Category Archives: កម្រងរូបភាព

Gallery

កោះថ្មី, អតីតមន្ទីរ ស-១៥ ក្នុង​របប​វាលពិឃាត…

This gallery contains 30 photos.

ចោលកិច្ចការ​សរសេរយូរ ធ្វើ​អោយខួរក្បាល​ស្ទក់​​ចោរម្រ៉ាយ..!!.??..   _________________ ជាថ្មី​ម្តងទៀត ខ្ញុំបាន​មកដល់អតីតមន្ទីរ​ ១៥ ឬមន្ទីរ ស-១៥ ដែល​​ជា​មន្ទីរ​ឃុំឃាំង​ប្រចាំ​ស្រុក ២០ តំបន់ ២៥ ក្នុង​របប​កម្ពុជាប្រជា​ធិបតេយ្យ​​ខ្មែរក្រហម។ ទីនេះគឺជាដីកោះ មាន​ឈ្មោះ​ថា កោះថ្មី ស្ថិត​នៅក្នុង​​ដង​ទន្លេបាសាក់ ជាព្រំប្រទល់​រវាង​ឃុំខ្ពប នៃស្រុកស្អាង និងឃុំពោធិបាន នៃស្រុក​កោះធំ ខេត្តកណ្តាល…។ ពេល​​ទៅដល់ដីកោះ និង​បាន​ដើរ​កាត់​ភូមិ​ឋាន​អ្នកស្រុក​ភ្លាម រឿងរ៉ាវ​ជាច្រើន​ដែល​ខ្ញុំ​បាន​ជួប​នៅ​ទី​នេះ​​កាល​ពី​វ័យ​កុមារភាព ក៏​បានលេច​ចេញមក​​ហូរហែ​ភ្លាមៗ​ដែរ ដែល​ធ្វើ​អោយ​អារម្មណ៍​ខ្ញុំ​ស្រងេះ​ស្រងោច ​​ខ្លោច​ផ្សារ​រក​ទី​បំផុតគ្មាន…។ នឹកដល់​អ្នក​ដែលឃ្លាតឆ្ងាយ… អ្វី​ដែល​បណ្តាល​អោយ​​ខ្ញុំ​មាន​អារម្មណ៍​ស្រងេះ​ស្រងោច​បំផុត​នោះ​គឺ «អដ្ឋិធាតុ»​ឪពុក​ខ្ញុំ កំពុង​តែ​ស្ថិត​នៅ​លើ​កោះ​នេះ​នៅឡើយ ដែល​រហូត​មក​ដល់​ថ្ងៃ​នេះ ក្រុម​គ្រួសារ​ខ្ញុំ មិន​ដឹង​ថា ធាតុឪពុក​ខ្ញុំ​នៅ​ទី​ណា​ទេ។ ​ឪពុក​ខ្ញុំ ត្រូវ​បាន​ក្រុម​ឈ្លប​ចាប់​ចង​ក្រៀក​ស្លាប​សេក នៅ​មាត់​ប្រឡាយ​ទួលតាស្រី … Continue reading

គេហដ្ឋានសំណព្វចិត្តខ្ញុំ ត្រូវបានម្ចាស់វា​​រុះចោល​បាត់​ហើយ…

ក្នុង​ដំណើរ​ទៅ​ខេត្តបាត់​ដំបង កាលពីពេល​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅនេះ ខ្ញុំទទួល​នូវ​​អារម្មណ៍ ស្រងេះស្រងោច​យ៉ាងម៉េច​ទេ…។ នោះ​គឺទិដ្ឋភាព​ដីទទេ នៃ​​គេហដ្ឋាន​ដែល​ខ្ញុំ​តាម​ប្រមាញ់​ថតរូប ​អស់​រយៈពេល ៣ឆ្នាំ​កន្លងមកនេះ ហើយ​ដែល​បច្ចុប្បន្ន​មិន​ដឹងថា តើ​ម្ចាស់​វា​រុះចោលបាត់​តាំងពី​អង្កាលណា​ទេ?

អស់​លោក​អ្នក​ប្រហែល​ជា​នៅ​ចាំ​បានថា កាលពី​អំឡុង​ចុង​ខែ​កញ្ញា ឆ្នាំ២០១៤, ខ្ញុំបាន​ដាក់​ប្រកាស​មួយ​ មាន​ចំណង​ជើង​ថា៖ ជារូបភាព, ធ្វើស្រែ​មួយឆ្នាំ កើនទ្រព្យ​សម្បត្តិ​បាន «ពាងទឹក» តែបីគត់… ដែល​កាលណោះ ខ្ញុំ​បាន​ថតបង្ហាញ​នូវ​គេហដ្ឋាន​របស់​កសិករ​មួយគ្រួសារ ស្ថិត​នៅ​តាម​ដង​ផ្លូច​ជាតិ​លេខ៥ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១៤៨-១៤៩ ជិត​ដល់​ទីប្រជុំជន​ក្រគរ…។

បន្ទាប់មក នៅពាក់កណ្តាល​ខែឧសភា ឆ្នាំ២០១៥ កន្លងទៅ ខ្ញុំក៏​បាន​ដាក់​ប្រកាស​មួយ​ទៀត ទាក់ទង​នឹង​គេហដ្ឋាន​នេះ​ផងដែរ ដែល​មាន​ចំណង​ជើង​ថា៖ ឆ្នាំនេះ, គេហដ្ឋាន​សំណព្វចិត្ត​ខ្ញុំ បាន​ដូរ​ជញ្ជាំងពី​ស្លឹក ទៅសង្ក័សី​ហើយ… ដែល​កាលណោះ​ ខ្ញុំ​ថែម​ទាំង​បាន​ដាក់​ជា​សំណួរ​សួរថា តើពេល​ណា​ទើប​ម្ចាស់​គេហដ្ឋាន​នេះ មាន​លទ្ធភាព​សន្សំ​ប្រាក់ ដើម្បី​ធ្វើ​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ រស់​នៅ​អោយ​បាន​សម​រម្យ​ដូច​គេ​ដូច​ឯង​ទៅ?…

ឥឡូវ​ ខ្ញុំបាន​ត្រឹម​តែឃើញ​ទីផ្ទះទទេ…។ ដោយគ្មាន​អ្នកជិតខាង​ដើម្បី​សួរនាំ ខ្ញុំ​បាន​ត្រឹម​តែ​គិត​ស្មានថា តាម​រយៈ​នៃ​ការ​ដោះដូរ​ដីធ្លី, ក្រុម​គ្រួសារនេះច្បាស់​ជា​រើ​ផ្ទះ ទៅ​នៅ​ឆ្ងាយ​ពី​ថ្នល់​ជាតិហើយ…។ ប្រសិន​បើ​ថ្ងៃ​ក្រោយ​ខ្ញុំដឹង, ខ្ញុំ​នឹង​ទៅ​តាម​ថត​គេហដ្ឋាន​របស់​ក្រុម​គ្រួសារ​នេះ​ទៀត។

សូមជូនពរ​អោយ​​កសិករ​មួយ​គ្រួសារនេះ ចម្រើន​ដោយទ្រព្យ និង​មាន​សុភមង្គល..!!..

រូបថតខែកញ្ញា ឆ្នាំ២០១៣

រូបថតខែកញ្ញា ឆ្នាំ២០១៣ នៅ​អត់​មានពាងទឹកធំៗបី នៅឡើយ…

រូបថតខែវិច្ឆិកា ឆ្នាំ២០១៤

រូបថតខែវិច្ឆិកា ឆ្នាំ២០១៤… ជារូបភាព, ធ្វើស្រែ១ឆ្នាំ ឃើញ​កើន​ពាងដាក់​ទឹក​បាន​ ៣…

រូបថតខែមេសា ឆ្នាំ២០១៥

រូបថតខែមេសា ឆ្នាំ២០១៥ គេហដ្ឋាន​នៅ​ជញ្ជាំង​ស្លឹក​នៅ​ឡើយ…

រូបថតខែឧសភា ឆ្នាំ២០១៥

រូបថតខែឧសភា ឆ្នាំ២០១៥ ជញ្ជាំង​ត្រូវ​បាន​ដូរ​ពី​ស្លឹក មក​ជា​សង័្គសីហើយ…

រូបថតខែមេសា ឆ្នាំ២០១៦

រូបថតខែមេសា ឆ្នាំ២០១៦ ឃើញតែដីទីផ្ទះ​ទទេ…

ស្រុកស្រែ

ត់ើ ​ពេល​ណា​ទើប​​ពួក​​គេ​​មាន​លទ្ធភាព​​សន្សំ​ប្រាក់​ ដើម្បី​ធ្វើ​​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ រស់​នៅ​អោយ​បាន​សមរម្យ​ដូច​គេ​ដូច​ឯង​ទៅ?… – See more at: http://www.sroksrear.com/house_countryside/#sthash.cxYTSQuj.dpuf
ជារូបភាព, ធ្វើស្រែ​មួយឆ្នាំ កើនទ្រព្យសម្បត្តិ​បាន ​«ពាងទឹក» តែបី​គត់ – See more at: http://www.sroksrear.com/li
Gallery

ស្រុកយើង សម្បូរអ្នកជំនាញ..!!..

This gallery contains 12 photos.

ដូចខាននិយាយយូរ..!!.. គិតៗទៅ រឿងបាត់មុខពីទីនេះ គឺដោយសារមានមូលហេតុធំៗ​ពីរ៖ ទីមួយ គឺជំងឺខ្ជិលរបស់ខ្ញុំ បានរើឡើងវិញ…  និងទីពីរ ខ្ញុំសង្កេត​ឃើញ​នយោបាយ​ស្រុកទេស ឡើងកម្តៅ​ខ្លាំងពេក ចាប់តាំងពីរឿងផ្ទៀងផ្ទាត់ផែនទី, រឿងព្រំដែន, រឿងមានអ្នកជាប់គុក, រហូតមកដល់ថ្មីៗនេះ មានរឿង  “ផាដាក់គ្នា​” ក្នុងសភាជាតិទៀត ទើបខ្ញុំ​ត្រូវ​តែ​បង្ខំចិត្ត សំងំ​ស្ងៀម​… ចាំមើលឈុតឆាកគេ «សម្តែង» បន្តទៀត…។ ចំពោះរឿងដែល​ខ្ញុំចង់លើកយកមកនិយាយថ្ងៃនេះ មិនមែនរឿងផែនទី រឿងព្រំដែន ព្រំដោញអីទេ… តែជារឿងតឹងទ្រូងពេក… គឺជារឿងឆ្ងល់លេងៗ… ជាចំងល់​តាមបែបរាស្រ្តតូចតាច ដោយ​មិនដឹង​ទៅសួរ​​ខាងណា?… រឿងឆ្ងល់នោះគឺ៖ តាមការសង្កេតរបស់ខ្ញុំ ចិញ្ចើមផ្លូវ និងផ្លូវថ្នល់មួយចំនួន​ នៅក្នុងក្រុងភ្នំពេញ​របស់​យើង ត្រូវ​បាន​ធ្វើ​អោយ​រញ៉េរញៃដោយសារការ «ជីកគាស់»។ ខ្ញុំមិនជំទាស់​ប្រឆាំង​នឹង​ការជីកគាស់​ថ្នល់ និង​ចិញ្ចើម​ថ្នល់​សាធារណៈរបស់​រដ្ឋ​យើង​ទេ ព្រោះ​អ្នក​មក​ជីកគាស់​ទាំងអស់​នោះ … Continue reading

Gallery

ផ្សាយឡើងវិញ៖ គ្រួសារខ្ញុំឈ្លោះគ្នា ​ដោយសារ​ការបោះបង្គោល​ព្រំដី…

This gallery contains 1 photos.

សំគាល់៖ ប្រកាសនេះ ខ្ញុំបានសរសេរចុះផ្សាយ​កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១២ គឺនៅ​ក្នុង​អំឡុងពេល​ដែលខ្ញុំ​សំឡឹង​ឃើញ​​ជម្លោះ​ផ្ទៃក្នុង​នៃ​អ្នក​នយោបាយ​​​ខ្មែរ ​ស្តីពីបញ្ហា​ព្រំដែនទាំង​ខាង​លិច ទាំង​ខាង​កើត ​បាន​កើន​ឡើង​កម្តៅ​​គួរ​អោយ​ព្រួយ​បារម្ភ…។ នៅប៉ែកខាងលិច, កម្ពុជាយើង​កំពុង​មាន​ជម្លោះ​ប្រដាប់​អាវុធ​​ជា​មួយ​ប្រទេស​ថៃ នៅ​ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ។ រីឯនៅ​ប៉ែកខាងកើតវិញ លោក​មេបក្ស​ប្រឆាំង​នៅ​ស្រុកយើង បាន​បង្កជម្លោះ​​ជា​​មួយ​ប្រទេស​វៀតណាម តាម​រយៈការដកបង្គោល​តម្រុយ​ព្រំដែន ​ដែល​បាន​កំណត់​ដោយ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។ ដោយសារ​​ទង្វើនេះ, លោកមេបក្ស​ប្រឆាំង បាន​ក្លាយ​ជា​អ្នក​មាន​ទោស​ជាប់​ខ្លួន ហើយក៏​​សម្រេច​ចិត្ត​គេច​​ខ្លួន​ទៅរស់​នៅ​ក្រៅ​ប្រទេស​យូរ​គួរ​សមដែរ។ ក្នុង​ពេល​ដំណាល​គ្នានេះ កាលបរិច្ឆេទនៃ​ការ​បោះឆ្នោត​សកល​​ឆ្នាំ២០១៣ នៅសល់​រយៈ​ពេល​​ត្រឹមតែ ​១២ខែគត់…។ ជាមួយ​គ្នានេះ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់នៅ​មាន​ព្រះ​ជន្ម​នៅឡើយ ហើយ​ទ្រង់​ឧស្សាហ៍​​យាង​ទៅ​ព្យាបាល​ព្រះរោគ​នៅ​ប្រទេស​ចិន​ ញឹកញាប់​ណាស់…។ ដោយសារ​តែថ្មីៗនេះ ​រឿង​ដដែលនេះ​បាន​កើន​កម្តៅ​​ឡើង​វិញ​​ តាម​រយៈ​សង្គ្រាម​ពាក្យ​សំដី​នៃ​អ្នក​នយោបាយខ្មែរ ទើប​ខ្ញុំ​សម្រេច​យក​ប្រកាស​ចាស់ដដែលនេះ យក​មក​ផ្សាយ​ឡើង​វិញ ដើម្បីអាន​លេង​គ្រាន់​កែ​អផ្សុកខ្លះៗ..!!.. ___________________________ គ្រួសារខ្ញុំឈ្លោះគ្នា ​ដោយសារ​ការបោះបង្គោល​ព្រំដី … Continue reading

Gallery

អារាម​វត្ត​ស្បូវរីក, ជា​អតីត​​មន្ទីរ​ពេទ្យ​ប្រចាំ​​សហករណ៍​​លាជ…

This gallery contains 45 photos.

ក្នុងឳកាស​បាន​ទៅដល់​អតីត​សហករណ៍លាជ កាល​ពី​មុន​អំឡុង​ពេលបុណ្យ​ចូល​ឆ្នាំ​ខ្មែរ, ខ្ញុំក៏មិនភ្លេច​ចូលថត​អារាម​ព្រះពុទ្ធ​សាសនា​បាន​មួយ​​កន្លែង​ផងដែរ… នោះគឺ វត្ត​ស្បូវរីក ដ៏ចំណាស់ ដែលស្ថិត​ជិត​ទីប្រជុំជន​ស្រុក​ភ្នំក្រវាញ​តែម្តង ។ តាម​ពិតទៅ ប្រកាសមួយនេះ ខ្ញុំគួរតែ​ចុះផ្សាយតាំងពីយូរ… គឺគួរ​តែ​ចុះ​ផ្សាយ​អោយ​ចំ​​ក្នុង​អំឡុង​ខួបឆ្នាំទី៤០ នៃ​មហា​ជ័យជំនះ ១៧មេសា ដ៏មហាអស្ចារ្យ របស់​ពួក​កងទ័ព​រំដោះ ទៅ​លើ​កងទ័ព​របស់​​លោក​សេនា​ប្រមុខ លន់ នល់ ដែលមាន​ចក្រពត្តិអាមេរិក​ជាមេក្លោង​(sic!) …។  តែ​ដោយសារ​ខ្ញុំ​ចង់ស្រាវ​ជ្រាវ​រក​ប្រវត្តិនៃ​ទី​អារាម​នេះ​ កាល​ពី​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម​គ្រប់​គ្រង ដែល​កាល​ណោះ ពួកគេ​បាន​ប្រែក្លាយ​វត្តស្បូវរីក​​នេះ អោយ​ទៅ​ជា​មន្ទីរពេទ្យ​ប្រចាំ​សហករណ៍លាជ ឬ​ក៏អាច​ជា​មន្ទីរ​ពេទ្យ​ស្រុកភ្នំក្រវាញ នេះតែម្តង ទើបបាន​ជា​ខ្ញុំ​មិន​ដាច់​ចិត្ត​ចុះផ្សាយ​ភ្លាមៗ…។ ទាក់​ទង​នឹង​រឿង​នេះ ​ខ្ញុំ​មាន​ការលំបាកក្នុង​ការ​ស្វែង​​រកប្រភព​ព័ត៌មានណាស់, ជា​ពិសេស​​សាក្សី​រស់ដែល​ធ្លាប់​បាន​មក​សំរាក​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​នេះ។ មក​ទល់​សព្វ​ថ្ងៃ, សាក្សី​រស់​បែបនេះ​ គឹ​ខ្ញុំ​រក​មិន​ឃើញ​ទេ…។ អ្វីដែល​ខ្ញុំ​ចង់​ដឹង​ពី​សាក្សី​រស់​នោះ​គឺ តើការ​ប្រែក្លាយ​អារាម​វត្តស្បូវ​រីក អោយ​ទៅ​ជា​មន្ទីរពេទ្យ, ចាប់​ផ្តើម​តាំង​ពី​ពេល​ណាមក?… តើកម្មាភិបាល​ឈ្មោះអីខ្លះ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ប្រចាំ​នៅ​មន្ទីរ​ពេទ្យ​​នេះ?… ​និង​ថា តើ​ប្រសិទ្ធភាពនៃ​ការ​ព្យាបាល … Continue reading

Gallery

ឆ្នាំនេះ, គេហដ្ឋាន​សំណព្វចិត្ត​ខ្ញុំ បានដូរ​​ជញ្ជាំង​ពីស្លឹក​ ទៅ​​សង្កសី​ ហើយ…​​

This gallery contains 4 photos.

កាលពីចុងខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ, ខ្ញុំបាន​ដាក់ប្រកាស​មួយ បង្ហាញ​ពី​រូបភាព​គេហដ្ឋាន​របស់​អ្នក​ស្រុក​មួយ​​ខ្នង ​ស្ថិត​នៅជិត​ផ្លូវ​ជាតិ​លេខ៥ ត្រង់​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១៤៨-១៤៩ ​ជិតនឹង​ទៅ​ដល់​ទីប្រជុំជន​​ស្រុក​ក្រគរ ខេត្តពោធិសាត់ ដែល​ខ្លឹមសារ​នៅ​ក្នុង​ប្រកាស​នោះ គឺខ្ញុំ​ដៅ​សំខាន់​ពី​ចំណូល​ដ៏​តិចតួច​ស្តួច​ស្តើង​​ ​របស់​ប្រជាកសិករខ្មែរ​យើង​នៅ​ទីជនបទ​ ដែល​បាន​មក​ពី​ការ​ប្រកប​របរ​ធ្វើស្រែ​តែ​មួយ​មុខ​គត់…។ កាលណោះ​ខ្ញុំ​បាន​កត់​សម្គាល់ឃើញ​ថាៈ ជារូបភាព, ម្ចាស់​នៃគេហដ្ឋាន​ដ៏​ជរានេះ ​ធ្វើ​ស្រែ​មួយ​ឆ្នាំ សន្សំ​ប្រាក់​ទិញ​បាន​ពាង​ដាក់​ទឹក តែបីគត់..!!.. ឥឡូវនេះ, គេហដ្ឋាន​ដែល​ខ្ញុំ​ចាត់​ជា​សំណព្វចិត្ត​​​របស់​ខ្ញុំ​នេះ ត្រូវ​បាន​ផ្លាស់​ប្តូរ​ជញ្ជាំង​ហើយ… គឺ​ដូរ​ពី​ជញ្ជាំង​​ស្លឹក​ធ្លុះធ្លាយ មក​ជា​ជញ្ជាំង​សង្កសី វិញ ដែល​មើល​ទៅ មិនសូវ​ជា​រខេក​រខាក​ដូចពីពេល​​មុនៗ​ ​ទៀត​ទេ…។ អ្វីដែល​ជា​សំណួរ​បន្ត​ទៀត​នោះ​គឺ ត់ើ​ពេល​ណា​ទើប​​ពួក​​គេ​​មាន​លទ្ធភាព​​សន្សំ​ប្រាក់​ ដើម្បី​ធ្វើ​​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ រស់​នៅ​អោយ​បាន​សមរម្យ​ដូច​គេ​ដូច​ឯង​ទៅ?… ចំពោះ​សំណួរ​ខាង​លើ​នេះ តាមការ​យល់ឃើញ​របស់ខ្ញុំ, ​បើ​គ្រួសារ​កសិករនេះ ប្រកប​របរ​ធ្វើ​ស្រែ​តែ​មួយ​មុខ​គត់ នៅលើ​ផ្ទៃ​ដី​ដ៏​តូច​ចង្អៀត​នេះ គឺពិតណាស់, ពួកគេ​ច្បាស់​ជា​គ្មាន​លទ្ធភាព​សាងសង់​ផ្ទះ​ថ្មី​បាន​ឡើយ។ … Continue reading

Gallery

ក្រឡេក​មើល​អតីត “សហករណ៍លាជ”…

This gallery contains 48 photos.

** រំលឹក​ដល់​ខួប​ ១៧មេសា ១៩៧៥… សូមឧទ្ទិស​ប្រកាស​នេះ ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​​​ក្នុង​របប​ខ្មែរ​ក្រហម នៅ​​​ “សហការណ៍លាជ” កាល​ពី​ជិត​ ៤០ឆ្នាំមុន ដែល​ពួកគេ​ភាគ​ច្រើន គឺជា​អ្នក​ជម្លៀស ១៧មេសា…។ …គឺនៅ​តំបន់​ព្រៃភ្នំនៃស្រុក​លាជ បាក់ចិញ្ចៀន នេះហើយ ដែល​កាល​ពី​ជិត ៤០ឆ្នាំមុន, ​ពួក​ខ្មែរ​ក្រហម​ បាន​ដឹក​ជញ្ជូន​អ្នក​ជម្លៀស ១៧មេសា តាម​រថភ្លើង​ពី​ភ្នំពេញ​​ទៅ, ទៅ​ឈប់​នៅរ៉ាពោធិសាត់ រួច​បញ្ជា​អោយ​ចុះ​ដើរ​ពី​ផ្លូវ​ជាតិ​ឆ្ពោះ​​ទៅ​​ត្បូង បង្ខំ​អោយមក​​​រស់​នៅ​ធ្វើស្រែ​នៅក្នុង​តំបន់​ព្រៃ​ភ្នំ​​​ក្រំថ្ម​នេះ…។ ជាងបីឆ្នាំ​ក្រោយមក… អ្នក​ជម្លៀស​ទៅ​រស់នៅ​​ទីនោះ មាន​តិចណាស់ ដែល​​មាន​សំណាង​​បាន​រួច​រស់​ជីវិតចេញ​មក​ពី​ក្នុង​សហករណ៍​លាជ និង​បាក់ចិញ្ចៀន នេះ…។ តាម​ការ​ស៊ើបសួរ រវាងបាក់ចិញ្ចៀន និងលាជ, គឺនៅ​ បាក់ចិញ្ចៀន​ មាន​អ្នក​​ស្លាប់​ច្រើន​ជាង​អ្នក​នៅ​ លាជ ដោយ​អ្នក​ជម្លៀស​ស្ទើរ​តែ​ទាំងអស់ … Continue reading

Gallery

ទិដ្ឋភាពនៃការស្ថាបនា​សសរស្ពានអ្នកលឿង ពីក្រោម​ផ្ទៃទឹក…

This gallery contains 45 photos.

ខាងក្រោមនេះ ជារូបថត​មួយចំនួន ដែលមិត្តភក្តិធ្វើការ​នៅ​ខាង​ស៊ីម៉ាក់​ដោះមីន បាន​ផ្ញើ​មកអោយ​ខ្ញុំ តាំង​ពី​ក្នុង​អំឡុង​​ពាក់​កណ្តាល​ឆ្នាំ២០១២, ជារូបថត​ទាក់ទង​នឹង​កិច្ចប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​បាត​ទន្លេ​, ត្រង់កន្លែង​​សសរ​ធំ​ទាំង​ពីរ​​​ នៃ​សំណង់​ស្ពាន​អ្នក​លឿង…។ ដោយ​កាលពីម្សិលមិញ ខ្ញុំ​បាន​អាន​ព័ត៌មាន​​នៅ​គេហទំព័រ​ក្នុង​ស្រុក​មួយ ដែល​និយាយ​ទាក់ទង​ដល់​ការ​​ស្ថាបនា​ស្ពាន​អ្នកលឿង, ហើយ​ក្នុង​ព័ត៌មាន​​អះ​អាង​ថា បាន​​រក​ឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ រហូត​ដល់​ទៅ​ជិត ៥ពាន់​គ្រាប់ ទាំង​ក្នុង​ទឹក​ និង​ទាំងនៅលើ​គោក ទើប​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ​ដល់​រូបថត​ទាំងឡាយ ដែល​ខ្ញុំ​បាន​រក្សា​ទុក ហើយ​សម្រេច​ចិត្ត​ចុះផ្សាយ​តែ​ម្តង​ទៅ និង​ដើម្បី​រក្សា​ទុក​ជា​ឯកសារ​នៅ​ទីនេះ​ផង…។ មាន​ចំណុច​មួយ​ដែល​ខ្ញុំ​ចាប់អារម្មណ៍, តាម​រយៈរូបភាព​បង្ហាញ​ថា កុំថាឡើយ​ខ្មែរ​ដែល​មាន​ជំនឿ​អុជធូប​បន់ស្រន់, សូម្បីតែ​វិស្វករ​ជប៉ុន ក៏​ត្រូវ​​តែ​មក​អុជ​ធូប​បន់​ស្រន់​សុំ​សេចក្តី​សុខ​សប្បាយ ​មុន​ពេល​ដាក់​ម៉ាស៊ីន​ខួង​ចុះ​ទៅ​ក្នុង​ផ្ទៃ​បាត​ទន្លេ​ដែរ។ ចំពោះ​ឈ្មោះស្ពាន​អ្នក​លឿង​វិញ ខ្ញុំទើប​តែដឹង​​នៅ​ព្រឹក​ថ្ងៃ​សម្ពោធ​នេះទេ គឺ​ស្ពាន​នេះ​មាន​ឈ្មោះជា​ផ្លូវ​ការ​ថា ស៊ឺបាសា (ជាអក្សរជប៉ុន ツバサ និង​សរសេរ​ជា​ឡាតាំងគឺ Tsubasa)… ពាក្យនេះ បើតាមសារព៍ត៌មានក្នុង​ស្រុក​ ប្រែថា «បក្សីត្រដាងស្លាប»…។ មើល​តាម​គំនូស​ប្លង់, … Continue reading

Gallery

ជ្រុងមួយ​នៃ​ក្រុង​បាត់ដំបង​ពីអតីតកាល និងបច្ចុប្បន្ន…

This gallery contains 3 photos.

រូបថតបីសន្លឹកខាងក្រោមនេះ ខ្ញុំសូមផ្ញើជាពិសេស ជូនទៅ​អស់លោកអ្នក​ទាំង​ឡាយណា​ ដែល​មាន​កំណើត​កើត​ជា​នៅ​ក្នុង​ក្រុង​បាត់ដំបង ដងស្ទឹងសង្កែ… ទិដ្ឋភាព​ដងផ្លូវនៅតាម​មាត់ស្ទឹង​សង្កែ, បើយក​​រូបភាព​ពីអតីតកាល និង​បច្ចុប្បន្នមក​ប្រៀប​ធៀប​គ្នា​មើល​ទៅ ឃើញថា ដូចជា​មិន​មាន​ការ​ប្រែប្រួល​ច្រើន​ទេ,  ក្រុង​បាត់ដំបង​យើង​នេះ ។ អភិរក្សបានល្អ..!!.. ស្រុកស្រែ

Gallery

មិន​ហ៊ាន​ហៅ​ភ្លក្សទេ, កណ្តុរអាំងនៅស្ពានអូរតាគី

This gallery contains 6 photos.

រាល់ដង ខ្ញុំតែងណែនាំ​អញ្ជើញ​អស់លោកអ្នក​អោយ​សាក​ភ្លក្ស​នេះ ភ្លក្ស​នោះ… តែ​លើក​​នេះ ខ្ញុំ​មិន​ហ៊ាន​ហៅតេ..!!​.. នោះ​គឺ«កណ្តុរអាំង» ដែល​ជា​​ម្ហូប​​គ្រឿងក្លែម​​ដ៏​ពេញ​និយមបំផុត ​​នៅ​ម្តុំ​ស្ពានអូតាគី ក្នុង​ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន​នេះ…។ បើតាមអ្នកលក់កណ្តុរអាំង, សត្វកណ្តុរដែល​ដាក់​អាំង​លក់​នៅ​ទីនេះ គឺត្រូវ​បាន​អ្នក​ស្រុក​បឹង ចាប់​ពីព្រៃ​រនាម​តាម​មាត់​បឹង​ទន្លេសាប យក​មក​លក់អោយ​ពួកគេ។​ ក្នុង​តូប​មួយ​កន្លែង​អាច​លក់កណ្តុរស្រស់អស់​ក្នុង​ចន្លោះ ២០ ទៅ ៣០គីឡូក្រាម ក្នុង​មួយ​ថ្ងៃ។ ឯតម្លៃ​វិញ ពេលអាំង​ឆ្អិនទៅ គេ​គិត​ជាក្បាល, មានមួយ​ ៥០០រៀល, ១,០០០រៀល, ១,៥០០រៀល និង ២,០០០រៀល​ជាដើម, តាមតូច តាមធំ…។ សម្រាប់ខ្ញុំ, ឆ្កែនេះមួយ, ពស់នេះពីរ, កណ្តុរនេះបី… គឺខ្ញុំឈប់ទទួលទាន ចាប់តាំង​ពី​ក្រោយ​បែក​របប​ ប៉ុល ពត … Continue reading