Gallery

ផ្សាយឡើងវិញ៖ គ្រួសារខ្ញុំឈ្លោះគ្នា ​ដោយសារ​ការបោះបង្គោល​ព្រំដី…

សំគាល់៖ ប្រកាសនេះ ខ្ញុំបានសរសេរចុះផ្សាយ​កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១២ គឺនៅ​ក្នុង​អំឡុងពេល​ដែលខ្ញុំ​សំឡឹង​ឃើញ​​ជម្លោះ​ផ្ទៃក្នុង​នៃ​អ្នក​នយោបាយ​​​ខ្មែរ ​ស្តីពីបញ្ហា​ព្រំដែនទាំង​ខាង​លិច ទាំង​ខាង​កើត ​បាន​កើន​ឡើង​កម្តៅ​​គួរ​អោយ​ព្រួយ​បារម្ភ…។

នៅប៉ែកខាងលិច, កម្ពុជាយើង​កំពុង​មាន​ជម្លោះ​ប្រដាប់​អាវុធ​​ជា​មួយ​ប្រទេស​ថៃ នៅ​ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ។ រីឯនៅ​ប៉ែកខាងកើតវិញ លោក​មេបក្ស​ប្រឆាំង​នៅ​ស្រុកយើង បាន​បង្កជម្លោះ​​ជា​​មួយ​ប្រទេស​វៀតណាម តាម​រយៈការដកបង្គោល​តម្រុយ​ព្រំដែន ​ដែល​បាន​កំណត់​ដោយ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

ដោយសារ​​ទង្វើនេះ, លោកមេបក្ស​ប្រឆាំង បាន​ក្លាយ​ជា​អ្នក​មាន​ទោស​ជាប់​ខ្លួន ហើយក៏​​សម្រេច​ចិត្ត​គេច​​ខ្លួន​ទៅរស់​នៅ​ក្រៅ​ប្រទេស​យូរ​គួរ​សមដែរ។ ក្នុង​ពេល​ដំណាល​គ្នានេះ កាលបរិច្ឆេទនៃ​ការ​បោះឆ្នោត​សកល​​ឆ្នាំ២០១៣ នៅសល់​រយៈ​ពេល​​ត្រឹមតែ ​១២ខែគត់…។ ជាមួយ​គ្នានេះ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់នៅ​មាន​ព្រះ​ជន្ម​នៅឡើយ ហើយ​ទ្រង់​ឧស្សាហ៍​​យាង​ទៅ​ព្យាបាល​ព្រះរោគ​នៅ​ប្រទេស​ចិន​ ញឹកញាប់​ណាស់…។

ដោយសារ​តែថ្មីៗនេះ ​រឿង​ដដែលនេះ​បាន​កើន​កម្តៅ​​ឡើង​វិញ​​ តាម​រយៈ​សង្គ្រាម​ពាក្យ​សំដី​នៃ​អ្នក​នយោបាយខ្មែរ ទើប​ខ្ញុំ​សម្រេច​យក​ប្រកាស​ចាស់ដដែលនេះ យក​មក​ផ្សាយ​ឡើង​វិញ ដើម្បីអាន​លេង​គ្រាន់​កែ​អផ្សុកខ្លះៗ..!!..

___________________________

គ្រួសារខ្ញុំឈ្លោះគ្នា ​ដោយសារ​ការបោះបង្គោល​ព្រំដី

តាំងពីខ្ញុំធំដឹងក្តីមក, អ្វីដែលខ្ញុំដឹង គឺដីខ្ញុំដែលបានបន្សល់ទុកតាំងពីជីដូនជីតាទួត ជីលួត ជីលារបស់ខ្ញុំ រហូត​ដល់សព្វ​ថ្ងៃនេះ គឺមាន​ព្រំ​ប្រទល់​ខាងត្បូង​ទល់នឹង​ទឹក​ទន្លេ ខាង​ជើង​​ទល់នឹង​ព្រៃ​ទាក់​ដំរី ខាងកើត​ទល់នឹង​ដីពូម៉ិញ និង​ខាងលិច​ទល់នឹង​ដី​ពូបុល…។ តាមការ​រៀបរាប់​របស់​ចាស់ទុំ៖ «…កាល​ពីមុន ដីខ្ញុំមាន​ទំហំ​ធំ​ណាស់… តែ​ដោយ​សារ​គ្រួសារ​ខ្ញុំ​ឧស្សាហ៍​ឈ្លោះ​គ្នា ដណ្តើម​គ្នា​ធ្វើមេ​គ្រួសារ​ញឹក​ញាប់​ពេក ទើប​ធ្វើ​អោយ​ដីខ្ញុំ រួញនៅ​សល់តែ​ប៉ុន​បាត​ដៃនេះ​ទៅ..!!..» ។

រំលឹកដីធ្លីខ្ញុំដែលបានបាត់បង់៖ …ដីដ៏ធំល្វឹងល្វើយនៅ​ប៉ែក​ខាង​លិច ដែល​បច្ចុប្បន្ន​បាន​ក្លាយ​​ជា​កម្មសិទ្ធិ របស់​​ពូបុល អស់​ទៅ​​ហើយ​នោះ គឺជា​អតីតដី​របស់​ជីដូន​ជីតាទួត ជីលួត ជីលា​ខ្ញុំ ដែល​បាន​បាត់បង់​ទៅចាប់​តាំង​ពី ៨០០ឆ្នាំ​មុន​​ខ្លះ, និង​ចុង​ក្រោយ​ បាន​បាត់​បង់​កាល​ពី​ជាង ១០០ឆ្នាំ​មុន​ខ្លះ…។ រីឯ​ដី​មួយ​​ភាគ​ធំ​ទៀត​នៅ​ប៉ែក​ខាង​កើត ដែល​​បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​ពូម៉ិញ​ទៅ​ហើយ​នោះ ក៏ជា​​អតីត​​​ដី​របស់​ជីដូន​​ជីតា​ទួត ជីលួត ជីលា​ខ្ញុំដែរ។ អតីត​ដីខ្ញុំ​ភាគ​ខាង​កើត​នេះ ទើប​តែ​​ធ្លាក់​​ចូល​ក្នុង​កណ្តាប់​ដៃពូម៉ិញ​ជា​ផ្លូវ​ការ​ កាលពីជាង ៦០ប្លាយ​ឆ្នាំ​កន្លង​ទៅ ថ្មីៗ​នេះ​ទេ។ នៅ​មាន «​កោះ» ​ក្នុងទន្លេ ក្បែរ​មាត់​កំពង់​ទឹក​ខ្ញុំ​ទៀត ដែល​ពីមុន​ជា​របស់​​គ្រួសារ​ខ្ញុំ​ដែរ តែ​បច្ចុប្បន្ន ក៏ត្រូវ​​បាន​ក្លាយ​ជា​​កម្មសិទ្ធិ​​របស់ពូម៉ិញ ដ៏​គួ​អោយ​សោក​ស្តាយ​​​បំផុត…។

ថ្វីត្បិតតែខ្ញុំនៅសល់ដីទំហំមិនបានប៉ុន “បាតដៃហៀរ” នេះក៏ដោយ ក៏នៅព្រំខាងកើត គឺមិនទាន់មានបង្គោល និង​របង​ត្រឹម​ត្រូវ​ច្បាស់​លាស់​នៅឡើយ​ទេ។ រីឯខាង​លិចវិញ មាន​បង្គោល​ច្បាស់​លាស់​រួចហើយ គ្រាន់តែ​បង្គោល​ទាំង​នោះ​ដួល ឬបាក់ ​ដែល​ត្រូវ​ការ ពេល​​វេលា​​ក្នុងការ​លើក​បញ្ឈរ និងតំរង់​អោយ​ត្រឹមត្រូវ​ឡើងវិញ​តែប៉ុណ្ណោះ។ នេះគឺ​ជា​អ្វី ដែល​មេ​គ្រួសារ​ខ្ញុំ បានប្រាប់​អោយ​ញាតិ​មិត្តខ្ញុំ​បានដឹង​ពីមុនៗ​មក។

នៅព្រំប្រទល់ខាងលិច… តាមខ្ញុំយល់ បើទោះជាពូបុល ខំធ្វើមុខក្រាស់ បង្កជំលោះ​ចង់​បាន​​ដីក្បែរ​ខ្ទម​​អ្នកតាខ្ញុំ កាលពីបីបួន​ឆ្នាំមុន​នេះ​ក៏ដោយ ក៏មិន​សូវ​​ជា​មាន​​​បញ្ហា​​ពិបាក​ក្នុង​ការ​សំរុះ​សំរួល​គ្នាដែរ ព្រោះថា ព្រំប្រទល់នេះ ត្រូវបានមេភូមិ និងមេឃុំ​ដឹងឮ និង​ទទួលស្គាល់ជាផ្លូវការ តាំងពីជាង ១០០ឆ្នាំ មកហើយ… ហើយនៅពេល ដែលពូបុល មានជំលោះជាមួយគ្រួសារខ្ញុំ ក្នុងការដណ្តើមកាន់កាប់ខ្ទមអ្នកតា​នេះ កាលពី ៥០ឆ្នាំ​មុន នៅ​លើ​ព្រំដី​ខាង​លិច​នេះ ក៏មេឃុំ មេស្រុក​សម័យ​នោះ​ បាន​កាត់​ក្តី​អោយ​គ្រួសារ​ខ្ញុំ​ឈ្នះ បាន​​ក្លាយ​​ជា​​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់​លើ​ខ្ទម​អ្នកតានេះ​​ រួច​​ទៅ​​​ហើយ​​ផង​ដែរ។

ចំណែកព្រំប្រទល់ខាងកើតវិញ អតីតមេគ្រួសារខ្ញុំជាច្រើនជំនាន់មកហើយ ដែល​ម្នាក់ៗ សុទ្ធ​តែ​ចង់​ក្លាយ​ជា​វីរៈបុរស​ក្នុង​រឿង​បោះ​បង្គោល ធ្វើ​របង​ព្រំដី​នេះ តែ​នៅ​​តែ​​មិន​​អាច​សំរេច​​កិច្ចការ​នេះ​បាន​ឡើយ។ តាម​ខ្ញុំ​យល់ គំនិត​របស់​ពូម៉ិញ ដែល​ចេះ​តែ​អូស​បន្លាយ​ពេល និង​មិន​មាន​ចិត្ត​ចង់​ធ្វើ​របង​ព្រំដី​នេះ ប្រហែល​ជា​គាត់​គិត​អញ្ចេះ៖ “​ប្រសិន​បើអាច​នៅមាន​ឳកាស​ទន្រ្ទាន​យកដីខ្ញុំ​បាននៅ​ឡើយ​ទេ នៅពេល​ដែលមេ​គ្រួសារ​ខ្ញុំបបួល​បោះ​បង្គោល ធ្វើរបង​ព្រំដី​ម្តងៗ គឺប្រាកដ​ជា​ពូម៉ិញ រក​លេស​គេចវេះ អូស​បន្លាយ​ពេល​ហើយ…” ។ តែ​បច្ចុប្បន្ន​ប្រហែល​ជា​មាន​ហេតុផល​ខ្លះ ដែល​បណ្តាល​អោយ​ពូម៉ិញ ផ្លាស់​ប្តូរ​ទស្សនៈ​នេះ និង​ឯកភាព​ក្នុងការ​ធ្វើ​បង្គោល​របង​ព្រំដី​ខ្ញុំនៅ​ពេល​នេះ។ ហេតុផល​នោះ​ងាយ​យល់​ទេ ដោយ​ក្នុង​ចំណោម​មេ​គ្រួសារ​ខ្ញុំ​ទាំងអស់ គឺមាន​មនុស្ស​តែម្នាក់​គត់​ដែល​ពូម៉ិញ មាន​ចំណូល​ចិត្ត “ចង់រាប់អាន” ឬ “ចង់និយាយរក”… បើអ្នក​ផ្សេង​ទៀត​ក្រៅពី​​មនុស្ស​ម្នាក់​នេះ ទៅបបួល​ពូម៉ិញ បោះ​បង្គោល​ធ្វើរបង​ព្រំដី គឺមិន​ត្រឹមតែ​ពូម៉ិញ​មិន​​និយាយ​រក​ទេ តែគឺមិនខ្ចី​​​មើល​មុខ​តែ​ម្តង..!!..??..

តាម​ហេតុផល​ចុង​ក្រោយ​នេះ ជា​គំនិត​របស់​ខ្ញុំ​ផ្ទាល់ ប្រសិន​បើពេល​នេះ មាន​ការ​បាត់បង់​ដីកេរ្តិ៍​របស់​ខ្ញុំខ្លះ​មែន នោះគឺ​ជារឿង​ដែល​ជៀស​មិន​រួច… តែខ្ញុំ​រីករាយ​នឹង​ទទួល​បាន​មកវិញ នូវព្រំដី​មួយ​ច្បាស់​លាស់ ដែល​កូន​ចៅ​ជំនាន់​ក្រោយៗ​របស់​ពូម៉ិញ មិនអាច​រំលោភ​យក​បាន​ជា​ដាច់​ខាត​នាពេល​អនាគត។ ប៉ុន្តែអ្វី​ដែល​ជា​បញ្ហា​នោះគឺ តើ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ខ្ញុំ​ដទៃៗ​ទៀត សុខចិត្ត​ឯកភាព​បាត់បង់ និង​ទទួល​យក​នូវការ​ពន្យល់​ពី​លទ្ធផល​ធ្វើ​របង​ព្រំដី ទាំង​សំណើច​លាយ​ទឹកភ្នែក​នេះ ឬក៍​អត់?…

ជាតថភាព បានបង្ហាញរួចហើយ… គឺដោយសារតែរឿងធ្វើរបងព្រំដីនេះហើយ បានជា​គ្រួសារ​ខ្ញុំ ឈ្លោះ​បែកបាក់​គ្នា មើល​មុខគ្នា​លែងចំ ដោយ​ក្នុងនោះ មានពូ​ខ្ញុំ​ម្នាក់​ត្រូវ​​បាន​រត់​ចោល​ស្រុក​ចោលទេស ចូល​ផ្ទះ​អត់​បាន…។ បច្ចុប្បន្ន អ្វីដែល​ខ្ញុំមើល​ឃើញ​នោះគឺ ក្រុម​គ្រួសារ​ខ្ញុំកំពុង​តែមាន​ទស្សនៈ​ពីរ​ផ្ទុយ​គ្នា​ក្នុង​រឿង​នេះ៖ ញាតិ​ខ្ញុំម្ខាង គឺជា​ក្រុម​ដែល​មាន​ទស្សនៈ​គាំទ្រ​ការ​បោះ​បង្គោល​ធ្វើ​របង​ព្រំដី​ជាមួយ​ ពូម៉ិញ បាន​ចាត់​ទុក​ពូខ្ញុំ​ដែល​សំរេច​កិច្ចការ​នេះ​ថា​ជា “វីរៈបុរស”…  ហើយ​ពូខ្ញុំ​ម្នាក់​ទៀត ដែល​បាន​បិទសាប៊ូកែងរត់​ទៅ​ស្រុក​បារាំង ដោយ​​មិនអាច​វិល​​ចូល​ផ្ទះ​សំបែង​បាននោះ ត្រូវបាន​ចាត់​ទុកជា “អ្នកទោស” រំខាន​ការងារ។ ចំណែក​ញាតិ​ខ្ញុំម្ខាង​ទៀត គឺក្រុម​ដែល​មាន​ទស្សនៈ​មិន​គាំទ្រ​ការ​បោះ​បង្គោល​ធ្វើ​របង​ព្រំដី​នៅ​ពេល​ នេះ បាន​ចាត់ទុក​ពូខ្ញុំ​ដែល​ជាអ្នក​មាន​ទោស​​រត់ចោល​ស្រុក​នោះ គឺជា “រីវៈបុរស” ហើយ​ពូខ្ញុំ​ដែល​ប្រឹង​ប្រែង សំរេច​កិច្ចការ​ធ្វើរបង​ជាមួយ​ពូម៉ិញ ទាំង​លំបាក បែរជា​ត្រូវ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ធ្ងរ​ថា ជា “អ្នកក្បត់” គ្រួសារ​ឯង​ទៅ​វិញ?…

បើបែបនេះ តើពូខ្ញុំមួយណា ដែលនឹងក្លាយជាវីរៈបុរសពិតប្រាកដទៅថ្ងៃក្រោយ?… មើលទៅ​រឿងនេះ គឺមាន​តែពេល​វេលា និង​មនុស្ស​ជំនាន់​ក្រោយ​ទេ ដែល​នឹង​បញ្ជាក់ ប្រាប់​ការពិត​បាន។ នៅមាន​ទៀត… ឬមួយ​ក៏ពូខ្ញុំ​ទាំង​ពីរនាក់​នេះ ពួកគាត់​គ្រាន់តែ យក​រឿងនេះ​ដើម្បី​ប្រជែង​គ្នា​ធ្វើជា​មេ​គ្រួសារ​នៅ​ឆ្នាំ២០១៣ ខាងមុខ?… ហើយចុះ​ជីតា​ខ្ញុំ​ដែល​កំពុង​ឈឺ សំរាក​ព្យាបាល​ផឹកថ្នាំ “ចិនសែ” និង​កំពុង​ស្ថិត​នៅ​ចំងាយ​ជាង​បីពាន់​គីឡូម៉ែត្រ ពី​ភូមិខ្ញុំ ម៉េច​ក៏​​មិន​​ក្អក គ្រហែម​អីមួយ​ម៉ាត់​ម៉ោ ដើម្បី​អោយ​ពូៗខ្ញុំ គាត់​ឈប់​ឈ្លោះ​គ្នា​ដោយ​សារ​រឿង​នេះ?… ដល់​មែន​ទែន​ទៅ ខ្ញុំចង់​ភ្លេចថា ខ្ញុំមាន​នៅ​សល់​ជីតា​ជរា​ម្នាក់ គ្រាន់​នឹងអួត​គេ​ដែរ​តើ..!!..??..

បង្គោលព្រំដែនលេខ ០ ដែលមានទីតាំង​នៅព្រំដែន​បីប្រទេស ត្រង់តំបន់​កន្ទុយនាគ ខេត្តរតនគិរី... (រូបថតពីក្នុងវ៉េបសៃ)

បង្គោលព្រំដែនលេខ ០ ដែលមានទីតាំង​នៅព្រំដែន​បីប្រទេស ត្រង់តំបន់​កន្ទុយនាគ ខេត្តរតនគិរី… (រូបថតពីក្នុងវ៉េបសៃ)

ស្រុកស្រែ

228 Responses to ផ្សាយឡើងវិញ៖ គ្រួសារខ្ញុំឈ្លោះគ្នា ​ដោយសារ​ការបោះបង្គោល​ព្រំដី…

  1. This website is amazing. I will tell about it to my friends and anybody that could be interested in this subject. Great work guys!

  2. This website is amazing. I will tell about it to my friends and anybody that could be interested in this subject. Great work guys!

  3. This website is amazing. I will tell about it to my friends and anybody that could be interested in this subject. Great work guys!

  4. This site is astounding. I will tell about it to my family and anybody that could be interested in this subject. Great work guys!

  5. This website is amazing. I will tell about it to my friends and anybody that could be interested in this subject. Great work guys!

  6. This website is amazing. I will tell about it to my friends and anybody that could be interested in this subject. Great work guys!

  7. This website is amazing. I will tell about it to my friends and anybody that could be interested in this subject. Great work guys!

  8. This website is amazing. I will tell about it to my friends and anybody that could be interested in this subject. Great work guys!

  9. This website is amazing. I will tell about it to my friends and anybody that could be interested in this subject. Great work guys!

  10. This website is amazing. I will tell about it to my friends and anybody that could be interested in this subject. Great work guys!

  11. This website is amazing. I will tell about it to my friends and anybody that could be interested in this subject. Great work guys!

  12. This website is amazing. I will tell about it to my friends and anybody that could be interested in this subject. Great work guys!

  13. This website is amazing. I will tell about it to my friends and anybody that could be interested in this subject. Great work guys!

  14. Wow! Your site is astounding :) I will suggest it to my friends and any person that could be enticed by this topic. Great work guys ;)

  15. Pingback: Enjeux et engagements

  16. This website is amazing. I will tell about it to my friends and anybody that could be interested in this subject. Great work guys!

  17. Hey, you used to write wonderful, but the last few posts have been kinda boring… I miss your great writings. Past several posts are just a bit out of track! come on!

  18. I think this is among the most significant information for me. And i’m glad reading your article. But should remark on some general things, The web site style is great, the articles is really excellent : D. Good job, cheers

  19. I’d like to thank you for the efforts you haqve put in writing this website.
    I’m hoping to view the same high-grade blog
    posts by you in the future as well. In truth, your creatjve writing abilities has inspired me to get
    my own blog now ;)

    Feel free to visit my weeb site; arnaque

  20. Pingback: Here’s my short Crazy Bulk review

  21. Wow, that’s what I was searching for, what a stuff!
    present here at this blog, thanks admin of this website.

  22. Pingback: crazy bulk tips

  23. Why visitors still use to read news papers when in this technological world all is accessible
    on web?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមេល​របស់​អ្នក​នឹង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទេ។


*

អ្នកអាចប្រើប្រាស់ពាក្យ​គន្លឹះ​និង​ attribute របស់​​ HTML ទាំងនេះបាន៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>