្រាក់​អស់​ប្រមាណជាង​ពីររយ​លាន​ដុល្លារ​ តាំង​ពី​ការកកើត​នៅ​ឆ្នាំ២០០៦ ​មក​​នោះ​, គឺទើប​តែ​កាល​ពី​ថ្ងៃ​ទី ០៧ សីហា កន្លងទៅ​​នេះទេ ដែល​ក្រុម​គ្រួសារ​យើង បាន​ឮការ​ប្រកាស​សាលក្រម​កាត់​ទោសដាក់​គុក​អស់​មួយ​ជីវិត ទៅលើ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​របប​វាល​ពិឃាតក្នុង​ប្រទេស​យើង​ កាល​ពី​ជាង​សាមសិប​ឆ្នាំមុន​ ។ បើ​ទោះ​ជា​សាល​ក្រម​នេះ … Continue reading

Gallery

ទំរាំត្រូវគ្នា ស៊ីពេលអស់មួយឆ្នាំ..!!..

This gallery contains 1 photos.

ព្រឹត្តិការណ៍សមាជិកសភាជាប់ឆ្នោត របស់​គណបក្ស​សង្គ្រោះជាតិ (CNRP)  ចូលផឹក​ទឹក​សម្បថក្នុង​ព្រះបរមរាជវាំង កាលពីរសៀល​ថ្ងៃទី ០៥ សីហា ម្សិលមិញ គឺបានឆ្លុះ​បញ្ចាំង​ពី​ការ​​បញ្ចប់​វិបត្តិ​ជាប់​គាំង​នយោបាយនៅកម្ពុជា ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​ហើយ…។ ​តាម​រយៈរូបភាព​​​ទូរទស្សន៍​ជាតិ ដែល​បាន​ផ្សាយ​កាល​ពី​យប់​មិញ ​បង្ហាញ​ថាៈ ​ស្ថិត​នៅចំពោះ​ព្រះភ័ក្ត្្រ​​ព្រះរាជាខ្មែរ​, សមាជិក​សភា​ជាប់​ឆ្នោត​ទាំង ៥៥រូប បានសូត្រ​ពាក្យ​សម្បថ​ឮ​រងំ តាម​​ព្រះ​សូរ្យសៀង​សម្តេច​​ព្រះអគ្គមហា​សង្ឃរាជ​ ទេព វង្ស ដែល​បាន​អាន​ពាក្យ​សម្បថ​​នៅក្នុង​ក្រដាស​​ទាំង​រដាក់​រដុប…។ ​បន្ទាប់​មក ឃើញ​ឥស្សរជនទាំង​ ៥៥រូប ​​បានដើរ​មក​​លត់​ជង្គង់​ផឹក​ទឹក​សម្បថ​ម្នាក់​មួយ​ក្អឹកៗ រួច​ងើប​​ទៅ​ក្រាប​ថ្វាយ​​បង្គំ​ព្រះរាជា, ហើយ​​បន្ត​​ទៅ​ក្រាបថ្វាយ​​បង្គំ​សម្តេច​សង្ឃ​ទាំង​ពីរ​រាជា​គណៈ​ មុន​នឹង​ត្រឡប់​មក​ឈរ​ក្នុង​ជួរ​វិញ…។ រូបភាព​ទាំង​នេះ គឺ​មិន​មាន​អ្វី​ខុសគ្នា​ឡើយ ពីការដែល​សមាជិក​​សភា​ជាប់​ឆ្នោត​ របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ចំនួន ៦៨រូប បាន​ផឹក​ទឹក​សម្បថ​​ដូច​គ្នា​នេះ កាល​ពី​ពេល​មុន។ សម័យ​ប្រជុំ​សភា​លើក​ដំបូង ក្នុង​អណត្តិ​ទី៥ … Continue reading

Gallery

បាតដៃក៏សាច់, ខ្នងដៃក៏សាច់!…

ព្រឹត្តិការណ៍ប៉ះទង្គិចគ្នាបង្ក​អោយ​​ទៅ​ជា​អំពើ​ហឹង្សាកាល​ពី​ព្រឹក​ថ្ងៃទី ១៥ កក្កដា កន្លងទៅ បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក សំរាប់​​អ្នក​វិភាគ​​រាយ​រង​តាម​តុ​កាហ្វេ…។ មាន​សំណួរ​ជា​ច្រើន​ជុំវិញ​រឿង​នេះ, តែមាន​សំណួរ​មួយដែល​ខ្ញុំ​ព្យាយាម​រក​ចម្លើយ​មិន​ទាន់​ឃើញ​នៅឡើយគឺៈ មក​ដល់​សម័យ​នេះ​ហើយ, ហេតុអ្វី​បាន​ជា​ជាតិសាសន៍​​ខ្មែរ​យើង និយម​ប្រើតែ​​អំពើ​ហឹង្សាដាក់​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា?… ​ឥឡូវ​លទ្ធផល​បណ្តោះ​អាសន្ន​បាន​ចេញ​មក​ហើយ… គឺភាគី​ខាង​អាជ្ញាធរ​ បាន​រង​របួស​សំរាក​ព្យាបាល​រដូក​រណែល​ក្នុង​មន្ទីរ​ពេទ្យ, ឯ​ចំណែក​ភាគីខាង​«ចូល​ទៅ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ» ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស…។ សំរាប់​ខ្ញុំ ដែល​សុំ​មិន​​វែកញែក​ថា​ខាងណា​ខុស ខាង​ណា​ត្រូវ​នោះ, ក្រោយ​ហេតុការណ៍ចង្រៃ​​នេះ​ចប់​​ទៅ ខ្ញុំ​​មើល​ឃើញ​គូភាគី​ទាំង​សង្ខាងគឺ «បាតដៃក៏សាច់! ខ្នងដៃក៏សាច់!» ។ ព្រឹកនេះ, ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ខ្ញុំ​ស្តាប់​ឮពិធីករ​​វិទ្យុ​ក្នុង​ស្រុក​មួយ បាន​ស្នើសុំ​ទៅ​គូភាគី​ទាំង​ពីរ អោយ​«ឆាចោល» បញ្ចប់​​រឿង​នេះ ហើយនាំ​គ្នា​​ចូល​​ទៅ​អង្គុយ​ក្នុង​សភា ដើម្បី​តតាំង​គ្នា​តាម​ផ្លូវ​ច្បាប់​ទៅ​!… ខ្ញុំ​ក៏​យល់​ស្រប​នឹង​គំនិត​នេះ​ដែរ ​ព្រោះថា ​រូបភាព​បង្ហាញ​ពី​អំពើ​ហឹង្សាគួរ​អោយ​តក់​ស្លុត និង​សង្វេគ​ជា​ពន់​ពេក​នៅ​តាម​ទី​សាធារណៈ​ ដោយ​រាប់​ចាប់​តាំង​ពី​ព្រឹត្តិការណ៍​នៅ​ផ្លូវ​វេងស្រេង និង​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​​ថ្មីៗ​នេះ វា​នាំ​អោយ​អាប់​អោន​ដល់​ជាតិសាសន៍​​​យើង​ខ្លាំង​ណាស់។ … Continue reading