Category Archives: កំណត់ត្រា

Gallery

កត់ត្រារហ័ស៖ ខ្សែជីវិត​អតីត​យុទ្ធជន​ពិការមួយរូប ក្នុង​សម័យ​សង្រ្គាម…

This gallery contains 1 photos.

វាចាស្មេរ៖ សូមឧទ្ទិសប្រកាសមួយ​នេះ ជូនដល់​អតីត​យុទ្ធជនទាំង​អស់​ ដែលរបួស​​ពិការ​ដោយសារ​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា ក្នុង​ចន្លោះ​ពី​ឆ្នាំ១៩៧៩ ដល់ ១៩៩៨…។ ជា​មួយ​គ្នា​នេះ ខ្ញុំ​ក៏​ចង់​រំលេច​អោយ​យុវវ័យ​ជំនាន់​បច្ចុប្បន្ន និង​ជំនាន់​ក្រោយៗ​ទៀត​ បាន​​ដឹង​ពី​រឿង​រ៉ាវ​ខ្លះៗ កាល​ពី​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៨០… នោះ​គឺ​រឿងរ៉ាវ​យុវជន នៅ​តាម​ទី​ជនបទ ត្រូវ​​ជាប់​កំណែន​​កងទ័ព​តាម​វិធី​​«ចាប់​បង្ខំ» ដែល​ភាសា​​​សាមញ្ញ​របស់​អ្នក​ស្រុក​​ហៅថា «ចាប់ទាហាន!»…។ ក្នុងអំឡុង​​សម័យ​កាល​ «ចាប់ទាហាន» នោះ, យុវជននៅ​តាម​ទី​ជនបទ​ស្រុក​ស្រែ​ចម្ការ​ដែល​មិន​មាន​ការ​រៀនសូត្រ​ច្បាស់​លាស់ គឺកម្រ​គេច​ផុត​ពី​កាតព្វកិច្ច​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ណាស់។ ខុស​ស្រឡះ​ពី​សម័យ​បច្ចុប្បន្នដែល​មិន​មាន​ចម្បាំង​រាំង​ជល់, ​យុវវ័យ​ជំនាន់​​ក្រោយ​យើង​នេះ មាន​ឳកាស​ច្រើន​ក្នុង​ការ​សិក្សា​រៀន​សូត្រ… តែ​ពួកគេ​ខ្លះ​បែរ​ជា​ប្រព្រឹត្ត​​នូវ​អំពើ​អបាយមុខ​ផ្សេងៗ ដូច​ជា​សេព​គ្រឿង​ញៀន, បង្កើត​ជា​ក្រុមបក្សពួក​​បងតូច​បងធំ ពាលា​អាវ៉ាសែ វ៉ៃ​កាប់​ចាក់​គ្នានៅ​តាម​ទី​សាធារណៈ​ ឬ​នៅ​ក្នុង​ពិធី​កម្សាន្ត​សប្បាយ​នានាទៅ​វិញ…។ ស្រុកស្រែ ________________________ នៅពេលខ្ញុំ​កំពុង​អង្គុយ​មើល​​រថយន្ត​កំពុង​បាញ់​ទឹក​លាង នៅ​ការ៉ាស់​លាង​រថយន្ត​មួយ​កន្លែង ​​ជិត​រង្វង់​មូល​ទួល​គោក, ខ្ញុំ​សង្កេត​ឃើញ​កម្មករ​ម្នាក់ មាន​ដំណើរ​រាង​ខើច​​ជើង​ម្ខាងខាងឆ្វេង កំពុង​កាន់​ទុយោ​បាញ់​ទឹក​ ដើរ​ក្រឡឹង​ជុំវិញ​រថយន្ត។ … Continue reading

Gallery

កត់ត្រារហ័ស៖ ខ្សែជីវិត​អតីត​ទាហាន​ប៉ារ៉ា​មួយ​រូប…

This gallery contains 1 photos.

ក្នុង​ដំណើរ​ឆ្លង​កាត់​ភូមិសាស្រ្ត​ស្រុក​ស្វាយចេក នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ, ខ្ញុំ​បាន​ជួប​យុទ្ធជន​​​នៃ​កង​យោធពល​ខេមរភូមិន្ទ​មួយ​រូប​ដោយ​ចៃដន្យ ក្នុង​ពេល​​​ខ្ញុំ​​កំពុង​ឈប់​ថត​ទិដ្ឋភាព​​ផ្លូវ​លំ និង​ចំការ​ដំឡូង​មី នៅ​ជាប់​ព្រំដែន​ថៃ ហួស​ម្តុំ​ទីប្រជុំជន​ចំការគរ…។ ​ ក្រោយ​ពេល​សួរនាំ​សំណេះ​សំណាល​ពីនេះ​ពី​នោះ​រួច​មក ទើប​ខ្ញុំ​ដឹង​ថា យុទ្ធជន​​វ័យ​ចំណាស់​រូប​នេះ គឺ​ជា​អតីត​ទាហាន​ប៉ារ៉ា នៃកងទ័ព​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោកតា សឺន​ សាន កាល​ពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ ។ តាមទម្លាប់​​ជជែក​លេង​ បែប​សួរ​ជីកឫស​ជីក​គល់, ខ្ញុំ​បាន​ចំណាយ​ពេល​​ជាង​​កន្លះ​ម៉ោង ដើម្បី​ឆ្កឹះ​កកាយអំពី​​ប្រវត្តិ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន ​របស់​យុទ្ធជន​ជើង​ចាស់​រូប​នេះ… ហើយ​ខាង​ក្រោម​នេះ គឺ​ជា​កំណត់ត្រា​រហ័ស ដែល​ខ្ញុំ​​​សរសេរ​រៀប​រាប់​ឡើង​វិញ​ ​តាម​លំដាប់​លំដោយ ​ពី​​ខ្សែ​ជីវិត​អតីត​ទាហាន​ប៉ារ៉ា​មួយ​រូប, ​បច្ចុប្បន្ន បាន​ពាក់​ត្រឹម​សក្តិ១ នៃ​កង​យោធពល​ខេមរភូមិន្ទ…។ វ័យ ១៩ឆ្នាំ រត់​ចូលព្រៃម៉ាគី… មាន​ស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង, លោកសក្តិ១ ស៊ីវ៉ាត កើត​ឆ្នាំ១៩៥៣, គិត​មក​ដល់​សព្វថ្ងៃ គាត់​​មាន​វ័យ​ជាង … Continue reading

Gallery

ទិដ្ឋភាពទូទៅនៅឆ្នេរកោះរុង

This gallery contains 50 photos.

ឆ្នេរកោះរុង មាន​មនុស្សម្នារស់នៅ និង​ភ្ញៀវ​ទេសចរណ៍​ទៅលេង​​អ៊ូអរ​មែន​ទែន, ជា​ពិសេស​នា​ពេល​រាត្រី​, បើ​ប្រៀបនឹង​ឆ្នេរ​កោះរុងសន្លឹម​ ដែល​ខ្ញុំ​ធ្លាប់​បាន​ទៅ​ស្នាក់​នៅ​ទីនោះ​មួយ​យប់ កាល​ពី​ដើមខែ​តុលា ឆ្នាំទៅ។ នៅ​ម្តុំ​កំពង់​ផែ ដែល​មាន​ផ្ទះ​អ្នក​ស្រុក​រស់​នៅ គឺ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ផ្ទះសំណាក់ និង​ហាងបំរើ​ភេសជ្ជៈស្អេក​ស្កះ​។ រីឯ​នៅ​តាម​បណ្តោយ​​ឆ្នេរ​​​ប៉ែក​ខាង​ជើងវិញ គឺជា​តំបន់​បឹងកាឡូ​​(Bungalows) ដ៏​ស្ងប់​ស្ងាត់ ដែល​ផ្ទះ​ស្នាក់​នៅ​ទាំង​អស់​​នោះ ធ្វើ​អំពី​ឈើ​ប្រក់​ស្លឹក​ ស្ថិត​នៅ​ប្រជ្រៀត​ខ្លួន​ក្នុងព្រៃ​​ធម្មជាតិ​, ​ជា​ទីស្នាក់​នៅ​ដ៏​​ពេញ​និយម​​នៃ​ជន​បស្ចឹម​​បរទេស…។ ដោយសារ​តំបន់​ឆ្នេរ​រមណីយដ្ឋាន​កោះរុង​នេះ ស្ថិត​នៅ​ប៉ែក​ខាង​កើត​នៃ​ចុងកោះ ដែល​មាន​ជួរ​ភ្នំ​​បាំង​ជា​បង្អែក​នៅ​ពី​ខាង​លិច​នោះ ទើប​ធ្វើ​អោយ​ភ្ញៀវ​ទេសចរណ៍​គ្រប់ៗ​រូប ​អាច​ដើរ​ហាត់​ប្រាណ​បណ្តើរ និង​មើល​ថ្ងៃ​រះ​បណ្តើរ នា​ពេល​ព្រឹក​ព្រលឹម នៅ​តាម​បណ្តោយ​​ឆ្នេរ​ខ្សាច់​ដ៏​ស.ក្បុស​ស្រស់​ត្រកាល​នេះ។ ចំពោះតំលៃ​ស្នាក់​នៅ និង​អាហារ​ទទួល​ទានវិញ នៅ​​ទីនេះ​រាង​ថ្លៃ​បន្តិច។ សំរាប់​ភ្ញៀវ​ដែល​មិន​បាន​កក់​បន្ទប់​មុន គឺ​ច្រើ​ន​តែ​ជួប​នូវ​​ការ​លំបាក​ក្នុង​ការ​រក​កន្លែង​ស្នាក់​នៅ។ ​​ផ្ទះ​សំណាក់ មាន​តំលៃចាប់ពី​ 8$, 10$, 15$, 20$…ក្នុង​មួយ​យប់, ទៅ​តាម​លក្ខណ្ឌ​នៃ​បន្ទប់ ដូច​ជា​ការ​ប្រើ​បន្ទប់​ទឹក​រួម​គ្នា … Continue reading

Gallery

ជិះកាណូតទៅសំរាក​​នៅ​ឆ្នេរ​កោះរុង

This gallery contains 24 photos.

វេលា​ម៉ោង ១ និង​ ៣០នាទីរសៀល… ឡានទ្រុងមួយ​គ្រឿង ប្រភេទ​ដឹក​ពងទា របស់​ក្រុមហ៊ុន​កាណូត​​ដឹក​អ្នក​ដំណើរ​ «កំពង់សោម-កោះរុង» បាន​មក​ទទួល​ខ្ញុំពី​ផ្ទះ​សំណាក់ រួច​ដឹក​ឆ្ពោះ​ទៅ​កាន់​ផែ​កាណូត​ទំនប់​រលក ដើម្បី​បន្ត​ដំណើរ​ទៅ​កោះរុង។​ តាម​កម្មវិធី​ក្នុង​សំបុត្រ, កាណូត​នឹង​ចេញ​ដំណើរ​នៅ​ម៉ោង ២រសៀល។ បើ​តាម​ក្រុម​ហ៊ុន​​កាណូត​ បាន​អោយ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃ​ មាន​កាណូត​ចេញ​​ទៅ​កោះ​រុងពីរ​ជើងៈ ព្រឹកម៉ោង ៩ មួយជើង, និង​រសៀល​ម៉ោង ២ មួយ​ជើង​ទៀត។ ​ទំរាំតែឡាន​ប្រមូល​បាន​មនុស្ស​​​ជុំគ្នា និងធ្វើ​ដំណើរ​ដល់​ផែទំនប់​រលក, ម៉ោង ២ និង​២០នាទី​បាត់…។ គ្រាន់​តែ​អ្នក​ដំណើរ​ចុះ​ដល់​ទូក​អស់​ភ្លាម កាណូត​ក៏​ចាប់​ផ្តើម​ស្រាវ​ពួរ បញ្ឆេះ​ម៉ាស៊ីនថយ​ចេញ​ពី​ផែ​ភ្លាមៗ​ដែរ។ នៅ​ពេល​ដែល​តួកាណូត​ត្រឡប់​ក្រោយ​បែរ​ហើយ តៃកុងកាន់​ចង្កូត​​ក៏​តំឡើង​ហ្គារ រួច​ទូក​ក៏​គ្រញែង​ខ្លួន ស្ទះ​វឹង​ទៅ​កាន់​លំហ​សមុទ្រ ជា​មួយ​នឹង​ផ្សែង​ខ្មៅ​ហុយ​ទ្រុបនៅ​កន្សៃ​ទូក…។ នៅ​ក្នុង​ទូក, ក្នុង​ចំណោម​អ្នក​ដំណើរ​ជាង​ដប់​នាក់, មានតែ​​​ខ្ញុំ​​ពីរនាក់ខ្មែរ… … Continue reading

Gallery

ពិធីបុណ្យបង្ហោះគោម និងលយកន្ទោង ​នៅឈៀងម៉ៃ

This gallery contains 33 photos.

ខាងក្រោមនេះ ជាទិដ្ឋភាព​ក្នុង​ពិធីបុណ្យ​បង្ហោះគោម និង​លយ​កន្ទោង ដែល​ភាសា​ថៃ​ហៅថា យីពេង នៅ​ខេត្ត​ឈៀងម៉ៃ ប្រទេស​ថៃ។ ក្នុង​ថ្ងៃ​ពិធីបុណ្យ គឺ​ចំ​ពេល​ភ្លៀង​ធំ ទើប​មិន​បាន​ឃើញ​ការ​ដង្ហែដ៏​ធំ​មួយ នៅ​ក្នុង​ពិធី​បុណ្យ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ។ នៅ​ពេល​យប់ មាន​មនុស្សម្នា​មក​ពី​គ្រប់​ទិសទី បាន​ចូល​រួម​ពិធី​បង្ហោះគោម និង​លយ​កន្តោង នៅ​ក្នុង​ទឹក​ទន្លេ​ដែល​ហូរ​កាត់​ក្រុង​ឈៀងម៉ៃ។ គោម​បង្ហោះ​ គឺ​ធ្វើ​អំពីក្រដាស​ស្តើង ហើយ​បញ្ឆេះ​សំរាប់​ដុត មិន​ដឹង​ធ្វើ​ពី​ស្អី​ដែរ​ទេ តែ​មើល​មួយ​ភ្លែត​ទៅ គឺ​ស្រដៀង​នឹង​បង់​ស្អិត។ ចំណែក​កន្ទោង​វិញ គឺ​បាន​រចនា​ច្រើន​​ម៉ូត ច្រើន​បែប លំអ​ដោយ​ផ្កា​ភ្ញី​ចំរុះពណ៌។ ឆ្លង​តាម​ការ​ឃើញ​ជាក់ស្តែង​បែប​នេះ ខ្ញុំ​គិត​ថា នៅក្នុង​ព្រះរាជ​ពិធីបុណ្យបណ្តែត​ប្រទីប​ អកអំបុក  និង​សំពះ​ព្រះខែ​នៅ​ស្រុក​យើង គួរ​តែ​បង្កើត​អោយ​មាន​​ពិធី​បណ្តែត​កន្ទោង​​នៅ​ទន្លេ​បួន​មុខ​ ខាង​មុខ​ព្រះ​បរមរាជ​វាំង​យើង ហើយ​គ្រប់​ខេត្ត​ដែល​មាន​ទន្លេ ស្ទឹង​ហូរ​កាត់ ក៏​គួរ​តែ​ធ្វើ​បែប​នេះ​ដែរ ដើម្បី​ញាំង​អោយ​ព្រះ​រាជ​​ពិធី​បុណ្យ​ជាតិ​របស់​យើង កាន់​តែ​មាន​ភាព​អធឹក​អធម​ថែម​ទៀត និង​ដើម្បី​​​​ជា​ការរួម​ចំណែក ​ជួយ​​​ដល់​វិស័យ​​ទេសចរណ៍​​ជាតិ​​​ផងដែរ។ … Continue reading

Gallery

អារាមមួយ នៅក្នុងក្រុងឈៀងម៉ៃ

This gallery contains 18 photos.

ខាងក្រោមនេះ ជាទិដ្ឋភាព​ក្នុង​​ទីអារាម​ព្រះពុទ្ធ​សាសនា​ដ៏​ចំណាស់​មួយ​ នៅ​កណ្តាល​​ក្រុង​ឈៀងម៉ៃ​ ប្រទេស​ថៃ ដែល​ខ្ញុំ​មើល​ទៅ ស្រដៀង​នឹង​នៅភូមា​ដែរ…។ ខ្ញុំ​មិន​បាន​ដើរ​សព្វ​ក្នុង​វត្តនេះ​ទេ ព្រោះល្ងាច​ណាស់​ទៅ​ហើយ… ណា​មួយ​ក្នុង​វត្តនេះ មាន​ទីធ្លា​រាង​ចង្អៀត​បន្តិច, ឯ​ឈ្មោះ​វត្ត​ទៀត​សោត ក៏​មិន​ដឹង​ថាឈ្មោះ​​​អីដែរ ព្រោះ​​ឃើញ​មានឈ្មោះ​នៅ​លើ​ក្លោងទ្វារ​វត្ត​ដែរ តែ​ជា​ភាសាថៃ, ហើយ​ខ្ញុំ​ក៏​ភ្លេច ឬមិន​មាន​បំណង​សួរ​ទៅ​ជនជាតិ​ថៃ ដែល​នៅ​ក្បែរ​នោះផងដែរ…។ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ គឺមានដូច​ជាសាលា​ធម្មសភា​មួយ ស្ថិតនៅ​ជាប់​របង​វត្តខាង​លិច, ហើយនៅ​ចំ​ពី​ខាង​ក្រោយ​នោះ មាន​​​កូន​​ព្រះវិហារ​តូច​មួយ ដែល​នៅ​តាម​ជញ្ជាំង​ខាង​ក្នុង មាន​បិទ​រូប​ព្រះពុទ្ធ​តូចៗ ជា​ច្រើនអង្គ។ ​នៅ​​ពី​ខាង​ក្រោយ​កូន​​​ព្រះវិហារនេះ​ ឃើញ​មានចេតីយ៍​ពណ៌.ស ដ៏​ធំមួយ ហើយ​នៅ​ចន្លោះ​ចេតីយ៍ធំ និង​ព្រះវិហារ​តូច​នេះ គឺ​មាន​​ចេក​ ១០០ស្និត​ ដល់​ទៅ​ពីរ​ស្ទង ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​​ឃើញ​សោះ​ពី​មុនៗ​មក…៕​​​ ស្រុកស្រែ

Gallery

ព្រះរាជឧទ្យាន “រាជព្រឹក្ស” នៅឈៀងម៉ៃ

This gallery contains 57 photos.

ខាងក្រោមនេះ ជាទិដ្ឋភាព Royal Park Rajapruek ដែលខ្ញុំ​ប្រែថា ព្រះរាជ​ឧទ្យាន រាជព្រឹក្ស នៅខេត្តឈៀងម៉ៃ ប្រទេស​ថៃ ។ ក្រៅពីសួនច្បារពណ៌បៃតងដ៏ត្រជាក់​ភ្នែក អ្វីដែល​ជាការ​ទាក់​ទាញ​បំផុត​សំរាប់​ឧទ្យាន​នេះ​​​គឺ រាជព្រះពន្លា (Royal Pavilion) របស់​ព្រះ​មហាក្សត្រ​ថៃ ស្ថិត​នៅ​កណ្តាល​ឧទ្យាន​​តែ​ម្តង។ នៅ​ក្នុង​ឧទ្យាននេះ ​បាន​អនុញ្ញាត្តអោយ​ប្រទេស​មួយ​ចំនួន មក​សង់ជា​​អ្វី​មួយ ​ដែល​​តំណាង​អោយ​ប្រទេស​របស់​ខ្លួន, ហើយ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះគឺ មាន​ទង់​ជាតិ​កម្ពុជា​យើង បង់រវិចៗ​នៅ​ក្នុង​ព្រះរាជ​ឧទ្យាន​រាជព្រឹក្ស​នេះ​ដែរ។ ស្តង់​ប្រទេស​យើង ស្ថិត​នៅ​ជាប់​នឹង​ផ្លូវ​ធ្វើ​ដំណើរ​ទៅមក ដែល​​ងាយ​សំគាល់​ដោយ​សារ​មាន​ផ្ទាំង​រូប​ភាព​ប្រាសាទ​អង្គរវត្ត​ដ៏ធំមួយ។ ក្លោង​ទ្វារ​ចូល បាន​រចនា​តាម​ក្បាច់​​បន្ទាយស្រី, ហើយ​មើល​ពី​ផ្លូវ​ធ្វើ​ដំណើរ​ទៅ គឺ​ឃើញ​ចំឡាក់​អប្សរា​ពីរ ដែល​នៅ​ក្បែរ​នោះ មាន​កូន​ប្រាសាទ​អង្គរវត្ត​មួយ ដាក់​នៅ​ក្នុង​ទូរ​កញ្ចក់​គ្រប​ពីលើ។ នៅ​ខាង​ក្រោយ​នោះបន្តិច មាន​ត្នោត​មួយ​ដើម… មើលទៅ​ស្រណោះ​ណាស់…។ តាម​ពិត​ទៅ នៅ​ក្នុង​បរិវេណ​នៃ​ព្រះរាជ​ឧទ្យាន​នេះ … Continue reading

Gallery

អារាមនៅលើភ្នំសុទេព ខេត្តឈៀងម៉ៃ

This gallery contains 51 photos.

ខាងក្រោមនេះ ជាទិដ្ឋភាពអារាមនៅលើកំពូលភ្នំសុទេព (Doi Suthep) ខេត្តឈៀងម៉ៃ ប្រទេស​ថៃ ដែល​ខ្ញុំ​ថតទុក​ជាឯកសារ នា​ឳកាស​បាន​ទៅដល់​​​​ជាលើក​ដំបូង​របស់​ខ្ញុំ​. ចំពេល​ពិធី​បុណ្យ​បង្ហោះគោម និង​លយកន្ទោង ដ៏​មាន​ប្រជាប្រិយ៍ភាព ដែល​ភាសាថៃ​ហៅ​ថា ​បុណ្យ​យីពេង (Yee Peng Festival)។ ផ្លូវ​​ឡើងទៅ​កំពូល​​ភ្នំ​សុទេព មាន​ភាព​ស្រដៀង​គ្នា​នឹង​ផ្លូវឡើង​ភ្នំ​បូកគោ​របស់​យើង​ដែរ, គ្រាន់​តែ​ផ្លូវ​គេ​មាន​ទំហំ​ធំ​ជាង​យើង​បន្តិច ដោយសារ​តែ​ខាង​ផ្លូវ​ឡើង​មាន​ ២ឡេន​(Lane), ឯខាង​ផ្លូវ​ចុះ មាន​តែ​ ១ឡេន។ នៅ​​ជាប់​ជើង​ភ្នំសុទេព មុននឹង​ដល់​ផ្លូវ​ឡើង មាន​សួន​សត្វ​ដ៏​ធំ​មួយ ហើយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សួន​សត្វនេះ គឺជា​សកល​វិទ្យាល័យ​​ឈៀងម៉ៃ…។ ពេល​ឡើង​ទៅ​ដល់​ខាង​លើ កន្លែង​ចត​យានយន្ត, គឺ​ត្រូវ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​បន្ត​ទៅ​ទៀត តាម​មធ្យោបាយ​ពីរៈ ទីមួយដោយថ្មើរជើង និងទីពីរ​​ដោយ​ជណ្តើរ​យន្ត (Elevator)។ សំរាប់​ជនបរទេស, ការ​ជិះ​ជណ្តើរ​យន្ត​ គឺ​ត្រូវ​ទិញ​សំបុត្រ​ឡើង-ចុះ ថ្លៃ … Continue reading

Gallery

តាមដងផ្លូវ​ពីបាងកក ទៅឈៀងម៉ៃ…

This gallery contains 30 photos.

ខាងក្រោមនេះ ជា​ទិដ្ឋភាព​តាមដង​​ផ្លូវ​​ពីទីក្រុង​បាងកក ទៅខេត្តឈៀងម៉ៃ ដែល​ថត​ពី​ក្នុង​រថយន្ត​ពេល​កំពុង​ធ្វើ​ដំណើរ​​ ក្នុង​ឳកាស​ខ្ញុំ​ទៅ​លេង​ទីក្រុង​​ទេសចរណ៍​ នៃភាគ​ខាង​ជើង​ប្រទេស​ថៃ ចំពេល​ពិធី​បុណ្យ​​លយ​កន្ទោង កាល​ពី​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ។ ប្រកាស​មួយ​នេះ​ ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​ផ្លូវ​ថ្នល់​ តាម​រយៈ​ការ​បង្ហាញ​​រូបភាព​ផ្លូវ​​ហាយវ៉េ​បង់លុយ នៅ​ក្នុង​ក្រុង​បាងកក និង​ផ្លូវ​ចេញ​ពី​ទីក្រុង ឆ្ពោះ​ទៅ​តាម​បណ្តា​ខេត្ត​របស់​ប្រទេសថៃ​នេះ គឺ​ខ្ញុំ​គ្មាន​បំណង​នឹង​ចង់​ប្រៀប​ធៀប​​ពី​ការ​រីក​ចំរើន​​របស់​ប្រទេស​ក្បែរ​ខាង​យើង​​​ ជា​មួយ​​នឹង​ប្រទេស​​យើងនោះ​ទេ… ព្រោះ​ថា ប្រទេស​គេ​អត់​មាន​ឆ្លង​កាត់​​របប​ខ្មែរ​ក្រហមសោះ… ឯ​យើង​វិញ… ក្រឯណាដូច​ទើប​ងើប​ពី​អាពត?… ៧៩ មានតែ​បាតដៃ​ទទេ..!!..??.. ហើយ​តាម​ស្មាន​មើល​ទៅ គឺ​ហាហុក​សិប​ឆ្នាំ​ទៅ​មុខ​ទៀត ក៏​នៅ​តែចងចាំ​ឃ្លានេះ​រហូត ​មិន​ងាយ​ភ្លេច​​​ទេ​មើល​ទៅ, អោយ​តែ​និយាយ​ដល់​ការ​អភិវឌ្ឍន៍​ស្រុក​ទេស​ម្តងៗ..!!.. សូម​ងាក​មក​និយាយ​ពី​រឿង​ផ្លូវ​ថ្នល់​នៅ​ស្រុក​គេ​វិញ​ម្តង…។ ពេល​ចេញ​ពី​ក្រុង​បាងកក គឺ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហាយវ៉េ ដែល​មាន​កំពស់ ស្មើ​នឹង​ពាក់​កណ្តាល​​ផ្ទះ​ថ្ម។ ទំរាំ​ផុត​ផ្លូវ​ហាយវ៉េ ត្រូវ​​ឆ្លង​កាត់​បញ្ជរ​បង់​លុយ​បី​កន្លែង អស់​ប្រាក់ ១៦៥បាត។ … Continue reading

Gallery

អារាមវត្តសេដ្ឋី៖ ទីចេតីយ៍​របស់​ព្រះញាតិ​​សម្តេច​​​ព្រះសង្ឃរាជ ជួន ណាត

This gallery contains 24 photos.

នៅក្នុង​ព្រះរាជប្រវត្តិពិស្តារ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត និពន្ធ​ដោយ​លោក​សាស្រ្តាចារ្យ​ ឈឹម ស៊ុម នៅ​វគ្គ «បុព្វប្រវត្តិ» បាន​រៀប​រាប់ត្រួសៗ​ ពី​ព្រះញាតិ​របស់​ព្រះអង្គ ដែល​ក្នុង​នោះ​ មាន​លោកមហាទេព ម៉ា ដែល​ត្រូវ​ជា​ជីតាទួតរបស់​សម្តេច​ព្រះសង្ឃរាជ​ជា​អម្ចាស់។ បុព្វប្រវត្តិ​បាន​រៀបរាប់​ថាៈ “…នៅក្រោយ​ពេល​ដែល​លោក​មហាទេព ម៉ា ​ទទួល​អនិច្ចកម្ម​ទៅ អដ្ឋិធាតុ​របស់​លោក​ ត្រូវ​បាន​​ភរិយា និង​បុត្រា​បុត្រី ព្រម​ព្រៀង​គ្នានាំ​យក​ទៅ​បញ្ចុះ​ក្នុង​ចេតិយមួយ​​ ដែល​រួម​គ្នា​កសាង​នៅ​ «វត្តសេដ្ឋី»។ ចេតិយនេះ សម្តេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត ទ្រង់​បាន​ជួស​ជុល​ជា​ថ្មី ហើយ​សម្តេច​ទ្រង់សព្វ​ព្រះរាជ​ហ្ឫទ័យ​​ទៅ​បង្សុកូល​ញឹកៗ…” ។ ដោយហេតុនេះ​ហើយ​ បាន​ជានាឳកាស​បុណ្យមាឃបូជា​កាល​ពី​ថ្ងៃ​ម្សិល​មិញនេះ ខ្ញុំឆ្លៀត​ពេល​ទៅ​អើ់ត​មើល​ទិដ្ឋភាព​​​ភ្នំ​ព្រះ​រាជ​ទ្រព្យ​បាន​​​មួយ​ភ្លែត​​ដែរ ព្រម​ទាំង​បាន​បង្ហួស​ទៅ​ស្វែរ​រក​ «វត្តសេដ្ឋី» ដែល​ក្នុង​សៀវភៅបាន​រៀបរាប់​​ថា ​ស្ថិត​នៅ​​ខាង​លិច​អតីតក្រុងលង្វែក។ ការ​ស្វែង​រក​វត្តសេដ្ឋី​ គឺ​ខ្ញុំ​រក​តាម​ទំលាប់ … Continue reading