Gallery

សាកភ្លក្ស «ទាខ្វៃថ្មគោល» ល៎មើល…

This gallery contains 9 photos.

ដោយបាន​ធ្វើដំណើរ​ជា​មួយ​អ្នក​ស្រុក​មង្គលបុរី ទើប​ដឹងថា «ទាខ្វៃថ្មគោល» ឆ្ងាញ់​ផស់គេ​មែន…។ ទាខ្វៃ​មួយ​ថ្លៃ ៤ម៉ឹនរៀល ឬប្រហែល ១០ដុល្លារ, ឃើញថា​ ថ្លៃ​គួរ​សម​ដែរ…។​ តែ​​ទោះ​ជា​យ៉ាង​ណា ក៏​នៅ​តែ​មាន​អ្នក​ដំណើរ​ បាន​បញ្ឈប់​យានយន្តចុះ​ទៅ​ទិញ​ទា​ខ្វៃ​នៅ​ចិញ្ចើម​ផ្លូវនេះ ជា​ហូរ​ហែ​មិន​ដាច់​សោះ។ ចំណែក​គ្រឿង​ក្នុង​ទា ក៏​មាន​លក់​ដែរ, ១គីឡូក្រាម​ថ្លៃ ៥ពាន់រៀល។ ជា​រៀង​រាល់​ថ្ងៃ, តូប​មួយ​នេះ អាច​លក់​ទាខ្វៃអស់​ក្នុង​ចន្លោះ​ពី ៥០ ទៅ ១០០ទា ។ ប្រ​សិន​បើ​ក្នុង​រដូវសែន​ព្រេន​​ចិន​វិញ តូប​នេះអាច​លក់​ដាច់​ចាប់​​ពី ៤០០ ទៅ ៥០០​ទាខ្វៃ ដោយ​សារ​តែ​តម្រូវ​ការ​អតិថិជន​ ទិញ​​យក​ទៅ​សែន…។ តាម​ការ​អោយ​ដឹង​ពី​អ្នក​លក់ បាន​អះអាង​ថាៈ ឪពុក​ម្តាយ​​ពួក​គេ ​បាន​ប្រកប​របរ​លក់​ទាខ្វៃនេះ ចាប់​តាំង​ពី​ឆ្នាំ១៩៩០ មក​ម៉្លេះ ពោល​គឺ​មាន​រយៈពេល​ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ…។ នៅក្បែរ​នឹង​តូប​លក់​ទាខ្វៃ … Continue reading

Gallery

ទិដ្ឋភាពក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ស្ទឹង​សៀមរាប

This gallery contains 21 photos.

នេះជាថ្ងៃទីពីរ, ​ជា​ថ្ងៃ​បង្ហើយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះខែ ប្រចាំ​ឆ្នាំ២០១៤ ដែល​រៀប​ចំ​ឡើង​នៅក្រុង​សៀមរាប…។ ក្នុង​ថ្ងៃ​ផ្តាច់​ព្រ័ត្រ​នេះ, ជុំទីមួយ​មាន​ទូក ង ចំនួន ១៤គូ ដែល​ក្នុង​ចំនួន​នេះ ​ទូក ង ចំនួន ៤គូ (បុរស ២គូ និង​នារី ២គូ) ត្រូវ​ប្រកួត​ក្នុង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ចូល​ដល់​ជុំទី២ នៅ​សល់​ទូក ង ចំនួន​តែ ១០គូ​ប៉ុណ្ណោះ នឹងត្រូវ​អុំ​ប្រកួត​គ្នា។ ក្នុង​ចំនួន ១០គូ​នេះ ​ទូក ង បុរស ១​គូ និង នារី ១គូ នឹង​ត្រូវ​ប្រកួតគ្នា​​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ​ ដើម្បី​លើក​ពាន​ប្រចាំ​ឆ្នាំ​តែ​ម្តង។ សូម​ជំរាប​ថា … Continue reading

Gallery

ក្រឡេកមើលប្រទីបក្រុងសៀមរាបឆ្នាំនេះ…

This gallery contains 12 photos.

ខ្ញុំបាន​ទៅដល់​ក្រុង​សៀមរាប ចំពេលស្នូរ​​កាំជ្រួចផ្ទុះ​ឡើង បញ្ចេញ​ពន្លឺ​ចម្រុះ​ពណ៌ ដើម្បី​ជា​កិច្ច​អបអរ​សាទរ ក្នុង​​ព្រះ​រាជ​ពិធី​បុណ្យ​​បណ្តែត​ប្រទីបនៅ​តាម​ដង​​ស្ទឹង​សៀមរាប ប្រចាំ​ពុទ្ធសករាជ ២៥៥៨ នេះ…។ អាស្រ័យ​ដោយ​ស្ទឹង​មាន​ទំហំ​តូច បើ​ប្រៀប​នឹង​​ទន្លេ​ចតុមុខ​​ក្រុង​ភ្នំពេញមាន​ទំហំធំ​ជាង​ឆ្ងាយ, ទើប​ប្រទីប​នីមួយៗ ​ដែល​បណ្តែត​នៅ​ពេល​នេះ មាន​រាងរៅ​តូច​ច្រឡឹងៗ សមសួន​ណាស់ មិនធំ​ខ្ពស់ជង្គ្រឹង​ដូច​នៅ​ភ្នំពេញ​ទេ។ ជាការ​កត់​សំគាល់, នៅភ្នំពេញ ក៏ដូច​នៅ​សៀមរាប​នេះ ខ្ញុំ​ឆ្ងល់ថា ហេតុម៉េច​បាន​ជា​​​ក្រសួង​ ឬមន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ មិន​មាន​ធ្វើ​ប្រទីប​​បណ្តែត​នឹង​គេ?…​ ចំពោះ​ប្រទីប​ដែល​បណ្តែត​នៅ​ក្រុង​សៀមរាប​នេះ, សម្រាប់​ខ្ញុំ​ៗគិតថា ប្រសិន​​បើ​មន្ទីរ​ទេសចរណ៍ សហការ​រួម​គ្នា​ជា​មួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ស្ថាបនា​ប្រទីប​មួយ​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​​ទេសចរណ៍ គឺ​ច្បាស់​​ជា​ស៊ី​​ដាច់​គេជា​មិន​ខាន។ ព្រោះ​ខ្ញុំ​មាន​ជំនឿថា អ្នក​ធ្វើ​ការ​ងារ​ខាង​វប្បធម៌​ ពួក​គេច្រើន​​ភ្ជាប់​ទម្រង់​​សិល្បៈ​ខ្មែរ ជា​មួយ​នឹង​ការ​​ច្នៃ​វិវឌ្ឍន៍ជានិច្ច មិន​ច្រំដែលៗ…។ ឬ​មួយ​ក៏​ការ​មិន​បាន​បង្ហាញ​​ស្នាដៃប្រទីប​ជ្វាលា​ប្រចាំ​ឆ្នាំ ​​របស់​​ក្រុម​អ្នក​មាន​​ខួរ​ក្បាល​​​​ជំនាញ​ខាង​សិល្បៈ​ វប្បធម៌ គឺដោយ​សារ​តែ​មូល​ហេតុ​​​​​​ស្ថាប័ន​ … Continue reading

Gallery

​សំណង់​អគារ​ធនាគារអេស៊ីលីដា បាន​ធ្លាក់ដែក​ធ្លុះដំបូល​អគារ​អាកាប៉េ របស់​ក្រសួង​ព័ត៌មាន

This gallery contains 7 photos.

ឆ្លៀតឳកាស​ទៅអើត​លេង​មិត្តភក្តិ​នៅ​ក្រសួង​ព័ត៌មាន នាវេលា​ថ្ងៃត្រង់ ថ្ងៃទី ០៤ វិច្ឆិកា នេះ,  ក្នុង​ពេល​ដំណាល​​និយាយ​ពី​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ធ្លាក់​ដែក​នៅ​សំណង់​អគារ​ Olympia City, ​Phnom Penh បណ្តាល​អោយ​ស្លាប់​ស្រ្តី​អ្នក​ដំណើរ​ម្នាក់​នោះ ស្រាប់​តែ​មិត្ត​ខ្ញុំ​​ប្រាប់​ថាៈ ព្រឹកមិញ​ធ្លាក់ដែក​ពី​លើ​សំណង់​អគារ​អេស៊ីលីដា ឡើងធ្លុះ​ដំបូល​អាកាប៉េ… ធ្លុះ​មក​ដល់​ជាន់​ទី២… ហេងហើយ អត់់​មាន​ត្រូវ​មនុស្ស… កុំអីមួយទៀត..!!.. ពេល​ដឹង​រឿង​នេះ ខ្ញុំស្ទុះ​ចេញ​មក​ក្រៅ​អគារ​នាយកដ្ឋាន​ព័ត៌មាន ហើយ​​ងើយ​សម្លឺង​ទៅ​សំណង់​អគារ​ថ្មីចែសមួយ​​កំពុង​សាងសង់​ ស្ថិត​នៅ​ជាប់​របង​អគារ​អាកាប៉េ ទាំង​អារម្មណ៍​បះសក់ «ហ្គឺហ្គោម!»…។ នៅលើដំបូល​អគារអាកាប៉េ ខ្ញុំ​ឃើញ​បងៗ ក្រុម «​លោកជាង» បី​បួននាក់ កំពុង​ចំតិត​ចំតូងជួស​ជុល​ដំបូល​អគារ​ដែល​ធ្លុះ​ធ្លាយ ​ទាំង​កណ្តាល​ថ្ងៃ​ត្រង់…។ មិត្តខ្ញុំបាន​ខ្សិប​ធ្វើ​មាត់​ម្ហបៗ… ​ប្រាប់​​ខ្ញុំ​ទៀត​​ថាៈ ព័ត៌មាននេះ​​គេបិទទេ… បើ​ដឹង​ដល់​សម្តេច, ​រឿង​ហើយ..!!.. ពេល​ចេញ​ពី​ក្រសួង​ព័ត៌មាន, ខ្ញុំ​ធ្វើ​ដំណើរ​ត្រឹកៗ ឆ្ពោះ​ទៅ​វត្តភ្នំ, … Continue reading

Gallery

សូម​បន់​ស្រន់​​កុំ​អោយ​​​ហេតុការណ៍​ចង្រៃ ​កើត​មាន​ឡើង​អោយ​សោះ​..!!..

This gallery contains 5 photos.

រូបថតមួយ​សន្លឹក​ខាង​លើ​នេះ ខ្ញុំ​បាន​កូពី ពី​ក្នុង​គេហទំព័រ​មួយ (ភ្លេច​បាត់​ហើយ សុំអធ្យាស្រ័យ) សម្រាប់​ទុក​ជា​ឯកសារ​របស់​ខ្ញុំ… គឺទិដ្ឋភាព​ស្ពានពេជ្រ ឬ «ស្ពានមរណៈ» ថតលើ​លំហ ក្នុង​ឳកាស​បុណ្យ​អុំទូក​ឆ្នាំ២០១០… ជា​ឆ្នាំ​ដែល​​មាន​ហេតុការណ៍​​ស្លាប់​បាត់បង់​ជីវិត​​​ជាងបីរយ​ហាសិប​​នាក់ នៅ​លើ​ស្ពានដ៏​​ចង្រៃ​មួយ​នេះ…។ ឥឡូវ​ស្ពានចង្រៃនេះ ម្ចាស់​កោះពេជ្រ បាន​រុះ​ចោល បាត់​ស្រមោល​ពីកោះពេជ្រ​ហើយ… ហើយ​ខាង​អាជ្ញាធរ ក៏​បាន​សង់ស្តូប​មួយ​ នៅជិតអតីត​ទីតាំង​​គល់ស្ពាន​ប៉ែក​ខាងលិច ដែលស្តូបនេះ បាន​ស្ថាបនា​ឡើងមិន​យូរ​​ប៉ុន្មាន ក្រោយ​ពេល​កើត​ឧបទ្ទវហេតុ​​ស្លាប់​គរជើង​គ្នា​នេះ។ សម្រាប់​​​ខ្ញុំ​មើល​​​ឃើញ​ថា ការ​ស្ថាបនា​ស្តូប​វិញ្ញាណក្ខន្ធ ដែល​មាន​រាង​បះឆ្កឹល​ឡើងលើ ដូច «…ក…ដ…​តាម៉ា» នេះ គឺអាច​​ជាទង្វើ​​​​​​​បិទបាំង​ពី​កំហុស​ឆ្គង​របស់​​អាជ្ញាធរ និង​កង​​កម្លាំង​សមត្ថកិច្ច​ ដើម្បី​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​​ក្នុង​ហេតុ​ការណ៍​នេះ​តែ​ម្តង…។ ខ្ញុំ​នៅ​តែ​ខឹងនឹង​អាជ្ញាធរ និង​កង​​កម្លាំង​សមត្ថកិច្ច​នៅឡើយ កាល​បើ​រំលឹក​ពី​​​ឧបទ្ទវហេតុ​​​ចង្រៃ​នេះ​ឡើង​វិញ ព្រោះថា ក្នុង​ចំណោម​ជនរងគ្រោះ​បាត់​បង់​ជីវិត គឺ​មាន​ក្មួយ​ប្រុស​ខ្ញុំ​ម្នាក់​នៅពោធិសាត់ ក៏​​បានស្លាប់​ក្នុង​ហេតុការណ៍​​នេះ​ដែរ…។ ទោះជាយ៉ាងណា, … Continue reading

Gallery

កត់ត្រារហ័ស៖ ខ្សែជីវិត​អតីត​ទាហាន​ប៉ារ៉ា​មួយ​រូប…

This gallery contains 1 photos.

ក្នុង​ដំណើរ​ឆ្លង​កាត់​ភូមិសាស្រ្ត​ស្រុក​ស្វាយចេក នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ, ខ្ញុំ​បាន​ជួប​យុទ្ធជន​​​នៃ​កង​យោធពល​ខេមរភូមិន្ទ​មួយ​រូប​ដោយ​ចៃដន្យ ក្នុង​ពេល​​​ខ្ញុំ​​កំពុង​ឈប់​ថត​ទិដ្ឋភាព​​ផ្លូវ​លំ និង​ចំការ​ដំឡូង​មី នៅ​ជាប់​ព្រំដែន​ថៃ ហួស​ម្តុំ​ទីប្រជុំជន​ចំការគរ…។ ​ ក្រោយ​ពេល​សួរនាំ​សំណេះ​សំណាល​ពីនេះ​ពី​នោះ​រួច​មក ទើប​ខ្ញុំ​ដឹង​ថា យុទ្ធជន​​វ័យ​ចំណាស់​រូប​នេះ គឺ​ជា​អតីត​ទាហាន​ប៉ារ៉ា នៃកងទ័ព​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោកតា សឺន​ សាន កាល​ពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ ។ តាមទម្លាប់​​ជជែក​លេង​ បែប​សួរ​ជីកឫស​ជីក​គល់, ខ្ញុំ​បាន​ចំណាយ​ពេល​​ជាង​​កន្លះ​ម៉ោង ដើម្បី​ឆ្កឹះ​កកាយអំពី​​ប្រវត្តិ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន ​របស់​យុទ្ធជន​ជើង​ចាស់​រូប​នេះ… ហើយ​ខាង​ក្រោម​នេះ គឺ​ជា​កំណត់ត្រា​រហ័ស ដែល​ខ្ញុំ​​​សរសេរ​រៀប​រាប់​ឡើង​វិញ​ ​តាម​លំដាប់​លំដោយ ​ពី​​ខ្សែ​ជីវិត​អតីត​ទាហាន​ប៉ារ៉ា​មួយ​រូប, ​បច្ចុប្បន្ន បាន​ពាក់​ត្រឹម​សក្តិ១ នៃ​កង​យោធពល​ខេមរភូមិន្ទ…។ វ័យ ១៩ឆ្នាំ រត់​ចូលព្រៃម៉ាគី… មាន​ស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង, លោកសក្តិ១ ស៊ីវ៉ាត កើត​ឆ្នាំ១៩៥៣, គិត​មក​ដល់​សព្វថ្ងៃ គាត់​​មាន​វ័យ​ជាង … Continue reading

Gallery

សូម​ក្រាបបង្គំ​​ថ្វាយ​ព្រះពរ​ព្រះ​មហា​ក្សត្រ ​ក្នុង​ឳកាស​ខួប ១០ឆ្នាំ ​នៃ​ការ​​ឡើង​​គ្រង​​រាជសម្បត្តិ…

This gallery contains 12 photos.

ក្នុង​ឳកាសគម្រប់ខួប១០​ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជសម្បត្តិ​  (២៩ តុលា ​២០០៤- ២៩ តុលា ២០១៤) ​, ប្លុក​ស្រុកស្រែ​ខ្ញុំ ​សូមក្រាបបង្គំថ្វាយ​ព្រះពរ​​ព្រះ​មហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី សូម​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ និង​ព្រះជន្ម​​យឺន​យូរ​ ដើម្បី​គង់​ជា​ម្លប់ដ៏​ត្រជាក់​បំផុត ដល់ប្រជារាស្រ្ត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា…។ ខាងក្រោមនេះ ជា​ព្រះរាជសកម្មភាព​ព្រះមហាក្សត្រកម្ពុជាយើង​ កាល​ទ្រង់​យាង​ជួប​ប្រជារាស្រ្ត​របស់​ព្រះអង្គ នៅ​ភូមិ​មួយ​ ក្នុងទឹកដី​​​ខេត្តកណ្តាល កាល​ពី​ពេល​ថ្មីៗ​ កន្លង​ទៅ​នេះ…​ ស្រុកស្រែ

Gallery

ក្រឡេក​មើល​វេទិកា​អុំទូក នៅក្រុងសៀមរាប​ឆ្នាំនេះ…

This gallery contains 6 photos.

ថ្មីៗនេះ មាន​មតិរិះគន់ជាច្រើន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ទាក់​ទង​នឹង​ព័ត៌មាន​ដែល​ថា អាជ្ញាធរ​ខេត្ត​សៀម​រាប បាន​ស្នើ​សុំ​ដឹក​ជញ្ជូន​ឈើ​​ដល់​ទៅ​ចំនួន ១៥០​ម៉ែត្រ​ត្រីគុណ  ដើម្បី​យក​មក​ស្ថាបនា​វេទិកា​អុំទូក ប្រចាំ​ពុទ្ធសករាជ ២៥៥៨ នេះ នៅ​មាត់​ស្ទឹង​សៀមរាប…។ សម្រាប់​ខ្ញុំ ហាក់​ដូច​ជា​មិនមានអ្វីដែល​ត្រូវ​ឆ្ងល់ ពី​រឿងករណី​ស្នើ​សុំ​​ដឹក​ឈើ ដឹក​ក្តារ​យក​មក​ធ្វើ​វេទិកា​នេះ​​ទេ ព្រោះ​ថា បើ​គ្មាន​ការ​ស្ថាបនា​វេ​ទិកា​នេះ ក៏​ការ​ដឹក​ជញ្ជូន​ឈើ​តាម​ឡាន​កាំម៉្ញុងធំៗ នៅ​តែ​ដឹកគគ្រឹក​គគ្រេង​​ជា​ហូរ​ហែរ កាត់​តាម​ភូមិសាស្រ្ត​ខេត្ត​សៀមរាប​ ​តាំង​ពី​អើយរៀង​​មកដែរ…។ ទោះ​ជា​យ៉ាង​ណា, ប្រសិន​បើ​​​​​​ករណី​ «សំណើសុំគោល​ការណ៍៍​ដឹក​​ឈើ ១៥០​ម៉ែត្រគីប»​​ នេះ​ជា​រឿង​ពិត, នោះ​ខ្ញុំ​គិត​ថា ​ករណី​នេះ វា​​នឹង​​ក្លាយ​ទៅ​ជា​រឿង​​និទាន​​លេង​សើច​ សម្រាប់​រាប់​​ពាន់​ឆ្នាំ​ទៅ​មុខ​ទៀត​ជា​មិន​ខាន ព្រោះថា នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ស្ទឹង​សៀមរាប ហើយ​ឃើញ​សំណង់​វេទិកា​អុំទូក គឺ​អស់​អី​និយាយ..!!.. ប្រសិនបើ​វេទិកានេះ ប្រើប្រាស់​អស់​ឈើ ១៥០ម៉ែត្រ​គីប​​ពិត​មែន, ខ្ញុំក៏​​អាច​គណនា​តាម​បែប​លេង​សើច ដូច​​​ខាង​ក្រោម​បាន​ដែរ​គឺ៖ សំណង់​វេទិកាផែធំ … Continue reading

Gallery

នៅពីក្រោយ​កិច្ចព្រមព្រៀង​ ទទួល​យក​ជន​ភៀសខ្លួន​អូស្ត្រាលី…

This gallery contains 3 photos.

ប្រតិកម្មជា​ទូទៅ, ជា​ពិសេស នៅ​​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ជុំវិញ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ​ស្តីពី​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​អូស្ត្រាលី អោយ​មកតាំង​ទីលំ​​នៅ​លើ​ទឹក​ដី​កម្ពុជា បាន​កើត​ឡើង​យ៉ាង​ផុល​ផុស ចាប់​តាំង​ពី​កិច្ច​ព្រម​ព្រៀង​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង តំណាង​អោយ​ភាគី​កម្ពុជា និង​លោក Scott Morrison តំណាង​អោយ​យ​ភាគី​អូស្រ្តាលី កាល​ពី​ថ្ងៃ​ទី ២៦ ខែកញ្ញា កន្លងទៅថ្មីៗ​នេះ…។​ តាម​ពិតទៅ នៅ​ក្នុង​ករណីនៃ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូ​ស្រ្តាលី​នេះ ខ្ញុំ​ចាប់​អារម្មណ៍​តាំង​ពី​ដំបូងទី​​មក​ម៉្លេះ, គឺ​ក្រោយ​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Julie Bishop នៅ​កម្ពុជា កាល​ពី​អំឡុង​ចុងខែ​កុម្ភះ ឆ្នាំ២០១៤ កន្លង​ទៅ។ អ្វីដែល​ជា​ផ្លែផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​​របស់​លោក​ស្រី​រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​រូបនេះ គឺ​ការ​ចរចាដោយ​ជោគជ័យ​លើ​កិច្ច​ព្រមព្រៀង​ក្នុង​តម្លៃ​ទឹក​ប្រាក់ ៤០លាន​ដុល្លារ​អូស្រ្តាលី (ប្រមាណ ៣៥លាន​ដុល្លារ​សហរដ្ឋ​អាមេរិក)​ ជា​ថ្នូរ​នឹង​ការ​យល់​ព្រម​​ពី​កម្ពុជា ក្នុង​ការ​​ទទួល​យក​ជនភៀស​ខ្លួន​ពី​ប្រទេស​អូស្រ្តាលី…។ ​​យោង​តាម​ប្រភព​ព័ត៌មាន​នានា ដែល​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​កន្លង​មក, … Continue reading

Gallery

ជារូបភាព, ធ្វើស្រែ​មួយឆ្នាំ កើនទ្រព្យសម្បត្តិ​បាន ​«ពាងទឹក» តែបី​គត់…

This gallery contains 3 photos.

រាល់​ពេលបាន​​ធ្វើ​ដំណើរ​តាមផ្លូវជាតិ​លេខ៥ ភ្នំពេញ-បាត់ដំបង, ជានិច្ចកាល ខ្ញុំ​តែង​ចាប់​អារម្មណ៍​នឹង​គេហដ្ឋានមួយ​​​​ ដែល​ស្ថិត​នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​​ថ្នល់​កៅស៊ូ  ម្តុំ​​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១៤៨-១៤៩ ជិតនឹង​ទៅ​ដល់​ទីប្រជុំជន​ក្រគរ…។ គេហដ្ឋាន​មួយនេះ ​បើ​ទោះ​ជា​មិន​ចាំបាច់​សួរនាំអី​ច្រើន​ ក៏​អ្នក​ដំណើរ​ទូទៅ​អាច​មើល​ពី​ចំងាយ​ទៅ​ដឹង​​ថា ម្ចាស់​របស់​វា គឺ​ជា​កសិករដែល​ប្រកប​របរ​ធ្វើ​ស្រែ​ចិញ្ចឹម​ឆ្នាំង ។ កាល​ពី​ខែវិច្ឆិកា ឆ្នាំទៅ, ខ្ញុំ​បាន​ថត​គេហដ្ឋាន​នេះ​មួយ​ប៉ុស្តិ គឺ​ចំ​ក្នុង​អំឡុងពេល​ស្រូវ​ទុំ​ស្លាប​សេក ។ ផ្ទះដែល​មាន​ជណ្តើរឡើង​តែ​បួន​កាំ ដោយសារ​តែ​មាន​កំពស់​​ផុត​ពីដី​តែ​បន្តិចនេះ, កាលណោះ ខ្ញុំ​សម្លឹង​ឃើញ​មាន​អង្រឹង​មួយ ដែល​ចង​ពីសសរ​ក្រោយ មក​មេជណ្តើរ កំពុង​តែ​យោលយោក​ក្រោម​ជំនោរ​ត្រសៀកៗ ​នា​ដើម​រដូវ​រំហើយ..(?)…។ លុះ​មក​ដល់​ខែកញ្ញា ឆ្នាំនេះ, ខ្ញុំ​បាន​ថត​គេហដ្ឋាន​ដដែល​នេះ​ ដើម្បី​យក​មក​ផ្ទៀង​ផ្ទាត់​គ្នា​មើល ឃើញថា… អ្វីៗ​ទាំង​អស់ដូចជា ដំបូល​ស័ង្កសី, ជញ្ជាំងស្លឹក, ជណ្តើរ, អង្រឹង… គឺ​​ហាក់មិន​មានអ្វី​​ប្រែប្រួល​សោះ។ តែ​អ្វី​ដែល​ប្លែក គឺ​ឃើញ​​​កើន​ … Continue reading